Manekseka Sangkum: Blame this on world climate change?
....
ត្រីផ្សោតមួយក្បាលទម្ងន់ជាង១០០គីឡូក្រាមងាប់នៅដងទន្លេខេត្តក្រចេះ
ដោយ ម៉ែន សុធីរ
2016-04-05

សត្វផ្សោតងាប់ដែលគេស្រង់ចេញពីទន្លេនៅឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦។ Photo Provided
Photo Provided
ពលរដ្ឋនៅខេត្តក្រចេះ ប្រទះឃើញសត្វផ្សោតងាប់មួយក្បាលមានទម្ងន់ជាង ១០០គីឡូក្រាម អណ្ដែតតាមច្រាំងទន្លេនៅភូមិឫស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ នៅព្រឹកថ្ងៃទី៥ មេសា។
ប្រធានឆ្មាំទន្លេ និងជានាយរងខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ លោក ម៉ុក ពន្លឺ ឲ្យដឹងថា មន្ត្រីជំនាញនៅមិនទាន់រកឃើញមូលហេតុនៃការងាប់របស់សត្វផ្សោតនោះទេ ប៉ុន្តែគេអាចសន្និដ្ឋានថា ត្រីផ្សោតនោះមានអាយុជាង ២០ឆ្នាំ។ លោកថា ដងខ្លួនរបស់សត្វផ្សោតនោះពុំមានស្លាកស្នាមឡើយ។ លោកសន្និដ្ឋានថា មូលហេតុអាចបណ្ដាលឲ្យសត្វផ្សោតនោះងាប់ អាចមកពីអាយុកាល ឬក៏ការប្រែប្រួលស្ថានភាពទឹក៖ «ការស្លាប់របស់វាយើងមិនទាន់សន្និដ្ឋាន បើជាប់មង យើងឃើញស្លាកស្នាម តែមិនឃើញស្លាកស្នាមគួរឲ្យកត់សម្គាល់ទេ។ យើងសន្និដ្ឋានថា បណ្ដាលមកពីវ័យចាស់។ ទីពីរ អាចបណ្ដាលពីស្ថានភាពទឹក»។
លោក ម៉ុក ពន្លឺ បន្ថែមថា សត្វផ្សោតនៅតាមដងទន្លេមេគង្គខេត្តក្រចេះ និងខេត្តស្ទឹងត្រែង បច្ចុប្បន្ន នៅសល់ប្រមាណ ៨០ក្បាល ក្នុងនោះ ៦៥ក្បាលនៅខេត្តក្រចេះ។
កាលពីឆ្នាំ២០១៥ ផ្សោតនៅខេត្តក្រចេះ ងាប់ ៤ក្បាល បណ្ដាលមកពីជាប់មងអ្នកនេសាទ និងអាយុកាល៕
No comments:
Post a Comment