Sunday, 18 September 2016

អ្នក​ជំនាញ​ព្រមាន​ឲ្យ​ឧស្សាហ៍​បោក​កម្រាល​ពូក ​បើ​ស្រ​ឡាញ់​សុខ​ភាព​


School of Vice: Hmmmmm...why hadn't anyone told me this before? I still sleep on the floor!

<<<>>>

Content image - Phnom Penh Post
អ្នក​ជំនាញ​ណែនាំ​ឲ្យ​អ្នក​បោក​គក់​ និង​​ប្ដូរ​កម្រាល​ពូក​មួយ​សប្ដាហ៍​ម្ដង។​

Wed, 7 September 2016
ppp


ក្រុងញូវយ៉ក: គ្មាន​អ្វីស្រស់​ស្រាយ​ជាង​ការ​ទម្រេត​ខ្លួន​នៅ​កម្រាល​ពូក​ស្អាត​ភ្លឹង​ប្រកប​ដោយ​អនា​ម័យ​នោះ​ទេ​ ប៉ុន្ដែ​មនុស្ស​ជា​ច្រើន​ហាក់​ដូចជា​បាន​សារភាព​ថា ពួកគេ​មិន​ទម្លាប់​ផ្លាស់​ប្ដូរ​កម្រាល​ពូក​ញឹក​ញាប់​តាម​ការ​ណែនាំ​របស់​អ្នក​ជំនាញ​ឡើយ​។

យ៉ាង​ណា​មិញ អ្នក​ជំនាញ​សម្លៀក​បំពាក់​ បាន​លាត​ត្រដាង​ថា ដំណេក​លើ​កម្រាល​ពូក​កខ្វក់​អាច​ជះ​ឥទ្ធិ​ពល​អាក្រក់​លើស​ពី​ភាព​ស្អុះ​ស្អាប់​ទាំង​កាយ​ និង​ចិត្ដ​ទៀត​។ ពោល​គឺ​ភាព​កង្វល់​នៃ​កម្រាល​ពូក​អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខ​ភាព។ អ្នក​ស្រី ម៉ារី ម៉ារ​ឡូវ ឡេវេ​រ៉េត ជា​អ្នក​ជំនាញ​ថែទាំ​ក្រណាត់ បាន​និយាយ​ថា ដំណេក​លើ​គ្រែ​កខ្វក់​អាច​ប៉ះ​ពាល់​ដល់​សុខ​ភាព។

ថ្លែង​ទៅ​កាន់ ATTN អ្នកស្រី បាន​ឲ្យ​ដឹងថា៖ «​អំឡុង​ពេល​ដេក យើង​នៅ​បន្ដ​បែក​ញើស​ ហើយ​ប្រេង និង​ដីលើ​រាង​កាយ​ត្រូវបាន​បញ្ចេញ​ជាហូរ​ហែ។ ពេល​នោះ យើង​អាច​​បញ្ចេញ​ទឹក​មាត់ ទឹក​នោម​ ទឹក​រំអិល​ចេញ​ពី​ប្រដាប់​ភេទ ​ឬក៏​អាច​មាន​លាមក​ជាប់​នឹង​កម្រាល​ពូក​ដែល​យើង​គេង​ផង​ដែរ»។​



អ្នក​ស្រីប​ន្ត​ថា៖ «ប្រសិន​បើ​អ្នក​គេង​មាន​របួស ហើយ​កម្រាល​ពូក​គគ្រិច​នោះ វា​អាច​ធ្វើឲ្យ​រលាក​រឹត​តែ​ខ្លាំង និង​ចម្លង​មេរោគ​ផ្សិត​លើ​ស្បែក​»។

ការ​បោក​គក់​កម្រាល​ពូក​ និង​ស្រោម​ខ្នើយ​មិន​ញឹក​ញយ ដូចជា​ទុក​ឱកាស​ឲ្យទឹក​កខ្វក់​ផ្សេងៗ​ជ្រាប​ចូល​ដិត​ដាម​ក្នុង​ខ្នើយ​ និង​សាច់​ពូក​ ហើយ​វា​នាំឲ្យ​មាន​ការ​លំបាក​បោក​គក់​ជាង​ធូលី​ដី​ទៅ​ទៀត។

ដើម្បី​បញ្ចៀស​ដំណេក​ខ្វះ​អនា​ម័យ អ្នកស្រី ម៉ារី បាន​ណែនាំ​ថា គួរតែ​បោក​សម្អាត និង​ផ្លាស់​ប្ដូរ​កម្រាល​ពូក ខ្នើយ​ក្នុង​មួយ​សប្ដាហ៍​ម្ដង​ដើម្បី​រក្សា​ភាព​ស្រស់​ស្អាត​ក្នុង​បន្ទប់​ដេក​ និង​សុខភាព​ល្អ​ផង​ដែរ៕HR

No comments: