Khmer Circle:
There's no end to this mindless environmental destruction, is there? Hun Sen himself would say, well, I can cut down all the trees, fill the lakes, rivers and build the dams elsewhere in the country, so why not here?
Once popular eco-resorts like Bokor, Kg Som and others have been ruined in this fashion to make way for the tycoons' latest 'development projects'. But, cutting down this species of trees - so rare due to the cooler climate there - on these hills says everything one needs to know about the state the nation is in. Greed and unaccounted power are always a dangerous mix but, add ignorance to that mix and there's only one outcome: total mindless self-destruction.
As many a Vietnamese 'investor' would say: Why leave the lands idle and uncultivated? Surely, people need to eat first and they can't eat these trees? How about turning the lands into banana plantations, sugar cane farms, rubber fields and raise locals' standard of living? Well, indeed...
The difference here is that whereas the Cambodian elite led by Hun Sen are blind, greedy and 'mindless', the same cannot be said of their Vietnamese sponsors and allies whose long-term agendas extend beyond the present destruction.
One sometimes wonders what the Khmer people’s reaction might be if they were to wake up one morning to learn that the Royal Palace in the capital instead had been bulldozed to make way for a commercial mango plantation? Surely, on reflection, they all would agree that allowing the Vietnamese or the Chinese to substitute the King for the mangos are no great loss since His Majesty in-residence can hardly be said to have made much meaningful contribution – if at all - to his nation since ascending the throne?
🔺🔺🔺
ដោយ ឡេង ម៉ាលី
2021-08-02 rfa
ដើមស្រស់ជាច្រើនពាន់ដើម នៅតំបន់ឧទ្យានជាតិគិរីរម្យ ខេត្តកំពង់ស្ពឺ ត្រូវបានគេកាប់វាល ហើយដាំដើមស្វាយជំនួសវិញ ហើយកាន់កាប់ដោយបុគ្គលឯកជន។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ
ដើមស្រស់ជាច្រើនពាន់ដើម ដុះនៅតំបន់ឧទ្យានជាតិគិរីរម្យ ក្នុងខេត្តកំពង់ស្ពឺ ត្រូវគេកាប់ផ្តួល ដើម្បីទន្ទ្រានកាន់កាប់ដីជាទ្រព្យឯកជនខុសច្បាប់។ ក្រុមយុវជន និងពលរដ្ឋដែលទទួលប្រយោជន៍ពីវិស័យទេសចរណ៍ ស្ដាយដើមស្រល់ស្រស់ស្អាត ទាក់ទាញភ្ញៀវទេសចរណ៍ កំពុងប្រឈមនឹងបាត់បង់ទ្រង់ទ្រាយធំ ប៉ះពាល់ប្រភពចំណូល និងសម្រស់បរិស្ថាន។ ចំណែកអាជ្ញាធរថា មន្ត្រីជំនាញកំពុងចុះស្រាវជ្រាវ និងប្រមូលព័ត៌មាន ពីបទល្មើសព្រៃឈើទាំងនេះ ដើម្បីចាត់វិធានការច្បាប់។
ក្រុមយុវជន និងពលរដ្ឋមើលឃើញថា បទល្មើសព្រៃឈើ និងសកម្មភាពកាប់ទន្ទ្រានព្រៃស្រល់ ដើម្បីរានយកដី ក្នុងតំបន់ឧទ្យានជាតិគិរីរម្យ កំពុងបំផ្លាញតំបន់ទេសចរណ៍ដ៏ល្បីល្បាញមួយនេះ ឱ្យបាត់បង់រូបរាងធម្មជាតិនៅថ្ងៃអនាគត។ ពួកគាត់ប្រទះឃើញ ដើមស្រល់ជាច្រើនពាន់ដើម ត្រូវបានគេអាររំលំ និងមានរបងលួស ហ៊ុមព័ទ្ធកាត់ជាកង់ៗ ដើម្បីច្បាមយកដី ធ្វើជាទ្រព្យឯកជន ពីសំណាក់បុគ្គលមានអំណាច។
អាជីវករលក់ដូរនៅខ្នងភ្នំឧទ្យាននេះសោកស្ដាយ ដើមស្រល់ទាក់ទាញភ្ញៀវទេសចរ ត្រូវបានគេកាប់ឱ្យក្លាយជាវាលអស់ជាច្រើនពាន់ដើម ធ្វើឱ្យតំបន់អភិរក្សធម្មជាតិមួយនេះ បាត់បង់សោភ័ណភាពធម្មជាតិ និងសម្រស់ព្រៃឈើ។ រីឯនៅលើខ្នងភ្នំគិរីរម្យ មានការពុះលក់ដីជាកង់ៗ ក្នុងចន្លោះចាប់ពី ៥ហិកតារ រហូតដល់ ៣០ហិកតារ គ្រប់គ្រងដោយអ្នកមានលុយ មានអំណាច។
អ្នកលក់ដូរនៅលើខ្នងភ្នំគិរីរម្យ លោកស្រី ឃាង ពៅ បារម្ភថា ដើមស្រស់រាប់ម៉ឺនដើម ដុះក្នុងឧទ្យានទាក់ទាញភ្ញៀវទេសចរ កំពុងប្រឈមការបាត់បង់មួយផ្នែកធំ ដោយជំនួសមកវិញ នៅដំណាំស្វាយ ដើមដូង និងដំណាំផ្សេងៗ ទៀត គ្រប់គ្រងជាសម្បត្តិឯកជន។ លោកស្រីសោកស្ដាយ នៅគ្រាដែលដើមស្រល់ជាច្រើនដើម ត្រូវគេកាប់បំផ្លាញ ដើម្បីយកដីធ្វើអាជីវកម្ម និង ធ្វើកសិកម្ម ធ្វើឱ្យអាកាសធាតុកើនកម្ដៅខ្លាំង ប៉ះពាល់ភ្ញៀវទេសចរ និងប្រាក់ចំណូលសហគមន៍៖ ៖ ពីមុនដើមស្រស់ច្រើនវាត្រជាក់ ដល់ពេលឥលូវអស់ដើមស្រល់ ម្យ៉ាងវិញទៀត ដើមស្រល់ដែលគេកាប់យកឈើ និងកាប់យកដីហ្នឹងតែម្ដង ទន្ទ្រានដើមស្រល់ យកដីធ្វើជាកម្មសិទ្ធិ អាហ្នឹងវាលស្រឡះ អស់ច្រើនជាង អារដើមស្រល់ធ្វើជាបន្ទះក្ដារទៀត។
នៅអមសង្ខាងផ្លូវឡើងទៅភ្នំគិរីរម្យចាប់ពីកន្លែងលក់សំបុត្រ រហូតដល់ភូមិអូរកសេះ និងភូមិចម្ការតែ
ដើមស្រស់មានអាយុកាលរាប់រយឆ្នាំ ត្រូវគេកាប់ផ្ដួលនៅសល់តែគល់ និងមានតំបន់ខ្លះទៀត គេទន្ទ្រានក្លាយជាវាលដើម្បីធ្វើចម្ការ។ អ្នកភូមិថា អ្នកកាប់ទន្ទ្រាន និងលក់ដូរ ដីចម្ការស្រល់នេះ ភាគច្រើនបុគ្គលមានអំណាចរស់នៅរាជធានីភ្នំពេញ ដែលពួកគេមិនស្គាល់ឈ្មោះ។ ក្រុមជនល្មើសទាំងនោះ មានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការផ្ទេរកម្មសិទ្ធិ និងលក់ដូរដីចម្ការស្រល់ ហើយខ្លះទៀត យកពលរដ្ឋជាខែល ដើម្បីបិទបាំងអាជីវកម្មផ្លូវងងឹតនេះ ដោយឃុបឃិតជាមួយមន្ត្រីបរិស្ថាន។
ពលរដ្ឋរស់នៅលើខ្នងភ្នំគិរីរម្យ ថ្លែងសុំមិនបញ្ចេញឈ្មោះ ឱ្យដឹងថា ប្រសិនបើបាត់បង់ដើមស្រស់អស់ នឹងប៉ះពាល់ភ្ញៀវទេសចរ ព្រោះតំបន់នោះ ដើមស្រល់ គឺជាអត្តសញ្ញាណធម្មជាតិ បន្សល់ជាច្រើនជំនាន់មកហើយ។ លោកថា ភ្ញៀវទេសចរភាគច្រើន ចង់ទស្សនាព្រៃឈើ ស្ដាប់សំឡេងបក្សាបក្សី និងបោះតង់ស្នាក់នៅក្នុងព្រៃស្រល់ពេលរាត្រី ហេតុនេះលោកចង់ឱ្យអាជ្ញាធរថែទាំព្រៃឱ្យបានល្អ។ លោកសង្កត់ធ្ងន់ថា មន្ត្រីឧទ្យានុរក្សរបស់ក្រសួងបរិស្ថានខ្លះ ឃុបឃិតគ្នាជាមួយឈ្មួញ បណ្ដែតបណ្ដោយឱ្យកាប់ព្រៃស្រល់ទន្ទ្រានយកដី ធ្វើចម្ការ និងកាប់ឈើលក់ បែបអនាធិបតេយ្យ កើតមានជាច្រើនឆ្នាំមកហើយ៖ «បើនៅតែបន្តកាប់អ៊ីចឹង វាបាត់ធនធានធម្មជាតិ ណាមួយស្នាដៃ របស់សម្ដេចព្រះសីហនុ យើង ណាមួយអាក្រក់ធាតុប្រែប្រួល ភ្ញៀវទេសចរបើអស់ដើមស្រល់ ក៏លែងចង់ទៅលេងដែរ ។ ទឹកដីស្អាតជាងគេ គឺដើមស្រល់ ភ្ញៀវមិនចង់ទៅលេងទឹកប៉ុន្មានទេ គាត់ចង់ទៅទស្សនាមើលព្រៃឈើ»។
អាស៊ីសេរីមិនទាន់អាចសុំការបំភ្លឺរឿងនេះ ពីនាយកឧទ្យានជាតិគិរីរម្យ លោក ខន សុខុន និងប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ លោក ឧម ម៉ាក់ធារី បាននៅឡើយទេ នៅថ្ងៃទី២ សីហា ព្រោះទូរស័ព្ទហៅចូល គ្មានអ្នកលើក។ រីឯអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ក៏មិនអាចទាក់ទងបានដែរ នៅថ្ងៃដដែលនេះ។
ប៉ុន្តែអភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង មានប្រសាសន៍ថា អាជ្ញាធរមិនគាំទ្រដាច់ខាត រាល់សកម្មភាពកាប់ដើមស្រល់ និងការកាប់ព្រៃរានយកដី នៅតំបន់ឧទ្យានជាតិគិរីរម្យ។ ប្រការនេះ លោកបានចាត់ឱ្យអភិបាលរងខេត្តម្នាក់ ចុះទៅប្រមូលព័ត៌មាន និងទិន្នន័យនានា ដើម្បីអនុវត្តច្បាប់ដល់អ្នកពាក់ព័ន្ធ ។ លោកបន្ថែមថា មានជនខិលខូចខ្លះ បានលួចកាប់បំផ្លាញព្រៃស្រស់នៅខាងក្នុងព្រៃជ្រៅ ហើយមន្ត្រីជំនាញតែងតែឃាត់ចាប់ ដកបង្គោល និងដុតបំផ្លាញជាហូរហែដែរ។ លោកសង្កត់ធ្ងន់ថា អាជ្ញាធរខេត្តនឹងចាត់វិធានការផ្លូវច្បាប់ ដល់អ្នកពាក់ព័ន្ធ នៅពេលដែលប្រមូលឯកសារគ្រប់គ្រាន់៖ «យើងនឹងចាត់វិធានការផ្លូវច្បាប់ នៅពេលដែលយើងប្រមូល ឯកសារគ្រប់គ្រាន់ច្បាស់លាស់ ថា ជនហ្នឹងឈ្មោះអី? តែបើយើងឮគេនិយាយថា ជន ក និង ខ ប៉ុន្តែយើងស្រាវជ្រាវ មិនបានដិតដល់ វាធ្វើឱ្យខូចប្រយោជន៍ដល់អ្នកដទៃ វាធ្វើឱ្យខូចកេរ្តិ៍ឈ្មោះ របស់អ្នកដទៃ អ៊ីចឹងយើងត្រូវប្រយ័ត្នបន្តិច»។
កាលពីឆ្នាំ១៩៩៣ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះអង្គបានកំណត់តំបន់គិរីរម្យដែលមានផ្ទៃដីជាង ៣៥.០០០ហិកតារ ជាតំបន់ឧទ្យានជាតិ ដើម្បីថែរក្សាធនធានធម្មជាតិ និងបម្រើឲ្យវិស័យទេសចរណ៍ ដោយមិនឲ្យខូចខាតដល់បរិស្ថានឡើយ។ ភ្នំគិរីរម្យ ដែលស្ថិតនៅក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នេះ ត្រូវបានសម្ពោធដាក់ទៅជាឧទ្យានជាតិព្រះសុរាម្រិត កុសមៈ កាលពីខែមិថុនា ឆ្នាំ១៩៩៥ ដើម្បីរក្សាទុកជាតំបន់អភិរក្ស។
តំបន់អភិរក្សនេះ មានដើមស្រល់ដុះព័ទ្ធជុំវិញ និងអមសងខាងផ្លូវស្រស់ស្អាត ទាក់ទាញភ្ញៀវទេសចរ។
ពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិល បានទម្លាក់ការទទួលខុសត្រូវចំពោះបញ្ហានេះ ទៅលើមន្ត្រីជំនាញបរិស្ថាន ដែលឈរជើងនៅតំបន់នោះថា បណ្ដែតបណ្ដោយឱ្យមានបទល្មើសព្រៃឈើកើតឡើងជាហូរហែ នៅរយៈពេល ១០ឆ្នាំចុងក្រោយនេះ។
ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្ដាញយុវជនកម្ពុជា ហេង គឹមហុង អំពាវនាវឱ្យអាជ្ញាធរស៊ើបអង្កេតឱ្យច្បាស់លាស់ ទាក់ទិនសកម្មភាពកាប់ព្រៃស្រល់ ការចូលទៅរស់នៅ និងសកម្មភាពទន្ទ្រានដីព្រៃ ដើម្បីរានយកដីដោយខុសច្បាប់។ លោកថា បើរកឃើញថា អាជ្ញាធរធ្វេសប្រហែស និងឃុបឃិតឱ្យមានបទល្មើសព្រៃឈើនៅតំបន់នោះ ក្រសួងបរិស្ថានត្រូវតែអនុវត្តតាមច្បាប់ និងដកហូតដីព្រៃទាំងអស់ មកជាសម្បត្តិរដ្ឋវិញ៖ «ការទន្ទ្រានយកតំបន់ឧទ្យានជាតិដ៏ធំនេះ មានពាក់ព័ន្ធជាមួយនឹង ការឃុបឃិត ឬការធ្វេសប្រហែស ឱ្យមានការចូលទៅកាន់កាប់ ខ្ញុំយល់ថា ខ្ញុំយល់ថា ក្រសួងបរិស្ថាន និងអាជ្ញាធរថ្នាក់ក្រោមជាតិ គួរតែអនុវត្តច្បាប់ លើមន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលធ្វេសប្រហែស ឬក៏ឃុបឃិតការបំផ្លាញ ការទន្ទ្រាននេះ»។
ចំណែកមន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាននៃសមាគមអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ បានទម្លាក់កំហុសរឿងនេះ គឺជាការទទួលខុសត្រូវរបស់ក្រសួងបរិស្ថាន ក្នុងការថែទាំ និងការពារព្រៃ ក្នុងតំបន់អភិរក្សនេះ។ លោកបន្ថែមថា ផ្លូវឡើងភ្នំគិរីរម្យមានតែមួយច្រកប៉ុណ្ណោះ បើក្រសួងមានសុឆន្ទៈ អនុវត្តច្បាប់ព្រៃឈើ ក្រុមជនល្មើសនឹងមិនអាចគេចពីកណ្ដាប់ដៃរបស់ មន្ត្រីបរិស្ថានបានឡើយ។ លោកថា អាជ្ញាធរបណ្ដែតបណ្ដោយ ឱ្យមានបទល្មើសឧក្រិដ្ឋព្រៃឈើ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ត្រូវមានទោស៖ «មន្ត្រីជំនាញបរិស្ថានត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ នៅពេលដែលរកឃើញថា ពាក់ព័ន្ធសមគំនិត ធ្វើឱ្យមានបទឧក្រិដ្ឋកើតឡើង ក្នុងដែនទទួលខុសត្រូវ។ មានការកាប់ដើមស្រល់ និងការព័ទ្ធយកដី ដែលគ្មានការទប់ស្កាត់ហ្នឹង»។
កាលពីឆ្នាំ២០១៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកាត់ឆ្វៀល ទីតាំងឧទ្យានជាតិមួយផ្នែកធំ ជួលឲ្យក្រុមហ៊ុនឯកជនយ៉ាងហោចណាស់ចំនួន២ វិនិយោគរយៈពេលយូរឆ្នាំ ដែលពុះច្រៀកជាកង់ៗ។ ក្នុងនោះមានក្រុមហ៊ុនរបស់លោកឧកញ៉ា សុខ គង់ និងក្រុមហ៊ុន អេធូអេ (Asia To Asia) របស់ជប៉ុន។ អាជ្ញាធរខេត្តកំពង់ស្ពឺបកស្រាយថា រដ្ឋវិនិយោគឱ្យក្រុមហ៊ុនទាំងនេះ ដើម្បីទាញប្រយោជន៍ពីទេសភាព បម្រើវិស័យទេសចរណ៍ ពុំមែនកាប់បំផ្លាញព្រៃឈើនោះទេ។
ឧទ្យានជាតិគិរីរម្យ គឺជាតំបន់ខ្ពង់រាបប្រជុំភ្នំតូចធំជាច្រើនគ្របដណ្ដប់ដោយដើមស្រល់ និងព្រៃធម្មជាតិជាច្រើនប្រភេទ ដុះរាលតាមជើងភ្នំស្រស់ស្អាត និងមានសត្វព្រៃជាច្រើនប្រភេទរស់នៅ។ តំបន់នោះ មានជ្រោះ និងអូរធម្មជាតិទឹកធ្លាក់ តាមចន្លោះភ្នំនីមួយៗ ផ្តល់អំណោយផលគាប់ប្រសើរលើវិស័យទេសចរណ៍ធម្មជាតិ៕
2 comments:
All free land must have given to the devil Yuon and Chen That's why Ah Yuon's slave Hun Sen destroys everything from the rivers, lakes, ocean, forest, etc....
First, thank you to all the courageous Khmer people, excluding the chicken Khmer people.
Ah Hun Sen is a crazy dog.
What do people expect from a crazy dog ?
What must people do when the dog is crazy ?
If Khmer people opt to stay quite, "Som Teh Sok ", and let Ah Yuon's slave Hun Sen kill one by one, then shut the fuck up and wait for your turn to go to hell from Ah devil Hun Sen's orders.
Khmer people cannot recognized the puppet Hun Sen as legitimate. He is the slave of the evil Yuon who they put in power. The 1997 coup and Hun Sen refusing to allow fair elections and has banned the CNRP. He and his goons have stolen the lives of Khmers. Robbed, beaten, and killed. Destroyed rivers, lakes, forest and allow looting by the evil Youn. Lost of land to the evil Yuon. He need to be remove by any means necessary before all is lost.
Post a Comment