Tuesday, 3 August 2021

ដើម​ស្រល់​នៅ​ឧទ្យាន​ជាតិ​គិរីរម្យរាប់​ម៉ឺន​ដើម ត្រូវ​បាន​គេ​កាប់​ ហើយ​ដាំ​ស្វាយជំនួស

Khmer Circle

There's no end to this mindless environmental destruction, is there? Hun Sen himself would say, well, I can cut down all the trees, fill the lakes, rivers and build the dams elsewhere in the country, so why not here?

Once popular eco-resorts like Bokor, Kg Som and others have been ruined in this fashion to make way for the tycoons' latest 'development projects'. But, cutting down this species of trees - so rare due to the cooler climate there - on these hills says everything one needs to know about the state the nation is in. Greed and unaccounted power are always a dangerous mix but, add ignorance to that mix and there's only one outcome: total mindless self-destruction. 

As many a Vietnamese 'investor' would say: Why leave the lands idle and uncultivated? Surely, people need to eat first and they can't eat these trees? How about turning the lands into banana plantations, sugar cane farms, rubber fields and raise locals' standard of living? Well, indeed... 

The difference here is that whereas the Cambodian elite led by Hun Sen are blind, greedy and 'mindless', the same cannot be said of their Vietnamese sponsors and allies whose long-term agendas extend beyond the present destruction.

One sometimes wonders what the Khmer people’s reaction might be if they were to wake up one morning to learn that the Royal Palace in the capital instead had been bulldozed to make way for a commercial mango plantation? Surely, on reflection, they all would agree that allowing the Vietnamese or the Chinese to substitute the King for the mangos are no great loss since His Majesty in-residence can hardly be said to have made much meaningful contribution – if at all - to his nation since ascending the throne?

🔺🔺🔺
 

ដោយ ឡេង ម៉ាលី
2021-08-02 rfa

ដើម​ស្រល់​នៅ​ឧទ្យាន​ជាតិ​គិរីរម្យរាប់​ម៉ឺន​ដើម ត្រូវ​បាន​គេ​កាប់​ ហើយ​ដាំ​ស្វាយជំនួស 

ដើម​ស្រស់​ជា​ច្រើន​ពាន់​ដើម ​នៅ​តំបន់​ឧទ្យាន​ជាតិ​គិរីរម្យ ​ខេត្ត​កំពង់ស្ពឺ ត្រូវ​បាន​គេ​កាប់​វាល​ ហើយ​ដាំ​ដើម​ស្វាយជំនួសវិញ ហើយ​កាន់កាប់​ដោយ​បុគ្គល​ឯកជន។
រូប៖ ពលរដ្ឋផ្ដល់ឱ្យ


ដើម​ស្រស់​ជា​ច្រើន​ពាន់​ដើម ដុះ​នៅ​តំបន់​ឧទ្យាន​ជាតិ​គិរីរម្យ ក្នុង​ខេត្ត​កំពង់ស្ពឺ ត្រូវ​គេ​កាប់​ផ្តួល ដើម្បី​ទន្ទ្រាន​កាន់កាប់​ដី​ជា​ទ្រព្យ​ឯកជន​ខុស​ច្បាប់។ ក្រុម​យុវជន និង​ពលរដ្ឋ​ដែល​ទទួល​ប្រយោជន៍​ពី​វិស័យ​ទេសចរណ៍ ស្ដាយ​ដើម​ស្រល់​ស្រស់​ស្អាត ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ កំពុង​ប្រឈម​នឹង​បាត់បង់​ទ្រង់ទ្រាយ​ធំ ប៉ះពាល់​ប្រភព​ចំណូល និង​សម្រស់​បរិស្ថាន។ ចំណែក​អាជ្ញាធរ​ថា មន្ត្រី​ជំនាញ​កំពុង​ចុះ​ស្រាវជ្រាវ និង​ប្រមូល​ព័ត៌មាន ពី​បទ​ល្មើស​ព្រៃ​ឈើ​ទាំង​នេះ ដើម្បី​ចាត់​វិធានការ​ច្បាប់។

ក្រុម​យុវជន និង​ពលរដ្ឋ​មើល​ឃើញ​ថា បទ​ល្មើស​ព្រៃ​ឈើ និង​សកម្មភាព​កាប់​ទន្ទ្រាន​ព្រៃ​ស្រល់ ដើម្បី​រាន​យក​ដី ក្នុង​តំបន់​ឧទ្យានជាតិ​គិរីរម្យ កំពុង​បំផ្លាញ​តំបន់​ទេសចរណ៍​ដ៏​ល្បីល្បាញ​មួយ​នេះ ឱ្យ​បាត់បង់​រូបរាង​ធម្មជាតិ​នៅ​ថ្ងៃ​អនាគត។ ពួក​គាត់​ប្រទះ​ឃើញ ដើម​ស្រល់​ជា​ច្រើន​ពាន់​ដើម ត្រូវ​បាន​គេ​អារ​រំលំ និង​មាន​របង​លួស ហ៊ុមព័ទ្ធ​កាត់​ជា​កង់ៗ ដើម្បី​ច្បាម​យក​ដី ធ្វើ​ជា​ទ្រព្យ​ឯកជន ពី​សំណាក់​បុគ្គល​មាន​អំណាច។


អាជីវករ​លក់​ដូរ​នៅ​ខ្នង​ភ្នំ​ឧទ្យាន​នេះ​សោកស្ដាយ ដើម​ស្រល់​ទាក់ទាញ​ភ្ញៀវ​ទេសចរ ត្រូវ​បាន​គេ​កាប់​ឱ្យ​ក្លាយ​ជា​វាល​អស់​ជា​ច្រើន​ពាន់​ដើម ធ្វើ​ឱ្យ​តំបន់​អភិរក្ស​ធម្មជាតិ​មួយ​នេះ បាត់បង់​សោភ័ណភាព​ធម្មជាតិ និង​សម្រស់​ព្រៃ​ឈើ។ រីឯ​នៅ​លើ​ខ្នង​ភ្នំ​គិរីរម្យ មាន​ការ​ពុះ​លក់​ដី​ជា​កង់ៗ ក្នុង​ចន្លោះ​ចាប់​ពី ៥ហិកតារ រហូត​ដល់ ៣០ហិកតារ គ្រប់គ្រង​ដោយ​អ្នក​មាន​លុយ មាន​អំណាច។

អ្នក​លក់​ដូរ​នៅ​លើ​ខ្នង​ភ្នំ​គិរីរម្យ លោកស្រី ឃាង ពៅ បារម្ភ​ថា ដើម​ស្រស់​រាប់​ម៉ឺន​ដើម ដុះ​ក្នុង​ឧទ្យាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ កំពុង​ប្រឈម​ការ​បាត់បង់​មួយ​ផ្នែក​ធំ ដោយ​ជំនួស​មក​វិញ នៅ​ដំណាំ​ស្វាយ ដើម​ដូង និង​ដំណាំ​ផ្សេងៗ ទៀត គ្រប់គ្រង​ជា​សម្បត្តិ​ឯកជន។ លោក​ស្រី​សោកស្ដាយ នៅ​គ្រា​ដែល​ដើម​ស្រល់​ជា​ច្រើន​ដើម ត្រូវ​គេ​កាប់​បំផ្លាញ ដើម្បី​យក​ដី​ធ្វើ​អាជីវកម្ម និង ធ្វើ​កសិកម្ម ធ្វើ​ឱ្យ​អាកាសធាតុ​កើន​កម្ដៅ​ខ្លាំង ប៉ះពាល់​ភ្ញៀវ​ទេសចរ និង​ប្រាក់​ចំណូល​សហគមន៍៖ ៖ ពី​មុន​ដើម​ស្រស់​ច្រើន​វា​ត្រជាក់​ ដល់​ពេល​ឥលូវ​អស់​ដើម​ស្រល់ ​ម្យ៉ាងវិញទៀត ដើម​ស្រល់​ដែល​គេ​កាប់​យក​ឈើ ​និង​កាប់​យក​ដី​ហ្នឹង​តែ​ម្ដង ទន្ទ្រាន​ដើម​ស្រល់ យក​ដី​ធ្វើ​ជា​កម្ម​សិទ្ធិ អា​ហ្នឹង​វាល​ស្រឡះ ​អស់​ច្រើន​ជាង​ អារ​ដើម​ស្រល់​ធ្វើ​ជា​បន្ទះ​ក្ដារ​ទៀត​។

នៅ​អម​សង្ខាង​ផ្លូវ​ឡើង​ទៅ​ភ្នំ​គិរីរម្យ​ចាប់​ពី​កន្លែង​លក់​សំបុត្រ រហូត​ដល់​ភូមិ​អូរ​ក​សេះ និង​ភូមិ​ចម្ការ​តែ

ដើម​ស្រស់​មាន​អាយុកាល​រាប់​រយ​ឆ្នាំ ត្រូវ​គេ​កាប់​ផ្ដួល​នៅ​សល់​តែ​គល់ និង​មាន​តំបន់​ខ្លះ​ទៀត គេ​ទន្ទ្រាន​ក្លាយ​ជា​វាល​ដើម្បី​ធ្វើ​ចម្ការ។ អ្នក​ភូមិ​ថា អ្នក​កាប់​ទន្ទ្រាន និង​លក់​ដូរ ដី​ចម្ការ​ស្រល់​នេះ ភាគ​ច្រើន​បុគ្គល​មាន​អំណាច​រស់​នៅ​រាជធានី​ភ្នំពេញ ដែល​ពួក​គេ​មិន​ស្គាល់​ឈ្មោះ។ ក្រុម​ជន​ល្មើស​ទាំងនោះ មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ក្នុង​ការ​ផ្ទេរ​កម្មសិទ្ធិ និង​លក់ដូរ​ដី​ចម្ការ​ស្រល់ ហើយ​ខ្លះ​ទៀត យក​ពលរដ្ឋ​ជា​ខែល ដើម្បី​បិទ​បាំង​អាជីវកម្ម​ផ្លូវ​ងងឹត​នេះ ដោយ​ឃុបឃិត​ជាមួយ​មន្ត្រី​បរិស្ថាន។

ពលរដ្ឋ​រស់នៅ​លើ​ខ្នង​ភ្នំ​គិរីរម្យ ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ឱ្យ​ដឹង​ថា ប្រសិន​បើ​បាត់បង់​ដើម​ស្រស់​អស់ នឹង​ប៉ះពាល់​ភ្ញៀវ​ទេសចរ ព្រោះ​តំបន់​នោះ ដើម​ស្រល់ គឺ​ជា​អត្តសញ្ញាណ​ធម្មជាតិ បន្សល់​ជា​ច្រើន​ជំនាន់​មក​ហើយ។ លោក​ថា ភ្ញៀវ​ទេសចរ​ភាគ​ច្រើន ចង់​ទស្សនា​ព្រៃ​ឈើ ស្ដាប់​សំឡេង​បក្សាបក្សី និង​បោះតង់​ស្នាក់​នៅ​ក្នុង​ព្រៃ​ស្រល់​ពេល​រាត្រី ហេតុ​នេះ​លោក​ចង់​ឱ្យ​អាជ្ញាធរ​ថែទាំ​ព្រៃ​ឱ្យ​បាន​ល្អ។ លោក​សង្កត់​ធ្ងន់​ថា មន្ត្រី​ឧទ្យានុរក្ស​របស់​ក្រសួង​បរិស្ថាន​ខ្លះ ឃុបឃិត​គ្នា​ជាមួយ​ឈ្មួញ បណ្ដែត​បណ្ដោយ​ឱ្យ​កាប់​ព្រៃ​ស្រល់​ទន្ទ្រាន​យក​ដី ធ្វើចម្ការ និង​កាប់​ឈើ​លក់ បែប​អនាធិបតេយ្យ កើត​មាន​ជា​ច្រើន​ឆ្នាំ​មក​ហើយ៖ «បើ​នៅ​តែ​បន្ត​កាប់​អ៊ីចឹង ​វា​បាត់​ធនធាន​ធម្មជាតិ ​ណា​មួយ​ស្នាដៃ ​របស់​សម្ដេច​ព្រះសីហនុ យើង ណា​មួយ​អាក្រក់​ធាតុ​ប្រែប្រួល ​ភ្ញៀវ​ទេសចរ​បើ​អស់​ដើម​ស្រល់​ ក៏​លែង​ចង់​ទៅ​លេង​ដែរ​ ។ ទឹក​ដី​ស្អាត​ជាង​គេ ​គឺ​ដើម​ស្រល់ ​ភ្ញៀវ​មិន​ចង់​ទៅ​លេង​ទឹក​ប៉ុន្មាន​ទេ​ គាត់​ចង់​ទៅ​ទស្សនា​មើល​ព្រៃ​ឈើ»។

អាស៊ី​សេរី​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​រឿង​នេះ ​ពី​នាយក​ឧទ្យាន​ជាតិ​គិរីរម្យ លោក ខន សុខុន និង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ លោក ឧម ម៉ាក់ធារី បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី២ សីហា ព្រោះ​ទូរស័ព្ទ​ហៅ​ចូល គ្មាន​អ្នក​លើក។ រីឯ​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា ក៏​មិន​អាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។

ប៉ុន្តែ​អភិបាល​ខេត្ត​កំពង់ស្ពឺ លោក វ៉ី សំណាង មាន​ប្រសាសន៍​ថា អាជ្ញាធរ​មិន​គាំទ្រ​ដាច់​ខាត រាល់​សកម្មភាព​កាប់​ដើម​ស្រល់ និង​ការ​កាប់​ព្រៃ​រាន​យក​ដី នៅ​តំបន់​ឧទ្យាន​ជាតិ​គិរីរម្យ។ ប្រការ​នេះ លោក​បាន​ចាត់​ឱ្យ​អភិបាល​រង​ខេត្ត​ម្នាក់ ចុះ​ទៅ​ប្រមូល​ព័ត៌មាន និង​ទិន្នន័យ​នានា ដើម្បី​អនុវត្ត​ច្បាប់​ដល់​អ្នក​ពាក់ព័ន្ធ ។ លោក​បន្ថែម​ថា មាន​ជន​ខិលខូច​ខ្លះ បាន​លួច​កាប់​បំផ្លាញ​ព្រៃ​ស្រស់​នៅ​ខាង​ក្នុង​ព្រៃ​ជ្រៅ ហើយ​មន្ត្រី​ជំនាញ​តែងតែ​ឃាត់​ចាប់ ដក​បង្គោល និង​ដុត​បំផ្លាញ​ជា​ហូរហែ​ដែរ។ លោក​សង្កត់​ធ្ងន់​ថា អាជ្ញាធរ​ខេត្ត​នឹង​ចាត់​វិធានការ​ផ្លូវ​ច្បាប់ ដល់​អ្នក​ពាក់ព័ន្ធ នៅ​ពេល​ដែល​ប្រមូល​ឯកសារ​គ្រប់គ្រាន់៖ «យើង​នឹង​ចាត់​វិធានការ​ផ្លូវ​ច្បាប់ នៅ​ពេល​ដែល​យើង​ប្រមូល ឯកសារ​គ្រប់​គ្រាន់​ច្បាស់​លាស់ ​ថា ​ជន​ហ្នឹង​ឈ្មោះ​អី? តែ​បើ​យើង​ឮ​គេ​និយាយ​ថា ជន ក និង ខ ប៉ុន្តែ​យើង​ស្រាវជ្រាវ​ មិន​បាន​ដិត​ដល់​ វា​ធ្វើ​ឱ្យ​ខូច​ប្រយោជន៍​ដល់​អ្នក​ដទៃ ​វា​ធ្វើ​ឱ្យ​ខូច​កេរ្តិ៍​ឈ្មោះ ​របស់​អ្នក​ដទៃ​ អ៊ីចឹង​យើង​ត្រូវ​ប្រយ័ត្ន​បន្តិច»។

កាល​ពី​ឆ្នាំ១៩៩៣ ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ព្រះអង្គ​បាន​កំណត់​តំបន់​គិរីរម្យ​ដែល​មាន​ផ្ទៃ​ដី​ជាង ៣៥.០០០ហិកតារ ជា​តំបន់​ឧទ្យាន​ជាតិ ដើម្បី​ថែ​រក្សា​ធនធាន​ធម្មជាតិ និង​បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍ ដោយ​មិន​ឲ្យ​ខូចខាត​ដល់​បរិស្ថាន​ឡើយ។ ភ្នំ​គិរីរម្យ ដែល​ស្ថិត​នៅ​ក្នុង​ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ នេះ ត្រូវ​បាន​សម្ពោធ​ដាក់​ទៅ​ជា​ឧទ្យាន​ជាតិ​ព្រះសុរាម្រិត កុសមៈ កាល​ពី​ខែ​មិថុនា ឆ្នាំ១៩៩៥ ដើម្បី​រក្សា​ទុក​ជា​តំបន់​អភិរក្ស។

តំបន់​អភិរក្ស​នេះ មាន​ដើម​ស្រល់​ដុះ​ព័ទ្ធ​ជុំវិញ និង​អម​សង​ខាង​ផ្លូវ​ស្រស់​ស្អាត ទាក់ទាញ​ភ្ញៀវ​ទេសចរ។

ពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល បាន​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​បញ្ហា​នេះ​ ទៅ​លើ​មន្ត្រី​ជំនាញ​បរិស្ថាន ដែល​ឈរ​ជើង​នៅ​តំបន់​នោះ​ថា បណ្ដែត​បណ្ដោយ​ឱ្យ​មាន​បទ​ល្មើស​ព្រៃ​ឈើ​កើត​ឡើង​ជា​ហូរហែ នៅ​រយៈ​ពេល ១០ឆ្នាំ​ចុង​ក្រោយ​នេះ។

ប្រធាន​ផ្នែក​កម្ម​វិធី​ស្រាវជ្រាវ និង​តស៊ូ​មតិ​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា ហេង គឹមហុង អំពាវនាវ​ឱ្យ​អាជ្ញាធរ​ស៊ើប​អង្កេត​ឱ្យ​ច្បាស់លាស់ ទាក់ទិន​សកម្មភាព​កាប់​ព្រៃ​ស្រល់ ការ​ចូល​ទៅ​រស់​នៅ និង​សកម្មភាព​ទន្ទ្រាន​ដី​ព្រៃ ដើម្បី​រាន​យក​ដី​ដោយ​ខុស​ច្បាប់។ លោក​ថា បើ​រក​ឃើញ​ថា អាជ្ញាធរ​ធ្វេសប្រហែស និង​ឃុបឃិត​ឱ្យ​មាន​បទ​ល្មើស​ព្រៃ​ឈើ​នៅ​តំបន់​នោះ ក្រសួង​បរិស្ថាន​ត្រូវ​តែ​អនុវត្ត​តាម​ច្បាប់ និង​ដក​ហូត​ដី​ព្រៃ​ទាំង​អស់ មក​ជា​សម្បត្តិ​រដ្ឋ​វិញ៖ «ការ​ទន្ទ្រាន​យក​តំបន់​ឧទ្យាន​ជាតិ​ដ៏​ធំ​នេះ មាន​ពាក់ព័ន្ធ​ជាមួយ​នឹង ​ការ​ឃុបឃិត ឬ​ការ​ធ្វេស​ប្រហែស ឱ្យ​មាន​ការ​ចូល​ទៅ​កាន់​កាប់​ ខ្ញុំ​យល់​ថា ខ្ញុំ​យល់​ថា ក្រសួង​បរិស្ថាន និង​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​ គួរតែ​អនុវត្ត​ច្បាប់ លើ​មន្ត្រី​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ដែល​ធ្វេស​ប្រហែស​ ឬ​ក៏​ឃុបឃិត​ការ​បំផ្លាញ ​ការ​ទន្ទ្រាន​នេះ»។

ចំណែក​មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន​នៃ​សមាគម​អាដហុក លោក ប៉ែន ប៊ុណ្ណារ៍ បាន​ទម្លាក់​កំហុស​រឿង​នេះ គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​ក្រសួង​បរិស្ថាន ក្នុង​ការ​ថែទាំ និង​ការពារ​ព្រៃ ក្នុង​តំបន់​អភិរក្ស​នេះ។ លោក​បន្ថែម​ថា ផ្លូវ​ឡើង​ភ្នំ​គិរីរម្យ​មាន​តែ​មួយ​ច្រក​ប៉ុណ្ណោះ បើ​ក្រសួង​មាន​សុឆន្ទៈ អនុវត្ត​ច្បាប់​ព្រៃ​ឈើ ក្រុម​ជន​ល្មើស​នឹង​មិន​អាច​គេច​ពី​កណ្ដាប់​ដៃ​របស់ មន្ត្រី​បរិស្ថាន​បាន​ឡើយ។ លោក​ថា អាជ្ញាធរ​បណ្ដែត​បណ្ដោយ ឱ្យ​មាន​បទ​ល្មើស​ឧក្រិដ្ឋ​ព្រៃ​ឈើ ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ត្រូវ​មាន​ទោស៖ «មន្ត្រី​ជំនាញ​បរិស្ថាន​ត្រូវ​ទទួល​ខុស​ត្រូវ ​ចំពោះ​មុខ​ច្បាប់ នៅ​ពេល​ដែល​រក​ឃើញ​ថា ពាក់ព័ន្ធ​សម​គំនិត ធ្វើ​ឱ្យ​មាន​បទ​ឧក្រិដ្ឋ​កើត​ឡើង ក្នុង​ដែន​ទទួល​ខុសត្រូវ។ មានការ​កាប់​ដើម​ស្រល់ ​និង​ការ​ព័ទ្ធ​យក​ដី ​ដែល​គ្មាន​ការ​ទប់ស្កាត់​ហ្នឹង»។

កាល​ពី​ឆ្នាំ២០១៣ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​កាត់​ឆ្វៀល ទីតាំង​ឧទ្យាន​ជាតិ​មួយ​ផ្នែក​ធំ ជួល​ឲ្យ​ក្រុមហ៊ុន​ឯកជន​យ៉ាង​ហោច​ណាស់​ចំនួន២ វិនិយោគ​រយៈ​ពេល​យូរ​ឆ្នាំ ដែល​ពុះ​ច្រៀក​ជា​កង់ៗ។ ក្នុង​នោះ​មាន​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា សុខ គង់ និង​ក្រុមហ៊ុន អេធូអេ (Asia To Asia) របស់​ជប៉ុន។ អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ​បក​ស្រាយ​ថា រដ្ឋ​វិនិយោគ​ឱ្យ​ក្រុមហ៊ុន​ទាំង​នេះ ដើម្បី​ទាញ​ប្រយោជន៍​ពី​ទេសភាព បម្រើ​វិស័យ​ទេសចរណ៍ ពុំ​មែន​កាប់​បំផ្លាញ​ព្រៃ​ឈើ​នោះ​ទេ។

ឧទ្យាន​ជាតិ​គិរីរម្យ គឺ​ជា​តំបន់​ខ្ពង់រាប​ប្រជុំ​ភ្នំ​តូច​ធំ​ជា​ច្រើន​គ្រប​ដណ្ដប់​ដោយ​ដើម​ស្រល់ និង​ព្រៃ​ធម្មជាតិ​ជា​ច្រើន​ប្រភេទ ដុះ​រាល​តាម​ជើង​ភ្នំ​ស្រស់​ស្អាត និង​មាន​សត្វព្រៃ​ជា​ច្រើន​ប្រភេទ​រស់នៅ។ តំបន់​នោះ មាន​ជ្រោះ និង​អូរ​ធម្មជាតិ​ទឹក​ធ្លាក់ តាម​ចន្លោះ​ភ្នំ​នីមួយៗ ផ្តល់​អំណោយ​ផល​គាប់​ប្រសើរ​លើ​វិស័យ​ទេសចរណ៍​ធម្មជាតិ៕

2 comments:

Anonymous said...

All free land must have given to the devil Yuon and Chen That's why Ah Yuon's slave Hun Sen destroys everything from the rivers, lakes, ocean, forest, etc....

First, thank you to all the courageous Khmer people, excluding the chicken Khmer people.

Ah Hun Sen is a crazy dog.

What do people expect from a crazy dog ?

What must people do when the dog is crazy ?

If Khmer people opt to stay quite, "Som Teh Sok ", and let Ah Yuon's slave Hun Sen kill one by one, then shut the fuck up and wait for your turn to go to hell from Ah devil Hun Sen's orders.

Anonymous said...

Khmer people cannot recognized the puppet Hun Sen as legitimate. He is the slave of the evil Yuon who they put in power. The 1997 coup and Hun Sen refusing to allow fair elections and has banned the CNRP. He and his goons have stolen the lives of Khmers. Robbed, beaten, and killed. Destroyed rivers, lakes, forest and allow looting by the evil Youn. Lost of land to the evil Yuon. He need to be remove by any means necessary before all is lost.