Friday, 13 May 2016

ក្រសួង​ព័ត៌មាន​ព្រមាន​ចាត់​វិធានការ​លើ​ស្ថាប័ន​ព័ត៌មាន​ដែល​មិន​ប្រើ​គោរមងារ​សម្ដេច


Manekseka Sangkum


Get all these traditional Khmer institutions such as the monarchy and the clergy under your control; make the puppet king issue honorific titles and bestow them on your stooges and thugs, then enforce compliance laws upon public institutions and the media to garner respectability and prestige among semi-literate population and voters, and there you have it all: legitimacy and democracy. What room is there left for complaints or protests, eh? Still can't quite comprehend all this stupidity? Book yourself a "re-education" course at Prey Sar and become a worthwhile citizen!


>>>


ក្រសួង​ព័ត៌មាន​ព្រមាន​ចាត់​វិធានការ​លើ​ស្ថាប័ន​ព័ត៌មាន​ដែល​មិន​ប្រើ​គោរមងារ​សម្ដេច
ដោយ យាង សុជាមេត្តា
2016-05-12 

អ៊ុក គឹមសេង ២០១៦ ៨៥៥
អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន លោក អ៊ុក គឹមសេង ថ្លែង​ក្នុង​កិច្ច​ប្រជុំ​រវាង​មន្ត្រី​ក្រសួង​ព័ត៌មាន ជាមួយ​តំណាង​ស្ថាប័ន​សារព័ត៌មាន​ស្ដីពី​ការ​ប្រើ​គោរមងារ​សម្ដេច នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Uon Chhin
 RFA/Uon Chhin



ក្រសួង​ព័ត៌មាន នៅ​ថ្ងៃ​ទី​១២ ខែ​ឧសភា ព្រមាន​ចាត់​វិធានការ​លើ​ស្ថាប័ន​សារព័ត៌មាន​ទាំង​ឡាយ​ណា​ដែល​មិន​ប្រើ​គោរមងារ​សម្ដេច នៅ​ក្នុង​អត្ថបទ​ព័ត៌មាន​របស់​ខ្លួន។ ការ​ព្រមាន​នេះ ធ្វើ​ឡើង​ក្នុង​ពេល​ក្រសួង​ព័ត៌មាន កោះ​ហៅ​តំណាង​ស្ថាប័ន​សារព័ត៌មាន​ជាង ៣០ ទៅ​ណែនាំ​ពី​ការ​ប្រើ​គោរមងារ​សម្ដេច នៅ​ទីស្ដីការ​ក្រសួង​ព័ត៌មាន។

ក្រសួង​ព័ត៌មាន ទុក​ពេល​ឲ្យ​ស្ថាប័ន​សារព័ត៌មាន​រហូត​ដល់​ចុង​ខែ​មិថុនា ពិចារណា​ពី​ការ​ប្រើ ឬ​មិន​ប្រើ​គោរមងារ​សម្ដេច​សម្រាប់​បុគ្គល​ទាំង​ឡាយ​ណា​ដែល​ព្រះមហាក្សត្រ​បាន​ប្រទាន​គោរមងារ​ជា​សម្ដេច នៅ​ក្នុង​អត្ថបទ​ព័ត៌មាន​របស់​ខ្លួន។

ការ​ណែនាំ​ជា​ថ្មី​របស់​ក្រសួង​ព័ត៌មាន ដោយសារ​រហូត​មក​ទល់​ពេល​នេះ​នៅ​មាន​ស្ថាប័ន​សារព័ត៌មាន​មួយ​ចំនួន​មិន​ទាន់​ប្រើ​គោរមងារ​សម្ដេច​នៅ​ក្នុង​អត្ថបទ​ព័ត៌មាន​ពួកគេ​នៅ​ឡើយ ដោយ​គ្រាន់តែ​ប្រើប្រាស់​តួនាទី​របស់​បុគ្គល​ដែល​ទទួល​បាន​គោរមងារ​ជា​សម្ដេច​ទាំង​អស់​នោះ​ប៉ុណ្ណោះ។

បច្ចុប្បន្ន​បុគ្គល ឬ​អ្នក​នយោបាយ​ដែល​មាន​គោរមងារ​សម្ដេច មាន​ដូចជា​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​គោរមងារ​ជា សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន ប្រធាន​រដ្ឋ​សភា លោក ហេង សំរិន មាន​គោរមងារ​ជា សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធាន​ព្រឹទ្ធ​សភា លោក សាយ ឈុំ មាន​គោរមងារ​ជា សម្ដេច​វិបុល​សេនា​ភក្ដី សាយ ឈុំ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង មាន​គោរមងារ​ជា សម្ដេច​ក្រឡាហោម ស ខេង។ ប៉ុន្តែ​បុគ្គល​មាន​គោរមងារ​ជា​សម្ដេច ដែល​ត្រូវ​បាន​ក្រសួង​ស្ថាប័ន​របស់​រដ្ឋ​ប្រយ័ត្នប្រយែង​ក្នុង​ការ​ប្រើប្រាស់​បំផុត​នោះ គឺ​គោរមងារ​របស់​លោក ហ៊ុន សែន តែម្ដង។


កិច្ច​ប្រជុំ​រវាង​មន្ត្រី​ក្រសួង​ព័ត៌មាន ជាមួយ​តំណាង​ស្ថាប័ន​សារព័ត៌មាន​ស្ដីពី​ការ​ប្រើ​គោរមងារ​សម្ដេច នា​ទីស្ដីការ​ក្រសួង​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១៦។ RFA/Uon Chhin




​អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន លោក អ៊ុក គឹមសេង ដែល​ដឹកនាំ​កិច្ចប្រជុំ​មាន​ប្រសាសន៍​ថា ដើម្បី​ជា​ការ​គោរព​ទៅ​តាម​ច្បាប់​ដែល​លោក​សំដៅ​ទៅ​លើ​​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ​ប្រទាន​គោរមងារ​សម្ដេច​អោយ​អ្នក​នយោបាយ និង​ដើម្បី​ជា​ការ​លើក​កម្ពស់​នូវ​ក្រម​សីលធម៌ វប្បធម៌​ខ្មែរ ស្ថាប័ន​សារព័ត៌មាន​ទាំង​អស់​ត្រូវតែ​ប្រើ​គោរមងារ​សម្ដេច​សម្រាប់​បុគ្គល​ដែល​ទទួល​បាន​គោរមងារ​នេះ​ពី​ព្រះមហាក្សត្រ។

​លោក​ថា បើ​ស្ថាប័ន​សារព័ត៌មាន​ណា​មិន​ព្រម​ប្រើ​គោរមងារ​តាម​ការ​ណែនាំ​របស់​ក្រសួង​ព័ត៌មាន​នោះ​ទេ ក្រសួង​នឹង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចាប់​ពី​ដើម​ខែ​កក្កដា ត​ទៅ។ វិធានការ​ទាំង​អស់​នោះ អាច​ជា​ការ​បញ្ចប់ ឬ​មិន​ផ្ដល់​អាជ្ញាប័ណ្ណ​បន្ត​ទៀត​ចំពោះ​ស្ថាប័ន​ព័ត៌មាន​ទាំង​ឡាយ​ណា​ដែល​ចុះ​បញ្ជី​ជាមួយ​ក្រសួង​ព័ត៌មាន។ ដោយ​ឡែក​សម្រាប់​បណ្ដាញ​សារព័ត៌មាន​បរទេស ដែល​ផ្សាយ​ជា​ខេមរភាសា ដូចជា​វិទ្យុ​អាស៊ីសេរី ភាសា​ខ្មែរ​ជាដើម ប្រសិនបើ​នៅ​តែ​មិន​ប្រើ​គោរមងារ​សម្ដេច​ទេ ក្រសួង​ព័ត៌មាន នឹង​មិន​អនុញ្ញាត​អោយ​ស្ថានីយ​វិទ្យុ អេហ្វ.អឹម (FM) ក្នុង​ស្រុក​ជួល​ម៉ោង​ផ្សាយ​ទៅ​ឲ្យ​វិទ្យុ​អាស៊ីសេរី ផ្សាយ​បន្ត​ឡើយ។

​លោក អ៊ុក គឹមសេង៖ «បើ​យើង​គិត​ថា គ្រាន់តែ​ចូល​ស្ទឹង​តាម​បត់ ចូល​ស្រុក​តាម​ប្រទេស យើង​ធ្វើ​អត់​បាន ហើយ​យើង​ចង់​មាន​ការងារ​នៅ​ប្រទេស​មួយ​ដែល​មាន​អធិបតេយ្យភាព ដែល​មាន​ច្បាប់​ទម្លាប់ មាន​ប្រពៃណី​គ្រប់​យ៉ាង អ្នក​ម្ចាស់​ស្រុក​នោះ​ក៏​មិន​អាច​ទទួល​យក​បាន​ដូចគ្នា។ កាល​ណា​យើង​ធ្វើ​ការងារ​ប៉ុណ្ណឹង​មិន​បាន យើង​ក៏​មិន​ចាំបាច់​នៅ​ទី​នេះ យើង​ត្រូវ​ប្រើ​ពាក្យ​មួយ​ថា បើ​មិន​ពេញ​ចិត្ត​ដើរ​ចេញ»។

មុន​ពេល​ក្រសួង​ព័ត៌មាន ហៅ​ស្ថាប័ន​សារព័ត៌មាន​ទៅ​ណែនាំ​ឲ្យ​ប្រើ​គោរមងារ​សម្ដេច  ខុទ្ទកាល័យ​លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មេសា បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ណែនាំ​ឲ្យ​គ្រប់​ក្រសួង​ស្ថាប័ន​រដ្ឋ និង​អាជ្ញាធរ​ខេត្ត-​ក្រុង ទូទាំង​ប្រទេស​ពី​របៀប​សរសេរ និង​ប្រើប្រាស់​គោរមងារ​សម្ដេច​របស់​លោក ហ៊ុន សែន ទាំង​ក្នុង​លិខិត​បទដ្ឋាន ទាំង​ក្នុង​ការ​អាន​សុន្ទរកថា ក្នុង​ការ​ហៅ ឬ​ការ​និយាយ។

​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ នៅ​ក្នុង​ការ​ពិភាក្សា​នោះ ស្ថាប័ន​សារព័ត៌មាន​មួយ​ចំនួន​ដែល​កន្លង​មក​មិន​ធ្លាប់​ប្រើ​គោរមងារ​សម្ដេច​ក្នុង​អត្ថបទ​ព័ត៌មាន​ដូច​វិទ្យុ​អាស៊ីសេរី ដែរ​នោះ មាន​ការ​អល់អែក​ក្នុង​ការ​ទទួល​យក​ការ​ណែនាំ​នេះ។ ពួកគេ​ភាគ​ច្រើន​និយាយ​ថា នឹង​យក​ការ​ណែនាំ​នេះ​ទៅ​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​របស់​ខ្លួន​មុន​នឹង​សម្រេច​ថា ធ្វើ​យ៉ាង​ណា​នោះ។

តំណាង​ស្ថាប័ន​សារព័ត៌មាន​លើក​ឡើង​ថា វា​មាន​ការ​ពិបាក​ក្នុង​ការ​សរសេរ​គោរមងារ​សម្ដេច នៅ​ក្នុង​អត្ថបទ​ព័ត៌មាន​ជា​ភាសាបរទេស ខណៈ​អ្នក​ខ្លះ​ទៀត​យល់​ថា ស្ថាប័ន​ពួកគេ​ជា​ស្ថាប័ន​ដែល​ជា​មែកធាង​នៃ​ស្ថាប័ន​ព័ត៌មាន​បរទេស​ក្នុង​ទ្វីប​អឺរ៉ុប ឬ​អាមេរិក ដូច្នេះ​ជា​ទូទៅ​បណ្ដាញ​សារព័ត៌មាន​ក្នុង​ប្រទេស​ទាំង​អស់​នេះ គឺ​ប្រើ​តួនាទី​របស់​អ្នក​នយោបាយ​ធម្មតា មិន​មែន​គោរមងារ​ឡើយ។ ចំណែក​អ្នក​ខ្លះ​ទៀត​យល់​ថា ព័ត៌មាន​ដែល​ល្អ​គឺ​ទាមទារ​ឲ្យ​ខ្លី ហើយ​ខ្លឹម ដូច្នេះ ការ​ប្រើប្រាស់​គោរមងារ​ច្រើន​ពេក​អាច​ធ្វើ​ឲ្យ​អត្ថបទ​រឹតតែ​វែង​អន្លាយ​ថែម​ទៀត។

នៅ​ក្នុង​អង្គប្រជុំ​ពិភាក្សា​គ្នា​នោះ​ដែរ ក៏​មាន​តំណាង​ស្ថាប័ន​សារព័ត៌មាន​ខ្លះ​សម្ដែង​មតិ​ថា នៅ​កម្ពុជា មាន​សម្ដេច និង​ឯកឧត្ដម​ច្រើន​ពេក ដែល​ប្រការ​នេះ​ហាក់​ធ្វើ​ឲ្យ​តម្លៃ​របស់​បុគ្គល​ដែល​មាន​គោរមងារ​ទាំង​អស់​នោះ​ធ្លាក់​ចុះ។ អ្នក​ចូលរួម​ម្នាក់​ទៀត​ថ្លែង​ថា អ្នក​ដែល​មាន​គោរមងារ​ខ្ពង់ខ្ពស់ គួរ​តែ​ធ្វើ​ខ្លួន​ឲ្យ​មាន​តម្លៃ ឬ​ស័ក្ដិសម​ទៅ​នឹង​គោរមងារ​ដែល​ពួកគេ​ទទួល​បាន៕

No comments: