ដោយ ម៉ម មុនីរតន៍
2017-01-21
មន្ត្រីគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ ថ្លែងក្នុងវេទិកាយុវជននៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦។ RFA/Yang Chandara
RFA/Yang Chandara
ការខ្វែងគំនិតគ្នាលើផ្លូវនយោបាយ បានចាប់ផ្ដើមតានតឹងសាជាថ្មីទៀតហើយរវាងបក្សដែលមានអាសនៈទាំងនៅក្នុងរដ្ឋសភា។ សង្គ្រាមពាក្យសម្ដីបានចាប់ផ្ដើមធ្វើឲ្យអ្នកនយោបាយកំពូលៗទាំងពីរបក្ស មកដល់ពេលនេះ ដើរចេញពីគ្នាមួយជំហានម្នាក់។ គណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាចដ៏ចាស់វស្សាជាងគេនៅកម្ពុជា សម្រេចលុបចោលគម្រោងនៃការចរចា ដែលគ្រោងធ្វើនៅពាក់កណ្ដាលខែមករា នេះជាមួយបក្សប្រឆាំង។ ចំណែកបក្សប្រឆាំងវិញថា នឹងចុះជួបពលរដ្ឋតាមមូលដ្ឋានជំនួសអោយការចរចាជាមួយបក្សកាន់អំណាច។
អ្នកវិភាគព្រមានថា ការប្រេះស្រាំផ្នែកនយោបាយនេះ នឹងមិននាំឲ្យប្រទេសជាតិត្រូវរីកចំរើន និងអភិវឌ្ឍន៍ជឿនលឿនទេ ផ្ទុយទៅវិញ ការខ្វែងគំនិតលើផ្លូវនយោបាយនេះ នឹងរឹតតែធ្វើឲ្យសេដ្ឋកិច្ចជាតិបន្តធ្លាក់ចុះបន្ថែមទៀត ដែលបញ្ហានេះ ធ្វើឲ្យអ្នកវិនិយោគមិនហ៊ានធ្វើសេចក្ដីសម្រេចក្នុងការបណ្ដាក់ទុននៅកម្ពុជា។
ការព្រមានរបស់អ្នកវិភាគសង្គមនៅពេលនេះ ស្របពេលបក្សកាន់អំណាចប្រតិកម្មនឹងជំហររបស់បក្សប្រឆាំងថា លែងខ្វល់ពីការលុបគម្រោងនានារបស់បក្សប្រជាជនកម្ពុជា។ ការបិទផ្លូវជួបចរចាតាមរយៈការស្នើសុំឲ្យធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ដែលលោក ហ៊ុន សែន បង្ហើបកាលពីថ្ងៃទី១៦ ខែមករា ត្រូវបានអ្នកនាំពាក្យគណបក្សដែលគ្រប់គ្រងអំណាច គឺលោក ឈឹម ផលវរុណ ចាត់ទុកថា មូលហេតុនេះគឺដោយសារបក្សប្រឆាំងមានចេតនាមិនស្មោះត្រង់ក្នុងការចរចា និងជាអ្នកបង្កឲ្យមានភាពស្មុគស្មាញនាំឲ្យជំនួបនេះត្រូវបរាជ័យ៖ «រឿងការចរចាដោយសារពួកគាត់អត់ស្មោះត្រង់។ អ៊ីចឹងយន្តការនយោបាយនៃវប្បធម៌សន្ទនាគាត់ចង់យកយន្តការនយោបាយនៃវប្បធម៌សន្ទនាមកបំផ្លាញរដ្ឋធម្មនុញ្ញ បំផ្លាញឯករាជ្យភាពរបស់តុលាការ ហើយនិងគោលការណ៍បែងចែកអំណាច»។
បក្សនយោបាយធំៗទាំងពីរ ចាប់ផ្ដើមបែរខ្នងដាក់គ្នាម្ដងទៀត នៅពេលពពកខ្មៅបានរលាយបាត់កាលពីដើមខែធ្នូ ឆ្នាំ២០១៦ តាមរយៈការសម្របសម្រួលនយោបាយឈ្នះៗទាំងសង្ខាង។ ប៉ុន្តែជាអកុសល វិបត្តិនេះត្រូវរាំងស្ទះជាថ្មីឡើងវិញ នៅក្រោយលោក ស ខេង ផ្ញើលិខិតលុបចោលជំនួបរវាងបក្សទាំងពីរ កាលពីថ្ងៃទី១៨ ខែមករា។ ការបដិសេធ ជំនួបដោយបក្សកាន់អំណាចមិនបានបញ្ជាក់ពីមូលហេតុនេះ ធ្វើឡើង ១ថ្ងៃក្រោយពេលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណាត់ជួបគ្នា ដែលគ្រោងនឹងរៀបចំនៅថ្ងៃទី២៥ ខែមករា។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ថ្លែងទៅកាន់អ្នកគាំទ្រនៅទីស្នាក់ការបក្សក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦។ RFA/Sorn Chanratha RFA/Sorn Chanratha
ឆ្លើយតបនឹងការចោទប្រកាន់នេះ អ្នកនាំពាក្យបក្សប្រឆាំង លោក យឹម សុវណ្ណ បដិសេធក្នុងការបកស្រាយចំពោះជំហររបស់បក្សកាន់អំណាចនៅពេលនេះ។ ប៉ុន្តែទោះយ៉ាងណា មន្ត្រីនាំពាក្យរូបនេះយល់ឃើញថា អ្នកណាអាក្រក់ អ្នកណាល្អ ពលរដ្ឋម្ចាស់ឆ្នោតប្រាកដជាយល់ច្បាស់ជាងអ្នកនយោបាយទៅទៀត៖ «ខ្ញុំមិនឆ្លើយឆ្លងទេ។ យើងរង់ចាំមើលតែលទ្ធផលចុងក្រោយទៅថា ប្រជាពលរដ្ឋគាំទ្រនូវអ្វីដែលគណបក្សសង្គ្រោះជាតិ បាន និងកំពុងធ្វើ។ ដូច្នេះយើងសង្ឃឹមថា ប្រជាពលរដ្ឋមានសុភវិនិច្ឆ័យត្រឹមត្រូវ»។
ទាក់ទិនបញ្ហានេះ អ្នកវិភាគនយោបាយ យល់ឃើញថា ការជាប់គាំងផ្នែកនយោបាយ ទោះក្នុងរូបភាពតិច ឬច្រើនក្ដី រឿងនេះចៀសមិនផុតឡើយពីការប្រឈមនៃឱនភាពសេដ្ឋកិច្ច។
លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគតឲ្យដឹងថា ភាពចម្រូងចម្រាសផ្នែកនយោបាយនេះ អាចមានលទ្ធផល២ ធំៗ ដែលនាំឲ្យជះឥទ្ធិពលអាក្រក់ដល់ខឿនសេដ្ឋកិច្ចជាតិ។ លោកបន្តថា ទី១ បើបក្សនយោបាយមួយខ្លាំងហើយជិះសេះលែងដៃដោយមិនគិតពីសេដ្ឋកិច្ច វានឹងរុញច្រានឲ្យប្រទេសជួបផលអាក្រក់។ ដោយឡែក ទី២ បក្សទាំងពីរខ្លាំងដូចគ្នា ហើយចង់ឈ្នះរៀងៗខ្លួន នោះរឹតតែជាបញ្ហាដ៏អាក្រក់ថែមទៀត។
អ្នកវិភាគនយោបាយរូបនេះ មើលឃើញថា មធ្យោបាយដែលល្អនោះ គឺបក្សនយោបាយ បើទោះជាខ្លាំងប៉ុណ្ណា ប៉ុន្តែត្រូវគោរពគោលការណ៍ប្រជាធិបតេយ្យ និងជាច្បាប់ជាគោល។ ហេតុផលនេះ ត្រូវបានលោក អ៊ូ វីរៈ យល់ឃើញថា គឺជាជម្រើសដ៏ល្អសម្រាប់សេដ្ឋកិច្ចជាតិ៖ «បើសិនជាយើងខ្លាំងទាំងពីរ ហើយយើងមាននីតិរដ្ឋជាយន្តការដោះស្រាយជម្លោះ ឬក៏បញ្ហាផ្លូវច្បាប់ទុកចិត្ត ជាពិសេសការគោរពធម្មនុញ្ញនិយម។ ខ្ញុំមើលទៅហ្នឹង គឺជារូបមន្តដ៏ល្អបំផុត»។
ជម្លោះនយោបាយនេះ ស្របពេលដំណើរការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់កាន់តែខិតជិតមកដល់ណាស់ទៅហើយ។ អ្នកវិភាគនយោបាយយល់ឃើញថា គណបក្សប្រឆាំងអាចនឹងស្ដារប្រជាប្រិយភាព បានមួយកម្រិតថែមទៀត ស្របពេលមន្ទិលសង្ស័យដែលអាចថា បែកបាក់ផ្ទៃក្នុងបក្សប្រឆាំងត្រូវបញ្ចប់ដោយការបិទទ្វារចរចានយោបាយនៅពេលនេះ៕
9 comments:
No dialogue can take place, when Traitor Hun Sen's hypocrite motive is to break up or destroy
the CNRP.
ក្រែងគេសំកុកព្រោះគេចេះតែក្បាច់សាមកុកនោះអី ម៉េចចាំសុំគេចចារធ្វើអី?ហើយក្រែងអារឿងចុះមូលដ្ឋានដើម្បីការផ្លាស់ប្តូរនឹងក្រែងចុះយូរមកហើយអី ម៉េចយកមកធ្វើជាហេតុផលព្រោះគេមិនចចារ?ត្រូវនិយាយថាបើគេមិនចចារមកពីដឹងថាយើងវាថោក និយាយក្រឡិចក្រឡុចមិនចាំពាក្យ គេចង់បំបាក់មុខយើង គេចង់អោយយើងសំកុកដូចពាក្យយើងថាអោយគេ។ គេមិនចចារស្អីដែលយើងចង់បានគឺវាអត់បាន យើងពិតជាបាក់មុខដូចដែលគេចង់អោយយើងបាក់មែន ។ឯណាទៅពាក្យថាមិនឈ្លោះ មិនឆ្លើយមិនឆ្លងនោះ?ថោកណាស់អាបក្សថោកទាប កុំថាឡើយចង់ទៅដូគេ រក្សាតែជំហរខ្លួនឯងក៏មិនបានផង។ដូមិនដូៗ ហ៊ុនសែនអើយចុះចេញទៅៗ ទិញមិនលក់សំឡុតមិនខ្លាច ឥឡូវឆ្កែជាគ្នាអស់ហើយ។
បើចាប់សុីមិនបានគេចាប់ខា តែបើខាភ្លើគេចាប់សុីហើយ។និយាយរួមមេបក្សប្រឆាំងទាំងពីរនេះវាគ្រាន់តែជាល្បែងសម្រាប់គេតែប៉ុណ្ណោះ។កាលពីរៀបចូលសភាគេសួរកឹម សុខាថាបើចូលហើយគេមិនអនុវត្តតាមការសន្យាថាតើបក្សសង្រ្គោះជាតិគិតយ៉ាងម៉េច?កឹម សុខានិយាយថាយើងចេញមកវិញល្អជាងនៅក្នុងទៅទៀត។ ពេលនោះគេសន្យាថាអោយដំណែង តែគេក៏មិនបានសន្យាថានឹងមិនដកយកវិញនោះទេ ហើយឥឡូវនេះគឺគេពិតជាដកយកវិញមែនដូចជាដំណែងអនុប្រធានសភាទីមួយរដ្ឋសភា ដំណែងតំណាងក្រុមសមាជិកភាគតិចនៃរដ្ឋសភា និងដំណែងគណកម្មការផ្សេងៗទៀតគេចង់ដកពេលណាក៏បានព្រោះគេដកដំណែងសម រង្សុីនិងកឹម សុខាបានហើយនឹង មានរឿងអីដែលគេដកដំណែងទាំងនោះមិនបាន? តើនៅសល់អីទៀតទៅចំពោះលទ្ធដែលក្បត់ឆន្ទរាស្រ្តចូលសភានោះ?លេសដែលពួកគេបានអោយដើម្បីបន្សាបចិត្តអ្នកគាំទ្ររបស់គេឥឡូវនេះត្រូវបានបើកផ្ងាអស់ហើយ ។គេថាមិនចូលសភា ចុងក្រោយគេចូល គេថាបានប្រយោជន៍មករាស្រ្ត បើរាស្រ្តណានៅតែវេទនាគេជាអ្នកទទួលខុសត្រូវ ឥឡូវវាទទួលខុសត្រូវពីបារាំងមក វាថាចេញពីសភា ឥឡូវគេធាក់ក្បាលហើយមិនចេញ នេះហើយសម្តីពួកអាស្នេហាជាតិនោះ។
ការលះបង់និងសេចក្តីស្មោះត្រង់ចំពោះមនុស្សមិនស្គាល់តំលៃនៃការលះបង់និងតំលៃនៃក្តីស្មោះត្រង់ វាគ្រាន់តែជាអំពើឆោតល្ងង់នៃជនសប្បុរសតែប៉ុណ្ណោះ។។
ដែលហៅថាមនុស្សល្ងង់ មិនមែនមនុស្សដែលខ្លួនមានចំណេះខ្សោយហើយដឹងថាខ្លួនមានចំណេះដឹងខ្សោយនោះទេ។ មនុស្សល្ងង់គឺមនុស្សមិនអាចស្មានដឹងអោយបានច្បាស់ពីទំហំនៃភាពល្ងង់របស់ខ្លួន ចេះតែស្មានថាខ្លួនចេះ ខ្លួនល្អ ខ្លួនត្រឹមត្រូវ តែការពិតគឺមិនមែនបែបនោះឡើយ នេះហើយជាលក្ខណៈសំគាល់ថាមនុស្សម្នាក់ជាមនុស្សល្ងង់នោះ។
មិនមែនគ្នាបំពានទេ តែគ្នាល្ងង់ស្មានពីភាពល្ងង់របស់ខ្លួនមិនបាន បើថ្ងៃណាមួយ គ្នាភ្ញាក់ដឹងខ្លួន ដឹងអំពីទំហំនៃភាពល្ងង់របស់ខ្លួនបាន មិនដឹងគ្នាអៀនខ្លួនយ៉ាងណាទេ៕
10:50 am to 11:07 am
You are the same Yuon's sh.ts !!!
Youn Youn Youn Raincy is Youn not me.. And you are the most Khmer stupid... I don't need compatriots idiot...
Most dumb Cnrp now they are getting smarter. Excepted you still dumb....
12:25 pm and 11:10 am
You are too stupid to deserve my reply !!!
Post a Comment