15 កុម្ភៈ 2017
ហ៊ុល រស្មី

រូបឯកសារ៖ លោកប្រេដ អាដាមស៍ (Brad Adams) (ឆ្វេង) នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ប្រចាំតំបន់អាស៊ី។
អ្នកឃ្លាំមើលសិទិ្ធមនុស្សនៅក្នុងតំបន់អាស៊ីហៅចំណាត់ការខាងច្បាប់របស់លោកហ៊ុន សែនថា ជាការធ្វើឲ្យអ្នកដែលមិនពេញចិត្តនឹងការដឹកនាំរបស់រដ្ឋាភិបាល មានការភ័យខ្លាចចំពោះការនិយាយរិះគន់រដ្ឋាភិបាល ហើយថា ការទារលុយរបស់លោកនាយករដ្ឋមន្ត្រីគឺជារឿងគួរឲ្យអស់សំណើច។
ភ្នំពេញ —
អាជ្ញាធរបានតាមយ៉ាងប្រកៀកដើម្បីឃ្លាំមើលរាល់សកម្មភាពរបស់លោកគឹម សុខ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីបឹ្តងទារលុយចំនួនប្រាំសែនដុល្លារពីអ្នកវិភាគរូបនេះទាក់ទងនឹងការអធិប្បាយរបស់លោកអំពីឃាតកម្មសម្លាប់លោកកែម ឡី អ្នកវិភាគនយោបាយ និងសង្គមដ៏ល្បីល្បាញមួយរូប។ អ្នកឃ្លាំមើលសិទិ្ធមនុស្សនៅក្នុងតំបន់អាស៊ីហៅចំណាត់ការខាងច្បាប់របស់លោកហ៊ុន សែនថា ជាការធ្វើឲ្យអ្នកដែលមិនពេញចិត្តនឹងការដឹកនាំរបស់រដ្ឋាភិបាល មានការភ័យខ្លាចចំពោះការនិយាយរិះគន់រដ្ឋាភិបាល ហើយថា ការទារលុយរបស់លោកនាយករដ្ឋមន្ត្រីគឺជារឿងគួរឲ្យអស់សំណើច។
លោកប្រេដ អាដាមស៍ (Brad Adams) នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ប្រចាំតំបន់អាស៊ី បាត់ចាត់ទុកថា ការវាយប្រហារខាងផ្លូវច្បាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនប្រឆាំងលោកគឹម សុខ អ្នកវិភាគនយោបាយមួយរូបគឺជាយុទ្ធសាស្ត្របិទមាត់អ្នកបញ្ចេញមតិរិះគន់នៅក្នុងប្រទេសដ៏ក្រីក្រនេះ។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានដាក់ពាក្យបណ្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃចន្ទដើម្បីទាមទារឲ្យតុលាការផ្តន្ទាទោសលោកគឹម សុខ និងតម្រូវឲ្យអ្នកវិភាគរូបនេះ សងប្រាក់ចំនួនប្រាំសែនដុល្លារអាមេរិក។

រូបឯកសារ៖ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន និងអ្នកវិភាគនយោបាយលោកគឹម សុខ។
លោកហ៊ុន សែនបានសម្រេចប្តឹងលោកគឹម សុខ បន្ទាប់ពីអ្នកវិភាគរូបនេះធ្វើការអធិប្បាយក្នុងវិទ្យុអាស៊ីសេរីដោយលើកឡើងថា គណបក្សកាន់អំណាចនេះមានជាប់ពាក់ព័ន្ធនឹងការសម្លាប់លោកកែម ឡី។ លោកហ៊ុន សែនបានពន្យល់ក្នុងពាក្យបណ្តឹងរបស់លោកថា ការលើកឡើងយ៉ាងដូច្នេះបានធ្វើឲ្យប៉ះពាល់កិត្តិយស និងកិតិ្តស័ព្ទរបស់គណបក្សប្រជាជនកម្ពុជារបស់លោក។
ក្នុងថ្ងៃតែមួយ ដែលលោកហ៊ុន សែនបានដាក់ពាក្យបណ្តឹងនោះ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យលោកគឹម សុខចូលទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែកុម្ភៈ វេលាម៉ោង៩ព្រឹក។
ដីកានេះត្រូវបានចេញភ្លាមៗ ក្រោយពីលោកហ៊ុន សែនបានបញ្ជាឲ្យអាជ្ញាធរឃ្លាំមើលលោក គឹម សុខ ដោយលោកយល់ថា អ្នកវិភាគរូបនេះអាចនឹងគេចចេញពីប្រទេស។
លោកប្រេដ អាដាមស៍បានប្រាប់ VOA នៅថ្ងៃអង្គារនេះថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែនមិនចង់ឮការនិន្ទា ឬការរិះគន់ណាមួយចំពោះរដ្ឋបាលរបស់លោកនោះឡើយ ដូច្នេះលោកក៏សម្រេចប្តឹងលោកគឹម សុខដើម្បីជាការព្រមាន។
«លោកហ៊ុន សែន ជាធម្មតាកំពុងព្យាយាមធ្វើឲ្យបរាជ័យ និងកម្ទេចរាល់កម្លាំងប្រឆាំងនៅក្នុងប្រទេស បើទោះជាប្រជាជនទាំងនោះគឺជាអ្នកក្រីក្រខ្លាំង ដូចជាបុរសម្នាក់នេះ [លោក គឹម សុខ]»។
លោកប្រេដ អាដាមស៍ថ្លែងបន្តថា ការណ៍ដែលលោកហ៊ុន សែនទាមទារប្រាក់ចំនួន៥សែនដុល្លារពីលោកគឹម សុខគឺជារឿងដែលពិតជាគួរឲ្យអស់សំណើចជាទីបំផុត។
«ការទារលុយចំនួន៥សែនដុលា្លរពីបុរសម្នាក់នេះគឺគួរឲ្យអស់សំណើចមែនទែន ហើយគ្មាននាយករដ្ឋមន្ត្រីណាគួរធ្វើបែបហ្នឹងទេ នៅពេលដែលពួកគេគ្រប់គ្រងតុលាការ ប៉ូលិស ហើយនិងស្ថាប័នរដ្ឋផ្សេងៗទៀត។ វាជារឿងមិនត្រឹមត្រូវនោះឡើយ»។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានមួយក្នុងស្រុកកោះធំ ខេត្តកណ្តាលដែលធ្វើឡើងកាលពីថ្ងៃចន្ទ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានព្រមានរឹបអូសទ្រព្យសម្បតិ្តរបស់លោកគឹម សុខ ដើម្បីលក់ឡៃឡុង។
លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា លោកគឹម សុខអាចប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ ប្រសិនបើលោកគឹម សុខពុំមានលទ្ធភាពសងជាសាច់ប្រាក់ទៅរូបលោក។ លោកហ៊ុន សែនព្រមានបែបនេះ នៅគ្រាតុលាការមិនទាំងបានសម្រេចថា លោកគឹម សុខពិតជាមានទោស ឬយ៉ាងណានៅឡើយនោះ។
លោកគឹម សុខប្រាប់ VOA នៅយប់ថ្ងៃចន្ទថា លោកមិនបាននិយាយចោទប្រកាន់ថា គណបក្សប្រជាជនកម្ពុជាជាអ្នកសម្លាប់លោកកែម ឡីនោះឡើយ។ លោកនិយាយថា លោកនឹងតទល់ខាងផ្លូវច្បាប់ ទោះបីលទ្ធភាពទទួលបានយុត្តិធម៌សម្រាប់រូបលោកមានតិចតួចក៏ដោយ។
«តម្លៃជាតិយើងបច្ចុប្បន្ន វាស្ថិតនៅលើការចូលរួមរបស់ពលរដ្ឋ។ តម្លៃជាតិយើងមិនស្ថិតនៅលើយុត្តិធម៌ពីតុលាការទេ។ បានន័យថា ខ្ញុំនៅតតាំងដើម្បីបង្ហាញពលរដ្ឋថា កាលៈទេសៈណាក៏ដោយ កូនខ្មែរទាំងអស់គ្នា ទាំងខ្ញុំ ទាំងបងប្អូនទាំងអស់គ្នា ត្រូវតែក្លាហានតតាំង។ បើយើងគេបន្លាចរត់ គេបន្លាចរត់ ប្រទេសនេះនឹងជារបស់គេផ្តាច់មុខហើយ។ បើគេបន្លាចរត់ គេបន្លាចរត់ យើងរត់អស់ គេលក់អស់ហើយ»។
លោកបន្ថែមថា៖
«ដូច្នេះមានន័យថា បើទោះបីជាមិនបានយុត្តិធម៌តាមផ្លូវច្បាប់ ខ្ញុំចង់បង្ហាញពលរដ្ឋថា ការហ៊ាននៅតតាំងក្នុងសង្គមមួយ យើងតតំាងតាមប្រជាធិបតេយ្យ ទោះបីជាសង្គមនោះ គេមិនដឹកនាំតាមបែបប្រជាធិបតេយ្យក៏ដោយ។ ក៏ប៉ុន្តែជាផ្លូវមួយដែលមានសេចក្តីសង្ឃឹមថា យើងអាចឲ្យមានការផ្លាស់ប្តូរបាន មិនមែនផ្លាស់ប្តូរដើម្បីគាបសង្កត់ ឬដើម្បីជាន់ពន្លិច បុគ្គលណាទេ ជាការផ្លាស់ប្តូរមួយដែលយើងចង់បាននីតិរដ្ឋ ដែលមានតុលាការយុត្តិធម៌ត្រឹមត្រូវ នីតិរដ្ឋដែលយើងទាំងអស់គ្នា មិនហូរទឹកភ្នែក ពីព្រោះតែតុលាការ»។
ក្រោយពីមានបទបញ្ជាដោយផ្ទាល់មាត់ពីលោកហ៊ុន សែន និងការចេញដីកាពីសាលាដំបូងរាជធានីភ្នំពេញ អាជ្ញាធរត្រូវបានដាក់ពង្រាយនៅទីកន្លែងដែលលោកគឹម សុខមានវត្តមាន។ កាលពីយប់មិ្សលមិញ បន្ទាប់ពីលោកគឹម សុខបានបញ្ចប់ការចូលរួមក្នុងកម្មវិធីមួយរបស់ VOA មិត្តភក្តិរបស់លោកម្នាក់គឺលោកសៀង ជិន ដែលបានបើករថយន្តមួយគ្រឿងមកទទួលយកលោក ត្រូវបានអាជ្ញាធរខ័ណ្ឌដូនពេញឃាត់ខ្លួន។
លោកសៀង ជិនត្រូវគេដឹងថា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដើម្បីសួរនាំពាក់ព័ន្ធនឹងការណ៍ដែលលោកជូនលោកគឹម សុខទៅផ្ទះ កាលពីយប់ថ្ងៃចន្ទ។ រហូតមកដល់ពេលនេះ លោកមិនទាន់ត្រូវបានអាជ្ញាធរខ័ណ្ឌ ដោះលែងឲ្យមានសេរីភាពវិញនោះឡើយ។
លោកធួន សារ៉ែន វ័យ៦៣ឆ្នាំ ប្អូនថ្លៃរបស់លោកសៀង ជិនបានសម្តែងក្តីមន្ទិលចំពោះការ ឃាត់ខ្លួននេះ។ លោកមានប្រសាសន៍ថា អាជ្ញាធរកំពុងបំពេញការងារហួសពីអ្វីដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានថ្លែងកាលពីថ្ងៃចន្ទ។
«ខ្ញុំគ្រាន់តែសុំអំពាវនាវដល់សម្តេចនាយករដ្ឋមន្ត្រី ពីព្រោះខ្ញុំនៅចាំប្រសាសន៍សម្តេចនាយក រដ្ឋមន្ត្រីច្បាស់ណាស់គឺលោកឲ្យឃ្លាំមើល ឲ្យប៉ូលិសឃ្លាំមើល តាមមើលលោកគឹម សុខ ឃ្លាំមើលហ្នឹងដើម្បីកុំឲ្យរត់ទៅប្រទេសណាមួយ ចេញទៅក្រៅប្រទេស។ ដូច្នេះលោកមិនបានបញ្ជាឲ្យទៅចាប់អ្នកដែលហូបបាយជាមួយគ្នា អ្នកដែលដើរជាមួយគ្នា។ អាហ្នឹងខ្ញុំមិនបានឮគាត់បញ្ជាបែបហ្នឹងទេ»។
លោកគឹម សុខបានថ្លែងបញ្ជាក់នៅលើគណនេយ្យ Facebook របស់លោកអំពីការឃាត់ខ្លួនមិត្តភក្តិរបស់លោក។ លោកបានសរសេរក្នុងន័យដើមថា៖
«គណបក្សប្រជាជនកម្ពុជាបានប្តឹងខ្ញុំរួចហើយ ហើយខ្ញុំបានបញ្ជាក់ជំហរច្បាស់ថា ខ្ញុំនៅតតាំងក្នុងរឿងក្តីនេះ គឺមិនគេចខ្លួនដាច់ខាត។ ហេតុអ្វីបែរជាប្រើវិធីបំពានសង្កត់អ្នកដទៃទៀតដែលគ្រាន់តែស្គាល់ រាប់អានខ្ញុំ?»
VOA បានព្យាយាមសុំសេចក្តីអធិប្បាយពីលោកហួត ចាន់យ៉ារ៉ាន់ អធិការប៉ូលិសខ័ណ្ឌដូនពេញ តែលោកថា ជាប់ប្រជុំ។ ក៏ប៉ុន្តែលោកបានបញ្ជាក់ចំពោះមុខអ្នកយកព័ត៌មានវិទ្យុក្នុងស្រុកមួយថា ការឃាត់ខ្លួនលោកសៀង ជិនត្រូវបានធ្វើឡើង ដោយសារលោកបើកបរហួសល្បឿនកំណត់ ខុសច្បាប់ចរាចរណ៍ ហើយសមត្ថកិច្ចកំពុងចាត់ការរឿងនេះ។
ស្របពេលជាមួយនេះគ្នា ក្រុមនគរបាលក្នុងខេត្តតាកែវ ក៏បានយកដីកាទៅបិទនៅទ្វារចូលផ្ទះរបស់លោកគឹម សុខស្ថិតក្នុងខេត្តនេះ នាថ្ងៃអង្គារនេះដែរ៕
5 comments:
ខ្មែរយើងចូលចិត្តរឿងអញនិយម បើថាឋានៈធំជាងគេវិញ គឺត្រូវរហូត អត់ស្តាប់អ្នកខាងក្រោម ចឹងបានជាមិនត្រូវគ្នា។
ស្រុកគេចង់បានមនុស្សច្រើន មនុស្សច្រើនគំនិតយោបល់ច្រើន អាចដកគំនិតចេញពីម្នាក់បន្តិចៗ គឺបានគំនិត១ដែលល្អអាចទទួលយកបាន។
This has been the reason why Cambodia has been getting smaller and weaker vis-à-vis its neighbors.
This monster Hun Sen was born primarily to serve Yuon to swallow Cambodia.
His traitorous actions against Cambodia made Khmer people wondering about his ethnicity: is this Monster Hun Sen a Khmer ?
This one eye monster Hun Sen has no human heart.
Now, he wants to destroy a rising Khmer hero Kim Sok.
When will the lightning strike Ah Runteas Banh Hun Sen ??
8:06 pm,
Yes, that is true, but there is a reason why Yuon or Vietnamese killers and land thieves have been manipulating the bad and criminal Cambodian guys like Hun Sen, and manipulating the womanized Cambodian Kings to do bad things. Yuon or Vietnamese folks started it from day one or the first place, trying to steal or encroach Cambodian land and increase evil Yuon/Vietnamese folks who do not have land.
Vietnamese or Yuon folks and killers have started by doing the violence, dirty and deadly tricks and beyond.
8:06 pm
What kind of Khmer are YOU ?
Don't you realize Khmers are NOT fighting Khmers ?
Khmers are only fighting the sold-out " Khmers ".
Are you one of them, or are you not ?
1:26 pm
Who are ‘THEM’ and ‘YOU’ according to you?
I know the truth hurt, but calm down.
I know the Vietnamese are behind the scene, but do you and the world see Khmer fighting the Vietnamese? The Vietnamese don’t have to fight Khmer, they use Khmer to fight Khmer like you and I do right now.
My wishes:
May all Khmer see Angkor not as a symbol for them to just brag about their glorious past.
But as an inspiration for them to build a glorious future.
May all current and future rulers of Cambodia stop thinking that they OWN Cambodia.
Post a Comment