Khmer Circle: Boozing is the opiate of the Khmer people...
Well, at least it provides a source of
distraction for many of the youth from official corruption, territory ceded to
the country to the East, the nation stripped of its natural resources, influx
of illegal migrants and settlers [many of them servicing the flesh industry and
night clubs - never mind School of Vice's favourite massage parlour[s]! - also
support this distraction process, ensuring the active population remain - and
continue to remain - intoxicated in mind and bereft of vigour in body.
^^^
ដោយ មាន ឫទ្ធិ
2020-04-10
rfa

ពលរដ្ឋខ្មែរភាគច្រើនជ្រើសរើសការផឹកគ្រឿងស្រវឹងពេលបានជួបជុំគ្នាតាមផ្ទះ និងកន្លែងកម្សាន្តនានា ក្នុងឱកាសបុណ្យចូលឆ្នាំ។
រូប៖ ហ្វេសប៊ុក
ស្របពេលរដ្ឋាភិបាលចេញវិធានការ ជាបន្តបន្ទាប់ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩(Covid-19) ពលរដ្ឋ ស្នើសុំឱ្យរដ្ឋាភិបាល ដាក់ចេញបម្រាមផ្អាកការលក់ស្រា និងគ្រឿងស្រវឹងគ្រប់ប្រភេទជាបន្ទាន់ ដើម្បីបង្ការកុំឱ្យមានការប្រមូលផ្ដុំគ្នា ពិសាគ្រឿងស្រវឹងក្នុងកំឡុងពេលចូលឆ្នាំខ្មែរ។
យុវជនខេត្តក្រចេះម្នាក់ លោក វន ចាន់ឡូត សង្កេតឃើញថា ការជួបជុំគ្នាផឹកស្រា ជាក្រុម នៅតែបន្តកើតមានរាល់ថ្ងៃ តាមភូមិ ដូច្នេះ រដ្ឋាភិបាលគួរតែចេញបម្រាបលក់ស្រា និងគ្រឿងស្រវឹង ដើម្បីទប់ស្កាត់ការបន្តជួបជុំគ្នា សេពគ្រឿងស្រវឹង។
លោកថា សំណើនេះ គឺក្រុមយុវជនតែងជំរុញទៅរដ្ឋាភិបាលរាល់ឆ្នាំ ក្នុងពេលមានពិធីបុណ្យទានធំៗ តែមិនទទួលបានការឆ្លើយតបទេ។ ផ្ទុយទៅវិញ លោក សង្កេតឃើញថា ប្រព័ន្ធផ្សព្វផ្សាយ មាន ទូរទស្សន៍ ជាដើម តែងបង្កើនការផ្សព្វផ្សាយគ្រឿងស្រវឹងនៅពេលកៀកមានពិធីបុណ្យជាតិធំៗ ហើយលោកធំ ស្រុកខ្មែរ ក៏តែងជួយជំរុញផ្សព្វផ្សាយបន្ត តាមគ្រប់រូបភាពដែរ។ ប៉ុន្តែម្ដងនេះ លោក វ៉ន ចាន់ឡូត យល់ថា ជាកាលៈទេសៈនៃការប្រឈមរីករាលដាលជំងឺកាចសាហាវ ដូច្នេះរដ្ឋាភិបាលគួរមានវិធានការបញ្ឈប់ការលក់ស្រា ជាបន្ទាន់៖ «ដោយហេតុថា រាល់ការជួបជុំនៅខ្មែរយើង ភាគច្រើនតែងតែមានស្រា ជាត្រីមុខ ហើយសព្វថ្ងៃនេះ តាមការអង្កេតរបស់ខ្ញុំ ខ្ញុំដើរច្រើនខេត្ត មួយរយៈចុងក្រោយនេះ ហើយថ្មីៗនេះទៀត គឺការជួបជុំគ្នា នៅតែមានជាដដែល ហើយការផឹកស្រា នៅតែកើតមាន។ បាទ យើងមិនទាន់ឃើញមានការហាមឃាត់ទេ។ ដូច្នេះក្នុងរយៈពេលនេះ ខ្ញុំគិតថា ការណ៍ដែលអាចហាមឃាត់ការផឹកស្រាបាន និងការចែកចាយគ្រឿងស្រវឹងទូទាំងប្រទេសបាន គឺជាចំណែកមួយនៃការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ហ្នឹង»។
សម្រាប់តំបន់ខ្លះ នៃខេត្តកណ្ដាល ក៏មានលក្ខណៈស្រដៀងគ្នាដែរ។ ពលរដ្ឋម្នាក់ ជាអ្នកស្រុកកណ្ដាលស្ទឹង លោកស្រី អឿង សារី ឱ្យដឹងថា អ្នកភូមិខ្លះ នៅតែបន្តការជួបជុំគ្នាពិសាស្រាជាក្រុមរាល់ពេលព្រលប់។ លោកស្រី ថា មន្ត្រីមូលដ្ឋាន ក៏បានរអ៊ូប្រាប់ពលរដ្ឋ ថា ពិបាកស្ដីប្រដៅ និងពន្យល់ ឱ្យអ្នកផឹកឈប់ជួបជុំគ្នាពិសាស្រា និងគ្រឿងស្រវឹងដែរ។ ម្ល៉ោះហើយ ជាជម្រើសប្រសើរបំផុត ពលរដ្ឋរូបនេះ យល់ថា រដ្ឋាភិបាលគួរដាក់ចេញបម្រាមមួយ ដើម្បីហាមឃាត់ការលក់ស្រា និងគ្រឿងស្រវឹង នៅកំឡុងពេលនេះ។ លោកស្រី ថា បើនៅតែបន្តការលក់ស្រា អ្នកភូមិខ្លះ នឹងនៅតែបន្តជួបជុំគ្នាដដែល។
លោកស្រី អឿង សារី បន្តថា សកម្មភាពដឹកជញ្ជូនស្រាបៀរ និងគ្រឿងស្រវឹង កំពុងមមាញឹក តាមដេប៉ូស្តុកស្រាបៀរ នៅតាមឃុំស្រុក ធ្វើយ៉ាងណា នាំចូលឱ្យបានលឿន ដើម្បីលក់ក្នុងកំឡុងពេលចូលឆ្នាំ។ លោកស្រី ព្រួយបារម្ភថា សកម្មភាពដឹកជញ្ជូនស្រាបៀរ ក៏អាចក្លាយជាប្រភពចំលងជំងឺ ចូលភូមិស្រុកដែរ ដោយសារ មេរោគនៃជំងឺកូវីដ១៩ អាចរស់នៅលើសំបកកេសស្រាបៀរបាន៖ «លក់ហ្នឹង គឺឱ្យគាត់ជុំគ្នាហូប។ ទី២ បើសិនជាអ្នកដែលឆ្លងជំងឺហ្នឹងទៅកាន់ ទៅលើកទៅអ្វី អាចនិយាយថា ធ្វើម្ដេចឱ្យមេរោគ(មានឱកាស) ហ្នឹង ជាប់នៅឡាំង ជាប់នៅអ្វី ដឹកជញ្ជូនមក នៅតែឆ្លងដូចតែគ្នាហ្នឹង។ បើយើងបិទការចេញចូល គួរបិទលក់។ បើសិនជ្រុលផ្អាក ផ្អាកអារឿង ពាក់ព័ន្ធការនាំចេញចូលស្រាទូទាំងប្រទេសហ្មងទៅ មិនបាច់ឱ្យផឹក មិនបាច់ឱ្យអ្វីទេ។ តែក្រែងលោ គ្រាន់ថា ផឹកទៅជាតិស្រាខ្លាំង មេរោគមិនហ៊ានឆ្លងម្ដេច ខ្ញុំអត់ដឹងទេ»។
យុវជនម្នាក់ទៀត គឺជាជនភៀសខ្លួនកំពុងស្នាក់នៅប្រទេសថៃ និងជាអ្នកចេញមុខទាមទារឱ្យបញ្ឈប់ការផ្សព្វផ្សាយគ្រឿងស្រវឹងតាមបណ្ដាញផ្សព្វផ្សាយនាពេលកន្លងមក។ លោក គង់ រ៉ៃយ៉ា គិតថា រដ្ឋាភិបាលត្រូវចេញបទបញ្ជាផ្អាកការលក់គ្រឿងស្រវឹង ជាបន្ទាន់ ដូចការចេញបទបញ្ជាហាមឃាត់ពលរដ្ឋធ្វើដំណើរដែរ។
លោកលើកបទពិសោធន៍ នៅប្រទេសថៃ ថា ការឆ្លងជំងឺកូវីដ១៩ បានរាលដាលតាមរយៈការពិសាគ្រឿងស្រវឹងជុំគ្នា ហើយសម្រាប់ខេត្តខ្លះ នៃប្រទេសថៃ នឹងផ្អាកការលក់ស្រា និងគ្រឿងស្រវឹង ចាប់ពីថ្ងៃទី១០ មេសា តទៅ។
យុវជនរូបនេះ បន្តថា ពលរដ្ឋខ្លះ ជាអ្នកចូលចិត្តពិសាគ្រឿងស្រវឹងស្រាប់ ហើយឱ្យតែពេលជួបជុំគ្នា និងមានពិធីបុណ្យទានម្ដងៗ តែងមានការជំរុញគ្នាឱ្យពិសាគ្រឿងស្រវឹង មិនថា ចូលឆ្នាំ ឬបុណ្យទានអ្វីទេ សូម្បីពិធីបុណ្យសព ។
ចំណែកវិធានការទៀតសោត គឺមានការណែនាំដោយដុំ និង មិនតឹងរ៉ឹងគ្មានប្រសិទ្ធភាព។ ដូច្នេះ ដើម្បីឱ្យការហាមប្រាម មានប្រសិទ្ធភាព រដ្ឋាភិបាលត្រូវដាក់កំហិត ឱ្យតឹងរ៉ឹង ចេញបទបញ្ជាផ្អាកការលក់ស្រា និងគ្រឿងស្រវឹង ទើបជាការល្អ៖ «រដ្ឋាភិបាល គាត់ដាក់កំហិត ហើយអនុវត្តឱ្យបានតឹងរ៉ឹងខ្លាំងមែនទែនពាក់ព័ន្ធជាមួយនឹងការផ្អាក ការលក់គ្រឿងស្រវឹងនៅប្រទេសកម្ពុជា គឺជារឿងល្អខ្លាំងបំផុតមួយ។ យើងដឹងហើយថា នៅប្រទេសថៃ មានអ្នកឆ្លងជំងឺកូវីដ១៩ហ្នឹង ចំនួន១៥នាក់។ គឺគាត់បានទទួលទានគ្រឿងស្រវឹងជុំគ្នា ហើយក្នុងចំណោម១៥នាក់ហ្នឹង គឺឆ្លងទាំងអស់គ្នាតែម្ដង ដោយសារគាត់ទទួលទានគ្រឿងស្រវឹងជុំគ្នា។ នៅថ្ងៃទី១០នេះ គឺរដ្ឋាភិបាល គេហាមឃាត់មិនឱ្យលក់គ្រឿងស្រវឹងនៅក្នុងប្រទេសថៃទេ»។
ប្រធានមជ្ឈមណ្ឌលដើម្បីប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍ លោក យង់ គឹមអេង មានប្រសាសន៍ថា បញ្ហាប្រឈមរបស់អ្នកពិសាគ្រឿងស្រវឹងជុំគ្នា គឺងាយនឹងឆ្លងជំងឺកូវីដ១៩ និងជំងឺផ្សេងទៀត ដោយសារ ការពិសាស្រា អង្គុយកៀកៗគ្នា និយាយខ្លាំង និងខ្ទាតទឹកមាត់ដាក់គ្នា ការជល់កែវគ្នា បរិភោគសាច់ក្លែមចានតែមួយ និងមានវង់ផឹកខ្លះទៀត ប្រើស្លាបព្រាតែមួយ ក្នុងបរិភោគគ្រឿងក្លែមម្នាក់ម្ដង។
លោក យង់ គិមអេង ក៏សង្កេតឃើញថា មកដល់ថ្ងៃនេះ នៅតែមានពលរដ្ឋជុំគ្នាពិសាស្រា តាមក្រុមគ្រួសារជួបជុំសាច់ញាតិ អ្នកភូមិ ឬសហគមន៍។ លោកយល់ថា រដ្ឋាភិបាលត្រូវដាក់កំហិត ឱ្យផ្អាកការលក់ស្រា ទើបអាចទប់ស្កាត់បាន។ ចំណែកក្រសួងព័ត៌មាន ក៏ត្រូវបញ្ឈប់ការផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀរ និងគ្រឿងស្រវឹង ក្នុងអំឡុងពេលនេះដែរ៖ «រឿងមួយសំខាន់ ដែលខ្ញុំថាបើសិនជារាជរដ្ឋាភិបាលមានការបិទ(លក់ស្រា)ជាបណ្ដោះអាសន្ន នៅក្នុងអំឡុងពេលចូលឆ្នាំនេះ ឬក៏ការដាក់កម្រិតណាមួយ ឱ្យមានប្រសិទ្ធភាព។ ខ្ញុំថា ជាការបង្ការវីរុសកូរ៉ូណាមួយ ដ៏ប្រសើរផងដែរ»។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានទេ ជុំវិញករណីនេះ។
ប៉ុន្តែ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ ប្រាប់អាស៊ីសេរីថា រាល់ឆ្នាំក្រសួង តែងដាក់កំហិត មិនឱ្យមានការផ្សព្វផ្សាយ ឱ្យពិសាស្រាបៀ និងគ្រឿងស្រវឹង ច្រើនជ្រុលទេ។ លោកថា ជាគោលការណ៍ ការផ្សព្វផ្សាយគ្រឿងស្រវឹងក្នុងអំឡុងពេលចូលឆ្នាំខ្មែរ គឺធ្វើបានធម្មតា។ តែមិនអនុញ្ញាតឱ្យមានការលើកទឹកចិត្ត ឱ្យពិសាច្រើនជ្រុល មិនអនុញ្ញាតឱ្យមានការលើកទឹកចិត្ត តាយរយៈរង្វាន់ បានពីការពិសាស្រា ក្នុងកំឡុងពេលបុណ្យចូលឆ្នាំនេះឡើង៖ «យើងមានគោលការណ៍ណែនាំ ក្នុងការផលិតផ្សព្វផ្សាយគ្រឿងស្រវឹងហ្នឹងគឺ មិនមែនជាការផ្សព្វផ្សាយជំរុញទឹកចិត្ត និងលើកទឹកចិត្តឱ្យអ្នកប្រើប្រាស់ហ្នឹងទៅប្រើប្រាស់គ្រឿងស្រវឹងហ្នឹង ឱ្យច្រើននោះទេ។ យើងតែងតែណែនាំឱ្យមានការផ្សព្វផ្សាយគ្រឿងស្រវឹងហ្នឹង មិនមែនជាទម្រង់ និងអត្ថន័យ លើកទឹកចិត្តឱ្យមានការប្រើប្រាស់ទេ ហើយយើងក៏មានការណែនាំ មិនឱ្យមានការផ្សព្វផ្សាយគ្រឿងស្រវឹង ដែលផ្ដល់នូវរង្វាន់មុន និងក្រោយ នៅពេលពិធីបុណ្យផ្សេងៗហ្នឹង មុន១៥ថ្ងៃ និងក្រោយ១៥ថ្ងៃ ទៅលើពិធីបុណ្យផ្សេងៗ»។
ក្រៅពីការស្នើសុំទៅខាងរដ្ឋាភិបាល ឱ្យចេញបម្រាប លក់គ្រឿងស្រវឹង ក្រុមពលរដ្ឋ ក៏ទទូចពលរដ្ឋទាំងអស់គ្នា កុំជួបជុំគ្នា ពិសាគ្រឿងស្រវឹង នៅកំឡុងពេលនេះ៕
4 comments:
I always love your assessment [in every twist and turn] of our homeland's fate present and future, and I am with you Mr. SOV. Take care, stay healthy, and stay safe...
SS
ចំប៉ី my favorite place...
Cambodia is not ceding land in the West to Thailand?
5:13 pm
In a word, yes. But, probably not as much in recent times. The CPP regime is also not indebted to or ‘tied’ by Thailand in quite the same costly, slavish manner. Think of how many times the regime has publicly protested land encroachments in the East before and since the Preah Vihear conflict with Thailand? How many Thai ‘companies’ and ‘investors’ are granted so-called "Economic Land Concessions" that in total equal the size of some small countries around the world and so on?
Apart from these differences in geo-political relationship and magnitude, the fact that Cambodia has also ceded territory to Laos and Thailand - mostly, prior to the arrival of the French - or the return of parts of the lost territory to Cambodia from both those nations under the French does not excuse or make the unceasing "Nam Tein" territorial expansion [which persists to this day!] any easier to accept or justify.
Note also that Vietnam [or Annam] is the only state in the 'French Indochina' which not only fails to return Cambodian territory it had seized off Cambodia in pre-colonial period, but also the only state to have added more Cambodian territory - including sea waters and off-shore islands - since the arrival and departure of colonial France.
We don't know if your point reflects your ignorance of events and history, your pretending not to know these facts, or just an instance of your disingenuous try at disinformation?
Post a Comment