Sunday, 12 April 2020

ពលរដ្ឋ​ស្នើសុំ​រដ្ឋាភិបាល​ចេញ​បម្រាម​លក់​ស្រា និង​គ្រឿង​ស្រវឹង ដើម្បី​កុំ​ឱ្យ​មាន​ការ​ប្រមូល​ផ្ដុំ​គ្នា



Khmer Circle: Boozing is the opiate of the Khmer people... 

Well, at least it provides a source of distraction for many of the youth from official corruption, territory ceded to the country to the East, the nation stripped of its natural resources, influx of illegal migrants and settlers [many of them servicing the flesh industry and night clubs - never mind School of Vice's favourite massage parlour[s]! - also support this distraction process, ensuring the active population remain - and continue to remain - intoxicated in mind and bereft of vigour in body.


^^^

ដោយ មាន ឫទ្ធិ
2020-04-10
rfa

ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​ជ្រើសរើស​ការ​​​ផឹក​គ្រឿង​ស្រវឹង​​ពេល​បាន​ជួបជុំ​គ្នា​តាម​ផ្ទះ និង​កន្លែង​កម្សាន្ត​នានា ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ។
ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​ជ្រើសរើស​ការ​​​ផឹក​គ្រឿង​ស្រវឹង​​ពេល​បាន​ជួបជុំ​គ្នា​តាម​ផ្ទះ និង​កន្លែង​កម្សាន្ត​នានា ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ។
រូប៖ ហ្វេសប៊ុក




ស្រប​ពេល​រដ្ឋាភិបាល​ចេញ​វិធានការ ជា​បន្តបន្ទាប់​ដើម្បី​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​កូវីដ-១៩(Covid-19) ពលរដ្ឋ ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល ដាក់​ចេញ​បម្រាម​ផ្អាក​ការ​លក់​ស្រា និង​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​ជាបន្ទាន់ ដើម្បី​បង្ការ​កុំ​ឱ្យ​មាន​ការ​ប្រមូល​ផ្ដុំ​គ្នា ពិសា​គ្រឿង​ស្រវឹង​ក្នុង​កំឡុង​ពេល​ចូលឆ្នាំ​ខ្មែរ។

យុវជន​ខេត្ត​ក្រចេះ​ម្នាក់ លោក វន ចាន់ឡូត សង្កេត​ឃើញ​ថា ការ​ជួប​ជុំគ្នា​ផឹក​ស្រា ជា​ក្រុម នៅតែ​បន្ត​កើតមាន​រាល់ថ្ងៃ តាម​ភូមិ ដូច្នេះ រដ្ឋាភិបាល​គួរតែ​ចេញ​បម្រាប​លក់​ស្រា និង​គ្រឿង​ស្រវឹង ដើម្បី​ទប់ស្កាត់​ការ​បន្ត​ជួបជុំគ្នា សេព​គ្រឿង​ស្រវឹង។

លោក​ថា សំណើ​នេះ គឺ​ក្រុម​យុវជន​តែង​ជំរុញ​ទៅ​រដ្ឋាភិបាល​រាល់​ឆ្នាំ ក្នុង​ពេល​មាន​ពិធីបុណ្យ​ទាន​ធំៗ តែ​មិន​ទទួល​បាន​ការ​ឆ្លើយតប​ទេ​។ ផ្ទុយទៅវិញ លោក សង្កេត​ឃើញ​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ មាន ទូរទស្សន៍ ជាដើម តែង​បង្កើន​ការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​នៅ​ពេល​កៀក​មាន​ពិធី​បុណ្យជាតិ​ធំៗ ហើយ​លោកធំ ស្រុក​ខ្មែរ ក៏​តែង​ជួយ​ជំរុញ​ផ្សព្វផ្សាយ​បន្ត តាម​គ្រប់​រូបភាព​ដែរ​។ ប៉ុន្តែ​ម្ដងនេះ លោក វ៉ន ចាន់ឡូត យល់ថា ជា​កាលៈទេសៈ​នៃ​ការ​ប្រឈម​រីក​រាលដាល​ជំងឺ​កាច​សាហាវ ដូច្នេះ​រដ្ឋាភិបាល​គួរ​មាន​វិធាន​ការបញ្ឈប់​ការ​លក់​ស្រា ជាបន្ទាន់៖ «ដោយហេតុថា រាល់​ការ​ជួបជុំ​នៅ​ខ្មែរ​យើង ភាគច្រើន​តែង​តែ​មាន​ស្រា ជា​ត្រីមុខ ហើយ​សព្វថ្ងៃ​នេះ តាម​ការអង្កេត​របស់​ខ្ញុំ ខ្ញុំ​ដើរ​ច្រើន​ខេត្ត មួយ​រយៈ​ចុងក្រោយ​នេះ ហើយ​ថ្មីៗ​នេះ​ទៀត គឺ​ការ​ជួប​ជុំគ្នា នៅតែ​មាន​ជា​ដដែល ហើយ​ការ​ផឹក​ស្រា នៅតែ​កើតមាន​។ បាទ យើង​មិនទាន់​ឃើញ​មានការ​ហាមឃាត់​ទេ​។ ដូច្នេះ​ក្នុង​រយៈពេល​នេះ ខ្ញុំ​គិត​ថា ការណ៍​ដែល​អាច​ហាមឃាត់​ការ​ផឹក​ស្រា​បាន និង​ការ​ចែកចាយ​គ្រឿង​ស្រវឹង​ទូទាំង​ប្រទេស​បាន គឺជា​ចំណែក​មួយ​នៃ​ការទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូវីដ ហ្នឹង»។

សម្រាប់​តំបន់​ខ្លះ នៃ​ខេត្ត​កណ្ដាល ក៏​មាន​លក្ខណៈ​ស្រដៀង​គ្នា​ដែរ​។ ពលរដ្ឋ​ម្នាក់ ជា​អ្នកស្រុក​កណ្ដាលស្ទឹង លោកស្រី អឿង សារី ឱ្យ​ដឹង​ថា អ្នកភូមិ​ខ្លះ នៅតែ​បន្ត​ការ​ជួប​ជុំគ្នា​ពិសា​ស្រា​ជា​ក្រុម​រាល់ពេល​ព្រលប់​។ លោកស្រី ថា មន្ត្រី​មូលដ្ឋាន ក៏បាន​រអ៊ូ​ប្រាប់​ពលរដ្ឋ ថា ពិបាក​ស្ដីប្រដៅ និង​ពន្យល់ ឱ្យ​អ្នក​ផឹក​ឈប់​ជួបជុំគ្នា​ពិសា​ស្រា និង​គ្រឿង​ស្រវឹង​ដែរ​។ ម្ល៉ោះហើយ ជា​ជម្រើស​ប្រសើរ​បំផុត ពលរដ្ឋ​រូប​នេះ យល់​ថា រដ្ឋាភិបាល​គួរ​ដា​ក់​ចេញ​បម្រាម​មួយ ដើម្បី​ហាមឃាត់​ការ​លក់​ស្រា និង​គ្រឿង​ស្រវឹង នៅ​កំឡុង​ពេលនេះ​។ លោកស្រី ថា បើ​នៅតែ​បន្ត​ការ​លក់​ស្រា អ្នកភូមិ​ខ្លះ នឹង​នៅតែ​បន្ត​ជួបជុំគ្នា​ដដែល។

លោកស្រី អឿង សារី បន្ត​ថា សកម្មភាព​ដឹកជញ្ជូន​ស្រា​បៀរ និង​គ្រឿង​ស្រវឹង កំពុង​មមាញឹក តាម​ដេប៉ូ​ស្តុក​ស្រា​បៀរ នៅ​តាម​ឃុំ​ស្រុក ធ្វើ​យ៉ាងណា នាំ​ចូល​ឱ្យ​បាន​លឿន ដើម្បី​លក់​ក្នុង​កំឡុង​ពេល​ចូលឆ្នាំ​។ លោកស្រី ព្រួយបារម្ភ​ថា សកម្មភាព​ដឹកជញ្ជូន​ស្រាបៀរ ក៏​អាច​ក្លាយ​ជា​ប្រភព​ចំលង​ជំងឺ ចូល​ភូមិ​ស្រុក​ដែរ ដោយសារ មេរោគ​នៃ​ជំងឺ​កូវីដ១៩ អាច​រស់​នៅ​លើ​សំបក​កេស​ស្រា​បៀរ​បាន៖ «លក់​ហ្នឹង គឺ​ឱ្យ​គាត់​ជុំគ្នា​ហូប​។ ទី​២ បើសិនជា​អ្នក​ដែល​ឆ្លង​ជំងឺ​ហ្នឹង​ទៅកាន់ ទៅ​លើក​ទៅ​អ្វី អាច​និយាយ​ថា ធ្វើ​ម្ដេច​ឱ្យ​មេរោគ​(​មានឱកាស​) ហ្នឹង ជាប់​នៅ​ឡាំង ជាប់​នៅ​អ្វី ដឹកជញ្ជូន​មក នៅតែ​ឆ្លង​ដូច​តែ​គ្នា​ហ្នឹង​។ បើ​យើង​បិទ​ការ​ចេញ​ចូល គួរ​បិទ​លក់​។ បើ​សិន​ជ្រុល​ផ្អាក ផ្អាក​អា​រឿង ពាក់ព័ន្ធ​ការ​នាំ​ចេញចូល​ស្រា​ទូទាំង​ប្រទេស​ហ្មង​ទៅ មិនបាច់​ឱ្យ​ផឹក មិនបាច់​ឱ្យ​អ្វី​ទេ​។ តែ​ក្រែងលោ គ្រាន់​ថា ផឹក​ទៅជាតិ​ស្រា​ខ្លាំង មេរោគ​មិន​ហ៊ាន​ឆ្លង​ម្ដេច ខ្ញុំ​អត់​ដឹង​ទេ»។

យុវជន​ម្នាក់ទៀត គឺជា​ជនភៀសខ្លួន​កំពុង​ស្នាក់​នៅ​ប្រទេស​ថៃ និង​ជា​អ្នក​ចេញមុខ​ទាមទារ​ឱ្យ​បញ្ឈប់​ការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​តាម​បណ្ដាញ​ផ្សព្វផ្សាយ​នា​ពេល​កន្លងមក​។ លោក គង់ រ៉ៃយ៉ា គិត​ថា រដ្ឋាភិបាល​ត្រូវ​ចេញ​បទបញ្ជា​ផ្អាក​ការ​លក់​គ្រឿង​ស្រវឹង ជាបន្ទាន់ ដូច​ការ​ចេញ​បទបញ្ជា​ហាមឃាត់​ពលរដ្ឋ​ធ្វើដំណើរ​ដែរ។

លោក​លើក​បទពិសោធន៍ នៅ​ប្រទេស​ថៃ ថា ការ​ឆ្លង​ជំងឺ​កូ​វីដ​១៩ បាន​រាលដាល​តាមរយៈ​ការ​ពិសា​គ្រឿង​ស្រវឹង​ជុំគ្នា ហើយ​សម្រាប់​ខេត្ត​ខ្លះ នៃ​ប្រទេស​ថៃ នឹង​ផ្អាក​ការ​លក់​ស្រា និង​គ្រឿង​ស្រវឹង ចាប់ពី​ថ្ងៃ​ទី​១០ មេសា តទៅ។

យុវជន​រូប​នេះ បន្ត​ថា ពលរដ្ឋ​ខ្លះ ជា​អ្នក​ចូលចិត្ត​ពិសា​គ្រឿង​ស្រវឹង​ស្រាប់ ហើយ​ឱ្យ​តែ​ពេល​ជួបជុំគ្នា និង​មាន​ពិធីបុណ្យ​ទាន​ម្ដងៗ តែង​មាន​ការ​ជំរុញ​គ្នា​ឱ្យ​ពិសា​គ្រឿង​ស្រវឹង មិន​ថា ចូលឆ្នាំ ឬ​បុណ្យទាន​អ្វី​ទេ សូម្បី​ពិធី​បុណ្យ​សព ។

ចំណែក​វិធានការ​ទៀតសោត គឺ​មាន​ការណែនាំ​ដោយ​ដុំ និង មិន​តឹងរ៉ឹង​គ្មាន​ប្រសិទ្ធភាព​។ ដូច្នេះ ដើម្បី​ឱ្យ​ការ​ហាម​ប្រាម មាន​ប្រសិទ្ធភាព រដ្ឋាភិបាល​ត្រូវ​ដាក់​កំហិត ឱ្យ​តឹងរ៉ឹង ចេញ​បទបញ្ជា​ផ្អាក​ការ​លក់​ស្រា និង​គ្រឿង​ស្រវឹង ទើប​ជា​ការ​ល្អ៖ «រដ្ឋាភិបាល គាត់​ដាក់​កំហិត ហើយ​អនុវត្ត​ឱ្យ​បាន​តឹងរ៉ឹង​ខ្លាំង​មែនទែន​ពាក់ព័ន្ធ​ជាមួយ​នឹង​ការ​ផ្អាក ការ​លក់​គ្រឿង​ស្រវឹង​នៅ​ប្រទេស​កម្ពុជា គឺជា​រឿង​ល្អ​ខ្លាំង​បំផុត​មួយ​។ យើង​ដឹង​ហើយ​ថា នៅ​ប្រទេស​ថៃ មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ហ្នឹង ចំនួន​១៥​នាក់​។ គឺ​គាត់​បាន​ទទួលទាន​គ្រឿង​ស្រវឹង​ជុំ​គ្នា ហើយ​ក្នុង​ចំណោម​១៥​នាក់​ហ្នឹង គឺ​ឆ្លង​ទាំងអស់​គ្នា​តែម្ដង ដោយសារ​គាត់​ទទួលទាន​គ្រឿង​ស្រវឹង​ជុំ​គ្នា​។ នៅ​ថ្ងៃ​ទី​១០​នេះ គឺ​រដ្ឋាភិបាល គេ​ហាមឃាត់​មិន​ឱ្យ​លក់​គ្រឿង​ស្រវឹង​នៅ​ក្នុង​ប្រទេស​ថៃ​ទេ»។

ប្រធាន​មជ្ឈមណ្ឌល​ដើម្បី​ប្រជាពលរដ្ឋ និង​ការអភិវឌ្ឍន៍ លោក យង់ គឹមអេង មាន​ប្រសាសន៍​ថា បញ្ហា​ប្រឈម​របស់​អ្នក​ពិសា​គ្រឿង​ស្រវឹង​ជុំគ្នា គឺ​ងាយ​នឹង​ឆ្លង​ជំងឺ​កូវីដ​១៩ និង​ជំងឺ​ផ្សេងទៀត ដោយសារ ការ​ពិសា​ស្រា អង្គុយ​កៀកៗ​គ្នា និយាយ​ខ្លាំង និង​ខ្ទាត​ទឹកមាត់​ដាក់គ្នា ការ​ជល់​កែវ​គ្នា បរិភោគ​សាច់​ក្លែម​ចាន​តែមួយ និង​មាន​វង់​ផឹក​ខ្លះ​ទៀត ប្រើ​ស្លាបព្រា​តែមួយ ក្នុង​បរិភោគ​គ្រឿងក្លែម​ម្នាក់​ម្ដង។

លោក យង់ គិមអេង ក៏​សង្កេត​ឃើញ​ថា មកដល់​ថ្ងៃនេះ នៅ​តែ​មាន​ពលរដ្ឋ​ជុំ​គ្នា​ពិសា​ស្រា តាម​ក្រុម​គ្រួសារ​ជួបជុំ​សាច់ញាតិ អ្នកភូមិ ឬ​សហគមន៍​។ លោក​យល់ថា រដ្ឋាភិបាល​ត្រូវ​ដាក់​កំហិត ឱ្យ​ផ្អាក​ការ​លក់​ស្រា ទើប​អាច​ទប់ស្កាត់​បាន​។ ចំណែក​ក្រសួង​ព័ត៌មាន ក៏​ត្រូវ​បញ្ឈប់​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ស្រា​បៀរ និង​គ្រឿង​ស្រវឹង ក្នុងអំឡុងពេល​នេះ​ដែរ៖ «រឿង​មួយ​សំខាន់ ដែល​ខ្ញុំ​ថា​បើសិនជា​រាជរដ្ឋាភិបាល​មានការ​បិទ​(​លក់​ស្រា​)​ជា​បណ្ដោះអាសន្ន នៅ​ក្នុង​អំឡុង​ពេល​ចូលឆ្នាំ​នេះ ឬក៏​ការ​ដាក់​កម្រិត​ណាមួយ ឱ្យ​មាន​ប្រសិទ្ធភាព។ ខ្ញុំ​ថា ជា​ការ​បង្ការ​វីរុស​កូរ៉ូណា​មួយ ដ៏​ប្រសើរ​ផង​ដែរ»។

អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បាន​ទេ ជុំវិញ​ករណី​នេះ​។​

ប៉ុន្តែ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន លោក មាស សុភ័ណ្ឌ ប្រាប់​អាស៊ីសេរី​ថា រាល់​ឆ្នាំ​ក្រសួង តែង​ដាក់​កំហិត មិន​ឱ្យ​មានការ​ផ្សព្វផ្សាយ ឱ្យ​ពិសា​ស្រា​បៀ និង​គ្រឿង​ស្រវឹង ច្រើន​ជ្រុល​ទេ​។ លោក​ថា ជា​គោលការណ៍ ការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​ក្នុងអំឡុងពេល​ចូលឆ្នាំ​ខ្មែរ គឺ​ធ្វើ​បាន​ធម្មតា​។ តែ​មិន​អនុញ្ញាត​ឱ្យ​មានការ​លើកទឹកចិត្ត ឱ្យ​ពិសា​ច្រើន​ជ្រុល មិន​អនុញ្ញាត​ឱ្យ​មានការ​លើកទឹកចិត្ត តា​យ​រយៈ​រង្វាន់ បាន​ពី​ការ​ពិសា​ស្រា ក្នុង​កំឡុង​ពេល​បុណ្យ​ចូល​ឆ្នាំ​នេះ​ឡើង៖ «យើង​មាន​គោលការណ៍​ណែនាំ ក្នុង​ការផលិត​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​ហ្នឹង​គឺ មិនមែន​ជា​ការ​ផ្សព្វផ្សាយ​ជំរុញ​ទឹកចិត្ត និង​លើកទឹកចិត្ត​ឱ្យ​អ្នកប្រើប្រាស់​ហ្នឹង​ទៅ​ប្រើ​ប្រាស់​គ្រឿង​ស្រវឹង​ហ្នឹង ឱ្យ​ច្រើន​នោះ​ទេ​។ យើង​តែងតែ​ណែនាំ​ឱ្យ​មានការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​ហ្នឹង មិនមែន​ជា​ទម្រង់ និង​អត្ថន័យ លើកទឹកចិត្ត​ឱ្យ​មានការ​ប្រើប្រាស់​ទេ ហើយ​យើង​ក៏​មាន​ការណែនាំ មិន​ឱ្យ​មានការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង ដែល​ផ្ដល់​នូវ​រង្វាន់​មុន និង​ក្រោយ នៅ​ពេល​ពិធីបុណ្យ​ផ្សេងៗ​ហ្នឹង មុន​១៥​ថ្ងៃ និង​ក្រោយ​១៥​ថ្ងៃ ទៅលើ​ពិធីបុណ្យ​ផ្សេងៗ»។

ក្រៅពី​ការ​ស្នើ​សុំ​ទៅ​ខាង​រដ្ឋាភិបាល ឱ្យ​ចេញ​បម្រាប លក់​គ្រឿង​ស្រវឹង ក្រុម​ពលរដ្ឋ ក៏​ទទូច​ពលរដ្ឋ​ទាំងអស់​គ្នា កុំ​ជួបជុំគ្នា ពិសា​គ្រឿង​ស្រវឹង នៅ​កំឡុង​ពេលនេះ៕

4 comments:

Anonymous said...

I always love your assessment [in every twist and turn] of our homeland's fate present and future, and I am with you Mr. SOV. Take care, stay healthy, and stay safe...


SS

Anonymous said...

ចំប៉ី my favorite place...

Anonymous said...

Cambodia is not ceding land in the West to Thailand?

Anonymous said...


5:13 pm

In a word, yes. But, probably not as much in recent times. The CPP regime is also not indebted to or ‘tied’ by Thailand in quite the same costly, slavish manner. Think of how many times the regime has publicly protested land encroachments in the East before and since the Preah Vihear conflict with Thailand? How many Thai ‘companies’ and ‘investors’ are granted so-called "Economic Land Concessions" that in total equal the size of some small countries around the world and so on?

Apart from these differences in geo-political relationship and magnitude, the fact that Cambodia has also ceded territory to Laos and Thailand - mostly, prior to the arrival of the French - or the return of parts of the lost territory to Cambodia from both those nations under the French does not excuse or make the unceasing "Nam Tein" territorial expansion [which persists to this day!] any easier to accept or justify.

Note also that Vietnam [or Annam] is the only state in the 'French Indochina' which not only fails to return Cambodian territory it had seized off Cambodia in pre-colonial period, but also the only state to have added more Cambodian territory - including sea waters and off-shore islands - since the arrival and departure of colonial France.

We don't know if your point reflects your ignorance of events and history, your pretending not to know these facts, or just an instance of your disingenuous try at disinformation?