Thursday, 16 December 2021

អ្នក​​ជំនាញ​​និយាយ​​ថា​ រដ្ឋាភិបាល​គួរ​តែ​​ពង្រឹង​ប្រព័ន្ធ​សន្តិសុខ​​ផ្ទៃក្នុង​​ដើម្បី​​ការពារ​​ចារកម្ម​​ពី​​ក្រុមហ៊ុន​​បរទេស

Khmer Circle

That would be a good idea, wouldn't it? Having a sovereign national administration doing the sensible things and defending its own sovereign national interests over and above those of foreign states or powers? 

There are "Cambodian rice" brands in overseas markets bearing images of rice farmers wearing Vietnamese cone hats on the rice bags! 

The rice itself might have been grown and harvested in Cambodian rice fields, but once the produce has transferred into the hands of foreign merchants and exporters, it's pretty much up to their marketing agents to brand the product in their own image, and it's not Khmer or Cambodian.  

It matters not, though, since most Europeans and North Americans still think that Cambodia is somewhere in Vietnam anyway...

The notion of a "Cambodian government" is about as real as the idea of "Cambodian democracy".

🔺🔺🔺
 

ដោយ សេក បណ្ឌិត
2021-12-16
អ្នក​​ជំនាញ​​និយាយ​​ថា​ រដ្ឋាភិបាល​គួរ​តែ​​ពង្រឹង​ប្រព័ន្ធ​សន្តិសុខ​​ផ្ទៃក្នុង​​ដើម្បី​​ការពារ​​ចារកម្ម​​ពី​​ក្រុមហ៊ុន​​បរទេស 

លោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា​ចូលរួម​ពិធី​បិទ​វគ្គបណ្ដុះបណ្ដាល​គម្រោង «គ្រាប់​ពូជ​ដើម្បី​អនាគត» ឆ្នាំ២០២១ រៀបចំដោយក្រុមហ៊ុនចិនឈ្មោះ ហួវៃ (Huawei) កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១។
រូប៖ ស្ថានទូតចិនប្រចាំនៅកម្ពុជា។

Cambodia Youth join Training of IT by Huawei on 08_12_2021.jpg
 

យុវជន​កម្ពុជា ២០នាក់​ចូលរួមវគ្គបណ្តុះបណ្តាល​គម្រោង «គ្រាប់​ពូជ​ដើម្បី​អនាគត​» ឆ្នាំ២០២១ រៀបចំ​ដោយ​ក្រុមហ៊ុន​ចិន ហួវៃ (Huawei)​ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១។ (រូប៖ ស្ថានទូតចិនប្រចាំនៅកម្ពុជា)

អ្នកជំនាញថា​ កម្ពុជាគួរ​តែ​ពង្រឹងការ​ការ​ពារ​ពី​បទល្មើស​បច្ចេកវិទ្យា​ទំនើប​ និង​ប្រុងប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់​ពី​ការ​លួចយកទិន្នន័យ​រដ្ឋាភិបាល​ពី​សំណាក់ចោរ​ព័ត៌មាន​វិទ្យា​ ឬ (Hacker)​ នៅ​ក្នុង​ដំណើរ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​តាមរយៈការ​អភិវឌ្ឍតាម​បែប​ប្រព័ន្ធឌីជីថល​ (Digital)។ អ្នក​ជំនាញ​បន្ត​ថា​ ប្រសិន​បើ​កម្ពុជា​ធ្វេស​ប្រហែស​បណ្តាល​ឱ្យ​ទិន្នន័យ​សម្ងាត់​របស់​រដ្ឋាភិបាល​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ប្រទេស​ណាមួយ​ផ្សេង​ទៀត​ នោះ​កម្ពុជា​នឹង​ប្រឈម​ជួប​បញ្ហាធ្ងន់ធ្ងរ​។

អ្នក​ជំនាញ​ប្រឹក្សា​យោបល់ផ្នែក​ឌីជីថល (Digital)​​ នៅ​តែ​​ដាស់តឿន​​ដល់រ​បបក្រុង​​ភ្នំពេញ​​ឱ្យ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ពី​ទំនាក់ទំនង​ក្នុង​ដំណើរ​ការ​អភិវឌ្ឍកម្ពុជា​តាម​បែប​ប​ច្ចេក​វិទ្យា​ទំនើប​ ជាមួយក្រុមហ៊ុន​ ដែល​គ្រប់គ្រង​ដោយ​រដ្ឋចិន​ ស្រប​ពេល​កម្ពុជា​កំពុង​ប្រឈម ​និង​រងសម្ពាធ​ស្ថាន​ការណ៍​នយោបាយ​ពី​ប្រទេសលោកសេរី​។


អ្នកជំនាញឌីជីថល​ប្រចាំ​ក្រុមហ៊ុន​ឯកជន​មួយ​ ថ្លែង​សុំមិន​បញ្ចេញ​ឈ្មោះ​ ថា​ការ​អភិវឌ្ឍន៍​ប្រទេស​តាម​បែប​ប្រព័ន្ធបច្ចេកវិទ្យា​ វា​ជា​រឿង​ល្អ​ប្រសើរ​សម្រាប់​ឱ្យ​កម្ពុជា​មានចរន្ត​សេដ្ឋកិច្ច​ដើរ​ទាន់​ប្រទេសដទៃ​។ ប៉ុន្តែលោកថា​ កម្ពុជា​មិន​ទាន់​មានធនធាន​និងមានយុទ្ធសាស្រ្ត​គ្រប់គ្រាន់នៅ​ឡើយ​ក្នុងការ​បង្ក្រាបបទល្មើសព័ត៌មានវិទ្យា​ ឬ (Hacker)​ ពីការលួច​ឈ្លប​យកការ​សម្ងាត់​ពី​រដ្ឋាភិបាល​កម្ពុជា​នៅឡើយទេ​ ស្របពេល​ដែល​កម្ពុជា​គាំទ្រ​ក្រុមហ៊ុន​ដែលគ្រប់គ្រងដោយ​រដ្ឋអំណាចចិន​ ដើម្បី​ចូលរួមអភិវឌ្ឍជាតិ​។ លោកសង្កេតឃើញថា​ បទល្មើសព័ត៌មានវិទ្យា (Hacker)​ ឬ​អ្នកលួចយកព័ត៌​មាន​តាមប្រព័ន្ធអនឡាញ (Online)​​ កំពុង​រីក​លូតលាស់​​យ៉ាង​ឆាប់រហ័ស​​នៅ​ក្នុង​​សង្គម​កម្ពុជា​ ដូចជា​កន្លង​ទៅ​ ក៍ធ្លាប់​មានក្រុមឧក្រិដ្ឋ​ជនជនជាតិចិន​ជម្រិតទារ​ប្រាក់តាម​ប្រព័ន្ធអ៊ីនធឺណែត​ និង​លួចយកទិន្នន័យ​សម្ងាត់​របស់រដ្ឋាភិបាល​​កម្ពុជា​ផង​ដែរ​៖ «បទល្មើស​ការលួចយកទិន្នន័យ​ ឬ (Hacker)​ នៅ​សង្គមកម្ពុជា​មាន​ការរីកដុះដាល​ខ្លាំង​មែនទែន​ រឿងចាប់ជម្រិត​តាមប្រព័ន្ធអ៊ីនធឺណែត​ ហែកយក​ឌែលតា​ (Date)​ ហើយ​អគ្គស្នងការ​នគរបាល​បង្ក្រាប​បទល្មើស​គាត់​មិនមាន​យុទ្ធសាស្ត្រ​ ឬបច្ចេកវិទ្យា​ក្នុងការ​ទប់ស្កាត់​ពួកហែឃឺ ​​(Hacker)​ ចិន​​ចូល​​មក​​កម្ពុជា​​ទេ»​។

ការលើកឡើង​នេះ​ បន្ទាប់​ពី​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំកម្ពុជា​ថ្មីៗ នេះ​បាន​លើកទឹកចិត្ត​កម្ពុជា​ឱ្យ​អភិវឌ្ឍ​ព័ត៌មានទូរគមនាគមន៍​និង​បច្ចេកវិទ្យាជំនាន់ថ្មី​នៅ​ផ្នែក​សេដ្ឋកិច្ច​តាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុនចិនឈ្មោះ ហួវៃ (Huawei)​។

អគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជាលោក វ៉ាង វិនធាន (Wang Wentian)​​ ថ្លែង​កាលពីថ្ងៃទី៨​ ខែធ្នូថា​ កម្ពុជា​និង​ចិន គឺជាមិត្តដែកថែប​ ដូច្នេះ​ចិន​តែងតែ​ជួយ​ធ្វើ​ឱ្យ​មានការផ្លាស់ប្តូរ​រូបរាង​និង​អភិវឌ្ឍ​នូវ​ការច្នៃ​ប្រឌិត​ថ្មី​ផ្នែកសេដ្ឋកិច្ច ​និង​សង្គម​ដែល​តំណាង​ដោយ​សេដ្ឋកិច្ច​ឌី​ជី​ថល​ (Digital)​ និង​ការ​រួម​បញ្ចូល​រវាង​ព័ត៌មាន​ទូរគមនាគមន៍​ និង​លើក​កម្ពស់​សេដ្ឋកិច្ច​សង្គមកម្ពុជា​ឱ្យ​កាន់​តែ​ស៊ីជម្រៅ​។

បន្ថែមពី​លើ​នេះ​ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ​និង​ទូរគមនាគមន៍កម្ពុជា​លោក ជា វ៉ាន់ដេត​ បានវាយ​តម្លៃខ្ពស់​ពី​គម្រោងរបស់ក្រុមហ៊ុនហួវៃ (HUAWEI)​ ដែល​បាន​ត​ភ្ជាប់​​រវាង​​សហគ្រាស​និង​គ្រឹះស្ថានអប់រំ​ បាន​ជួយបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ផ្នែក​បច្ចេកវិទ្យា​ឌីជីថល​កាន់​តែ​ច្រើន​សម្រាប់​កម្ពុជា​។

ទោះជាយ៉ាងណា​ អ្នកជំនាញ​ដដែលបន្ថែម​ថា​ ប្រសិន​បើ​កម្ពុជា​ធ្វេសប្រហែស​ ឬ​មិនបាន​ដឹង​មុន​ពី​ការគ្រប់គ្រង​កម្ម​វិធី​នីមួយៗ ​ឬ software​​ រៀប​ចំ​​ឱ្យបាន​សុវត្ថិភាព​​ (security) នោះទេ​ នោះ​កម្ពុជា​នឹងអាច​ឱ្យ​ក្រុមចោរព័ត៌វិទ្យា ឬ (Hacker)​​ លួច​យក​ទិន្នន័យ​សម្ងាត់​​បាន​​ តាមរយៈ​ការ​លួចដាក់បន្ទះឈីប​សម្ងាត់​ដើម្បី​ទាញ​​ទិន្នន័យ​​ក្នុង​ប្រព័ន្ធ​គ្រប់គ្រង​កម្មវិធី​ប្រព័ន្ធ​ software នោះ​។ លោកបន្តទៀត ​កម្ពុជា​គួរ​តែរៀបចំឱ្យ​មាន​មន្ទីរពិសោធន៍​ផ្នែក​សន្តិសុខ​លើ​ក្រុមហ៊ុន Huawei ​ដើម្បី​​តាមដាន​ក្នុង​ប្រព័ន្ធ​ 5G​ និង​ឧបករណ៍​ប្រើប្រាស់​ដូចជា ​ទូរស័ព្ទ​របស់ក្រុមហ៊ុន Huawei​ ដើម្បី​ធានា​ថា ​មិន​មាន​ការ​លួចឈ្លប់​យកការ​សម្ងាត់​ ដែល​អាច​ប៉ះពាល់​ដល់​សន្តិសុខជាតិ​៖ «កន្លងមក​មានវត្ត​មានជនជាតិ​ចិន​ក៍ច្រើន​ បន្ទាប់​មក​ក៍​មាន​វត្ត​មាន​យោធាចិន​ ហើយ​ក៍​មាន​លំហូរ​ប្រព័ន្ធ​បច្ចេកវិទ្យាចិន​ចូល​មក​កម្ពុជា​​យើង​ ចឹង​បាន​ន័យ​ថា​ ប្រព័ន្ធត្រូវបានគេ​គ្រប់គ្រង​រួច​បាត់ហើយ​»។

កាលពី​ថ្ងៃទី១២ ខែធ្នូ កន្លង​មក​នេះ ស្ថាប័ន​ពាក់ព័ន្ធ និង​អ្នកជំនាញ ក៏បាន​ជួប​ជជែក​គ្នា​លើក​ទី២០ ស្តីពី​​ការការពារ​ទិន្នន័យ និង​ការរក្សា​ព័ត៌មាន​សម្ងាត់​ (Data Protection and Privacy)​​រៀបចំ​ឡើង​​ដោយ​​អង្គការ Konrad-Adenauer-Stiftung-Cambodia (KAS) ​នៃ​ប្រទេស​អ​ល្លឺ​ម៉​ង់ដើម្បីធ្វើ​សេចក្តីព្រាង​ច្បាប់មួយ ​ស្តីពី​ការការពារ​ទិន្នន័យ និង​ការរក្សា​ព័ត៌មាន​សម្ងាត់។

អគ្គនាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា (Anti Cyber Crime Department) លោក​ ផាន អូន ឱ្យដឹង​ក្នុង​ទំព័រហ្វេកប៊ុក (Facebook) ផ្លូវការថា កម្ពុជា​នឹង​បង្កើត​​ច្បាប់​​ស្តីពី​​ការការពារ​​ទិន្នន័យ និង​ការរក្សា​ព័ត៌មាន​សម្ងាត់​ សម្រាប់​អ្នកប្រើប្រាស់​ឱ្យ​បានយ៉ាងយូរបំផុតត្រឹម​​ឆ្នាំ២០២៥ ខាងមុខ។ លើកបន្តថា ការ​បង្កើត​ច្បាប់​នេះ នាយកដ្ឋាន និង​ស្ថាប័ន​ពាក់ព័ន្ធត្រូវការ​ការសិក្សាពី​គោលនយោបាយ​ច្បាប់​ដែលមាន​នៅក្នុង​ប្រទេស​ជាច្រើន និង​ប្រមូល​ធាតុ​ចូល​ពី​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ច្បាប់​នេះមាន​ប្រសិទ្ធភាព និង​អាច​ប្រើប្រាស់​បាន។ លោកបន្ថែមទៀតថា រាជដ្ឋាភិបាលត្រូវ​ចំណាយពេល​យ៉ាងហោចណាស់ ៥ឆ្នាំ ដើម្បី​ធ្វើការ​សិក្សា និង​តាក់តែង​ច្បាប់​នេះ ឱ្យ​លិច​ជា​រូបរាង​ឡើង​ស្របតាម​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល ដើម្បី​ធានា​ដល់​សិទ្ធិ និង​ផ្តល់​ទំនុក​​ចិត្ត ដល់​អ្នកប្រើប្រាស់ជាពិសេស​​អ្នកវិនិយោគ​នៅ​កម្ពុជា។

ក្នុងអំឡុងឆ្នាំ២០១៩ រដ្ឋាភិបាលកម្ពុជាបាន​ចុះ​អនុស្សារណៈ​យោគយល់​គ្នា​ (MOU) ជាមួយ​ក្រុមហ៊ុន ហួវ៉េ របស់រដ្ឋអំណាច​ចិន ដើម្បី​អភិវឌ្ឍ​បច្ចេកវិទ្យា 5G ស្របពេល​ដែល​ក្រុមហ៊ុន​មួយ​នេះ​កំពុង​ញ៉ាមញី​ដោយ​រឿងអាស្រូវ​ថា ​បាន​លួចយកទិន្នន័យ​សម្ងាត់​ពី​សហរដ្ឋអាមេរិក​។ សហរដ្ឋអាមេរិក​បានដាក់ទណ្ឌកម្ម​ក្រុមហ៊ុននេះ​ ដោយ​រឹតត្បិត​មិន​ឱ្យ​មានវត្តមានប្រព័ន្ធ 5G ​របស់ក្រុមហ៊ុន (Huawei)​ លើទឹកដីរបស់ខ្លួន​ ដោយសារ​តែ​ក្រុមហ៊ុ​នេះ​បានលួចទិន្នន័យសម្ងាត់​ពី​សហរដ្ឋអាមេរិក​ និង​​ដោយ​​សារ​សហរដ្ឋអាមេរិក​ព្រួយបារម្ភ​ពី​បញ្ហាសន្តិសុខជាតិ​។

ជាមួយគ្នានេះដែរ  កាលពី​ថ្ងៃទី​២៨ ខែ​ឧសភាកន្លង​ទៅ ក្រសួងយុត្តិធម៌​អាមេរិកបានរកឃើញ​ចោរ​ព័ត៌មានវិទ្យា ឬ hacker ជនជាតិ​ចិន​ ៤នាក់ បានលួច​យក​ទិន្នន័យ​ពាក់ព័ន្ធ​នឹង​យក​ទិន្នន័យ​ទន្លេ​មេគង្គ​ពី​ក្រសួង​ការបរទេស​កម្ពុជា នៅ​មុន​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ឡាន​ឆាង កាល​ពី​ដើម​ឆ្នាំ​២០១៨។ ប៉ុន្តែស្ថានទូនចិន​បដិសេធ​ជុំវិញ​រឿង​នេះ។ លើសពីនេះទៀត  ការស៊ើបអង្កេត​ផ្ទៃក្នុង​មួយ​ ធ្វើឡើង​ដោយ​ក្រុមហ៊ុន ហ្វេសប៊ុក (Facebook) កាលពីខែមេសា រកឃើញ​ថា ក្រុមចោរព័ត៌មាន​វិទ្យា ឬ ហេកឃឺរ (Hackers) ដែល​សង្ស័យ​ជារួម​ថា ​ជាប់ពាក់ព័ន្ធ​ជាមួយ​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​រដ្ឋចិន បាន​ធ្វើការ​វាយប្រហារ «ជាប្រចាំ»​ និង​​«យូរអង្វែង»​ ទៅ​លើ​​ក្រុម​មន្ត្រី​នៃ​គណបក្ស​សង្គ្រោះជាតិ។

ទោះបីកម្ពុជា​ បាន​ក្លាយ​ខ្លួន​ទៅជា​ប្រទេស​ទី​មួយ​ក្នុង​តំបន់​អាស៊ាន ដែល​យល់ព្រម​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​អភិវឌ្ឍ​បច្ចេកវិទ្យា 5G នេះ ជាមួយ​ក្រុមហ៊ុន ហួវៃ (Huawei)​ របស់​ចិនទាំងដឹង​ថា ក្រុមហ៊ុននេះមាន​កេរ្តិ៍ឈ្មោះ​​មិន​សូវ​ល្អ​លើ​​ឆាក​​អន្តរជាតិ អ្នក​វិភាគមួយចំនួន​ថា​ មិនមែន​ជារឿង​ចំឡែក​អ្វីទេ​ សូម្បី​តែ​ថ្មីៗ នេះ​ លោកហ៊ុន សែន​ ថែម​ទាំង​បានប្រកាសថា​ នឹង​ប្រមូលអាវុធ​របស់​សហរដ្ឋអាមេរិក​យក​ទៅ​ដុតកម្ទេចចោល​ទៀតផង​។ ទង្វើនេះ​ត្រូវ​បាន​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយចាត់ទុក​ថា​ លោក ហ៊ុន សែន​ កំពុង​បង្ហាញ​ពី​ភក្កីភាព​ចំពោះ​របប​ក្រុង​ប៉េកាំង​ ធ្វើ​ជា​ខ្នងបង្អែក ​ដើម្បី​ប្រឆាំង​ប្រទេសលោកសេរី​ក្នុង​ការដាក់ទណ្ឌកម្ម​ រឿងបំផ្លាញប្រជាធិបតយ្យ​ និង​រំលោភសិទ្ធ​មនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា​តែ​ប៉ុណ្ណោះ​៕

No comments: