Monday, 23 January 2023

មន្ត្រី​បក្ស​ប្រឆាំង និង​អ្នក​វិភា​គ​ឈឺ​ចិត្ត​ជួស​លោក គង់ គាំ ដែល​ត្រូវ​រើ​អីវ៉ាន់​ចេញ​ពី​ដី​ផ្ទះ​ទាំង​បង្ខំ​

by Khmer Circle:

From the moment of its inception, the CPP has made it clear to all that while you are toeing the party line and stay loyal to the party and Hun Sen in particular, you are allowed to accumulate wealth, opportunities and these are your de facto privileges or rewards but also the party's sign of approval which in turn is used as a magnet to attract new recruits to the party. Ministry officials and civil servants are routinely seduced and induced in this way by means of material rewards as well as 'certificate of praise' that the recipients hang on their living room walls.

Such privileges and rewards are often bestowed on members regardless of their professional competence and or lack of it or despite even suspected involvements in corruption which is widespread in the country. Members would be allowed to accumulate and pursue these rewards even at expense of non-members and ordinary fellow citizens who are often powerless to contest their cases whenever disputes arise with powerful ruling CPP members and officials.

Had Mr Kong Korm stayed loyal to Hun Sen and his former party, would he have been forced to vacate his house in such a hurry?

One thing to bear in mind though is that this same reward and punishment mechanism - carrot and stick - is not limited to the party's members or hierarchy per se. In fact, the more powerful a person becomes within this party apparatus the more inducements and opportunities present themselves for such a person to acquire more of the privileges craved.

The lifestyle and size of assets of such figures suggest there are no limits to how far or how much in the way of wealth they are allowed to accumulate, but the same proviso still applies: stay loyal to Hun Sen and the party or your luck is over. Likewise, the more personal wealth [there's no such a thing as embarrassment of riches for these people!] and privileges are gathered, the less likelihood that a person will want to risk losing everything. 

No one in the country falls into this trap set up by Hanoi more securely or irreversibly than Hun Sen himself whose humble peasant origins would have permitted him only to dream of such riches and power over millions. But, even in his wildest dreams he would still not have expected the scale or magnitude of what he is now enjoying.  

 

^^^

ដោយ ជាតិ ចំណាន
2023.01.22
មន្ត្រី​បក្ស​ប្រឆាំង និង​អ្នក​វិភា​គ​ឈឺ​ចិត្ត​ជួស​លោក គង់ គាំ ដែល​ត្រូវ​រើ​អីវ៉ាន់​ចេញ​ពី​ដី​ផ្ទះ​ទាំង​បង្ខំ​
 
រូបភាពពីពលរដ្ឋ

ឧត្តម​ទីប្រឹក្សា​គណបក្ស​ភ្លើង​ទៀន លោក គង់ គាំ ដែល​ត្រូវ​បាត់បង់​ដី​ផ្ទះ​បាន​រើ​សម្ភារៈ និង​ឥវ៉ាន់​ចេញ​ពី​ផ្ទះ និង​ដី​របស់​លោក។ លោក ហ៊ុន សែន ចោទ​លោក​ គង់ គាំ ថា បាន​យក​ដី​ផ្ទះ​របស់​រដ្ឋ ប៉ុន្តែ ផ្ទុយ​ពី​ការ​ចោទ​ប្រកាន់​លោក គង់ គាំ មាន​ប្លង់​ដី និង​មាន​ម្ចាស់​សិទ្ធិ​ស្រប​ច្បាប់។

រូប​ភាព​ប៉ុន្មាន​សន្លឹក​បង្ហាញ​ពី​សកម្មភាព​ គ្រួសារ​លោក គង់ គាំ រើ​សម្ភារៈ និង​ឥវ៉ាន់​ទាំង​បង្ខំ​ចិត្ត ​ទៅ​រស់នៅ​ជម្រក​ថ្មី ​បាន​ធ្វើ​ឱ្យ​ក្រុម​ប្រជាធិបតេយ្យ និង​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ សោកស្ដាយ​ជំនួស​លោក គង់ គាំ។ លោក គង់ គាំ ប្រញាប់​ចាកចេញ​ពី​ផ្ទះ​របស់​ខ្លួន​ពេល​នេះ ព្រោះ​លោក ហ៊ុន សែន ទុក​រយៈ​ពេល ១ខែ ឱ្យ​លោករើ​សម្ភារៈ និង​ឥវ៉ាន់​ចេញ​ពី​ដី​ផ្ទះ ដែល​លោក​បាន​រស់​នៅ ​ជាង ៤០ឆ្នាំ​ហើយ

អតីត​សមាជិក​សភា​គណបក្ស​សង្គ្រោះជាតិ​លោក អ៊ុំ សំអាន​ យល់​ថា ការ​រឹបអូស​ទ្រព្យ​សម្បត្តិ​លោក គង់ គាំ ​ជា​ការ​​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​មេដឹកនាំ​គណបក្ស​ភ្លើង​ទៀន លើ​សេរីភាព​បញ្ចេញ​មតិ​មេ​ដឹកនាំ​គណបក្ស​ភ្លើងទៀន​ ដែល​មាន​ហ៊ាន​​រិះគន់ ដើម​កំណើត​គណបក្ស​ប្រជាជន​កម្ពុជា។ លោក​បន្ត​ថា ការ​បង្ក​ក្ដី​ឈឺ​ចាប់​នេះ មិន​បាន​បំបាក់​ស្មារតី​លោក គង់ គាំ ឬគណបក្ស​ភ្លើងទៀន​ទេ ប៉ុន្តែ​ទង្វើ​របស់​លោក ហ៊ុន សែន បែរ​ជា​ធ្វើឱ្យ លោក គង់ គាំ និងគណបក្ស​ភ្លើងទៀន កាន់​តែ​មាន​កម្លាំង​ក្នុង​ការ​តស៊ូ​ប្រកួត​ប្រជែង​ដណ្ដើម​សន្លឹក​ឆ្នោត​ពី​គណបក្ស​កាន់​អំណាច។

លោក អ៊ុំ សំអាន៖ «ដូច្នេះ​បើ​សិន​ដី​ហ្នឹង​​ជា​រដ្ឋ​ហេតុ​អី​មិន​រឹបអូស​តាំង​ពី​មុន​មក។ គាត់​(លោក គង់ គាំ) សុខ​ចិត្ត​អស់​ដី​របស់​គាត់​ជាជាង​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​ដូច្នេះ ខ្ញុំសូម​សរសេរ​នូវ​ឧត្តម​គតិ​របស់​គាត់»

 

ស្រដៀង​គ្នា​នេះ​ដែរ អ្នក​វិភាគ​នយោបាយ លោក គឹម សុខ ថា ទង្វើ​របស់​លោក ហ៊ុន សែន ជា​ការ​បង្ហាញ​ថា លោក ហ៊ុន សែន មាន​អំណាច​ពេញ​ដៃ​​ក្នុង​ការ​រឹបអូស​ទ្រព្យ​សម្បត្តិ​អ្នក​នយោបាយ​បក្ស​ប្រឆាំង​។ លោក គឹម សុខ បន្ត​ថា​ ពេល​នេះ​លោក ហ៊ុន សែន កំពុង​បង្កើត​សត្រូវ​ ហើយ​ថ្ងៃណា​មួយ​លោក ហ៊ុន សែន អស់​អំណាច អាច​ប្រឈម​នឹង​គ្រោះ​ថ្នាក់​បាត់​ដី​បាត់ដី​ផ្ទះ​វិញម្ដង។

លោក គឹម សុខ«ចំណាត់​ការ​របស់​លោក​នាយករដ្ឋមន្ត្រី ពុំ​មាន​​គោលដៅ​ចង់​បាន​ដី​នោះ​ប៉ុន្មាន​ទេ ប៉ុន្តែ គឺ​ជា​ការ​ប្រើ​អំណាច​បំពាន​ច្បាប់​ដោយ​ប្រើ​ស្ថាប័ន​រដ្ឋ​ឯកសារ​នានា​ដែល​គេ​ក្លែងបន្លំ​ថា តាម​ផ្លូវ​ច្បាប់​ ដើម្បី​សម្រេច​បំណង​នយោបាយ ហើយ​ការ​សម្រេច​បំណង​នយោបាយ​នោះ​គឺ​ការ​ខ្ទប់​សិទ្ធិ​ឬ​ក៏​សកម្មភាព​នៃ​ការ​ចូលរួម​ធ្វើ​នយោបាយ​របស់​គូ​ប្រជែង»

ក្រៅ​ពី​នេះ​មន្ត្រី​បក្ស​ប្រឆាំង ​និង​អ្នក​វិភាគ បញ្ចេញមតិបែបនេះ ​​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម ក៏​គ្នាបង្ហោះ​រឿង​លោក គង់ គាំ បាន​បាត់បង់​ដី​ផ្ទះ​នេះ​ដែរពួក​គាត់​បាន​បង្ហោះ​សារ​លើ​ហ្វេសប៊ុក​ ​ដោយ​ហៅ​ដី​ដែល​លោក គង់ គាំ។ ម្ចាស់​ហ្វេសប៊ុក​ឈ្មោះ ដួង ចន្ត្រា ប្រដូច​ទង្វើ​របស់​រដ្ឋាភិបាល ហ៊ុន សែន ថា ដូច​ទង្វើ​មេ​ដឹកនាំ​ខ្មែរក្រហម ដែល​បាន​រឹបអូស​ដីធ្លី​ពលរដ្ឋ​ទាំង​បង្ខំ​កាល​ពី​អំឡុង​ឆ្នាំ​១៩៧៥។

ជុំវិញ​រឿង​នេះ វិទ្យុ​អាស៊ីសេរី​មិន​​អាច​សុំ​ការ​អត្ថាធិប្បាយ​ណាមួយ​ពី​លោក គង់ គាំ និង​កូន​ប្រុស​របស់​លោក គង់ ម៉ូនីកា បាន​ទេ ​នៅ​ថ្ងៃ​ទី២១ ខែ​មករា។ រីឯភរិយា​លោក គង់ គាំ លោក​ស្រី សៀក អយ សុំ​មិន​និយាយ​ទាក់ទងរឿង​ដី​ផ្ទះនេះ​ទេ។

ចំណែក​កូន​ប្រុស​របស់​លោក គង់ គាំ ម្នាក់​ទៀត គឺ​លោក គង់ សភា ដែល​កំពុង​រស់នៅ​ប្រទេស​កាណាដា (CANADA) បាន​សរសេរ​លើ​ហ្វេសប៊ុក​ថា លា​ហើយ​ដី​តា​គាំ លា​ដោយ​ក្ដី​ឈឺចាប់។

ឆ្លើយ​តប​ការ​លើកឡើង​ទាំង​នេះ ប្រធាន​អង្គភាពអ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ថា តាម​នីតិវិធី រដ្ឋាភិបាលកំពុង​ផ្ទេរ​កម្មសិទ្ធិ​ដី​នេះ ​ពី​ការ​គ្រប់គ្រង​របស់​លោក គង់ គាំ មក​ជា​ការ​គ្រប់គ្រង​របស់​ក្រសួង​ការ​បរទេស ហើយ​ក្រសួង​ការ​បរទេស នឹង​ធ្វើ​ពិធី​​ប្រគល់​ដីនេះទៅ​ឱ្យ គ.ជ.ប ដើម្បី​សាងសង់​ទីស្នាក់ការ​របស់​ខ្លួន​នា​ពេល​ខាង​មុខ។

លោក ផៃ ស៊ីផាន៖ «អត់​មាន​យល់​អី​ទេ យើង​ខ្ចី​គេ​យើង​ត្រូវ​តែ​ឱ្យ​គេ​វិញ ហើយ​គាត់​អនុវត្ត​ទៅ​តាម​អ្វី​ដែល​ឯកឧត្តម គង់ គាំ លោក​បាន​សម្រេច​ចិត្ត​ប្រគល់​ដី​ហ្នឹង​វិល​ត្រឡប់​ពី​ក្រសួង​ការ​បរទេស​វិញ​ណា»

លោក គង់ គាំ បាន​ប្រគល់​ផ្ទះដី ដែល​មាន​ប្លង់​កម្មសិទ្ធិ និងកាន់​កាប់​ជាង ៤០ឆ្នាំ​មក​ហើយ ទៅ​ឱ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ កាល​ពី​ថ្ងៃ​ទី១២ មករា ទៅ​តាម​ការ​ទាមទារ​របស់​លោក ហ៊ុន សែន។ ដី​ទី​ជាង​ ៥​ពាន់​ម៉ែត្រ​ការ៉េ (៥.២៩០) ស្ថិតនៅ​តាម​បណ្ដោយ​ផ្លូវ​សុធារស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការ​រាជធានី​ភ្នំពេញ។

អគ្គនាយក​ក្រុមហ៊ុន ខ្មែរ​រៀល​អ៊ីស្ទេត លោក​បណ្ឌិត គឹម ហ៊ាង ឱ្យ​ដឹង​ថា ដីនៅតំបន់នេះ ​មាន​តម្លៃ​ចាប់ពី ២.៥០០ដុល្លារ​ទៅ ៤ពាន់​ដុល្លារ (៤.០០០) ក្នុង​មួយ​ម៉ែត្រ​ការ៉េ ដោយអាស្រ័យ​លើ​ប្រភេទ​ដី ​ ​ អ្នក​ជំនាញ​ផ្នែក​អចលន​វត្ថុ​រូប​នេះ​លោក​រំលឹក​ថា កាលពីអំឡុង​ឆ្នាំ២០១៥ លោក​ធ្លាប់​នាំ​ថៅកែ​ជនជាតិ​ចិន ទៅ​ទិញ​ដីរបស់លោក គង់ គាំ ដែរ ប៉ុន្តែ ​លោក គង់ គាំ​មិន​ព្រម​លក់។

បណ្ឌិត គឹម ហ៊ាង៖ «បើ​យើង​និយាយ​ហ្នឹង​នៅក្នុង​ប្លុក​ទាំង​អស់​ហ្នឹង ខាង​ក្នុងៗ ៣.០០០ដុល្លារ នៅ​ក្រៅ ៤.០០០ដុល្លារ តាម​ជាក់ស្ដែង។ អ៊ីចឹង ការ​ទិញ​លក់​ដី​មិនមែន​ថា យើង​ចង់​កំណត់​ទេ អាស្រ័យ​លើ​ប្រវត្តិ​ដី​បើ​ដី​ប្រជាជន​គាត់​រកស៊ី​ធម្មតា គាត់​កាន់កាប់​តាំង​ពី​អឺយ​ដី​ហ្នឹង​អាច​បួន​ពាន់ (ដុល្លារ) ប្រាំ​ពាន់​(ដុល្លារ) អាច​មាន​គេ​ទិញ តែ​បើ​ដី​ពាក់ព័ន្ធ​ទៅ​នឹង​របស់​ក្រសួង​អី ពាក់កណ្ដាល​គេ​មិន​ចង់​យក​ផង»

នៅគ្រា​ដែល​ការបោះឆ្នោត​ជាតិខែកក្កដា កាន់តែ​កៀក​មក​ដល់ រដ្ឋាភិបាល​ លោក ហ៊ុន សែន បាន​ប្រើ​ប្រព័ន្ធ​តុលាការ មក​លើ​ថ្នាក់ដឹកនាំ​គណបក្ស​ភ្លើងទៀន​ភ្លើងទៀន​ជា​បន្ត​បន្ទាប់​។ ​ក្បាល​ម៉ាស៊ីន​គណបក្ស​ភ្លើងទៀន​បី​រូប ​​រុំ​ព័ទ្ធ​ដោយ​បណ្ដឹង​និងប្រឈមការ​បាត់បង់​ដីផ្ទះ៕

 

1 comment:

Anonymous said...

Don't forget. Hun Sen and his criminal family and friends own many properties overseas. The evil Yuon will dispose of them eventually once everything is gone.