From the moment of its inception, the CPP has made it clear to all that while you are toeing the party line and stay loyal to the party and Hun Sen in particular, you are allowed to accumulate wealth, opportunities and these are your de facto privileges or rewards but also the party's sign of approval which in turn is used as a magnet to attract new recruits to the party. Ministry officials and civil servants are routinely seduced and induced in this way by means of material rewards as well as 'certificate of praise' that the recipients hang on their living room walls.
Such
privileges and rewards are often bestowed on members regardless of their
professional competence and or lack of it or despite even suspected
involvements in corruption which is widespread in the country. Members would be
allowed to accumulate and pursue these rewards even at expense of non-members
and ordinary fellow citizens who are often powerless to contest their cases
whenever disputes arise with powerful ruling CPP members and officials.
Had Mr Kong
Korm stayed loyal to Hun Sen and his former party, would he have been forced to
vacate his house in such a hurry?
One thing to bear in mind though is that this same reward and punishment mechanism - carrot and stick - is not limited to the party's members or hierarchy per se. In fact, the more powerful a person becomes within this party apparatus the more inducements and opportunities present themselves for such a person to acquire more of the privileges craved.
The lifestyle and size of assets of such figures suggest there are no limits to how far or how much in the way of wealth they are allowed to accumulate, but the same proviso still applies: stay loyal to Hun Sen and the party or your luck is over. Likewise, the more personal wealth [there's no such a thing as embarrassment of riches for these people!] and privileges are gathered, the less likelihood that a person will want to risk losing everything.
No one in the country falls into this trap set up by Hanoi more securely or irreversibly than Hun Sen himself whose humble peasant origins would have permitted him only to dream of such riches and power over millions. But, even in his wildest dreams he would still not have expected the scale or magnitude of what he is now enjoying.
2023.01.22
ឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន លោក គង់ គាំ ដែលត្រូវបាត់បង់ដីផ្ទះបានរើសម្ភារៈ និងឥវ៉ាន់ចេញពីផ្ទះ និងដីរបស់លោក។ លោក ហ៊ុន សែន ចោទលោក គង់ គាំ ថា បានយកដីផ្ទះរបស់រដ្ឋ ប៉ុន្តែ ផ្ទុយពីការចោទប្រកាន់លោក គង់ គាំ មានប្លង់ដី និងមានម្ចាស់សិទ្ធិស្របច្បាប់។
រូបភាពប៉ុន្មានសន្លឹកបង្ហាញពីសកម្មភាព គ្រួសារលោក គង់ គាំ រើសម្ភារៈ និងឥវ៉ាន់ទាំងបង្ខំចិត្ត ទៅរស់នៅជម្រកថ្មី បានធ្វើឱ្យក្រុមប្រជាធិបតេយ្យ និងអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក សោកស្ដាយជំនួសលោក គង់ គាំ។ លោក គង់ គាំ ប្រញាប់ចាកចេញពីផ្ទះរបស់ខ្លួនពេលនេះ ព្រោះលោក ហ៊ុន សែន ទុករយៈពេល ១ខែ ឱ្យលោករើសម្ភារៈ និងឥវ៉ាន់ចេញពីដីផ្ទះ ដែលលោកបានរស់នៅ ជាង ៤០ឆ្នាំហើយ។
អតីតសមាជិកសភាគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន យល់ថា ការរឹបអូសទ្រព្យសម្បត្តិលោក គង់ គាំ ជាការធ្វើទុក្ខបុកម្នេញលើមេដឹកនាំគណបក្សភ្លើងទៀន លើសេរីភាពបញ្ចេញមតិមេដឹកនាំគណបក្សភ្លើងទៀន ដែលមានហ៊ានរិះគន់ ដើមកំណើតគណបក្សប្រជាជនកម្ពុជា។ លោកបន្តថា ការបង្កក្ដីឈឺចាប់នេះ មិនបានបំបាក់ស្មារតីលោក គង់ គាំ ឬគណបក្សភ្លើងទៀនទេ ប៉ុន្តែទង្វើរបស់លោក ហ៊ុន សែន បែរជាធ្វើឱ្យ លោក គង់ គាំ និងគណបក្សភ្លើងទៀន កាន់តែមានកម្លាំងក្នុងការតស៊ូប្រកួតប្រជែងដណ្ដើមសន្លឹកឆ្នោតពីគណបក្សកាន់អំណាច។
លោក អ៊ុំ សំអាន៖ «ដូច្នេះបើសិនដីហ្នឹងជារដ្ឋហេតុអីមិនរឹបអូសតាំងពីមុនមក។ គាត់(លោក គង់ គាំ) សុខចិត្តអស់ដីរបស់គាត់ជាជាងចុះចូលជាមួយគណបក្សប្រជាជនដូច្នេះ ខ្ញុំសូមសរសេរនូវឧត្តមគតិរបស់គាត់»។
ស្រដៀងគ្នានេះដែរ អ្នកវិភាគនយោបាយ លោក គឹម សុខ ថា ទង្វើរបស់លោក ហ៊ុន សែន ជាការបង្ហាញថា លោក ហ៊ុន សែន មានអំណាចពេញដៃក្នុងការរឹបអូសទ្រព្យសម្បត្តិអ្នកនយោបាយបក្សប្រឆាំង។ លោក គឹម សុខ បន្តថា ពេលនេះលោក ហ៊ុន សែន កំពុងបង្កើតសត្រូវ ហើយថ្ងៃណាមួយលោក ហ៊ុន សែន អស់អំណាច អាចប្រឈមនឹងគ្រោះថ្នាក់បាត់ដីបាត់ដីផ្ទះវិញម្ដង។
លោក គឹម សុខ៖ «ចំណាត់ការរបស់លោកនាយករដ្ឋមន្ត្រី ពុំមានគោលដៅចង់បានដីនោះប៉ុន្មានទេ ប៉ុន្តែ គឺជាការប្រើអំណាចបំពានច្បាប់ដោយប្រើស្ថាប័នរដ្ឋឯកសារនានាដែលគេក្លែងបន្លំថា តាមផ្លូវច្បាប់ ដើម្បីសម្រេចបំណងនយោបាយ ហើយការសម្រេចបំណងនយោបាយនោះគឺការខ្ទប់សិទ្ធិឬក៏សកម្មភាពនៃការចូលរួមធ្វើនយោបាយរបស់គូប្រជែង»។
ក្រៅពីនេះមន្ត្រីបក្សប្រឆាំង និងអ្នកវិភាគ បញ្ចេញមតិបែបនេះ អ្នកប្រើប្រាស់បណ្ដាញសង្គម ក៏គ្នាបង្ហោះរឿងលោក គង់ គាំ បានបាត់បង់ដីផ្ទះនេះដែរ។ ពួកគាត់បានបង្ហោះសារលើហ្វេសប៊ុក ដោយហៅដីដែលលោក គង់ គាំ។ ម្ចាស់ហ្វេសប៊ុកឈ្មោះ ដួង ចន្ត្រា ប្រដូចទង្វើរបស់រដ្ឋាភិបាល ហ៊ុន សែន ថា ដូចទង្វើមេដឹកនាំខ្មែរក្រហម ដែលបានរឹបអូសដីធ្លីពលរដ្ឋទាំងបង្ខំកាលពីអំឡុងឆ្នាំ១៩៧៥។
ជុំវិញរឿងនេះ វិទ្យុអាស៊ីសេរីមិនអាចសុំការអត្ថាធិប្បាយណាមួយពីលោក គង់ គាំ និងកូនប្រុសរបស់លោក គង់ ម៉ូនីកា បានទេ នៅថ្ងៃទី២១ ខែមករា។ រីឯភរិយាលោក គង់ គាំ លោកស្រី សៀក អយ សុំមិននិយាយទាក់ទងរឿងដីផ្ទះនេះទេ។
ចំណែកកូនប្រុសរបស់លោក គង់ គាំ ម្នាក់ទៀត គឺលោក គង់ សភា ដែលកំពុងរស់នៅប្រទេសកាណាដា (CANADA) បានសរសេរលើហ្វេសប៊ុកថា លាហើយដីតាគាំ លាដោយក្ដីឈឺចាប់។
ឆ្លើយតបការលើកឡើងទាំងនេះ ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ថា តាមនីតិវិធី រដ្ឋាភិបាលកំពុងផ្ទេរកម្មសិទ្ធិដីនេះ ពីការគ្រប់គ្រងរបស់លោក គង់ គាំ មកជាការគ្រប់គ្រងរបស់ក្រសួងការបរទេស ហើយក្រសួងការបរទេស នឹងធ្វើពិធីប្រគល់ដីនេះទៅឱ្យ គ.ជ.ប ដើម្បីសាងសង់ទីស្នាក់ការរបស់ខ្លួននាពេលខាងមុខ។
លោក ផៃ ស៊ីផាន៖ «អត់មានយល់អីទេ យើងខ្ចីគេយើងត្រូវតែឱ្យគេវិញ ហើយគាត់អនុវត្តទៅតាមអ្វីដែលឯកឧត្តម គង់ គាំ លោកបានសម្រេចចិត្តប្រគល់ដីហ្នឹងវិលត្រឡប់ពីក្រសួងការបរទេសវិញណា»។
លោក គង់ គាំ បានប្រគល់ផ្ទះដី ដែលមានប្លង់កម្មសិទ្ធិ និងកាន់កាប់ជាង ៤០ឆ្នាំមកហើយ ទៅឱ្យអង្គភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី១២ មករា ទៅតាមការទាមទាររបស់លោក ហ៊ុន សែន។ ដីទីជាង ៥ពាន់ម៉ែត្រការ៉េ (៥.២៩០) ស្ថិតនៅតាមបណ្ដោយផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការរាជធានីភ្នំពេញ។
អគ្គនាយកក្រុមហ៊ុន ខ្មែររៀលអ៊ីស្ទេត លោកបណ្ឌិត គឹម ហ៊ាង ឱ្យដឹងថា ដីនៅតំបន់នេះ មានតម្លៃចាប់ពី ២.៥០០ដុល្លារទៅ ៤ពាន់ដុល្លារ (៤.០០០) ក្នុងមួយម៉ែត្រការ៉េ ដោយអាស្រ័យលើប្រភេទដី អ្នកជំនាញផ្នែកអចលនវត្ថុរូបនេះលោករំលឹកថា កាលពីអំឡុងឆ្នាំ២០១៥ លោកធ្លាប់នាំថៅកែជនជាតិចិន ទៅទិញដីរបស់លោក គង់ គាំ ដែរ ប៉ុន្តែ លោក គង់ គាំមិនព្រមលក់។
បណ្ឌិត គឹម ហ៊ាង៖ «បើយើងនិយាយហ្នឹងនៅក្នុងប្លុកទាំងអស់ហ្នឹង ខាងក្នុងៗ ៣.០០០ដុល្លារ នៅក្រៅ ៤.០០០ដុល្លារ តាមជាក់ស្ដែង។ អ៊ីចឹង ការទិញលក់ដីមិនមែនថា យើងចង់កំណត់ទេ អាស្រ័យលើប្រវត្តិដីបើដីប្រជាជនគាត់រកស៊ីធម្មតា គាត់កាន់កាប់តាំងពីអឺយដីហ្នឹងអាចបួនពាន់ (ដុល្លារ) ប្រាំពាន់(ដុល្លារ) អាចមានគេទិញ តែបើដីពាក់ព័ន្ធទៅនឹងរបស់ក្រសួងអី ពាក់កណ្ដាលគេមិនចង់យកផង»។
នៅគ្រាដែលការបោះឆ្នោតជាតិខែកក្កដា កាន់តែកៀកមកដល់ រដ្ឋាភិបាល លោក ហ៊ុន សែន បានប្រើប្រព័ន្ធតុលាការ មកលើថ្នាក់ដឹកនាំគណបក្សភ្លើងទៀនភ្លើងទៀនជាបន្តបន្ទាប់។ ក្បាលម៉ាស៊ីនគណបក្សភ្លើងទៀនបីរូប រុំព័ទ្ធដោយបណ្ដឹងនិងប្រឈមការបាត់បង់ដីផ្ទះ៕
1 comment:
Don't forget. Hun Sen and his criminal family and friends own many properties overseas. The evil Yuon will dispose of them eventually once everything is gone.
Post a Comment