Khmer Circle:
In history it is 'strong men' and autocrats like Hun Sen and authoritarian states like the Socialist Republic of Vietnam that usually initiated wars and conflicts.
Hun Sen himself has been at war with the Cambodian people from day one through threats, intimidation and physical violence or the means of violence in his monopoly.
Threatening to use rockets and BM-21 on unarmed civilians and opposition politicians is not an act of war and belligerence?
His reasoning and logic - echoed by his foreign admirers and apologists - is to give in to Vietnam's demands regardless so the Khmer people and Cambodia may live in 'peace'?
^^^
2023.06.25
ក្រុមមន្ត្រីគណបក្សប្រឆាំងបានលើកឡើងថា ប្រសិនបើពួកគេឡើងដឹកនាំប្រទេស នឹងបន្តរក្សាទំនាក់ទំនងដូចដើមជាមួយប្រទេសវៀតណាម ដោយស្មើភាពគ្នា នឹងមិនធ្វើសង្គ្រាមដូចការលើកឡើងរបស់លោក ហ៊ុន សែន ឡើយ។ ចំណែកអ្នកវិភាគលើកឡើងថា កម្ពុជានឹងទទួលបានផលចំណេញច្រើន ប្រសិនបើអ្នកដឹកនាំ គោរពបានត្រឹមត្រូវ តាមរដ្ឋធម្មនុញ្ញ និងស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
ក្រុមមន្ត្រីគណបក្សប្រឆាំងអះអាងថា ពួកគេនឹងគោរពតាមច្បាប់ជាតិនិងអន្តរជាតិ ដើម្បីដឹកនាំប្រទេស មិនដូចអ្វីដែលលោក ហ៊ុន សែន កំពុងខិតខំបំភិតបំភ័យប្រជាពលរដ្ឋ ថា នឹងកើតមានសង្គ្រាម ប្រសិនបើកម្ពុជាមិនស្ថិតក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
អតីតតំណាងរាស្ត្របក្សប្រឆាំង លោក អ៊ុំ សំអាន ប្រាប់អាស៊ីសេរី នៅថ្ងៃទី២៥ មិថុនា ថា កម្ពុជាស្ថិតក្រោមការដឹកនាំរបស់គណបក្សសង្គ្រោះជាតិ នឹងប្រើប្រាស់កិច្ចសហប្រតិបត្តិទ្វេភាគី និងច្បាប់អន្តរជាតិ ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី ហើយវាជារឿងហួសសម័យទៅហើយ ក្នុងការនឹកឃើញចង់បង្កសង្គ្រាមជាមួយប្រទេសជិតខាង។ លោកចាត់ទុកការលើកឡើងរបស់លោក ហ៊ុន សែន ដែលថា កម្ពុជានឹងកើតមានសង្គ្រាមជាមួយវៀតណាម ប្រសិនបើស្ថិតក្រោមការដឹកនាំពីបក្សប្រឆាំង គ្រាន់តែជាការបំភ័យពលរដ្ឋ និងខ្លាចបាត់អំណាច ដែលលោក ហ៊ុន សែន កំពុងរៀបចំផ្ទេរទៅកូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត។
លោក អ៊ុំ សំអាន៖ «នៅពេលយើងកាន់អំណាច ជាមួយវៀតណាម អត់មានអីត្រូវល្អក់កករនឹងគ្នាទេ យើងរស់ក្នុងនាមជាប្រទេសជិតខាង ស្មើមុខស្មើមាត់នឹងគ្នា ប៉ុន្តែអត់មានក្នុងនាមជាកូនចៅនិងចៅហ្វាយនាយ ដូចសព្វថ្ងៃនេះទេ។ សព្វថ្ងៃ កម្ពុជាជាកូនចៅ វៀតណាមជាបងធំជាចៅហ្វាយនាយ ទំនាក់ទំនងមិនស្មើភាពគ្នា។ ប៉ុន្តែនៅពេលគណបក្សសង្គ្រោះជាតិដឹកនាំ យើងជាមួយប្រទេសវៀតណាម គឺស្មើភាពគ្នា ក្នុងនាមជាប្រទេសដូចគ្នា គោរពអធិបតេយ្យភាពទៅវិញទៅមក»។
ការលើកឡើងពីមន្ត្រីគណបក្សប្រឆាំងនេះ គឺបន្ទាប់ពីលោក ហ៊ុន សែន បានថ្លែងសារព្រមានជាថ្មីនៅពេលចុះជួបរកសំឡេងឆ្នោត ពីក្រុមកម្មកររោងចក្រនៅទីក្រុងបាវិតខេត្តស្វាយរៀងនៅថ្ងៃទី២៥មិថុនា ថា កម្ពុជាអាចកើតមានសង្គ្រាម ប្រសិនបើសព្វថ្ងៃ ស្ថិតក្រោមការដឹកនាំគណបក្សប្រឆាំង។ លោក ហ៊ុន សែន ចោទក្រុមគណបក្សប្រឆាំងថា មួយថ្ងៃទៅមួយថ្ងៃ ដែលតែងរករឿងប្រទេសវៀតណាម និងចង់ដណ្ដើមទឹកដីខ្មែរកម្ពុជាក្រោមមកវិញ។
លោក ហ៊ុន សែន៖ «គិតតែពីចង់ធ្វើសង្គ្រាម ដើម្បីនឹងរំដោះយកវៀតណាមខាងត្បូង គេហៅថា កម្ពុជាក្រោម ឬកូសាំងស៊ីន។ សួរថា ថ្ងៃនេះ មានវត្តមានរោងចក្រនៅទីនេះទេ។ នយោបាយជ្រុលនិយម បោកប្រាស់ តាមរយៈនៃការញុះញង់ ឱ្យមានអរិយភាពជាមួយប្រទេសជិតខាង។ វាជាគោលនយោបាយគ្រោះថ្នាក់បំផុតសម្រាប់ប្រទេស»។
ឆ្លើយតបទៅនឹងការលើកឡើងរបស់លោក ហ៊ុន សែន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន ថ្លែងថា គណបក្សប្រឆាំង គ្រាន់តែមានគោលការណ៍រក្សាទឹកដីឱ្យបានគង់វង្ស ទៅតាមផែនទីដែលមានតម្កល់នៅអង្គការសហប្រជាជាតិ។
លោកបញ្ជាក់ថា ការកំណត់ខណ្ឌសីមានិងបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម នឹងមិនធ្វើតាមសន្ធិសញ្ញាឆ្នាំ១៩៨៥ ដែលធ្វើឡើងនៅក្នុងសម័យកម្ពុជាស្ថិតក្រោមការត្រួតត្រាពីវៀតណាម ដែលលោក ហ៊ុន សែន កំពុងប្រើប្រាស់សព្វថ្ងៃនេះឡើយ ព្រោះវាជាសន្ធិសញ្ញាខុសច្បាប់ ធ្វើឱ្យពលរដ្ឋរស់នៅតាមបណ្ដោយព្រំដែនបាត់ដីទៅវៀតណាម។
លោកអះអាងថា គណបក្សប្រឆាំងនឹងប្រើប្រាស់ផែនទីខ្នាត១លើ១០០ពាន់ចំនួន២៦ផ្ទាំង ដែលជាមរតកបន្សល់ទុកពីសម័យបារាំង និងមានការទទួលស្គាល់និងតម្កល់នៅអង្គការសហប្រជាជាតិ ហើយជាផែនទីស្របតាមរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ដើម្បីកំណត់ខណ្ឌសីមានិងបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម។
ចំណែកអ្នកនាំពាក្យគណបក្សភ្លើងទៀនលោក គីមសួរ ភីរិទ្ធ លើកឡើងដែរថា គណបក្សរបស់ លោក មិនបានដាក់ចេញគោលនយោបាយណាមួយ ដើម្បីប្រទូសរ៉ាយជាមួយប្រទេសជិតខាងឡើយ ផ្ទុយទៅវិញ មានតែគោលនយោបាយថែរក្សាបូរណភាពទឹកដី និងធ្វើកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង រួមទាំងគោលនយោបាយអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើន បង្កើនជីវភាពដល់ពលរដ្ឋ និងរក្សាសន្តិភាព។
លោក គីមសួរ ភីរិទ្ធ ដែលធ្លាប់ជាប់ឆ្នោតក្លាយជាតំណាងរាស្ត្របក្សប្រឆាំងចំនួន ៤អាណត្តិនៅក្នុងសភា លើកឡើងបន្ថែមថា ទំនាក់ទំនងកម្ពុជា និងវៀតណាម អាចនឹងកាន់តែល្អប្រសើរ នៅពេលប្រទេសទាំងពីរបង្ហាញពីភាពស្មោះត្រង់ក្នុងផ្លូវចិត្តប្រាកដរៀងៗខ្លួន ក្នុងការដោះស្រាយបញ្ហាទ្វេភាគី។
លោក គីមសួរ ភីរិទ្ធ៖ «ខ្ញុំក៏ធ្លាប់ទៅទស្សនកិច្ចនៅប្រទេសវៀតណាម ហើយខ្ញុំក៏ធ្លាប់បានជម្រាបទៅថ្នាក់ដឹកនាំវៀតណាមថា យើងជាប្រទេសជាប់ភូមិផងរបងជាមួយគ្នា គួរស្រលាញ់គ្នាជាងបងប្អូនទៅទៀត។ គេ(វៀតណាម)ថា ជាបងប្អូន ខ្ញុំថា ជាងបងប្អូនទៅទៀត។ បើបងប្អូនឈ្លោះគ្នា យើងអាចលក់ដី ទៅទិញកន្លែងផ្សេង ប៉ុន្តែប្រទេសយើងនៅជាប់គ្នា យើងមិនអាចលក់ប្រទេសយើង ទៅទិញដីនៅប្រទេសណា ឬទ្វីបណានៅបានទេ។ អ៊ីចឹង! ត្រូវស្រលាញ់គ្នាជាងបងប្អូនទៅទៀត ហើយគោរពគ្នាទៅវិញទៅមក»។
លោក ហ៊ុន សែន ត្រូវបានគេចាត់ទុកថា ជាមេដឹកនាំ ដែលត្រូវបានលើកបន្តុបដោយប្រទេសវៀតណាម ដូច្នេះហើយទើបលោកតែងតែប្រកាសការពារនិងដឹងគុណប្រទេសវៀតណាមគ្មានទីបញ្ចប់ ព្រមទាំងមិនសូវខ្វាយខ្វល់ការពារបូរណភាពទឹកដីខ្មែរដែលនៅជាប់ព្រំដែនជាមួយប្រទេសវៀតណាមនោះទេ។ លើសពីនេះ លោក ហ៊ុន សែន ថែមទាំងចាប់ពលរដ្ឋខ្មែរណាដែលចេញមុខការពារទឹកដីនៅតាមព្រំដែនកម្ពុជាវៀតណាមទៀតផង ដូចជាករណីអ្នកឃ្លាំមើលបញ្ហាព្រំដែន និងជាអនុប្រធានគណបក្សភ្លើងទៀន លោក រ៉ុង ឈុន ជាដើម។ ក្រៅពីនេះ គោលនយោបាយការបរទេសរបស់លោក ហ៊ុន សែន ក៏រងការរិះគន់ថា គ្មានភាពអព្យាក្រឹតដោយលម្អៀងទៅរកប្រទេសចិន ហើយបង្កភាពរកាំរកូសជាមួយក្រុមប្រទេសប្រជាធិបតេយ្យធំៗ ដូចជាសហភាពអឺរ៉ុប និងអាមេរិក ដែលធ្វើឲ្យបាត់បង់ផលប្រយោជន៍សេដ្ឋកិច្ចជាតិធំធេង ព្រោះតែចង់រក្សាអំណាចតពូជតាមបែបផ្ដាច់ការ។
អ្នកវិភាគនយោបាយលោក គឹម សុខ យល់ឃើញថា អ្នកនយោបាយប្រជាធិបតេយ្យពិតប្រាកដ អាចអភិវឌ្ឍប្រទេសកាន់តែរីកចម្រើនជាងលោក ហ៊ុន សែន ទៅទៀត។ លោកបន្តថា រដ្ឋធម្មនុញ្ញកម្ពុជា និងស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលប្រទេសវៀតណាមនិងថៃ ជាម្ចាស់ហត្ថលេខីផងនោះ បានកំណត់ខ្លឹមសារ មិនធ្វើសង្គ្រាមជាមួយប្រទេសជិតខាង និងមិនប្រើប្រាស់ហិង្សាលើពលរដ្ឋខ្លួនជាដើម។ លោកបន្ថែមថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនេះ ក៏គ្រប់គ្រាន់សម្រាប់ អ្នកនយោបាយខ្មែរ យកទៅប្រើប្រាស់ សម្រាប់ដឹកនាំនិងការពារជាតិ រួមទាំងដោះស្រាយបញ្ហានានា ជាមួយប្រទេសជិតខាង ស្របតាមគោលការណ៍ច្បាប់។
បន្ថែមពីនេះ លោក គឹម សុខ បញ្ជាក់ថា ប្រសិនបើអ្នកនយោបាយខ្មែរ អនុវត្តបានត្រឹមត្រូវ តាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញរបស់ខ្លួន នោះនឹងទទួលបានការអនុគ្រោះពន្ធកាន់តែធំ ដើម្បីនាំចេញទំនិញទៅទីផ្សារអន្តរជាតិសំខាន់ៗ ហើយប្រទេសនិយមប្រជាធិបតេយ្យធំៗ មានដូចជាសហរដ្ឋអាមេរិក សហភាពអឺរ៉ុប កាណាដា ជប៉ុន និងអូស្ត្រាលីជាដើម នឹងចាប់ផ្ដើមជួយកម្ពុជាពេញដៃពេញជើង ក្នុងការផ្ដល់ជំនួយឥតសំណង និងការផ្ដល់ប្រាក់កម្ចីទាប ឬមិនយកការប្រាក់ ដើម្បីឱ្យកម្ពុជាអភិវឌ្ឍប្រទេស ក្នុងការបង្កើតការងារក្នុងស្រុក មិនខ្វះការងារធ្វើដូចនៅថ្ងៃនេះទេ។
លោក គឹម សុខ៖ «ខ្ញុំគិតថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បារម្ភទៅវិញទេ។ បារម្ភថា ពេលបក្សប្រឆាំងដឹកនាំប្រទេសទៅ គោលនយោបាយនានា វាបង្កើតសក្ដានុពលសម្រាប់ប្រទេសជាតិ ធ្វើឱ្យគណបក្សប្រជាជនកម្ពុជារលាយ។ អ៊ីចឹងហើយ បានជាគាត់ប្រឹងប្រែង បំផុសចិត្តសាស្ត្រនយោបាយទម្លាក់កំហុស លើគណបក្សប្រឆាំង ថា ចង់បង្កសង្គ្រាម ជាមួយអ្នកនេះជាមួយអ្នកនោះ តាមតែចិត្តគាត់និយាយ តាមអារម្មណ៍នយោបាយរបស់គាត់ ហើយគោលដៅនយោបាយរបស់គាត់ មិនមែនអារម្មណ៍ជាតិ និងជំហរជាតិច្បាស់លាស់ទេ»។
កម្ពុជាបានទទួលរងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាបន្តបន្ទាប់ បន្ទាប់ពីសហគមន៍អន្តរជាតិកាន់តែសង្ស័យពីវត្តមានយោធាចិននៅមូលដ្ឋានទ័ពរាមនៅខេត្តព្រះសីហនុ និងដោយសារលោក ហ៊ុន សែន ដឹកនាំប្រទេសប្រាសចាកពីរបបលទ្ធិប្រជាធិបតេយ្យ ដែលរំលោភសិទ្ធិមនុស្ស រំលាយនិងការរារាំងគណបក្សប្រឆាំង មិនឱ្យចូលរួមការបោះឆ្នោត៕
1 comment:
In reality, Hun Sen's Thank you peace is a timing bomb, which when explode Cambodia will become a part of Vietnam.
In effect, Hun Sen has given in to all Yuon's demands in exchange for his grab of power and his his stay in power.
Ah Press Puos Hun Sen is the worst Khmer traitor in history.
Post a Comment