Saturday, 16 January 2016

បក្ស​ប្រឆាំង​ខក​ចិត្ត​ចំពោះ​ការ​បន្ត​កាន់​តំណែង​របស់​លោក ទេព នីថា

បក្ស​ប្រឆាំង​ខក​ចិត្ត​ចំពោះ​ការ​បន្ត​កាន់​តំណែង​របស់​លោក ទេព នីថា
ដោយ ប្រាជ្ញ ចេវ
2016-01-15 rfa

សមាជិក គ.ជ.ប ៤​រូប មក​ពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ចូល​រួម​ប្រជុំ​សម្រេច​ជ្រើសរើស​អគ្គលេខាធិការ និង​អគ្គលេខាធិការ​រង​ថ្មី នៅ​ព្រឹក​ថ្ងៃ​ទី​១៥ មករា ឆ្នាំ​២០១៦។
RFA/Brach Chev
(((

School of Vice: New NEC, same old crook? Speaking of crooks, there must be plenty of them within and without the CPP who are more than ready to do the party's dirty work in return for you know what. The fact that they risk ill charges and publicity coming their direction in appointing the same man who had served them well in previous elections tells us how much faith they still have in his 'ability' to ensure the balance in this electoral committee's voice and endeavour - if that shall be the case - will be struck in their favour - one way or another. 

)))


គណបក្ស​សង្គ្រោះ​ជាតិ បង្ហាញ​ការ​សោកស្ដាយ និង​ខក​ចិត្ត​ដែល​ពេល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) នៅ​តែ​បន្ត​ផ្ដល់​តួនាទី​ជា​អគ្គលេខាធិការ​ដល់​លោក ទេព នីថា ដដែល។ ប៉ុន្តែ​បក្ស​កាន់​អំណាច​ស្វាគមន៍​វត្តមាន​លោក ទេព នីថា ដែល​បន្ត​កាន់​ការងារ​នេះ។ ប្រតិកម្ម​របស់​គណបក្ស​មាន​សំឡេង​ឆ្នោត​ទាំង​ពីរ​នៅ​ក្នុង​សភា​បែប​នេះ បន្ទាប់ពី​សមាជិក​ទាំង​៩​របស់ ជ្រើសរើស អគ្គលេខាធិការ និង​អគ្គលេខាធិការ​រង​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១៥ ខែ​មករា។

សេចក្ដី​ថ្លែង​របស់​គណបក្ស​សង្គ្រោះ​ជាតិ លើក​ឡើង​ថា ការ​ផ្ដល់​តួនាទី​ជា​អគ្គលេខាធិការ​ដល់​លោក ទេព នីថា ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ និង​ប្រជាពលរដ្ឋ​មិន​ទុក​ចិត្ត​លើ​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ។

ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក ស៊ិក ប៊ុនហុក ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា បេក្ខជន​ដែល​សក្ដិសម​នឹង​ការងារ​នេះ ជា​មនុស្ស​មាន​សមត្ថភាព​ទាក់ទង​ការងារ​បោះ​ឆ្នោត។ លោក​បន្ត​ថា ការងារ​ថ្មី​នៅ គ.ជ.ប ថ្មី សមាជិក​ទាំង ៩​រូប នៃ គ.ជ.ប ជា​អ្នក​ដើរ​តួនាទី​សំខាន់ មិន​មែន​អគ្គលេខាធិការ អគ្គលេខាធិការ​រង​នោះ​ទេ៖ «»។

ការ​ជ្រើសរើស​អគ្គលេខាធិការ និង​អគ្គលេខាធិការ​រង​នៃ​ស្ថាប័ន​បោះ​ឆ្នោត​នៅ​ពេល​នេះ មិន​បាន​បង្ហាញ​ពី​របៀប​ជ្រើសរើស​ឲ្យ​បាន​ច្បាស់លាស់​ទេ ក្រៅ​ពី​ការ​អះអាង​ថា អ្នក​កាន់​ការងារ​នេះ​ត្រូវ​មាន​សមត្ថភាព​ខ្ពស់​ទាក់ទង​ការ​បោះ​ឆ្នោត។
ស៊ិក ប៊ុនហុក ៨៥៥
ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) លោក ស៊ិក ប៊ុនហុក ធ្វើ​សន្និសីទ​កាសែត​ក្រោយ​សម្រេច​ជ្រើសរើស​អគ្គលេខាធិការ និង​អគ្គលេខាធិការ​រង​ថ្មី នៅ​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៦។ RFA/Brach Chev



គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត សម្រេច​ជ្រើសរើស​លោក ទេព នីថា ជា​អគ្គលេខាធិការ គ.ជ.ប ដដែល និង​សម្រេច​យក​អគ្គលេខាធិការ​រង​ចំនួន ៤​រូប​ថ្មី​ទៀត ដែល​ក្នុង​នោះ​មាន​លោក នី ចរិយា មក​ពី​សមាគម​អាដហុក (ADHOC) ផង​ដែរ។ ចំណែក​ឯ​អគ្គលេខាធិការ​រង ៣​រូប​ទៀត រួមមាន លោក សោម សូរីដា ជា​មន្ត្រី គ.ជ.ប លោក ម៉ុក ដារ៉ា ជា​សាស្ត្រាចារ្យ​ច្បាប់ និង​ជា​ជំនួយការ​ច្បាប់​របស់​អង្គការ​និកហ្វិច (NICFEC) និង​លោក ម៉ៅ សុភារិទ្ធ ជា​មេធាវី។

សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ទាក់ទង​រឿង​បោះ​ឆ្នោត​នៅ​តែ​បង្ហាញ​ការ​ព្រួយ​បារម្ភ​ចំពោះ​ស្ថាប័ន​ឯករាជ្យ​មួយ​នេះ ខណៈ​ដែល​ការ​ជ្រើសរើស​ក្បាល​ម៉ាស៊ីន​បច្ចេកទេស​នៅ គ.ជ.ប គ្មាន​តម្លាភាព។ ទាក់ទង​រឿង​នេះ​ដែរ អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក ហង្ស ពុទ្ធា ថ្លែង​ថា ការ​សម្រេច​លើ​សពី​សំឡេង ៥០ បូក ១ នៃ​សមាជិក​ទាំង ៩​រូប​នៃ គ.ជ.ប លោក​មិន​បាន​សម្រេច​ទេ ប៉ុន្តែ​សុំ​មិន​បញ្ជាក់​ថា សំឡេង​ភាគ​ច្រើន​ដាច់​ខាត​នេះ មាន​ចាប់​ពី​ប៉ុន្មាន​សំឡេង​ឡើង​ទៅ​ទេ៖ «»។

ប៉ុន្តែ​នៅ​ពេល​លោក ទេព នីថា បន្ត​កាន់​ការងារ​នេះ​ដដែល មាន​ការ​សង្ស័យ​ថា សមាជិក​ទី​៩ នៃ គ.ជ.ប ដែល​ជា​មនុស្ស​ឯករាជ្យ លំអៀង​ទៅ​គណបក្ស​កាន់​អំណាច ខណៈ​មតិ​មួយ​ចំនួន​រិះគន់​លើ​ការងារ​របស់​លោក ទេព នីថា។

នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (COMFREL)  លោក គល់ បញ្ញា និយាយ​ថា ការ​ជ្រើសរើស​មិន​បាន​ធ្វើ​អោយ​មហាជន​ទូទៅ​មើល​ឃើញ​ថា ស្ថាប័ន​បោះឆ្នោត​មាន​ការ​កែប្រែ​ទេ។ លោក​ថា ការ​សម្រេច​នៅ​ពេល​នេះ​មិន​អាច​ចោទ​ប្រកាន់​ទៅ​លើ​តែ​លោក ហង្ស ពុទ្ធា តែ​ម្នាក់​នោះ​ទេ គឺ​សមាជិក​ទាំង ៩​រូប នៃ គ.ជ.ប ត្រូវ​ទទួល​ខុស​ត្រូវ៖ «»។

​សមាជិក​នៃ គ.ជ.ប ម្នាក់ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ និយាយ​ចំៗ​ថា លោក​មិន​បាន​ផ្តល់​សំឡេង​គាំទ្រ​លោក ទេព នីថា បន្ត​កាន់​តួនាទី​អគ្គលេខាធិការ​នេះ​ទេ។ លោក​ថា ពលរដ្ឋ​ទូទៅ​ចង់​បាន​អ្នក​ថ្មី​កាន់​ការងារ​នេះ៖ «»។

ផ្ទុយ​ការ​ពី​ការ​យល់​ឃើញ​របស់​គណបក្ស​ប្រឆាំង សង្គម​ស៊ីវិល អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន និយាយ​ថា លោក​គាំទ្រ​លទ្ធផល​ដែល គ.ជ.ប បាន​ធ្វើ​ពេល​នេះ។ លោក​បន្ត​ថា បើ​ទោះ​គណបក្ស​សង្គ្រោះ​ជាតិ បង្ហាញ​ការ​មិន​ពេញ​ចិត្ត​វត្តមាន​របស់​លោក ទេព នីថា ពេល​នេះ ប្រសិន​គណបក្ស​សង្គ្រោះ​ជាតិ ចាញ់​ឆ្នោត​នៅ​អាណត្តិ​ក្រោយ ក៏​មិន​អាច​តវ៉ា​អ្វី​បាន​ដែរ៕

No comments: