មេបញ្ជាការជើងទឹកខ្មែរ
អាមេរិកាំងទទួលកំហុសចំពោះការប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធនឹង
សំបុត្រប្រគុំតន្រ្តី Lady Gaga ពេស្យាចារ និងការសម្ងាត់យោធា
(Washington Post)
លោក Misiewicz
មានដើមកំណើតនៅប្រទេសកម្ពុជានិងមានឈ្មោះដើមហៅថា Vannak Khem
ប៉ុន្តែលោកត្រូវបានបុគ្គលិកស្ថានទូតអាមេរិកម្នាក់ទទួលយកទៅ
ចិញ្ចឹមនៅពេលដែលលោកមានអាយុ៦ឆ្នាំ។
មេបញ្ជាការ
នាវាពិឃាដសហរដ្ឋអាមេរិក USS Mustin គឺលោក Michael "Vannak Khem"
Misiewicz ជួបបដិសណ្ឋារកិច្ចជាមួយក្រុមគ្រួសារសាច់ញាតិរបស់លោក
ខណៈដែលនាវារបស់លោកបានមកចូលសំចតដល់កំពង់ផៃក្រុងព្រះសីហនុកាល
ពីថ្ងៃសុក្រទី៣ខែធ្នូឆ្នាំ២០១០។
RFA 30 មករា 2016
វ៉ាស៊ីនតោន—
កំណត់
និពន្ធ៖ អត្ថបទនេះជាអត្ថបទប្រែសម្រួលទាំងស្រុងជាភាសាខ្មែរដោយ VOA
ពីអត្ថបទដើមរបស់ Craig Whitlock នៃសារព័ត៌មាន Washington Post។
Editor's
Note: This article is a full-length Khmer-translation by VOA Khmer of
the original English-language Washington Post article by Craig Whitlock.
មេបញ្ជាការ
កងទ័ពជើងទឹកម្នាក់ដែលត្រូវបានចោទប្រកាន់លើករណីទទួលប្រាក់សូក
ប៉ាន់ជាថ្នូរនឹងការចែករំលែកព័ត៌មានយោធាសម្ងាត់សំបុត្រយន្តហោះ
ប្រើប្រាស់សេវាពេស្យាចារនិងសំបុត្រប្រគុំតន្រ្តីរបស់តារាចម្រៀង
Lady Gaga បានទទួលកំហុស កាលពីថ្ងៃព្រហស្បតិ៍
ចំពោះការចោទប្រកាន់លើករណីប្រព្រឹត្តអំពើពុករលួយរបស់តុលាការ
សហព័ន្ធនៅទីក្រុង San Diego។
លោកមេបញ្ជាការកងទ័ព
ជើងទឹក Michael (Vannak Khem) Misiewicz អាយុ ៤៨ ឆ្នាំ ដែលជានិស្សិត
បញ្ចប់ការសិក្សាពីសាលាបណ្ឌិតសភាកងទ័ពជើងទឹកនៅទីក្រុង Annapolis
រដ្ឋ Maryland
បានក្លាយជាមនុស្សទី៨ដែលយល់ព្រមទទួលកំហុសនៅក្នុងករណីប្រព្រឹត្ត
អំពើពុករលួយដ៏ធំមួយ
ដែលបានធ្វើឲ្យរង្គោះរង្គើរដល់កងទ័ពជើងទឹកនិងចូលដល់ថ្នាក់
មន្រ្តីជាន់ខ្ពស់។
មនុស្សជាង១០០នាក់កំពុងតែស្ថិតនៅក្រោមការស៊ើបអង្កេតលើករណី
បទឧក្រិដ្ឋ ការបំពានក្រមសីលធម៌ ឬការបំពានផ្នែករដ្ឋបាល។
លោក
Misiewicz បានតវ៉ានឹងការចោទប្រកាន់ចំពោះរូបលោក
បន្ទាប់ពីលោកត្រូវបានគេចាប់ខ្លួនកាលពីខែកញ្ញា ឆ្នាំ២០១៣
ប៉ុន្តែលោកបានយល់ព្រមកែប្រែចម្លើយរបស់ខ្លួននិងបានបង្ហាញខ្លួន
នៅមុខចៅក្រមមួយរូបកាលពីល្ងាចថ្ងៃព្រហស្បតិ៍។
លោកស្រី
Wendy Gerboth និងលោក Mark Adams ដែលជាមេធាវីរបស់លោកនៅទីក្រុង San
Diego បានថ្លែងនៅក្នុងលិខិតមួយថា
«តាំងពីករណីនេះបានចាប់ផ្តើមមក លោកមេបញ្ជាការ Misiewicz
បានយល់ព្រមទទួលខុសត្រូវដោយខ្លួនលោកផ្ទាល់។
លោកសុំអភ័យទោសយ៉ាងខ្លាំងចំពោះបញ្ហាដែលលោកបានបង្កដល់ក្រុម
គ្រួសាររបស់លោក កងទ័ពជើងទឹកអាមេរិក និងប្រទេសដ៏អស្ចារ្យមួយនេះ»។
ក្រុម
ព្រះរាជអាជ្ញានិងក្រុមអ្នកស៊ើបអង្កេតសហព័ន្ធបានចោទប្រកាន់លោក
Misiewicz ថាបានដើរតួនាទីសំខាន់នៅក្នុងផែនការសូកប៉ាន់រយៈពេលវែង
ដែលអនុញ្ញាតឲ្យក្រុមហ៊ុនមួយដែលជាប់កុងត្រាជាមួយនឹងក្រសួងការពារ
ជាតិដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី គឺក្រុមហ៊ុន Glenn Defense
Marine Asia
កេងប្រវ័ញ្ចពីកងទ័ពជើងទឹកអាមេរិកនូវទឹកប្រាក់ជាង២០លានដុល្លារ។
ក្រុមហ៊ុននេះបានជាប់កុងត្រាជាង២៥ឆ្នាំដើម្បីផ្គត់ផ្គង់សេវាដល់
នាវាយោធាសារជាថ្មី ក្នុងអំឡុងពេលចុះចតនៅកំពង់ផែនៅអាស៊ី
ហើយក្រុមហ៊ុននេះក៏បានសារភាពថាខ្លួនបានគិតថ្លៃខ្ពស់ហួសហេតុពី
រដ្ឋាភិបាលអាមេរិកសម្រាប់សេវាកម្មរបស់ខ្លួន។
លោក
Misiewicz មានដើមកំណើតនៅប្រទេសកម្ពុជានិងមានឈ្មោះដើមហៅថា Vannak
Khem
ប៉ុន្តែលោកត្រូវបានបុគ្គលិកស្ថានទូតអាមេរិកម្នាក់ទទួលយកទៅ
ចិញ្ចឹមនៅពេលដែលលោកមានអាយុ៦ឆ្នាំ។
មេ
បញ្ជាការកងទ័ពជើងទឹកសហរដ្ឋអាមេរិក លោក Michael Vannak Khem Misiewicz
បញ្ជាកប៉ាល់ពិឃាដមានប្រព័ន្ធបាញ់កាំជ្រួច USS Mustin
មានមូលដ្ឋាននៅក្នុងក្រុងយ៉ូកូស៊ូកា Yokosuka ប្រទេសជប៉ុន។
លោក
បានទៅរស់នៅរដ្ឋ Illinois
មុនពេលដែលប្រទេសកម្ពុជាបានធ្លាក់ទៅក្នុងកណ្ដាប់ដៃពួក
កុម្មុយនិស្តខ្មែរក្រហមបន្តិច។ កាលពីខែធ្នូឆ្នាំ២០១០
ក្នុងនាមជាមេបញ្ជាការនាវាពិឃាដអមនាវាចម្បាំង លោក Misiewicz
បានត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញជាលើកដំបូងបង្អស់ក្នុងរយៈពេល
៣៧ឆ្នាំ នៅពេលដែលនាវានោះបានចុះចតនៅកំពង់ផែនៅខេត្តព្រះសីហនុ។
ក្នុង
អំឡុងឆ្នាំ២០១១និងឆ្នាំ២០១២ លោក Misiewicz
បានកាន់តំណែងដ៏សំខាន់មួយជាអនុប្រធានប្រតិបត្តិការកងនាវាចម្បាំង
សហរដ្ឋអាមេរិកទី៧ ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន។
នៅក្នុងតួនាទីនោះ
លោកអាចមានឥទ្ធិពលទៅការសម្រេចនានារបស់កងទ័ពជើងទឹកអំពីថាតើគួរ
ចតនាវារបស់ខ្លួននៅកំពង់ផែមួយណា និងរយៈពេលប៉ុន្មាន
ដែលតួនាទីនេះធ្វើឲ្យលោកមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ក្រុមហ៊ុន
Glenn Defense Marine Asia។
យោងតាមដីកាចោទប្រកាន់មួយ
លើករណីនេះ លោក Misiewicz
បានទម្លាយនូវព័ត៌មានសម្ងាត់អំពីផែនការបម្លាស់ទីកន្លែងរបស់នាវា
កងទ័ពជើងទឹកដល់ក្រុមហ៊ុន Glenn Defense Marine Asia
ចំនួន៦លើកខុសៗគ្នា ខណៈដែលលោកបម្រើការលើនាវា USS Blue Ridge
ដែលជានាវាដឹកនាំកងនាវាចម្បាំងសហរដ្ឋអាមេរិកទី៧។
បន្ថែម
ពីលើនោះទៀត
យោងតាមលិខិតផ្លូវការមួយដែលរៀបចំដោយភ្នាក់ងារសហព័ន្ធ លោក Misiewicz
ពេលខ្លះបានបញ្ជានាវាឲ្យទៅចតនៅកំពង់ផែដែលត្រួតត្រាដោយក្រុមហ៊ុន
Glenn Defense Marine។
ជាឧទាហរណ៍
កាលពីខែកញ្ញាឆ្នាំ២០១១ នាវាចម្បាំង USS John C. Stennis
បានពន្យារយៈពេលចតនៅកំពង់មួយនៅម៉ាឡេស៊ីដែលជារបស់ក្រុមហ៊ុន Glenn
Defense Marine
ដែលបានអនុញ្ញាតឲ្យក្រុមហ៊ុននេះគិតថ្លៃបន្ថែមពីកងទ័ពជើងទឹក
ចំនួន២៥០.០០០ដុល្លារ។
លោក Misiewicz
បានសរសេរនៅក្នុងអ៊ីមែលមួយទៅកាន់ប្រធានក្រុមហ៊ុននេះគឺលោក
Leonard Glenn Francis មុនពេលដែលនាវា
Stennisចុះចតនៅកំពង់ផែនោះបន្តិចថា «ឃើញទេ? អ្នកបានស្នើសុំ។
ខ្ញុំបានធ្វើហើយ! ហាសហា!» ។
បើតាមលិខិតថ្លែងសច្ចា
នេះថានៅពេលពីរបីខែបន្ទាប់មក លោក Misiewicz
បានជួយប្តូរផ្លូវបើកបរនាវាផ្ទុកយន្តហោះមួយគ្រឿងទៀតឈ្មោះ USS
Abraham Lincoln
ដើម្បីឱ្យកប៉ាល់នេះអាចចូលចតក្នុងកំពង់ផែមួយនៅប្រទេសថៃដែល
ត្រួតត្រាដោយក្រុមហ៊ុន Glenn Defense Marine Asia
កាលពីខែមករាឆ្នាំ២០១២ដោយមិនបានទៅកាន់ប្រទេសហ្វីលីពីនទេ។
បើ
តាមលិខិតថ្លែងសច្ចានេះថាការណ៍ដូចគ្នាបានកើតមានឡើងជាមួយនាវា
ផ្ទុកយន្តហោះមួយគ្រឿងទៀតឈ្មោះ USS George Washington
កាលពីខែតុលាឆ្នាំ២០១២
នៅពេលវាបានលុបចោលទស្សនកិច្ចមួយក្នុងប្រទេសសិង្ហបុរីហើយបានទៅ
ឈប់សំចតនៅឯកំពង់ផែមួយក្នុងប្រទេស Malaysia
ដែលចាត់ចែងដោយក្រុមហ៊ុន Glenn Defense Maritime
ដោយផ្តល់ប្រាក់១លាន៨សែនដុល្លារឱ្យក្រុមហ៊ុននេះ។
ដីកាចោទ
ប្រកាន់ចែងថាជាថ្នូរ
ពួកអ្នកចាត់ចែងកិច្ចការប្រតិបត្តិរបស់ក្រុមហ៊ុន Glenn Defense
Marine Asia បំពេញបំណងលោក Misiewicz ដែលមានភាពកម្សោយខាងកាមតណ្ហា
ការធ្វើដំណើរនិងវត្ថុប្រណីតៗ។
បើតាមលិខិតថ្លែង
សច្ចានិងដីកាចោទប្រកាន់ថាក្រុមហ៊ុននេះបានបង់ប្រាក់ឱ្យលោក
Misiewicz
ចំណាយពេលវេលាជាមួយពួកស្ត្រីពេស្យាជាច្រើនដងដោយមានរួមបញ្ចូលការ
ចំណាយពេលវេលានៅក្នុងសណ្ឋាគារប្រណីតមួយក្នុងក្រុងម៉ានិលកាលពី
ខែកុម្ភៈឆ្នាំ២០១១
ការចំណាយពេលវេលាមួយយប់នៅក្នុងប្រទេសជប៉ុនកាលពីខែមេសា
ឆ្នាំ២០១២និងពីរយប់នៅក្នុងសណ្ឋាគារមួយក្នុងប្រទេសសិង្ហបុរីកាលពី
ខែកញ្ញាឆ្នាំ២០១២។
បើតាមលិខិតថ្លែងសច្ចានេះថានៅ
ពេលមួយលើកទៀត លោក Francis
បានធ្វើការទាក់ទងជាមួយសេវាកម្មផ្តល់ស្ត្រីអមដំណើរមួយដើម្បីផ្តល់
ស្ត្រីពេស្យាបួននាក់ឱ្យចំណាយពលវេលាយ៉ាងតិចណាស់បីថ្ងៃជាមួយ
លោក Misiewucz
និងមេបញ្ជាការម្នាក់ទៀតនៃកងទ័ពជើងទឹកស.រ.អ.ដែលគេមិនប្រាប់ឈ្មោះ
នៅក្នុងប្រទេសសិង្ហបុរីកាលពីខែមីនាឆ្នាំ២០១១។ក៏ប៉ុន្តែទោះជា
យ៉ាងណាក៏ដោយក៏ការគ្រោងជួបគ្នានោះមិនបានសម្រេចទេនៅនាទីចុង
ក្រោយបង្អស់នៅពេលដែលនាយទាហានទាំងនេះបានត្រូវចាត់ឱ្យទៅបំពេញ
បេសកកម្មជាការឆ្លើយតបគ្រាមានអាសន្នរបស់កងទ័ពជើងទឹកស.រ.អ.ដល់
មហន្តរាយមហារលកសមុទ្រ tsunami ដែលបានបោកខ្លាំងលើប្រទេសជប៉ុន។
បើតាមលិខិតថ្លែងសច្ចានេះថាមួយឆ្នាំបន្ទាប់មក លោក Francis
បានផ្តល់សំបុត្រឱ្យលោក Misiewicz
និងនាយទាហានបួននាក់ទៀតនៃកងទ័ពជើងទឹកអាមេរិកាំងដែលគេមិនប្រាប់
ឈ្មោះដែលអាចឱ្យពួកគេទៅមើលការប្រគុំតន្ត្រីកុងស៊ែមួយដោយ Lady
Gaga ក្នុងប្រទេសថៃ។
ដោយផ្តល់កាដូឱ្យលោក
Misiewicz
ក្រុមហ៊ុនមានកុងត្រាខាងកិច្ចការពារប្រទេសនេះមិនបានភ្លេចប្រពន្ធ
និងសមាជិកឯទៀតៗនៃគ្រួសារលោកទេ។
បើតាមពួក
រដ្ឋអាជ្ញាថា ក្រុមហ៊ុននេះបានផ្តល់សំបុត្រឱ្យលោក Misiewicz
និងញាតិសន្តានបួននាក់ទៅមើលការសម្តែងរឿង Lion King
នៅក្នុងប្រទេសជប៉ុនកាលពីឆ្នាំ២០១0 ទិញសំបុត្រយន្តហោះឱ្យម្តាយ
ប្អូនប្រុស
ប្រពន្ធនិងកូនបីនាក់ធ្វើដំណើរនៅខាងក្នុងទ្វីបអាស៊ីនិងពី
ស.រ.អ.ទៅកាន់ប្រទេសកម្ពុជា
និងទិញកាបូបប្រណីតមួយឱ្យប្រពន្ធលោកនៅក្នុងប្រទេសជប៉ុនផងដែរ។
ចាប់តាំងពីពេលនោះមក ប្រពន្ធលោកបានដាក់ពាក្យលែងលោកហើយ៕
អត្ថបទដើមរបស់សារព័ត៌មាន The Washington Post ត្រង់នេះ
ប្រែសម្រួលទាំងស្រុងដោយ ឈឹម សុមេធ និង ហុង ចិន្តា


No comments:
Post a Comment