Saturday, 2 January 2016

Illegal foreign military bases in Cambodia




២ មករា ២០១៦ / 2 January 2016 - Illegal foreign military bases in Cambodia (*)
ការផ្តល់សម្បទានដីប្រមាណ ៤ មុឺនហិកតា ក្នុងខេត្តរតនៈគីរី ឲ្យទៅកងទ័ពប្រទេសវៀតណាម ជាការរំលោភរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលមាត្រា ៥៣ ចែងជាអាទិ៍ថា “ព្រះរាជាណាចក្រកម្ពុជាមិនអនុញ្ញាតិឲ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួន...”។ ទឹកដីប្រទេសកម្ពុជាប្រមាណ ៤ មឺុនហិកតានោះ ដែលគ្រប់គ្រងដោយកងទ័ពប្រទេសវៀតណាម គឺក្លាយទៅជាតំបន់យោធាគ្រប់គ្រងដោយបរទេសហើយ។ កងទ័ពណាក៏មានទាហានប្រដាប់ដោយអាវុធ និងសម្ភារៈសឹកផ្សេងៗ។ កងទ័ពណា ទៅទីណា ក៏ត្រូវបោះទីតាំងរបស់ខ្លួននៅទីនោះ។ ទីតាំងរបស់រាល់កងកម្លាំងប្រដាប់អាវុធ ហៅថាមូលដ្ឋានសឹក ឬមូលដ្ឋានយោធា។ ដូច្នេះ វត្តមានមូលដ្ឋានយោធា នៃកងទ័ពវៀតណាម ក្នុងខេត្តរតនៈគីរីនេះ ជាការរំលោភរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ ព័ត៌មានលម្អិត សូមចូលមើល ៖ http://tinyurl.com/oyeb7qz



(*) The land concession covering 40,000 hectares granted to the Vietnamese army in Ratanakiri province, is a violation of the Constitution whose Article 53 notably states, "The Kingdom of Cambodia doesn’t allow the establishment of any foreign military base on its territory." Those 40,000 hectares of Cambodia’s territory now administered by the Vietnamese army have been turned into a military zone under the control of a foreign country. Any army is made up of soldiers equipped with weapons, military equipment and related logistics. Any army moving to any zone has to establish bases that are of military nature by definition. Therefore there are illegal Vietnamese military bases in Cambodia’s Ratanakiri province. More information at https://www.cambodiadaily.com/grandconcessions/


SR

No comments: