Monday, 15 February 2016

លោក ហ៊ុន សែន ចេញ​ដំណើរ​ទៅ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន~អាមេរិក​

លោក ហ៊ុន សែន ចេញ​ដំណើរ​ទៅ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន~អាមេរិក​
អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​និង​មន្ត្រី​សង្គម​ស៊ីវិល​ និយាយ​ថា ​​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ​មិន​គួរ​មើល​ស្រាល​លិខិត​របស់​សមាជិក​ព្រឹទ្ធសភា​អាមេរិក​៧​រូប​​ ដែល​បាន​ផ្ញើ​មក​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​នោះ​ទេ។


លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​គណៈប្រតិភូ​​កម្ពុជា​ស្ថិត​នៅ​ក្រុង​ហុងកុង​ដើម្បី​បន្ត​ដំណើរ​ទៅ​សហរដ្ឋ​អាមេរិក​ដើម្បី​​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-អាមេរិក​នៅ​ទី​រមណីយដ្ឋាន Sunnylands រដ្ឋ​កាលីហ្វ័រញ៉ា។ (ថត​ពី​ទំព័រ​ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister)
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​គណៈប្រតិភូ​​កម្ពុជា​ស្ថិត​នៅ​ក្រុង​ហុងកុង​ដើម្បី​បន្ត​ដំណើរ​ទៅ​សហរដ្ឋ​អាមេរិក​ដើម្បី​​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-អាមេរិក​នៅ​ទី​រមណីយដ្ឋាន Sunnylands រដ្ឋ​កាលីហ្វ័រញ៉ា។ (ថត​ពី​ទំព័រ​ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister)

ពិន ស៊ីសុវណ្ណ
15 កុម្ភៈ 2016


ភ្នំពេញ—voa

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​បាន​ចាក​ចេញ​ពី​អាកាស​យានដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ​ តាម​យន្តហោះ​ពិសេស​របស់​រដ្ឋាភិបាល​ ដើម្បី​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន~​អាមេរិក ​រយៈ​ពេល​២​ថ្ងៃ​ នៅ​រមណីយដ្ឋាន​ សាន់នីលែន (Sunnylands) រដ្ឋកាលីហ្វ័រញ៉ា (California) ​សហរដ្ឋ​អាមេរិក។

ក្រោយ​ពី​បាន​ជួប​និង​ចាប់ដៃ​ជាមួយមន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់ទាំង​ខាង​ស៊ីវិល ​និង​យោធា​ជាង​១០រូប ​ដែល​បាន​ជូន​ដំណើរ​លោក​នោះ ​លោក​នាយក​រដ្ឋ​មន្ត្រី​ បាន​ឡើង​យន្តហោះ​ ដែល​ចេញ​ដំណើរ​នៅ​ម៉ោង​៧​ព្រឹក​ថ្ងៃ​អាទិត្យ​ ដោយ​មិន​បាន​ផ្ដល់​អត្ថាធិប្បាយ​ដល់អ្នក​យក​ព័ត៌មាន នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១៤​ខែ កុម្ភៈ នេះ​ទេ។

អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​និង​មន្ត្រី​សង្គម​ស៊ីវិល​ និយាយ​ថា មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ​មិន​គួរ​មើល​ស្រាល​លិខិត​របស់​សមាជិក​ព្រឹទ្ធសភា​អាមេរិក​៧​រូប ដែល​បាន​ផ្ញើ​មក​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​នោះ​ទេ។



មន្ត្រី​រដ្ឋាភិបាលបាន​អះអាង​ថា ពួកគេ​បាន​បញ្ជូន​លិខិត​នោះ​តាម​អ៊ីមែលត្រឡប់​ទៅ​វិញ ​ដោយ​មិន​អាន​ខ្លឹមសារ​លិខិត​នោះ​ទេ។

លោក​ អ៊ូ វីរៈ ​នាយក​វេទិកា​អនាគត ឬ ​Future Forum ​ដែល​សិក្សា​អំពី​គោល​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​ ប្រាប់​ VOA ថា ​ប្រតិកម្ម​របស់​រដ្ឋាភិបាល​នេះ​ ផ្ទុយ​ពី​គោល​នយោបាយ​ការទូត​របស់​ខ្លួន។​

លោកនិយាយ​ថា​ ទោះជាប្រទេស​មាន​សង្គ្រាម​នឹង​គ្នា ​ក៏​គេ​ត្រូវ​មើល​ ហើយ​ពិចារណា​សារ​របស់​ភាគី​ម្ខាង​ទៀត​ដែរ។

អ្នក​វិភាគ​នយោបាយ​រូប​នេះ​ ក៏​បាននិយាយ​ដែរ​ថា ​រដ្ឋាភិបាល​កម្ពុជាគួរ​ទទួល​សារ​នោះ​ ហើយ​បំភ្លឺ​ទៅ​តាម​ការ​យល់​ឃើញ​របស់​រដ្ឋាភិបាល។

«ការ​ធ្វើ​បែប​ហ្នឹង​ គឺ​ខ្ញុំ​មើល​ទៅ​ ខ្ញុំ​សោកស្ដាយ​មែន​ទែន! ​រឿង​អាណិត​ យើង​អាណិត​តែ​ជាតិ​ទេ។ យើង​អាណិត​ប្រទេស​ជាតិ​យើង។​ យើង​ចង់​បាន​កិត្តិយស»។

No comments: