Fri, 5 February 2016 ppp
ប៉ាន់ រិទ្ធា
![]() |
បន្ទប់ដូចមានរាងមូលពណ៌សក្បុសប្រើបច្ចេកទេសថ្មី សង់នៅឆ្នេរសមុទ្រនៃកោះរ៉ុងសន្លឹម។ Moon Light Resort |
ព្រះសីហនុ:
ជាមួយនឹងសម្រស់ដ៏ស្រស់ស្អាតនៃបច្ចេកទេសរៀបចំបន្ទប់បែបបស្ចិម
ប្រទេស មានរាងរង្វង់មូល ទាំងជញ្ជាំង និងដំបូងលាបពណ៌សក្បុស
ចាំងឆ្លុះកញ្ចក់ថ្លាមូលបីដូចវង់ព្រះចន្ទនៅត្រង់កំពូលស្រួច
ដែលអំណោយផលដល់ការគេងគយគន់ហ្វូងតារារះពេញមេឃាបំភ្លឺស្បៃរាត្រី
នោះ Moon Light Resort
ជារមណីយដ្ឋានកម្សាន្ដលំហែកាយដែនដីឆ្នេរសមុទ្រមានដីខ្សាច់សក្បុស
នៅឯភាគនិរតីរបស់ប្រទេសកម្ពុជា
កំពុងបង្អួតវត្ដមានដ៏ល្អឆើតឆាយរបស់ខ្លួន នៅលើដែនដីកោះរ៉ុងសន្លឹម
ក្នុងខេត្ដព្រះសីហនុ។
លោក
យុន ម៉ៃ អ្នកគ្រប់គ្រងផ្នែកទីផ្សារនៅ Moon Light Resort
ដែលជារមណីយដ្ឋានកម្សាន្ដទើបតែបានបើកបម្រើភ្ញៀវទេសចរពីខែតុលា
ឆ្នាំ ២០១៥ កន្លងមក បាននិយាយថា៖ «យើងរៀបចំជាប្រភេទបន្ទប់ដូម
(Dome) មានរាងមូល ដោយមួយបន្ទប់ទំហំ ៨ ម៉ែត្រ លាបពណ៌ស»។
សំណង់
នៃបន្ទប់ដូមនីមួយៗប្រើដីខ្សាច់លាយជាមួយស៊ីម៉ងត៍ស
និងច្រកបាវតម្រៀបគរលើគ្នា
ដែលជាបច្ចេកទេសថ្មីកែច្នៃជាបន្ទប់រាងមូល ទូលាយផ្នែកខាងក្រោម
រួមតូចនៅដំបូល និងមានបង្អួចកញ្ចក់អាចមើលទេសភាពបានយ៉ាងស្រួល។
អ្នក
គ្រប់គ្រងផ្នែកទីផ្សាររូបនេះ បានបញ្ជាក់ថា៖
«វាជាបច្ចេកទេសថ្មីគ្មានពីរឡើយសម្រាប់ដូមនៅលើកោះរ៉ុងសន្លឹម
ដោយសារយើងមិនបានប្រើសំណង់ជាថ្មឥដ្ឋរៀបបន្ទប់ឡើយគឺយើងបានប្រើដី
ខ្សាច់ លាយជាមួយស៊ីម៉ងត៍ពណ៌ស ច្រកបាវ
ធ្វើជាគ្រឿងសំណង់នៃបន្ទប់នីមួយៗនោះ»។
លោក
បានឲ្យដឹងទៀតថា៖ «ទីនេះមានចំនួនតែ ១០ បន្ទប់ប៉ុណ្ណោះ
ខណៈពេលនេះយើងបានទទួលការកក់បន្ទប់ពីភ្ញៀវជាមុន
មានគោលដៅកម្សាន្តនៅឯកោះរ៉ុងសន្លឹម នាឱកាសថ្ងៃបុណ្យចូលឆ្នាំ
ចិន ឆ្នាំ ២០១៦ នេះ ពេញអស់ហើយ ដោយមួយបន្ទប់តម្លៃ ១២០ ដុល្លារ»។
លោក យុន ម៉ៃ បន្តថា៖ «ភ្ញៀវមកទីនេះភាគច្រើនបានកក់បន្ទប់ទុកជាមុន
ខ្លាចពេលមកដល់អាចអស់បន្ទប់
ព្រោះថាមានភ្ញៀវមកកម្សាន្តរាល់ថ្ងៃមិនដាច់ឡើយ។
ទេសភាពពិសេសនាពេលយប់គឺយើងគេងមើលផ្កាយឃើញច្បាស់តែម្តងនៅ
ទីនេះ»។
ក្រៅ
ពីសេវាកម្មបន្ទប់ដូមដ៏ប្រណីត មានគ្រឿងសង្ហារិមទំនើបៗ
មានចរន្តអគ្គិសនីប្រើ ២៤ ម៉ោង ប្រកបដោយផាសុកភាព Moon Light Resort
ក៏មានសេវាម្ហូបអាហារ ទូកក្តោង ទូកកានូ
ឬទូកកាយៈជិះកម្សាន្តផងដែរ។
អ្នក
គ្រប់គ្រងផ្នែកទីផ្សារដែលមានថៅកែជាជនជាតិអាល្លឺម៉ង់
និងមានបុគ្គលិកបម្រើការ ១៦ រូប (ស្រី៨) រូបនេះបានរៀបរាប់បន្តថា៖
«យើងមានសេវាកម្មភោជនីយដ្ឋានសម្រាប់បម្រើផ្នែកម្ហូបអាហារ
និងភេសជ្ជៈគ្រប់យ៉ាងតាមការកុម្ម៉ង់របស់ភ្ញៀវ»។
អំពី
តម្លៃសេវាកម្សាន្តបន្ថែមលើការស្នាក់នៅ លោក យុន ម៉ៃ បានឲ្យដឹងថា៖
«យើងមានទូកក្តោងសម្រាប់ភ្ញៀវជិះកម្សាន្តដែរ
តែភ្ញៀវដែលបានស្នាក់នៅបន្ទប់យើងនឹងត្រូវជួលក្នុងតម្លៃ ១ ម៉ោង
៤០ ដុល្លារ ខណៈភ្ញៀវគ្រាន់តែជួលទូកក្តោងជិះវិញនោះ ១ ម៉ោងតម្លៃ ៨០
ដុល្លារ។ រីឯតម្លៃជិះទូកកាយៈវិញភ្ញៀវ ដែលជួលបន្ទប់យើងក្តី
និងមិនជួលក្តីតម្លៃ ១០ ដុល្លារដូចគ្នា។ សេវាផ្សេងទៀតមាន
ជិះទូកកានូ ជិះទូកស្ទួចត្រី ដំណើរកម្សាន្តដើរព្រៃ
ទស្សនាមើលផ្កាថ្មជាដើមផងដែរ»៕
No comments:
Post a Comment