ស៊ីហ្គេម២០២៣៖ លោក ទៀ បាញ់ ធ្វើជាប្រធាន លោក អូន ព័ន្ធមុន្នីរ័ត្ន ជាអនុប្រធាន
(ចុះផ្សាយនៅថ្ងៃ 22-04-2016, 2:12 pm) | ដោយ : ថ្មីៗ
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈហ្វេសប៊ុករបស់ខ្លួន បានបញ្ជាក់ឲ្យដឹងថា គណៈរដ្ឋ មន្ត្រីបានអនុម័តលើការត្រៀមរៀបចំផែនការសកម្មភាពជាច្រើនសំរាប់ធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតកីឡា (SEA GAMES) លើកទី៣២ នៅឆ្នាំ ២០២៣ ដោយក្នុងនោះបានសម្តេចផ្តល់តួនាទីដល់លោកទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី ប្រធានកីឡាស៊ីហ្គេម រួមទាំងមានទេសរដ្ឋមន្ត្រីមួយចំនួនទៀតជាអនុប្រធាន ក្នុងនោះមាន ឯកឧត្តម អូន ព័ន្ឋមុន្នីរ័ត្ន ផងដែរ។
បន្ថែមពីលើនេះ សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រៅអំពីថវិកាសាងសង់ពហុកីឡាដ្ឋានដែលជាជំនួយមិត្ត ចិន រាជរដ្ឋាភិបាលកម្ពុជាត្រៀមប្រាក់បំរុងប្រមាណជាង ៤០ លាន ដុល្លារថែមទៀតទុកសំរាប់ការរៀបចំការប្រកួតកីឡា (SEA GAMES) នៅឆ្នាំ២០២៣ ខាងមុខ ។
សម្តេចបានលើកទឹកចិត្ត និងគាំទ្រពេញទំហឹងដល់កីឡាករ កីឡាការិនីកម្ពុជាទូទាំងប្រទេសខិតខំប្រឹងប្រែងហ្វឹកហាត់ពង្រឹងសមត្ថភាពលើវិញ្ញាសារកីឡាគ្រប់ប្រភេទ ដើម្បីត្រៀមប្រកួតប្រជែងទទួលមេដាយ និងជ័យជំនះជូនប្រទេសជាតិនៅក្នុង កីឡា (SEA GAMES) ឆ្នាំ២០២៣ ខាងមុខនេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូងបំផុត ចាប់តាំង ពីឆ្នាំ ១៩៥៨៕
No comments:
Post a Comment