Monday 18 April 2016

អ្នកនយោបាយខ្មែរសព្វថ្ងៃនៅតែប្រកាន់វប្បធម៌ហិង្សាបែប ប៉ុល ពល: សម រង្ស៊ី



17 April 2016-Hot News from Special Reporter

ព័ត៌មានពីអ្នករាយការណ៍ពិសេស៖ ក្នុងឱកាសដែល គណបក្សសង្គ្រោះជាតិ កំពុងរៀបចំពិធីបង្សុកូល ឧទ្ទិសដល់វិញ្ញាណក្ខន្ធ ដល់ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត ដោយសាររបប ប៉ុល ពត ១៩៧៥ ដល់ ១៩៧៩ នៅសារមន្ទីរប្រល័យពូជសាសន៍ជើងឯក លោក សម រង្ស៊ី បានថ្លែងសារតាមប្រព័ន្ធវីដេអូ Skype ក្នុងឱកាសនេះដែរ ថា អ្នកនយោបាយខ្មែរសព្វថ្ងៃនៅតែប្រកាន់វប្បធម៌ហិង្សាបែប ប៉ុល ពល ដដែល។ ប្រមុខបក្សសង្គ្រោះជាតិដែលកំពុងនិរទេសខ្លួនរូបនេះ បន្តថា បើទោះបីរបបខ្មែរក្រហមរលំរលាយទៅ ប្រហែលជា៤០ឆ្នាំហើយក៏ដោយ ក៏វប្បធម៌ខ្មៅងងឹតរបស់ក្រុមរបប ប៉ុល ពល ដែលលោក សម រង្ស៊ី ហៅថា វប្បធម៌កាប់សម្លាប់ វប្បធម៌សង្ក្រាម វប្បធម៌ចម្ចាត់ វប្បធម៌សងសឹកនោះ នៅតែបន្តកើតមានដដែល ។


No comments: