Manekseka Sangkum:
After decades of wholesale destruction and deforestation, as well as denial [officially, one government official recently claimed the country still retains 60 pc of its forest cover!] it finally took a foreigner [US Ambassador] to lead the country's Minister of the Environment to the scene of the crime! The ambassador [as one might expect of any diplomat] gave a very carefully worded account to the press; something to the effect of: 'Prey Lang is still there, especially, in and around the core area. There are signs, however, of deforestation/encroachment around its fringes' [sic!]. This is probably the first time a foreigner had been afforded the privilege of having the aerial view of any region of Cambodia, and had he been any more blunt as to the extent and scale of what he had seen with his own eyes, well have your guess ...
The Cambodian minister [pictured below] doesn't even think the loss of forest cover has anything to do with the adverse impact climate change is having on the country!
រដ្ឋមន្ត្រីក្រសួងបរិស្ថាន ទើបតែដឹងថា តំបន់ព្រៃឡង់ទទួលរងនូវការកាប់បំផ្លាញ
ដោយ អា ណេត - 20/04/2016
ភ្នំពេញ ៖ កាលពីពេលកន្លងមក មិនថាអង្គការសង្គមស៊ីវិល ឬសមាគមថែទាំធនធានធម្មជាតិ ក៏ដូចជាសហគមន៍ក្នុងតំបន់នោះទេ តែងបានលើកឡើងពីបញ្ហានៃការកាប់បំផ្លាញព្រៃឈើជាហូរហែ ជាពិសេស ពាក់ព័ន្ធទៅនឹងការសម្រុកកាប់បំផ្លាញព្រៃឈើពីសំណាក់ពួកឈ្មួញរកស៊ីឈើខុសច្បាប់ដែលមានអំណាចគ្រាក់ៗនៅក្នុងតំបន់ព្រៃឡង់ជ្រកក្រោមរូបភាពអភិវឌ្ឍលើដីសម្បទាន ដែលស្ទើរតែក្លាយទៅជាវាលរហោឋានទៅហើយនោះ ប៉ុន្តែជាលទ្ធផលហាក់មិនត្រូវបានទទួលស្គាល់ ឬអើពើពីសំណាក់រាជរដ្ឋាភិបាល ក៏ដូចជាស្ថាប័នពាក់ព័ន្ធនោះឡើយ បើទោះជាក្រុមអ្នកស្រឡាញ់ធនធានធម្មជាតិទាំងនោះបាននាំគ្នាដង្ហែរក្បួនសុំអន្តរាគមន៍មកដល់មុខស្ថាប័នកំពូលៗដែលស្ថិតនៅក្រុងភ្នំពេញក៏ដោយ។ ប៉ុន្តែពេលនេះ អ្វីដែលជារឿងធ្វើឱ្យមនុស្សជាច្រើននាក់នាំគ្នាសម្ដែងនូវភាពភ្ញាក់ផ្អើល គឺខណៈពេលដែលលោករដ្ឋមន្ត្រីវ័យក្មេង សាយ សំអាល ថ្នាក់ដឹកនាំកំពូលនៃក្រសួងបរិស្ថាន លាន់មាត់និយាយទទួលស្គាល់ថា តំបន់ព្រៃឡង់ ពិតជារងនូវការកាប់បំផ្លាញដូចគេថាមែន ។
ថ្លែងប្រាប់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ជាច្រើននាក់កាលពីពេលកន្លងទៅ បន្ទាប់ពីបានជិះឧទ្ធម្ភាគចក្រមើលពីលើតំបន់ព្រៃអភិរក្សនេះជាមួយឯកអគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក វីល្លៀម ហេដថ៍ កាលពីថ្ងៃទី18 ខែមេសា កន្លងទៅនោះថា ៖ « ក្រោយពីពិនិត្យនៅតំបនព្រៃឡង់ យើងនឹងពិនិត្យក្នុងការដាក់ព្រៃឡង់ជាតំបន់ព្រៃអភិរក្សតែម្តង។ ក្នុងការចុះពិនិត្យនេះដែរ ក៏មានមន្ត្រីតំណាងក្រសួងកសិកម្ម ក្រសួងបរិស្ថាន និងក្រសួងមហាផ្ទៃចូលរួមផងដែរ ។ ការងារនេះ ខាងរដ្ឋបាលព្រៃឈើបានធ្វើជាយូរឆ្នាំមកហើយ ប៉ុន្តែចុងក្រោយនេះ រដ្ឋាភិបាលបានធ្វើការកែទម្រង់មុខងារសាធារណៈរបស់ក្រសួងកសិកម្ម និងក្រសួងបរិស្ថាន។ ក្រសួងបរិស្ថានបានប្រគល់ដីសម្បទានទាំងអស់ឱ្យទៅក្រសួងកសិកម្មជាអ្នកគ្រប់គ្រង និងដីមិនទាន់ចាត់ដីអភិរក្សត្រូវប្រគល់មកឱ្យក្រសួងបរិស្ថានគ្រប់គ្រងវិញ។ ដោយឡែកពេលនេះការដាក់តំបន់ព្រៃឡង់ទៅជាតំបន់ព្រៃអភិរក្សភ្លាមនោះគឺមិនទាន់បានទេ ព្រោះនៅមានអង្គការសមាគមដែលធ្វើការងារនៅក្នុងព្រៃឡង់ ថាតើត្រូវធ្វើការងារយ៉ាងម៉េចជាមួយក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើ និងអាជ្ញាធរមូលដ្ឋាន ដែលត្រូវសហការគ្នាយ៉ាងណា »។
លោករដ្ឋមន្ត្រីបានលើកឡើងទៀតថា ៖ «ព្រៃឡង់ជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋទូទៅ ដូច្នេះអ្នកពាក់ព័ន្ធទាំងអស់មានសិទ្ធិចូលរួមការពារទាំងអស់គ្នា ដើម្បីអភិរក្សព្រៃឈើ ។ ការងារនេះ មានជំហានរបស់វា ក្នុងនោះមានកាត់បន្ថយដីសម្បទាន និងជម្លោះដីធ្លីកាលពីអាណត្តិមុន ។ ចំពោះអាណត្តិទី៥នៃរដ្ឋសភា មិនមានការផ្តល់ដីសម្បទានទៀតទេ ។ ជាពិសេស ក្នុងពេលថ្មីៗនេះ មានការបង្ក្រាបការកាប់បំផ្លាញព្រៃក្នុងទ្រង់ទ្រាយធំតែម្តង ដែលដឹកនាំដោយលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាអាវុធហត្ថលើកផ្ទៃប្រទេស ។ ម្យ៉ាងទៀត ក៏មានការគឺត្រៀមដាក់ព្រៃឡង់ជាតំបន់ការពារដែលនឹងមានការរៀបចំជាសិក្ខាសាលាមួយ ដោយមានការបើកចំហរចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ ថាតើការពាររបៀបណា ?
គួររំលឹកផងដែរថា តំបន់ព្រៃឡង់គឺជាតំបន់ព្រៃដ៏ធំ និងជាគម្រប់ដែនជម្រកសត្វព្រៃយ៉ាងសំខាន់នៅកម្ពុជា ប៉ុន្តែត្រូវបានពួកឈ្មួញរកស៊ីឈើខុសច្បាប់មួយចំនួនធំបានគ្នាសម្រុកកាប់បំផ្លាញដឹកជញ្ជូនយកទៅលក់នៅក្រៅប្រទេស ជាពិសេសប្រទេសវៀតណាមតែម្ដង ។ យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋបានរំពឹងថា បន្ទាប់ពីមានការចេញបទបញ្ជាយ៉ាងម៉ឺងមាត់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកាលពីពេលកន្លងទៅដើម្បីទប់ស្កាត់ និងបញ្ឈប់ការកាប់បំផ្លាញនោះ តំបន់ព្រៃឡង់នឹងអាចចៀសផុតពីវិនាសកម្មជាក់ជាមិនខាន ៕
No comments:
Post a Comment