Monday 18 April 2016
បាតុកម្មនៅទីក្រុងឡូវ៉ែល រដ្ឋម៉ាស្សាឈូសិត
ថ្មី៖
បាតុកម្មនៅទីក្រុងឡូវ៉ែល រដ្ឋម៉ាស្សាឈូសិត បានចាប់ផ្តើម នៅមុខPailin Plaza ជាទីដែលនឹងមានរៀបចំពិធីជប់លៀងទទួលលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ បាតុករបានប្រឆាំងនឹងវត្តមានរបស់លោកនិងទាមទារឱ្យដោះលែងសកម្មជននិងអ្នកនយោបាយមួយចំនួន ក្នុងនោះមានលោក អ៊ុំ សំអាន អ្នកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិដែលជាពលរដ្ឋខ្មែរអាមេរិកាំងដែលទៅពីទីក្រុងឡូវ៉ែល រដ្ឋម៉ាស្សាឈូសិតនេះផងដែរ។
លោក ម៉ែន វណ្ណៈ អ្នករៀបចំបាតុកម្មបានប្រាប់VOA ថានេះជាការបង្ហាញថានៅពេលដែលការដឹកនាំមានការគាបសង្កត់ធ្វើបាបពលរដ្ឋក្នុងប្រទេសគឺដំណើរទស្សនកិច្ចនៅក្រៅប្រទេសរបស់លោកហ៊ុន ម៉ាណែតនឹងមិនត្រូវបានសហគមន៍ខ្មែរស្វាគមន៍ទេ។ នេះជាការសំចតចុងក្រោយរបស់លោកហ៊ុន ម៉ាណែត ក្នុងដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិករយៈពេល១០ថ្ងៃមុននឹងលោកចាកចេញទៅប្រទេសកាណាដានៅថ្ងៃច័ន្ទ។
(រូបភាពផ្តល់ឱ្យ)
voa
Subscribe to:
Post Comments (Atom)
No comments:
Post a Comment