Tuesday, 5 April 2016

សង្គម​ស៊ីវិល​សោកស្ដាយ​ចំពោះ​តុលាការ​ចេញ​ដីកា​កោះ​ហៅ​កញ្ញា​ស្រី​មុំ​ឲ្យ​ចូល​បំភ្លឺ


Manekseka Sangkum:


A large string of reported cases brought against civilians and activists on charges of 'creating public disorder', 'sedition', 'violating national security law' etc. have all related to undeclared or covert activities of powerful personalities that make up the current ruling clans and elite. From uprooting temporary border sticks/markers and staging town hall protests to posting on-line information deemed hostile and critical of the regime, those accused, convicted and handed, often a hefty prison term, had sought to defend nothing more than their immediate means of livelihood and basic fundamental rights, or to promote general awareness relating to questionable state policies and practices that are liable to harm public interests one way or another, such as the various commercial activities that can be seen to directly destroy and impair the already severely stressed natural environment and ecology that in turn play a critical part in supporting and sustaining local lives .

By contrast, the prosecution party would invariably be formed of formidable influential figures mentioned above, and have disproportionately greater at stake to defend - from the right and privilege to rule the country indefinitely whatever the democratic aspirations or mandate, or lack thereof, to exclusive access to the accumulation of corporate wealth and protecting vast financial empires. It is no accident that the country's leading tycoons and their subsidiaries are closely affiliated to the ruling political elite and are fiercely protected by them, or that the PM himself is a known major share owner of a major high street bank, beside numerous other undisclosed investments that make him today among the world's wealthiest men.

Thus, these judicial precedents clearly indicate that where and whenever the nerves and power base of this tightly-knit conglomerate are under threat [or perceived to be so], the response will usually be swift [and at times, even brutal] and the punishment of necessity makes the crime, and not the other way around. 

Once trained and indoctrinated in communist tactics and ideology, these ruling elements would have known of the importance and relevance of incidental details and tensions that could organically give way to sweeping, momentous change in due course: one single spark could ignite the prairie fire. Ironically, a movement that actively exploited, incited and utilised such tensions and resentments vis a vis officialdom at the grass roots in their quest for total state control and power have today shown no qualms in quashing like civil disturbances. 

"The Indochina Workers' Party" created by no other than Ho Chi-minh himself to win over international sympathy and solidarity has turned full circle - to the dismay and horror of just about everyone else who treasures civil freedom, political liberty and national independence.

Tread very cautiously in the Kingdom of the Xmers...

....          

សង្គម​ស៊ីវិល​សោកស្ដាយ​ចំពោះ​តុលាការ​ចេញ​ដីកា​កោះ​ហៅ​កញ្ញា​ស្រី​មុំ​ឲ្យ​ចូល​បំភ្លឺ
ដោយ ថា កិត្យា
2016-04-04

ស្រីមុំ ២០១៦ ៨៥៥
នារី​ឈ្មោះ ស្រីមុំ ដែល​ត្រូវ​បាន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) បង្ហោះ​ខ្សែ​អាត់​សំឡេង​ថា នាង​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​ស្នេហា​ជាមួយ លោក កឹម សុខា ចេញ​មុខ​បដិសេធ​ថា​មិន​មាន​ពាក់ព័ន្ធ​រឿងរ៉ាវ​ស្នេហា​ជាមួយ លោក កឹម សុខា ដូច​ការ​ចោទ​ប្រកាន់​ឡើយ នៅ​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០១៦។ RFA/Rann Samnang
 RFA/Rann Samnang


សង្គម​ស៊ីវិល​ខក​ចិត្ត​ចំពោះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល​ចេញ​ដីកា​កោះ​ហៅ កញ្ញា ខុម ចាន់ដារ៉ាទី ហៅ ស្រី​មុំ ដែល​ជាប់​សង្ស័យ​ថា​ជា​ម្ចាស់​សំឡេង​ក្នុង​រឿង​អាស្រូវ​ស្នេហា​ជាមួយ លោក កឹម សុខា ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​៨ ខែ​មេសា ទាក់ទង​នឹង​ការ​ផ្ដល់​សក្ខីកម្ម​ក្លែង និង​មាន​អំពើ​ពេស្យាចារ។ រីឯ កញ្ញា ស្រី​មុំ នៅ​មិន​ទាន់​សម្រេច​យ៉ាង​ណា​នៅ​ឡើយ​ទាក់ទង​នឹង​ដីកា​កោះ​ហៅ​នេះ។ តែ​ការ​ចោទ​ថា ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពេស្យាចារ​នេះ ត្រូវ​បាន​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​លើក​ឡើង​ថា គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​កិត្តិយស​របស់​នាង និង​ក្រុម​គ្រួសារ។



នីតិវិធី​ចាត់​ការ​លើ​រឿងរ៉ាវ​អាស្រូវ​ស្នេហា​របស់ លោក កឹម សុខា ជាមួយ កញ្ញា ស្រី​មុំ បាន​វិវឌ្ឍន៍​ទៅ​មុខ​ជា​បន្តបន្ទាប់ ដែល​នាំ​ឲ្យ​ក្រុម​គ្រួសារ​របស់ ស្រី​មុំ មាន​ការ​ភិតភ័យ និង​បារម្ភ​ពី​សុវត្ថិភាព​របស់​នាង​ជា​ខ្លាំង ទោះ​បី​ជា​នាង​ព្យាយាម​បដិសេធ​ពី​ការ​ចោទ​ប្រកាន់​នេះ​ក្ដី។

ខណៈ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​សមាជិក​រដ្ឋសភា​ពី​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​រិះរក​វិធីសាស្ត្រ​ដើម្បី​បង្ខំ​ឲ្យ លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ចាក​ចេញ​ពី​តំណែង​តំណាង​រាស្ត្រ និង​ជាប់​ទោស​ទណ្ឌ​នោះ។ កាល​ពី​សប្ដាហ៍​មុន កញ្ញា ស្រី​មុំ ដែល​ជាប់​សង្ស័យ​ថា​ជា​ស្រី​កំណាន់​របស់ លោក កឹម សុខា ក៏​ត្រូវ​បាន​ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក សៀង សុខ កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​៨ ខែ​មេសា នៅ​ម៉ោង ៨ និង ៣០​នាទី​ព្រឹក ដើម្បី​សាកសួរ​ជុំវិញ​របាយការណ៍​របស់​សមត្ថកិច្ច​នៃ​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន ដែល​បង្ហាញ​ថា ស្រី​ម៉ុំ មាន​ករណី​ផ្ដល់​សក្ខីកម្ម​ក្លែង និង​មាន​អំពើ​ពេស្យាចារ។

ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក នី សុខា ឲ្យ​ដឹង​ថា កញ្ញា ស្រី​មុំ និង​គ្រួសារ បាន​បង្ហាញ​អារម្មណ៍​តក់ស្លុត និង​ភ័យ​ព្រួយ​ក្នុង​ជំនួប​ប្រឹក្សា​ផ្លូវ​ច្បាប់​ជាមួយ​រូប​លោក​កាល​ពី​ថ្ងៃ​សុក្រ ទី​១ មេសា បន្ទាប់​ពី​ទទួល​បាន​ដីកា​កោះ​ពី​តុលាការ​នោះ។ លោក​ថា មក​ទល់​ពេល​នេះ កញ្ញា ស្រី​មុំ នៅ​មិន​ទាន់​ស្នើសុំ​មេធាវី​ដើម្បី​សម្រេច​ថា តើ​នាង​នឹង​ចូល​បំភ្លឺ​តាម​ការ​កោះ​ហៅ​របស់​តុលាការ ឬ​យ៉ាង​ណា​នៅ​ឡើយ​ទេ?៖ «»។

លោក នី សុខា ថា​មេធាវី​របស់​អាដហុក អ្នកស្រី ទ្រី ឈួន ត្រូវ​បាន​ចាត់​តាំង​ការពារ​សិទ្ធិ កញ្ញា ស្រី​មុំ ក្នុង​ដំណាក់​កាល​បំភ្លឺ​នៅ​ក្រសួង​មហាផ្ទៃ ប៉ុណ្ណោះ ដោយឡែក​ដីកា​កោះ​របស់​អយ្យការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ គឺ​នាង​ត្រូវ​ស្នើសុំ​មេធាវី​ជា​ថ្មី។

មេធាវី​របស់​អាដហុក អ្នកស្រី ទ្រី ឈួន បញ្ជាក់​ថា មួយ​រយៈ​នេះ​គឺ​អ្នកស្រី និង​កូន​ក្តី​មាន​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​ជា​ខ្លាំង ដោយសារ​មាន​មនុស្ស​ប្លែក​មុខ និង​ខ្លះ​ទៀត​ជា​សមត្ថកិច្ច តាម​ឃ្លាំ​មើល​ពួក​គាត់​ដែល​មិន​អាច​ចេញ​ទៅ​ណា​បាន​ឡើយ៖ «»។

ចំពោះ​ទិដ្ឋភាព​ផ្លូវ​ច្បាប់​វិញ លោក នី សុខា បាន​វិភាគ​ថា ការ​ហៅ ស្រី​មុំ ទៅ​បំភ្លឺ​លើ​សក្ខីកម្ម​ក្លែង និង​មាន​អំពើ​ពេស្យាចារ​នេះ គឺ​មិន​ស្រប​តាម​ផ្លូវ​ច្បាប់​នោះ​ទេ។ លោក​ថា ការ​ចោទ​ប្រកាន់​ថា ស្រី​មុំ ផ្តល់​សក្ខីកម្ម​ក្លែង​នោះ គឺ​ជា​រឿង​មិន​ត្រឹមត្រូវ​ទេ ព្រោះ​នាង​មិន​មែន​ជា​សាក្សី តែ​ជា​ជន​ជាប់​សង្ស័យ។ រីឯ​ពាក្យ​ថា​ពេស្យាចារ បើ​តាម​ច្បាប់ គឺ​គ្មាន​ទោស​នោះ​ទេ លុះត្រា​តែ​កញ្ញា​ជួញ​ដូរ​មនុស្ស ឬ​ពេស្យាចារ តែ​ជាក់ស្ដែង ស្រី​មុំ ជា​អ្នក​កាត់​សក់៖ «»។

កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា កញ្ញា ស្រី​មុំ បាន​ចូល​ឆ្លើយ​បំភ្លឺ​នៅ​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម​នៃ​ក្រសួង​មហាផ្ទៃ តាម​បណ្ដឹង​បរិហារ​កេរ្តិ៍​របស់ កញ្ញា ធី សុវណ្ណថា។ ជា​លទ្ធផល​នៃ​របាយការណ៍​នោះ បង្ហាញ​ថា មាន​ករណី​ផ្ដល់​សក្ខីកម្ម​ក្លែង និង​មាន​អំពើ​ពេស្យាចារ។

រីឯ​ប្រធាន​អង្គការ​វេទិកា​អនាគត លោក អ៊ូ វីរៈ សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ដីកា​កោះ​ហៅ​នេះ ព្រោះ​វា​ជា​រឿង​នយោបាយ​សុទ្ធសាធ​ដែល​មិន​គួរ​អ្នក​នយោបាយ យក​រឿង​ឥត​ប្រយោជន៍​នេះ​បំពុល​សង្គម​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន​នោះ​ទេ។ លោក​បញ្ជាក់​ថា គ្មាន​ច្បាប់​ណា​ចែង​ថា ស្ត្រី​ពេស្យាចារ​ខុស​ច្បាប់​នោះ​ទេ ទាល់​តែ​អ្នក​នោះ​ទទួល​បាន​លុយ​ពី​អំពើ​ជួញ​ដូរ​ពេស្យាចារ៖ «»។

លោក​បន្ត​ថា មាន​រឿង​ជាច្រើន​ដែល​រដ្ឋាភិបាល​ត្រូវ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ដូចជា​បញ្ហា​ធនធាន​ធម្មជាតិ បញ្ហា​គ្រោះ​រាំង​ស្ងួត ជាដើម។ លោក​ថា ការ​ដែល​អ្នក​នយោបាយ​បង្កើត​ជម្លោះ​ដោះស្រាយ​ជម្លោះ​រាល់​ឆ្នាំ​របៀប​នេះ គឺ​នឹង​បណ្ដាល​ឲ្យ​ប្រទេស​ជាតិ​កាន់​តែ​ជួប​អាសន្ន៖ «»។

អ្នក​វិភាគ និង​ប្រជាពលរដ្ឋ ស្នើ​ឲ្យ​អ្នក​នយោបាយ ត្រូវ​តែ​ប្រកួត​ប្រជែង​គ្នា​ដោយ​ស្មើ​ភាព និង​ថ្លៃថ្នូរ ហើយ​ឈរ​លើ​ផល​ប្រយោជន៍​ជាតិ​ជា​ធំ មិន​ត្រូវ​យក​ច្បាប់​សម្រាប់​ផ្តល់​យុត្តិធម៌ ទៅ​ប្រើ​ជា​ឧបករណ៍​នយោបាយ​ទេ។ ពួក​គេ​ថា ការ​ដែល​លើក​បញ្ហា​ស្នេហា​ឥត​ប្រយោជន៍​មក​ក្រឡុក​ក្រឆា​ក្នុង​ឆាក​នយោបាយ​នេះ វា​មិន​បាន​ធ្វើ​ឲ្យ​ជាតិ​ចំណេញ​ឡើយ ហើយ​កម្ពុជា នឹង​នៅ​តែ​ធ្វើ​ដំណើរ​មិន​ទាន់​ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក ដែល​គេ​កំពុង​រីក​ចម្រើន​ស្ទើរ​គ្រប់​វិស័យ ប្រជាពលរដ្ឋ​រស់នៅ​ដោយ​ភាព​ថ្លៃថ្នូរ មាន​ការ​រស់​រាន​មាន​ជីវិត​សមរម្យ ខុស​ឆ្ងាយ​ពី​ពលរដ្ឋ​កម្ពុជា បច្ចុប្បន្ន៕

No comments: