Monday, 30 May 2016

រដ្ឋសភា​បោះឆ្នោត​លើក​ដៃ​សម្រេច​ឲ្យ​សមត្ថកិច្ច​ចាត់​ការ​លើ​លោក កឹម សុខា

រដ្ឋសភា​បោះឆ្នោត​លើក​ដៃ​សម្រេច​ឲ្យ​សមត្ថកិច្ច​ចាត់​ការ​លើ​លោក កឹម សុខា
ដោយ រ៉ាន់ សំណាង
2016-05-30

កឹម សុខា ៨៥៥ ២០១៦
អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ថ្លែង​នៅ​ក្នុង​សន្និបាត​ក្រុមប្រឹក្សា​ជាតិ​គណបក្ស​សង្គ្រោះ​ជាតិ លើក​ទី​២ នា​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ នៅ​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៦។
 RFA/Brach Chev



សមាជិក​រដ្ឋសភា​បក្ស​ប្រជាជន​កម្ពុជា៦៨​រូប បោះឆ្នោត​លើក​ដៃ​សម្រេច​ឲ្យ​សមត្ថកិច្ច​ចាត់​ការ​លើ​លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ តាម​បង្គាប់​ឲ្យ​ចាប់​ខ្លួន​របស់​តុលាការ​ក្រុង​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ឧសភា។

ការ​អនុម័ត​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ដែល​មក​ពី​បក្ស​ប្រជាជន​កម្ពុជា ប្រមាណ១៥នាទី មុន​ការ​ប្រជុំ​សភា។ ចំណែក​សមាជិក​សភា​ពី​បក្ស​ប្រឆាំង​ពហិការ​មិន​ចូលរួម​ប្រជុំ​ឡើយ។

ករណី​របស់​លោក កឹម សុខា ត្រូវ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដាក់​លិខិត​ទៅ​ប្រធាន​រដ្ឋសភា រាយការណ៍​អំពី​ការ​ចោទ​ប្រកាន់​លោក កឹម សុខា ដែល​មិន​ចូល​ខ្លួន​ទៅ​បំភ្លឺ​តាម​ការ​កោះ​ហៅ​ចំនួន​ពីរ​លើក។

លោក កឹម សុខា ត្រូវ​សមត្ថកិច្ច​ដេញ​ប្រមាញ់​តាម​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​ឧសភា។ ចាប់​ពី​ពេល​នោះ​មក លោក កឹម សុខា មិន​បាន​ចេញ​ពី​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ​ទេ ហើយ​គណបក្ស​នេះ​បាន​ព្រមាន​ធ្វើ​មហា​បាតុកម្ម បើ​មាន​ការ​ចាប់​ខ្លួន​លោក កឹម សុខា។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

No comments: