Manekseka Sangkum: From comrade 'Duc' to comrade Yeng Tieng; from S-21 to ACU; from Angka Leu to 'Tnak Leu'; from Tuol Sleng to Prey Sar, the centuries-long genocide waged on the Khmer people continues ...
<<<>>>
អង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនមេធាវីមួយរូបពាក់ព័ន្ធនឹងរឿងពុករលួយ
ដោយ យ៉ង ចាន់តារា
2016-05-31

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ថ្លែងកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦។ RFA/Leng Maly
RFA/Leng Maly
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង បានបញ្ជាក់ថា អង្គភាពរបស់លោកបានឃាត់ខ្លួនមេធាវីមួយរូបមកសាកសួរពាក់ព័ន្ធនឹងបញ្ហាអំពើពុករលួយ។ ការឃាត់ខ្លួននេះ ធ្វើឡើងនៅព្រឹកថ្ងៃទី៣១ ខែឧសភា។
ទោះបីជាបែបណា លោក ឱម យ៉ិនទៀង បដិសេធមិនផ្តល់ព័ត៌មានលម្អិតអំពីការឃាត់ខ្លួនមេធាវីរូបនោះឡើយ៖ «ខ្ញុំមានការនាំខ្លួនមេធាវីមួយរូបមែន ប៉ុន្តែឈ្មោះអ្វី ហើយអំពីសកម្មភាពជាក់ស្ដែងយ៉ាងម៉េច វាជាពេលវេលាលឿនពេកក្នុងការនិយាយម៉ោងនេះ»។
មកដល់រសៀលថ្ងៃទី៣១ ខែឧសភា ខាងគណៈមេធាវីមិនទាន់អាចបំភ្លឺជុំវិញរឿងនេះបានទេ។ ប្រធានគណៈមេធាវីកម្ពុជា លោក ប៊ុន ហុន បានបញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរី តាមរយៈបណ្ដាញសង្គមតេឡេក្រាម (Telegram) ថា លោកមិនទាន់ទទួលដំណឹងផ្លូវការអំពីរឿងនេះនៅឡើយ។
វិទ្យុអាស៊ីសេរី បានព្យាយាមសាកសួរមេធាវីកម្ពុជា ជាច្រើនរូប អំពីឈ្មោះមេធាវីដែលត្រូវបានឃាត់ខ្លួន និងមូលហេតុនៃការឃាត់ខ្លួនមេធាវីរូបនោះ ប៉ុន្តែក្រុមមេធាវីអះអាងថា ពួកគេក៏មិនទាន់ដឹងរឿងនេះដូចគ្នា៕
No comments:
Post a Comment