Wednesday, 1 June 2016

មានតែខ្មែរនិងខ្មែរទេ ដែលអាចរួមគ្នាក្នុងការដោះស្រាយបញ្ហា រវាងខ្មែរ និងខ្មែរ




៣១ ឧសភា ២០១៦ - ខ្មែររួបរួម ខ្មែរខ្លាំង!


មានតែខ្មែរនិងខ្មែរទេ ដែលអាចរួមគ្នាក្នុងការដោះស្រាយបញ្ហា រវាងខ្មែរ និងខ្មែរ ហើយប្រាកដជានាំមកនូវកិត្យានុភាពជាតិ ខ្មែរនឹងខ្លាំង ទាំងក្នុងការការពារបូរណភាពទឹកដី ទាំងក្នុងការដោះស្រាយបញ្ហាសង្គម ទាំងក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ពីព្រោះយើងមានដី មានទន្លេបឹងបួរ មានព្រៃភ្នំ មានប្រាង្គប្រាសាទ មានកម្លាំងធនធានមនុស្ស ដែលជាធនធាន ជាចលករ អាចការពារ និងអភិវឌ្ឍសង្គមជាតិយើងបាន។ ពេលណាទើបយើងចាប់ផ្ដើម?

ក្នុងការដោះស្រាយស្ថានការនយោបាយកន្លងមក មេដឹកនាំបក្សទាំងពីរដែលមានអាសនៈនៅសភា បានព្រមព្រៀងគ្នាពីថ្ងៃ២២ ខែកក្កដា ឆ្នាំ២០១៤ តាមរយៈវប្បធម៌សន្ទនារវាងខ្មែរ និងខ្មែរ នេះសបញ្ជាក់ ឲ្យឃើញថា ខ្មែរយើងដែលមានឈាមអង្គរតែមួយដូចគ្នា មានបំណងរួមក្នុងការរក្សាការពារសន្តិភាព ស្ថិរភាព ដើម្បីយកពេលវេលាដោះស្រាយបញ្ហាសង្គម និងការអភិវឌ្ឍន៍សង្គមជាតិមាតុភូមិ។
ក្រោយ ២២ កក្កដា ២០១៤ ដល់ត្រីមាសទី៣ឆ្នាំ២០១៥ ការចូលរួមចំណែករវាងគណបក្សទាំងពីរ ដែលមានអាសនៈក្នុងរដ្ឋសភា ក្នុងការរៀបចំស្ថាប័ន គ.ជ.ប ច្បាប់បោះឆ្នោត ការចុះឈ្មោះបោះឆ្នោត ក្នុងគោលបំណងរួមដ៏ប្រពៃមួយ គឺដើម្បីឲ្យមានការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយប្រជាពលរដ្ឋខ្មែរជាអ្នកសម្រេច ជ្រើសរើសអ្នកដឹកនាំ ដោយសន្តិវិធី អហិង្សា។

Yem Ponhearith

No comments: