ល្ងាចម្សិលមិញ...ខ្ញុំបានទៅសួរសុខទុក្ខលោក កុល សែម ដែលសម្រាកព្យាបានជំងឺនៅមន្ទីពេទ្យព្រះសុសុមៈ (ពេទ្យលោកសង្ឃ) ។ លោកជាម្ចាស់បទ«ស្រីខ្មៅមាសបង» (មាន់រងាវឮសូរខ្វើយៗ ឱ!ខ្មៅបងអើយដណ្តាំបាយឲ្យប្តី..) ឆ្លងឆ្លើយជាមួយអ្នកស្រីរស់ សេរីសុទ្ធា ។ សូមសប្បុរសជនមេត្តាជួយបរិច្ចាកក្តីសប្បុរសធម៌ដល់អ្នកចម្រៀងជើងចាស់រូបនេះផង ។ មានតែយើងអ្នកស្រឡាញ់សិល្បៈនិងជាជនសមញ្ញទេដែលអាចជួយរៀមច្បងបាន គឺមិនអាចរំពឹងផ្កាយលើមេឃបានឡើយ ។ ជួយសង្គ្រោះពួកគាត់ផង ។ SD
No comments:
Post a Comment