Thursday, 29 September 2016

វៀតណាមបង្រៀនកម្លាំងប្រដាប់អាវុធខ្មែរឲ្យទប់ទល់ការធ្វើបាតុកម្ម




ដោយ កញ្ញា ខាន់ លក្ខិណា​​ | ថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០១៦​

ការទប់ទល់ការធ្វើបាតុកម្មនាពេលកន្លង



អគ្គស្នងការនគរបាលជាតិបានបង្វឹកជំនាញបង្ក្រាបបាតុកម្មដល់យោធាដោយថា ដើម្បីទប់ទល់បាតុកម្មនិងការពាររដ្ឋាភិបាល ខណៈដែលគណបក្សសង្គ្រោះជាតិលើកឡើងថា ពួកគេនឹងធ្វើបាតុកម្មបើស្ថានភាពនយោបាយនៅតែមានភាពតានតឹង។

នៅក្នុងវីដេអូឃ្លីបដែលបង្ហោះដោយអគ្គស្នងការនគរបាលជាតិកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ បានបង្ហាញថា គ្រូដែលបង្រៀនហ្វឹកហ្វឺនគឺជាជនជាតិវៀតណាមនិងខ្មែរ ដោយធ្វើនៅសាលាដែលឧបត្ថម្ភដោយរដ្ឋាភិបាលវៀតណាម ឈ្មោះថាសាលាមិត្តភាពនគរបាលកម្ពុជា-វៀតណាម។

បើតាមអគ្គស្នងការនគរបាលជាតិ ការបណ្ដុះបណ្ដាលទប់ទល់បាតុកម្មនេះធ្វើឡើងជា៥វគ្គ ក្នុងមួយវគ្គមានរយៈពេល៣ខែ ដែលមានកម្លាំងប្រដាប់អាវុធ២៧៧នាក់មកពីខេត្តចំនួន៩។



នៅក្នុងវីដេអូឃ្លីបនោះ អគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន ថ្លៃងថាការបើកវគ្គបណ្ដុះបណ្ដាលនេះ  ដើម្បីពង្រឹងសមត្ថភាពកងកម្លាំងការពារសង្គម ពលរដ្ឋ និងការពាររដ្ឋាភិបាល ខណៈដែលលោកថាបច្ចុប្បន្នអង្គការក្រៅរដ្ឋាភិបាលនិងគណបក្សនយោបាយខ្លះកំពុងកំពុលបរិយាកាសថាកម្ពុជាមានវិបត្តិនយោបាយ។

លោកមានប្រសាសន៍ថា៖ “ការពិតអត់មានវិបត្តិនយោបាយទេ គឺមានតែអ្នកនយោបាយមួយចំនួនគាត់ជាប់ទោស ហើយមានបុគ្គលអង្គការក្រៅរដ្ឋាភិបាលខ្លះ គាត់ជាប់គុកមានតែប៉ុណ្ណឹង ហើយបច្ចុប្បន្នកំពុងតស៊ូអំពីផ្លូវច្បាប់ រឿងពិតមានតែប៉ុណ្ណឹង។ ក៏ប៉ុន្តែ ក្រុមខ្លះអង្គការខ្លះបានទៅប្ដឹងដល់អង្គការសហប្រជាជាតិ បានសរសេរទំព័រកាសែត បានបញ្ចេញតាមប្រព័ន្ធព័ត៌មានសង្គម ចុះទៅអាប់អ៊ួរសម្បើមណាស់។ ចឹងនគរបាលយើងត្រូវតែក្ដាប់បញ្ហានេះឲ្យជាប់ យើងត្រូវតែរឹងមាំ ដើម្បីការពារផលប្រយោជន៍ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពាររដ្ឋធម្មនុញ្ញរបស់យើង“។

លោក នេត សារឿន អះអាងថាកម្លាំងបង្រា្កបបាតុកម្មកន្លងមកនៅមានចំណុចខ្សោយច្រើន ដែលធ្វើឲ្យក្រុមអ្នកធ្វើបាតុកម្មធ្វើបាបកម្លាំងដែលជាបង្រា្កប ដោយលោកលើកឧទាហរណ៍ពីការធ្វើបាតុកម្មកាលពីឆ្នាំ២០១៣។

លោកមានប្រសាសន៍ថា៖ “អ្នកដែលគេប្រព្រឹត្ត គេមានប្រៀបជាងយើង។ បាតុករខុសច្បាប់ អ្នកបង្កអសន្តិសុខវ៉ៃ  គប់ដុំថ្ម គប់ទឹកអាស៊ីត គប់សាំងដប  […] ជួនកាលយើងរកសាក្សីប្ដឹងទៅតុលាការអត់គ្រប់គ្រាន់ទេ។ ឯរូបខ្លះយើងការពារខ្លួគេប្ដឹងយើងថា ទៅរំលោភគេវិញ បានន័យថាកងកម្លាំងសមត្ថកិច្ចយើង អាគេវៃមកយើងអត់សូវមានរូបសោះ ពេលបំពានយើងមិនសូវមានរូបទេ ឯកម្លាំងយើងគ្រាន់តែលើជើងទាត់គេ ជាប់បាត់នៅក្នុងអាប់ប្រិយ [កាមេរ៉ា]“។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍនិងសន្តិភាព លោក យង់ គឹមអេង ចាត់ទុកការបង្វឹកទាហាននេះជារឿងធម្មតា ក៏ប៉ុន្តែលោកថា មន្ត្រីនគរបាលមិនគួរបង្ហោះវីដេអូវគ្គបណ្ដុះបណ្ដាលបង្ក្រាបបាតុកម្មនេះឡើយ ព្រោះធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាច ហើយវាជាការគំរាមហែងមកលើពលរដ្ឋ ខណៈដែលការធ្វើបាតុកម្មតវ៉ាកន្លងមក គឺប្រជាពលរដ្ឋជាអ្នកធ្វើ។ លោកបន្តថា ប្រសិនបើការបង្រ្កាបរបស់កម្លាំងមកលើអ្នកតវ៉ាដោយសន្តិវិធីនោះនឹងធ្វើឲ្យប៉ះពាល់កាន់តែខ្លាំងទៅសិទ្ធិសេរីភាពក្នុងការបញេ្ចញមតិនៅក្នុងប្រទេសកម្ពុជា។

លោកមានប្រសាសន៍ថា៖ “ប្រសិនបើការបង្ហាត់បង្រៀនទៅដល់កម្លាំងហ្នឹង គឺជាការបង្ហាត់បង្រៀន ដើម្បីតែបង្រ្កាបតែមួយមុខនោះ គឺយើងហាក់ដូចជាចាត់ទុកប្រជាពលរដ្ឋជាសត្រូវរបស់រដ្ឋអីចឹង។ ហើយមែនទែនទៅការបង្ហាត់បង្រៀនកម្លាំងទាំងអស់ហ្នឹង ត្រូវបង្ហាត់បង្រៀនតាំងពីរបៀបការទប់ទល់និងរបៀបការពារបាតុករ អាហ្នឹងបានវាមានភាពសមសម្របមួយ ហើយក្នុងការធានានិងសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការចូលរួម ក្នុងការទាមទារ បញ្ចេញសិទ្ធិរបស់ខ្លួនដោយសន្តិវិធី“។

គួរបញ្ជាក់ថា ក្រោយពេលជាប់គាំងនយោបាយក្នុងអំឡុងឆ្នាំ២០១៣-២០១៤ មានចលនាបាតុកម្មជាច្រើនកើតឡើង ដូចជាការទាមទារឲ្យមានការរាប់សន្លឹកឆ្នោតឡើងវិញ ទាមទារឲ្យថ្លៃសាំងចុះថោក ទាមទារឲ្យតម្លើងប្រាក់ឈ្នួលកម្មករជាដើម។ ក្នុងអំឡុងពេលទាមទារនោះ ក៏មានការបង្រា្កបក្រុមបាតុករនៅផ្លូវវេងស្រេងដែលធ្វើឲ្យមនុស្សយ៉ាងតិច៧នាក់បានស្លាប់និងមានមនុស្សជាច្រើនបានរបួស បន្ទាប់ពីមានការបង្រ្កាបដោយកងកម្លាំងប្រដាប់អាវុធ៕

សរសេរមកកាន់ កញ្ញា ខាន់ លក្ខិណា តាមរយៈ leakhena@vodhotnews.com

4 comments:

Anonymous said...

Keep going Yuon slave CPP !!
You are worse than a crazy dog.

Anonymous said...

អស្ចារ្យ មែនទេ ? ឲ្យយួនបង្ហាត់ដើម្បីសម្លាប់ខ្មែរ បែបខ្មែរភ្លេចអស់ហើយ ក៥ តើវាយ៉ាងណា? ថាហើយ ពីថ្ងៃនេះទៅ គឺវា ឍូម៉ែ រហូតហើយ គ្រាន់តែនិយាយ ថាយួនក៍មិនបានផង គឺវាឲ្យ អាឆ្កែ ហ៊ុន ចាប់ដាក់ គុក ហើយ ។ សប្បាយទៅ ជ័យយោ កណបក្សសម្លាប់ប្រជាជន

Anonymous said...

CPP always said they very smart but the same time show it's very stupid isn't It? If they're so smart why ??? everything has to go to YOUN for help? look just small policeman or soldier has to go to get train by YUON before get that job . I think and hope all Khmer will understand why it like this? CPP smart or stupid or YUON slave?

Anonymous said...

Regardless of the outcomes of the 2018 election,
eventually the CNRP must be able to form its
own government. Short of that, mass and massive
peaceful protestes across the country must
take place SIMULTANEOUSLY.

Stop trying to convince and convert
a tiger to eat grass.


A Khmer Patriot