
សកម្មជនហ្វេសប៊ុក កញ្ញា ធី សុវណ្ណថា ដែលបច្ចុប្បន្នជាប្រធានអង្គការយុវជនកិច្ចការសង្គម ត្រូវបានរដ្ឋាភិបាលបំពាក់គ្រឿងឥស្សរិយយស ដែលរដ្ឋាភិបាលថា សកម្មជនរូបនេះ មានស្នាដៃក្នុងការចូលរួមថែរក្សា និងអភិរក្សបរិស្ថានធម្មជាតិ នៅក្នុងប្រទេសកម្ពុជា។
យោងតាមអនុក្រឹត្តចុះថ្ងៃទី១២ ខែសីហាកន្លងមក កញ្ញា ធី សុវណ្ណថា ដែលសកម្មក្នុងការរៀបចំវេទិកាសាធារណៈនាពេលបច្ចុប្បន្ននេះ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចបំពាក់មេដាយមុនីសោភ័ណ្ឌ ថ្នាក់ធិបឌិន្ទ។
កញ្ញា ធី សុវណ្ណថា មិនមែនជាបុគ្គលតែម្នាក់ទេ ដែលបានទទួលគ្រឿងឥស្សរិយយសនេះ ប៉ុន្តែ ព្រះសង្ឃ ២អង្គ ក្នុងនោះមាន ព្រះតេជគុណ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម តារាចម្រៀង លោក ព្រាប សុវត្ថិ អ្នកនាង មាស សុខសោភា និងកញ្ញា ស៊ុន ស្រីពេជ្រ ក៏ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចបំពាក់មេដាយដូចគ្នាផងដែរ។
ជាមួយគ្នានោះ អង្គការអភិរក្សសត្វព្រៃចំនួន ២ និងក្រុមហ៊ុនឯកជនចំនួន ៣ ក៏ត្រូវបានរដ្ឋាភិបាលសម្រេចបំពាក់មេដាយដូចគ្នានេះផងដែរ ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា បុគ្គល និងស្ថាប័នទាំងនោះ “មានស្នាដៃល្អក្នុងការចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ទាំងកម្លាំងកាយ-ចិត្ត ប្រាជ្ញាស្មារតី និងហិរញ្ញវត្ថុ ក្នុងបុព្វហេតុអភិរក្ស និងការពារធនធានធម្មជាតិកន្លងមក”។
ការសម្រេចដូច្នេះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កើតឡើង ១០ថ្ងៃមុនវេទិកាបរិស្ថានមួយ ដែលរៀបចំធ្វើឡើងនៅឯវិមានសន្តិភាព កាលពីថ្ងៃទី២២ ខែសីហាកន្លងមក និងជាង ១ខែក្រោយពីលោកបានថ្លែងនៅឯខេត្តកោះកុងថា លោគាំទ្រចលនាមហាជន ដែលបានចូលរួមថែរក្សា និងអភិរក្សបរិស្ថានធម្មជាតិ៕
2 comments:
Look at Thy Sovantha, she is the most pretty of them all. No wonder Kem Sokha could not help it, he talked dirty about her.
12:12 pm is a Yuon/Viet dog eater who is trying to make evil Thy Sovantha looks good so that he can have her in bed. Oh wait a minute, he is a Yuon/Viet dog eater who walks swinging like duck. That is the Yuon/Vietnamese folks are. They are all thieves on the planet earth. Khmer people have been kind and been robbed by evil Yuon/Vietnamese. Never trust any Yuon/Vietnamese because they are all over the place.
Post a Comment