ដោយ ថា កិត្យា
2016-10-01

ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា លើកដៃស្វាគមន៍សកម្មជនរបស់លោក នាទីស្នាក់ការកណ្ដាលក្នុងសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៩ កញ្ញា ឆ្នាំ២០១៦។
RFA/Cheu Sideth
មន្ត្រីគណបក្សកាន់អំណាចថា លោក កឹម សុខា អាចចេញទៅចុះឈ្មោះបោះឆ្នោតបានដោយគ្មានចំណាត់ការពីសំណាក់អាជ្ញាធរឡើយ ព្រោះសាលក្រមផ្ដន្ទាទោសរបស់សាលាដំបូងរាជធានីភ្នំពេញ មិនទាន់សម្រេចស្ថាពរនៅឡើយ។ លោក កឹម សុខា បានប្រកាសថា លោកនឹងចេញទៅចុះឈ្មោះបោះឆ្នោតក្រោយពិធីបុណ្យភ្ជុំបិណ្ឌ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មិនទាន់ក្លាយជាទណ្ឌិតនៅឡើយ ព្រោះសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ នៅមិនទាន់ចូលស្ថាពរ ដូច្នេះលោក កឹម សុខា អាចចេញទៅចុះឈ្មោះបោះឆ្នោតបាន។
លោក សុខ ឥសាន ពន្យល់បន្ថែមថា តាមនីតិវិធី ក្រោយពេលកាត់សេចក្ដីនោះ គឺតុលាការផ្ដល់សិទ្ធិរយៈពេលពីរទៅបីខែ ដើម្បីឲ្យលោក កឹម សុខា ប្ដឹងទៅសាលាឧទ្ធរណ៍ និងតុលាការកំពូលដើម្បីប្រឆាំងនឹងសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ៖ «»។
ការលើកឡើងនេះ គឺបន្ទាប់ពីលោក កឹម សុខា បានសរសេរមតិយោបល់ (Comment) ថា លោកនឹងទៅចុះឈ្មោះបោះឆ្នោត បន្ទាប់ពីចប់ពិធីបុណ្យភ្ជុំបិណ្ឌនៅសប្ដាហ៍ក្រោយនេះ នៅលើទំព័រហ្វេសប៊ុក (Facebook) របស់លោក បន្ទាប់ពីលោកបានបង្ហោះវីដេអូ អំពាវនាវឱ្យប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតកាលពីថ្ងៃទី៣០ ខែកញ្ញា។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា លោកមិនទាន់ដឹងច្បាស់ថា លោក កឹម សុខា នឹងទៅចុះឈ្មោះបោះឆ្នោតនៅថ្ងៃណាជាក់លាក់នៅឡើយនៅសប្ដាហ៍ក្រោយនេះ៖ «»។
កាលពីថ្ងៃទី៩ ខែកញ្ញា កន្លងទៅ ចៅក្រមជំនុំជម្រះនៃតុលាការក្រុងភ្នំពេញ សម្រេចផ្ដន្ទាទោសលោក កឹម សុខា ដាក់ពន្ធនាគាររយៈពេល ៥ខែ និងពិន័យលុយចំនួន ៨សែនរៀល ពីបទមិនចូលខ្លួនតាមដីកាកោះក្នុងនាមជាសាក្សី តាមដីកាកោះរបស់តុលាការជាច្រើនលើកច្រើនសាក្នុងសំណុំរឿងសញ្ចារកម្ម ទាក់ទិននឹងអ្នកនាង ខុម ចាន់តារាទី ហៅស្រីមុំ។ ជុំវិញសំណុំរឿងព្រហ្មទណ្ឌនេះ ក្រុមអង្គការមិនមែនរដ្ឋាភិបាលយល់ឃើញថា នេះជាករណីនយោបាយច្រើនជាងបទល្មើសដែលតុលាការត្រូវចោទប្រកាន់។
នាយកប្រតិបត្តិនៃគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា និចហ្វិក (NICFEC) លោក សំ គន្ធាមី មានប្រសាសន៍ថា តាមផ្លូវច្បាប់លោក កឹម សុខា អាចទៅចុះឈ្មោះបោះឆ្នោតបាន ព្រោះសាលក្រមមិនទាន់ចូលជាស្ថាពរ ហើយមិនទាន់មានដីកាចាប់ខ្លួននៅឡើយ។
លោក សំ គន្ធាមី បន្តថា ការស្ងប់ស្ងាត់មួយរយៈក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ គឺមានអំណោយផលល្អសម្រាប់ដំណើរការបោះឆ្នោតទាំងមូល ជាពិសេសការចុះឈ្មោះបោះឆ្នោត។ ទន្ទឹមគ្នានេះ លោកជំរុញឲ្យគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ឆាប់វិលចូលតុចរចាដើម្បីដោះស្រាយបញ្ហានយោបាយកន្លងមក៕
No comments:
Post a Comment