Sunday, 9 October 2016

ចិន​សម្រេច​ដាក់​ទោស​ប្រហារ​ជីវិត​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​ទៀត​រឿង​ពុក​រលួយ


ដោយ លោក សូរ្យ ជ័យឧត្ដម​​ | ថ្ងៃអាទិត្យ ទី៩ ខែតុលា ឆ្នាំ២០១៦​ 4 នាទីមុន |អន្តរជាតិ |  0 |  100រូបិយប័ណ្ណចិន
ទីភ្នាក់ងារព័ត៌មាន Reuters បានផ្សាយថា ប្រទេសនេះ បានសម្រេចដាក់ទោសប្រហារជីវិតអតីតប្រធានបក្សកុំម្មុយនីស្តចិនប្រចាំខេត្តយុនណាន់ ពីបទស៊ីសំណូក ដែល Reuters ថា នេះគឺជាមន្ត្រីចិនថ្មីមួយទៀត ដែលស្ថិតនៅក្នុងសង្គ្រាមបោសសម្អាតអំពើពុករលួយរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង។
Reuters បានដកស្រង់សម្ដីតុលាការចិន ចុះផ្សាយថា លោក ប៉ៃ អេនភី (Bai Enpei) អាយុ ៧០ឆ្នាំ បានរំលោភតួនាទីរបស់លោក ក្នុងនាមលោកជាប្រធានបក្សប្រចាំខេត្តយុនណាន់រហូតដល់ឆ្នាំ២០១១ និងតំណែងមន្ត្រីកំពូលនៅខេត្តជីងហៃ ដោយបានកិបកេងថវិកាជាតិជាង ៣៧លានដុល្លារអាមេរិក។


បើតាម Reuters ប្រទេសចិនកំពុងប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ បន្ទាប់ពីលោក ស៊ី បានឡើងកាន់អំណាចអស់រយៈពេលជិត ៤ឆ្នាំកន្លងមកនេះ។ នៅក្នុងយុទ្ធនាការនេះ មន្ត្រីជាន់ខ្ពស់ជាច្រើន ត្រូវបានចាប់ខ្លួន ក្នុងនោះមានទាំងអតីតមេសន្តិសុខជាតិ លោក ជូ យ៉ុងកាង ផងដែរ៕
សរសេរមកកាន់ លោក សូរ្យ ជ័យឧត្ដម តាមរយៈoudom@vodhotnews.com

1 comment:

Anonymous said...



បើសិនជាកម្ពុជាជាខែត្រមួយរបស់ចិន ហ៊ុនសែននិងក្រុមគ្រួសារត្រូវដាក់​ទោស​ប្រហារ​ជីវិតមុនគេ។