Wednesday, 5 October 2016

សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី​ត្រៀម​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក ហ៊ុន ម៉ាណែត


ដោយ ជុន ច័ន្ទបុត្រ
2016-10-05

វេទិកា​សម្ដែង​មតិ ស្ដីពី​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ការ​ដាក់​ឈ្មោះ​តំណាងរាស្ត្រ​ខ្មែរ-​អូស្ត្រាលី ប្រចាំ​រដ្ឋ​វ៉ិកតូរីយ៉ា (Victoria) លោក ហុង លីម ចូល​ក្នុង​បញ្ជី​ខ្មៅ​របស់ កម្ពុជា នៅ​ទីក្រុង​ម៉ែលប៊ន ប្រទេស​អូស្ត្រាលី នៅ​ថ្ងៃ​ទី​២០ សីហា ឆ្នាំ​២០១៦។
វេទិកា​សម្ដែង​មតិ ស្ដីពី​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ការ​ដាក់​ឈ្មោះ​តំណាងរាស្ត្រ​ខ្មែរ-​អូស្ត្រាលី ប្រចាំ​រដ្ឋ​វ៉ិកតូរីយ៉ា (Victoria) លោក ហុង លីម ចូល​ក្នុង​បញ្ជី​ខ្មៅ​របស់ កម្ពុជា នៅ​ទីក្រុង​ម៉ែលប៊ន ប្រទេស​អូស្ត្រាលី នៅ​ថ្ងៃ​ទី​២០ សីហា ឆ្នាំ​២០១៦។
 រូបថត​ផ្ដល់​ឲ្យ​ដោយ ម៉ាលី ម៉ាលី



សហគមន៍​ខ្មែរ​នៅ​ទីក្រុង​ម៉ែលប៊ន (Melbourne) នៃ​ប្រទេស​អូស្ត្រាលី ត្រៀម​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​មួយ​ប្រឆាំង​នឹង​លោក ហ៊ុន ម៉ាណែត នៅ​ថ្ងៃ​សុក្រ ទី​៧ ខែ​តុលា នេះ។ អ្នក​ផ្ដួចផ្ដើម​អោយ​មាន​ការ​ធ្វើ​បាតុកម្ម​បញ្ជាក់​ថា ពួកគេ​មិន​សប្បាយ​ចិត្ត​នឹង​លោក ហ៊ុន ម៉ាណែត ដែល​មក​រៀបចំ​ពិធី​ជប់លៀង​ទទួល​ស្វាគមន៍​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ថ្មី នៅ​ទីក្រុង​នេះ ចំ​ពេល​ដែល​ពួកគេ​កំពុង​រៀបចំ​ពិធី​បុណ្យ​ខួប ១០០​ថ្ងៃ ឧទ្ទិស​ដល់​បណ្ឌិត កែម ឡី។

សហគមន៍​ខ្មែរ​នៅ​ទីក្រុង​ម៉ែលប៊ន ត្រៀម​ធ្វើ​ពិធី​បុណ្យ​ខួប ១០០​ថ្ងៃ លោក​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​អាទិត្យ ទី​៩ ខែ​តុលា រី​ឯ​ក្រុម​គណបក្ស​ប្រជាជន​កម្ពុជា នៃ​ទីក្រុង​នេះ​វិញ ក៏​ត្រៀម​រៀបចំ​ពិធី​ជប់លៀង​ទទួល​ស្វាគមន៍​សមាជិក​ថ្មី​នៃ​គណបក្ស​នេះ នៅ​ថ្ងៃ​ទី​៧ ខែ​តុលា គឺ​ពីរ​ថ្ងៃ​មុន​គម្រោង​បុណ្យ​ខួប ១០០​ថ្ងៃ។ ការ​រៀបចំ​ពី​ធី​ប្រកិត​គ្នា​បែប​នេះ បាន​បង្ក​អោយ​មាន​ការ​អាក់អន់ស្រពន់ចិត្ត​ពី​សំណាក់​អ្នក​ដែល​រៀបចំ​បុណ្យ​ខួប ១០០​ថ្ងៃ តាម​ប្រពៃណី​ខ្មែរ។



លោក ហុង លីម ដែល​ជា​តំណាងរាស្ត្រ​មាន​ដើម​កំណើត​ខ្មែរ​ប្រចាំ​រដ្ឋ​វ៉ិកតូរីយ៉ា (Victoria) នេះ ចាត់​ទុក​ថា នេះ​គឺ​ជា​អំពើ​អសីលធម៌​មួយ​ទៀត​របស់​កូន​លោក​នាយករដ្ឋមន្ត្រី និង​ក្រុម​អ្នក​គាំទ្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា៖ «»។

ក្រៅ​ពី​ធ្វើ​បាតុកម្ម​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ចំពោះ​វត្តមាន​របស់​លោក ហ៊ុន ម៉ាណែត ក្រុម​បាតុករ​ក៏​ត្រៀម​បញ្ជូន​សារ​របស់​ពួកគេ​ទាមទារ​អោយ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ រក​យុត្តិធម៌​អោយ​លោក​បណ្ឌិត កែម ឡី ផង​ដែរ។ គឺ​ការ​ឈឺ​ចាប់​ចំពោះ​ការ​បាញ់​សម្លាប់ ហើយ​មិន​ផ្ដល់​យុត្តិធម៌​ដល់​លោក កែម ឡី នេះ​ហើយ ដែល​ធ្វើ​អោយ​លោក ហុង លីម ហៅ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ថា​ជា​របប​តិរច្ឆាន រហូត​ដល់​រដ្ឋាភិបាល​ដាក់​ឈ្មោះ​លោក​ក្នុង​បញ្ជី​ខ្មៅ​មិន​អោយ​ចូល​ប្រទេស​កំណើត​របស់​លោក។

លោក ហុង លីម មាន​ប្រតិកម្ម​ថា នេះ​គឺ​ជា​ការ​រំលោភ​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​កម្ពុជា និង​រំលោភ​សិទ្ធិ​របស់​លោក​ដែល​មាន​សញ្ជាតិ​កម្ពុជា ពី​កំណើត មិន​អោយ​លោក​ចូល​មាតុភូមិ​របស់​ខ្លួន។ តែ​ទោះ​ជា​យ៉ាង​ណា លោក​មាន​ប្រសាសន៍​ថា លោក​ក៏​នឹង​មិន​មាន​គម្រោង​វិល​ចូល​កម្ពុជា នៅ​ពេល​នេះ អោយ​អាជ្ញាធរ​មាន​លេស​ចាប់​ខ្លួន​លោក​ឡើយ៖ «»។

លោក​បន្ត​ថា លោក​នឹង​ប្រឹងប្រែង​បញ្ចុះបញ្ចូល​អ្នក​នយោបាយ​ធំៗ​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល និង​សភា​អូស្ត្រាលី ក្នុង​ការ​ដាក់​គំនាប​ដល់​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ អោយ​ដើរ​ក្នុង​ផ្លូវ​ប្រជាធិបតេយ្យ ឈប់​ជិះជាន់​ពលរដ្ឋ​ខ្លួន​ឯង ហើយ​ទន្ទឹម​នឹង​នោះ លោក​ក៏​អំពាវនាវ​អោយ​ពលរដ្ឋ​ខ្មែរ​នៅ​គ្រប់​ទិសទី ទាំង​ក្នុង និង​ក្រៅ​ប្រទេស រួម​គ្នា​គិតគូរ​ពី​បញ្ហា​ប្រទេស​ជាតិ៖ «»។

​គឺ​ជា​ផ្នែក​មួយ​នៃ​ស្មារតី​នេះ​ហើយ ដែល​លោក ហុង លីម រួម​នឹង​សហគមន៍​ខ្មែរ​នៅ​ទីក្រុង​មែលប៊ន គ្រោង​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​សុក្រ ទី​៧ ខែ​តុលា៕

No comments: