Monday, 24 October 2016

លោក ធន សារាយ ប្រធានអង្គការអាដហុក អវត្តមានចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ ទាក់ទិនករណីសូកប៉ាន់សាក្សី នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦នេះ





លោក ធន សារាយ ប្រធានអង្គការអាដហុក អវត្តមានចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ ទាក់ទិនករណីសូកប៉ាន់សាក្សី នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦នេះ។

កាលពីថ្ងៃទី០៧ ខែតុលា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ធាម ច័ន្ទពិសិដ្ឋ កោះហៅប្រធានអង្គការអាដហុករូបនេះ​ ទៅសាកសួរក្នុងនាមជាសាក្សី ជុំវិញសំណុំរឿងសូកប៉ាន់សាក្សី ដែលពាក់ព័ន្ធនឹងកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ។

មនុស្ស៦នាក់ កំពុងជាប់ពន្ធនាគារជុំវិញករណីនេះ​ ក្នុងនោះមានមន្រ្តីសមាគមអាដហុកចំនួន៤នាក់ មន្រ្តីគ.ជ.បម្នាក់ និងមេឃុំម្នាក់ផងដែរ។

តុលាការបានចោទប្រកាន់ អ្នកទាំងនោះថា បានសមគំនិត និងព្យាយាមសូកប៉ាន់កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដើម្បីកុំឱ្យនិយាយការពិតប្រាប់សមត្ថកិច្ចអំពីរឿងអាស្រូវផ្លូវភេទ។
រូបភាពចាស់: លោកធន​ សារ៉ាយ​ កាលនៅមុខអង្គភាពប្រឆាំងអំពើពុករលួយ។

No comments: