School of Vice: Well, at least these border critics are not in prison for referring to Vietnam as "Youn"?
>>>
![](http://vodhotnews.com/wp-content/uploads/2016/08/%E1%9E%A2%E1%9F%8A%E1%9F%86-%E1%9E%9F%E1%9F%86%E1%9E%A2%E1%9E%B6%E1%9E%93.jpg)
សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃនេះ បានប្រកាសសាលក្រមសំណុំរឿងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ដែលត្រូវបានតុលាការចោទប្រកាន់ពីបទញុះញង់។
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក ហេង សុខណា បានប្រកាសសាលក្រមថា លោក អ៊ុំ សំអាន ដែលសកម្មនឹងកិច្ចការព្រំដែន ត្រូវបានសម្រេចដាក់ទោសឲ្យជាប់ពន្ធនាគារ ២ឆ្នាំ និង៦ខែ ព្រមទាំងពិន័យប្រាក់ ៤លានរៀលផងដែរ។
លោក អ៊ុំ សំអាន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីខែមេសា នៅខេត្តសៀមរាប ទាំងមានអភ័យឯកសិទ្ធសភា បន្ទាប់ពីលោកថ្លែងថា រដ្ឋាភិបាលបានប្រើប្រាស់ផែនទីក្លែងក្លាយ ក្នុងការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម។
តំណាងរាស្ត្ររូបនេះត្រូវបានតុលាការចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងញុះញង់ឲ្យមានការរើសអើង៕
No comments:
Post a Comment