Wednesday, 5 October 2016

លោក កឹម សុខា ទៅ​ចុះឈ្មោះបោះឆ្នោតនៅការិយាល័យលិចទឹក


ដោយ លោក អុឹង ប៊ុនថន​​ | ថ្ងៃពុធ ទី៥ ខែតុលា ឆ្នាំ២០១៦​ 54 នាទីមុន |បោះឆ្នោត |  0 |  2907លោក កឹម សុខា ទៅ​ចុះឈ្មោះបោះឆ្នោតនៅការិយាល័យលិចទឹក (ដោយ ណាត សុភាព)
លោក កឹម សុខា ទៅចុះឈ្មោះបោះឆ្នោតនៅសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ ដែលជាការិយាល័យលិចទឹកនៅតាមផ្លូវចូល។
លោកមានទីលំនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក និងមួយទៀតនៅសង្កាត់ព្រែកឯង ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។ប៉ុន្តែលោកទៅចុះឈ្មោះនៅការិយាល័យដែលមិនមែនជាទីលំនៅរបស់លោកបានដោយយោងតាមច្បាប់បោះឆ្នោតគឺត្រូវមានសាក្សីជួយបញ្ជាក់។
អ្នកគាំទ្រលោក កឹម សុខា រាប់រយនាក់បានជូនដំណើរប្រធានស្តីទីគណបក្សប្រឆាំងរូបនេះទៅចុះឈ្មោះបោះឆ្នោតនៅព្រឹកថ្ងៃពុធនេះ ខណៈលោកបានស្នាក់នៅតែក្នុងទីស្នាក់បក្សជិត៥ខែក្រោយពីសមត្ថកិច្ចប៉ុនប៉ងចាប់ខ្លួន។
ការចាកចេញពីទីស្នាក់បក្សរបស់លោក កឹម សុខា គឺក្រោយពីលោក ហ៊ុន សែន បានប្រកាស “បទឈប់បាញ់”នយោបាយក្នុងអំឡុងពេលបុណ្យភ្ជុំ។


ការប្រកាសនេះធ្វើឡើងក្រោយពីសហគមន៍អន្តរជាតិចំនួន៣៦ប្រទេស មានទាំងមហាអំណាចសេដ្ឋកិច្ច និងប្រជាធិបតេយ្យ បានចេញសេចក្តីថ្លែងការណ៍រួម ទទួចឲ្យរដ្ឋាភិបាលកម្ពុជាធានាការពារតួនាទីគណបក្សប្រឆាំងនិងសង្គមស៊ីវិលនៅកម្ពុជា។
កំដៅនយោបាយនៅកម្ពុជាបានកើនឡើងខ្លាំងនៅពេលដែលតុលាការកាត់ទោស លោក កឹម សុខា ឲ្យជាប់ទោស៥ខែនិងពិន័យជាប្រាក់៨សែនរៀលពីបទបដិសេធមិនចូលខ្លួនពាក់ព័ន្ធសំណុំរឿងស្នេហា។ ក្រោយពីមានការសម្រេចនេះ គណបក្សប្រឆាំងបានប្រកាសឲ្យអ្នកគាំទ្រខ្លួនត្រៀមធ្វើបាតុកម្មដោយទាមទារឲ្យមានការពារសិទ្ធិសេរីភាពបញ្ចេញមតិ របបប្រជាធិបតេយ្យសេរីពហុបក្ស និងអភ័យឯកសិទ្ធិសភា ដែលចែងនៅក្នុងរដ្ឋធម្មនុញ្ញ តែលោក ហ៊ុន សែន បានព្រមានប្រើកម្លាំងប្រដាប់អាវុធបង្ក្រាបបាតុកម្មនេះ៕
សរសេរមកកាន់ លោក អុឹង ប៊ុនថន តាមរយៈchanthorn@vodhotnews.com

No comments: