Friday, 14 October 2016

យុទ្ធនាការ​បរិស្ថាន​«​បញ្ចូល​ទំនិញ​ក្នុង​ថង់​តែមួយ»​


voa







ថ្មី៖​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​សហគមន៍​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​សហការ​ជាមួយ​ក្រសួង​បរិស្ថាន​ ​និង​អាជ្ញាធរ​នៅ​ក្នុង​ផ្សារ​ធំៗ​មួយ​ចំនួន​ ​នៅ​រាជធានី​ភ្នំពេញ​ ​ ​បាន​ចាប់ផ្តើម​​ យុទ្ធនាការ​បរិស្ថាន​«​បញ្ចូល​ទំនិញ​ក្នុង​ថង់​តែមួយ»​ ​​ដើម្បី​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លាស្ទិក​នៅ​ប្រទេស​កម្ពុជា​។​ ​គម្រោង​នេះ​មាន​គោល​ដៅ​អប់រំ​អ្នក​ប្រើប្រាស់​ថង់​ប្លាស្ទិក​ទាំង​អស់​ឲ្យ​ដាក់​ទំនិញ​ក្នុង​ថង់​តែ​មួយ​ ​ក្នុង​ន័យ​កាត់​បន្ថយ​ផល​ប៉ះពាល់​បរិស្ថាន​ ​និង​សុខភាព​របស់​ប្រជា​ពល​រដ្ឋ។​

​បើ​តាម​ការស្រាវជ្រាវ​មួយ​ស្ដីអំពី​​ការ​ប្រើប្រាស់​ថង់​ប្លាស្ទិក​នៅ​កម្ពុជា​ ​បាន​បង្ហាញ​ថា​ ​​ជា​មធ្យម​ ​ប្រជា ពល​រដ្ឋ​កម្ពុជា​ម្នាក់​ប្រើប្រាស់​ប្លាស្ទិក​ចំនួន​២០០​ថង់ ​ក្នុង​មួយ​ខែ​ ​ដែល​ស្មើ​នឹង​២៧០០​ថង់​ក្នុង​មួយ​ឆ្នាំ។​​ ថង់​ប្លាស្ទិក​ទាំង​នោះ​ ​មាន​ប្រភព​មកពី​ផ្សារ​លក់​ ចំណី​អាហារ​នៅ​កម្ពុជា។​

No comments: