Thursday, 13 October 2016

ក្រសួងប្រកាសថាខេត្តចំនួន៦ប្រឈមទឹកជំនន់នៅសប្តាហ៍នេះ​


ដោយ លោក មាស​ មុនី​​ | ថ្ងៃព្រហស្បតិ៍ ទី១៣ ខែតុលា ឆ្នាំ២០១៦​ 4 ម៉ោងមុន | សន្ដិសុខ |  0 |  2677
vod

ទឹកជំនន់ដោយសារភ្លៀងខ្លាំង (ដោយ មាស មុនី)


ក្រសួងធនធានទឹកនិងឧតុនិយមប្រកាសថាកម្ពុជានៅបន្តរងឥទិ្ធពលសម្ពាធទាបនឹងធ្វើឲ្យមានភ្លៀងធ្លាក់ច្រើនទូរទាំងប្រទេសចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៧ អាចធ្វើឲ្យខេត្តចំនួន៦អាចប្រឈមនឹងគ្រោះទឹកជំនន់។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងចុះថ្ងៃទី១២ខែតុលាប្រកាសថាខេត្តដែលប៉ះពាល់ទាំង៦នោះរួមមានខេត្ត ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្ដាល កំពង់សឺ្ព និងខេត្តព្រះសីហនុ។នៅក្នុងសេចកី្ដប្រកាសដដែលបញ្ជាក់ទៀតថាភ្លៀងនឹងនៅតែបន្តធ្លាក់រាយប៉ាយក្នុងបរិមាណច្រើនបន្ថែមទៀតពិសេសនៅតំបន់ខ្ពង់រាប និងតំបន់ទំនាបកណ្ដាលភាគខាងជើងចាប់ពីថៃ្ងទី១៣ដល់១៧តុលាឆាំ្ន២០១៦ហើយជាមួយគ្នានេះដែលភ្លៀងនៅតែបន្តធ្លាក់ចុះខ្លាំងទូទាំងប្រទេសចាប់ពីថៃ្ងទី១៤ដល់១៧តុលាឆាំ្ន២០១៦។

ក្រសួងក៏បានអំពាវនាវសូមឲ្យស្ថាប័នពាក់ព័ន្ធ អាជ្ងាធរដែនដី និងសាធារណជនបង្កើនការយកចិត្តទុកដាក់ចំពោះជំនន់ទឹកភ្លៀងនេះនិងអាចកើតមានឡើង ជាពិសេសអ្នកដែលរស់នៅតាមមាត់សមុត្រឬធើ្វដំណើរតាមផ្លូវទឹក៕

សរសេរមកកាន់ លោក មាស​ មុនី តាមរយៈ mony@vodhotnews.com

1 comment:

Anonymous said...


ស្រុករំដួល ពេលភ្លៀងលិចទឹកទៀតហើយ។