
ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាជាលើកទី២ កោះហៅភរិយាលោក កែម ឡី គឺអ្នកស្រី ប៊ូ រចនា ឲ្យចូលទៅតុលាការនៅថ្ងៃទី១៧ ខែតុលា ខាងមុខ ពាក់ព័ន្ធករណីបាញ់សម្លាប់អ្នកវិភាគល្បីឈ្មោះរូបនេះ។
នៅក្នុងដីកាចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោក សេង លាងកោះហៅអ្នកស្រី ប៊ូ រចនា ឲ្យចូលទៅកាន់សាលាដំបូងរាជធានីនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ ម៉ោង២:៣០ រសៀល ដោយថាដើម្បីសាកសួរពីដំណើររឿងឃាតកម្មគិតទុកជាមុននិងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ។
អ្នកស្រី ប៊ូ រចនា ទើបតែសម្រាលបុត្ររួចនៅក្រៅប្រទេស ហើយបច្ចុប្បន្ននេះ អ្នកស្រីកំពុងរៀបចំសុំសិទ្ធិជ្រកកោននៅប្រទេសទីបី។
លោក ប៊ូ ចាន់នី ដែលត្រូវជាបងរបស់អ្នកស្រី ប៊ូ រចនា មានការភ្ញាក់ផ្អើលនៅពេលដឹងថាតុលាការចេញដីកាកោះជាលើកទី២ឲ្យទៅបំភ្លឺករណីឃាតកម្មនោះ ខណៈគ្រួសារលោកមិនបានដាក់ពាក្យប្ដឹងនៅឡើយ។ លោកបន្តថា សម្រាប់ដីកាកោះចូលទៅតុលាការថ្ងៃទី១៧ ខែតុលា ខាងមុននេះខាងគ្រួសារជនរងគ្រោះមិនចូលទេ ខណៈដែលលោកថា ដីកាលើកទី១ក្រុមគ្រួសារលោកមិនទាន់បានទទួល។
លោកមានប្រសាសន៍ថា៖ “ថាអត់ទាន់ប្ដឹងទេ ទាន់ទៅដល់ប្រទេសទីបីរៀបរយបានស្រួល បានខាងនោះផ្ដល់ចម្លើយមកឲ្យដាក់ប្ដឹងបានដាក់ ហើយលូវគ្រាន់តែស្រាវជ្រាវរកឯកសារពាក់ព័ន្ធមួយចំនួន។ (ក្រុមគ្រួសារ) មិនទាន់បានដាក់ពាក្យប្ដឹងអីណា ម៉េចបានជាគេកោះហៅចឹង គេចង់កាត់ក្ដីឬក៏យ៉ាងម៉េច អត់យល់“។
បើតាមដីកាចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ ដែលចេញចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោក សេង លាង ឲ្យដឹងថា ដីកាកោះឲ្យអ្នកស្រី ប៊ូ រចនា ចូលទៅកាន់សាលាដំបូងរាជធានីនេះជាដីកាលើកទី២។
នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស លោក មឿន តុលា ដែលកន្លងមកថាខាងលោកត្រៀមផ្ដល់មេធាវីឲ្យគ្រួសារអ្នកស្រី ប៊ូ រចនា យល់ថាការចេញដីកាកោះរបស់សាលាដំបូងរាជធានីភ្នំពេញ ដូចជាចម្លែក ខណៈដែលកន្លងមកខាងក្រុមគ្រួសារជនរងគ្រោះមិនបានដាក់ពាក្យបណ្តឹងនិងស្របពេលមានព័ត៌មានថាអ្នកស្រីកំពុងសម្រាកសម្រាលបុត្រនៅក្រៅប្រទេស។
លោកមានប្រសាសន៍ថា៖ “ខ្ញុំក៏វាចម្លែកក្នុងចិត្តដែរ ព្រោះក្រែងលោខ្ញុំដឹងមិនសព្វជ្រុងជ្រោយ កន្លងមកបើអ្វីដែលខ្ញុំដឹងគឺខាងក្រុមគ្រួសារមិនទាន់បានដាក់ពាក្យឬឈរជាដើមប្ដឹងរដ្ឋប្បវេណីនៅជាផ្លូវការអីទេទី១ ហើយទី ២ យើងក៏មិនដែលដឹងថាមានដីកាកោះលើកទី១ដែរ ប៉ុន្តែស្រាប់តែឃើញមានដីកាកោះលើកទី២ ហើយដីកាកោះលើកទី២នេះ ក៏វាចេញបន្ទាប់ពីមានព័ត៌មានដែលគេផ្សាយថាអ្នកស្រី ប៊ូ រចនា ទើបតែប្រសូត្របុត្រកាលពីប៉ុន្មានថ្ងៃមុននេះ“។
លោក កែម ឡី អាយុ៤៦ឆ្នាំជាអ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមនិងជាអ្នកវិភាគនៅកម្ពុជាត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅក្នុងម៉ាតមួយកន្លែង ម្ដុំស្តុបបូកគោ ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។
បុរសម្នាក់ឈ្មោះ អឿត អាង ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនក្រោយឃាតកម្មនេះដោយចោទថាជាជនដៃដល់ និងមានឈ្មោះហៅថា ជួប សម្លាប់៕
6 comments:
This kangaroo court should release the video recordings of the killing instead summoning someone who knows nothing to divert the public attention. What’s a crappy court?
ហា ហា ហា មានភស្តុតាង រាប់មិនអស់ រួមតាំងលាក់ទុក មិនបញ្ចេញ ការមារ៉ា ដែលថតនៅទីនោះ តែបែរមកចង់សួរ ហើយចោទប្រពន្ធ កែម ឡី យកទៅដាក់គុកទៀត នេះហើយ យុត្តិធម៏ ល្អហើយសមទៀត។
LOL....
CPP court under Ah Yong Yuon Hun Sen (Vietnamese puppet) is absolutely crazy and nonsense.
Khmer people should not obey this monkey' courts made in Vietnam and are currently controlled by criminal CPP groups of Ah Yong Yuon Hun Sen and Hun Sen himself.
The world is laughing.
Looking at CPP Officials, they are monkeys and criminals. Vietnamese puppet Hun Sen along with his family members, groups of CPP thieves are also criminals. All of them (CPP) created the laws and orders made in Vietnam.
LOL...What a joke!
Hun Sen, his SEE PEE PEE and their monkey business !!!
Ah Hun Sen has dementia! He kills Khmers for Ah Youn.
The Traitor and Yuon Puppet Hun Sen has been busy diverting
the Khmer people attentions from Yuon who are actively encroaching
on the Khmers' lands at the borders areas.
Post a Comment