Sunday, 9 October 2016
ពលរដ្ឋខ្មែរនៅអូស្ត្រាលីប្រារព្ធពិធីបុណ្យខួប១០០ថ្ងៃជូនលោកបណ្ឌិត កែម ឡី
ដោយ ជុន ច័ន្ទបុត្រ
2016-10-09
ពិធីបុណ្យខួប ១០០ថ្ងៃលោកបណ្ឌិត កែម ឡី ដែលរៀបចំដោយពលរដ្ឋខ្មែរនៅប្រទេសអូស្ត្រាលី នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦។ RFA/Chun Chanbot
RFA/Chun Chanbot
ពិធីបុណ្យខួប ១០០ថ្ងៃ លោកបណ្ឌិត កែម ឡី ត្រូវបានប្រជាពលរដ្ឋខ្មែរនៅប្រទេសអូស្ត្រាលី រៀបចំធ្វើមុនគេបង្អស់នៅតាមទីក្រុងសំខាន់ៗមួយចំនួន ដូចជាក្រុងស៊ីដនី (Sydney) និងម៉ែលប៊ន (Melbourne) ជាដើម។ អ្នកក្រុងស៊ីដនី បានរៀបចំពិធីបុណ្យនេះកាលពីថ្ងៃសៅរ៍ ទី៨ រីឯអ្នកក្រុងម៉ែលប៊ន ប្រារព្ធពិធីនេះនៅថ្ងៃអាទិត្យ ទី៩ តុលា។
លោក កែម ឡី បានបន្សល់អនុស្សាវរីយ៍ច្រើនណាស់ដល់ពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលី និងដល់អ្នកនយោបាយអូស្ត្រាលី មួយចំនួន ដែលលោកបានជួប ពេលដែលលោកធ្វើទស្សនកិច្ចនៅប្រទេសនេះកាលពីខែមេសា កន្លងទៅ។ នៅថ្ងៃអាទិត្យ ទី៩ តុលា នេះ ពួកគេបានជួបជុំគ្នារៀបចំពិធីបុណ្យ ១០០ថ្ងៃជូនដល់លោកបណ្ឌិត កែម ឡី។ ពួកគាត់ស្ទើរតែទាំងអស់គ្នាដែលមានចំនួនប្រមាណជិត ២ពាន់នាក់ ពាក់អាវយឺតពណ៌ខ្មៅដែលមានរូបលោកបណ្ឌិត កែម ឡី និងមានសរសេរឃ្លាមួយដែលពួកគាត់ពេញចិត្តជាងគេ គឺ “ជូតទឹកភ្នែករបស់អ្នក រួចបន្តដំណើរទៅមុខទៀត”។
អ្នកខ្លះទៀតស្រឡាញ់លោក កែម ឡី ដ្បិតពួកគេយល់ថា លោកតែងផ្តល់បទវិភាគល្អៗដែលធ្វើឲ្យពួកគេអាចបង្កើនបាននូវសមត្ថភាពក្នុងការត្រិះរិះពិចារណា៖ «»។
ក្រៅពីពលរដ្ឋខ្មែរ អ្នកមុខអ្នកការអូស្ត្រាលី មួយចំនួន ក៏បានចូលរួមក្នុងពិធីនេះដែរ។
លោកប្រធានព្រឹទ្ធសភានៃរដ្ឋវ៉ិកតូរីយ៉ា ដែលកាលពីថ្ងៃសុក្រ ទី៧ តុលា កន្លងទៅ បានទៅចូលរួមពិធីជប់លៀងមួយជាមួយកូនប្រុសច្បងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា សូមកុំច្រឡំថា ការដែលចូលរួមជាមួយលោក ហ៊ុន ម៉ាណែត នោះជាការបញ្ជាក់ថា លោកគាំទ្រសកម្មភាព ឬគោលនយោបាយរបស់អ្នកអញ្ជើញនោះឲ្យសោះ។ លោកថា តាមពិតការចូលរួមនោះ គឺដើម្បីឆ្លៀតឱកាសបញ្ជូនសារទៅកាន់រដ្ឋាភិបាលក្រុងភ្នំពេញ ឲ្យគោរពសិទ្ធិមនុស្ស និងច្បាប់ទម្លាប់ឲ្យបានត្រឹមត្រូវទៅវិញទេ។
ទាក់ទងនឹងការទាមទារឲ្យមានការគោរពច្បាប់នេះដែរ អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៃប្រទេសអូស្ត្រាលី និងបច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៃរដ្ឋាភិបាលស្រមោល ដ្បិតគណបក្សលោកមិនកាន់អំណាចក្នុងអាណត្តិនេះនោះ លោក ម៉ាក ដ្រេយហ្វឺស (Mark Dreyfus) មានប្រសាសន៍ថា លោកបានជួបលោក កែម ឡី ហើយថាលោកស្ដាយណាស់ចំពោះការបាត់បង់លោកបណ្ឌិត ដ្បិតលោក កែម ឡី ទើបនឹងចាប់ផ្ដើមឲ្យអន្តរជាតិស្គាល់លោក៖ «»។
អ្នកដែលធ្លាប់តែស្គាល់លោកតាមតែរយៈសំឡេង មានការគោរពសរសើរលោកបណ្ឌិតណាស់តែទៅហើយ តែនៅពេលដែលបានជួបមុខ និងបាននិយាយសាសងដោយផ្ទាល់ ដូចជាអតីតចៅហ្វាយក្រុង ជា យូហ៊ន នេះជាដើម វាកាន់តែធ្វើឲ្យមានការស្ងើចសរសើរលោកបណ្ឌិតថែមទៀត៖ «»។
សម្រាប់លោក តាក់ ម៉េងហៀង ដែលជាបេក្ខជនចៅហ្វាយក្រុងជនជាតិខ្មែរមួយរូប ឈរឈ្មោះនៅក្រុងមួយនៅតំបន់ជាយក្រុងម៉ែលប៊ននេះ អ្វីដែលលោកចងចាំពីលោក កែម ឡី គឺភាពក្លាហានទាំងការនិយាយ ទាំងការហ៊ានដេញដោលសួរសំណួរ៖ «»។
ពិធីបុណ្យខួប ១០០ថ្ងៃលោកបណ្ឌិត កែម ឡី នៅក្រុងម៉ែលប៊ន នាថ្ងៃអាទិត្យ នេះ ត្រូវបានសហគមន៍ខ្មែររៀបចំឡើងតាមប្រពៃណីព្រះពុទ្ធសាសនាយ៉ាងសមសួន ថ្វីត្បិតតែពួកគាត់រស់នៅឆ្ងាយពីមាតុភូមិកំណើតក៏ដោយ។
អ្នកចូលរួមទាំងឡាយហាក់មានសមានចិត្ត និងសទ្ធាជ្រះថ្លាណាស់។ ពួកគាត់សប្បាយចិត្តនឹងបានមកធ្វើបុណ្យរួមគ្នា រំឭកដល់មនុស្សដែលពួកគោរព និងស្រឡាញ់ដូចគ្នា៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment