Monday, 10 October 2016

Poets' Circle ... ខ្ញុំលារហូត...




ខ្ញុំលារហូត...


លាហើយដីខ្មែរដែលផ្ដល់កំណើត
ទីខ្ញុំបានកើតនាមជាខេមរា
លាជនរួមជាតិជាទីស្នេហា
លាគ្មានថ្ងៃណានឹងបានជួបគ្នា។

លាទាំងស្រណោះមិនអស់អាល័យ
លាព្រឹកលាព្រៃដែនកម្ពុជា
លាកូនសម្លាញ់ទាំងប្រាំអង្គារ
លាហើយភរិយាជាទីស្នេហា។

លាខ្មែរប្រុសស្រីដែលស្រលាញ់ខ្ញុំ
លាពូមីងអ៊ំលោកយាយលោកតា
លាអ្នកតាមដានវិភាគពិចារ
លាអនុសាបន្សល់ទុកនៅ។

លាកូនក្នុងផ្ទៃជិតថ្ងៃប្រសូត្រ
ប៉ាលារហូតហើយណាកូនពៅ
រក្សាខ្លួនកូនព្រោះអត់ប៉ាទៅ
ព្រោះប៉ាលែងនៅបានក្បែរកូនហើយ។


ជីវិតកើតស្លាប់ជាច្បាប់ធម្មជាតិ
តែនេះប៉ាឃ្លាតទាំងគ្មានចម្លើយ
ឃ្លាតទាំងមិនទាន់ឃើញកូននៅឡើយ
ឱកូនប៉ាអើយកុំឡើយសោកា។

ផ្ទៃមេឃស្រទំហាក់ជួយកាន់ទុក្ខ
កូនខ្មែរឈ្ងោកមុខហូរទឹកនេត្រា
ថ្ងៃនេះជាថ្ងៃទី១០កក្កដា
ថ្ងៃគេប្រហារឲ្យប៉ាក្សិណក្ស័យ។

មិនស្ដាយជីវិតព្រោះគិតដល់ជាតិ
ទោះរូបខ្ញុំឃ្លាតទៅទាំងអាល័យ
តែព្រលឹងខ្ញុំប្រាប់ខ្មែរប្រុសស្រី
ក្រោកឡើងជាថ្មីដើម្បីជាតិយើង។

សូមខ្មែរប្រុសស្រីភ្ញាក់ស្មារតីណា
យើងរួមហត្ថាលើកជាតិឲ្យថ្កើង
កូនចៅសារក្រោយទុកចិត្តលើយើង
ឈប់បង្កាត់ភ្លើងដុតគ្នាទៀតទៅ៕


អត្ថបទកំណាព្យដោយ៖ កូន ចាបមាស

2 comments:

Anonymous said...

The criminal behind the shooting is known,
but Hun Sen is not going to prosecute and punish
his own nephew.

Anonymous said...

អង្វរដើម្បីដោះលែងអ្នកតស៊ូដើម្បីប្រជាធិបតេយ្យនៅកម្ពុជាទាំងអស់?

ទីមួយ តើពាក្យអង្វររបស់អ៊ំខា វាអស្ចារ្យ​ វាបានអ្វីទៅជាប្រយោជន៍ដល់អ្នកដោះលែងទៅ? ពាក្យអង្វរបស់ អ៊ំខា គ្មានអ្វីជារឿងប្រយោជន៍ដល់អ្នកព្រមដោះលែងសោះ។​

ទីពីរ​ ពាក្យថាអង្វរតែក្នុងចេតនាយកល្អមកអោយខ្លួនទៀត​ ព្រោះថាអង្វរមែន​ តែមិនមែនដើម្បីខ្លួនទេ​ គឺដើម្បីដោះលែងអ្នកតស៊ូដើម្បីប្រជាធិបតេយ្យ​ នេះជាការនិយាយយកប៉េតែប៉ុណ្ណោះ។

ទីបី​ បើអ្នកជាប់គុកជាអ្នកតស៊ូដើម្បីប្រជាធិបតេយ្យ​ ចុះអ្នកចាប់គេដាក់គុកជាអ្នកអីវិញទៅអីចឹង?​ អ៊ំខានៅស្ងៀម​ គ្រាន់គេត្រជាក់ចិត្តខ្លះ​ ហាមាត់មកកេងចំណេញរហូតហ្មង​ នាំតែរឿងក្តៅអោយគេរាល់តែពេលបើកជំពុះ៕