ដោយ ប្រាជ្ញ ចេវ
2016-12-23

ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ថ្លែងទៅកាន់អ្នកកាសែតកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៥ នារាជធានីភ្នំពេញ។
RFA/Brach Chev
ប្រធានគណបក្សដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស លោក សម រង្ស៊ី បានបង្ហោះសារផ្លែផ្កាតាមហ្វេសប៊ុក (Facebook) របស់ខ្លួនទៅអ្នកវិភាគនយោបាយថា កំសាក និងមានចិត្តចង្អៀតចង្អល់។
ការថ្លែងបែបនេះរបស់លោក សម រង្ស៊ី ក្រោយពេលកាសែត ខេមបូឌា ដេលី (The Cambodia Daily) បានចុះផ្សាយអត្ថបទមួយកាលពីថ្ងៃទី១៩ ខែធ្នូ ដែលមានចំណងជើងថា "សម រង្ស៊ី ព្រមានកម្ចាត់ពួកឧទ្ទាមណាដែលមិនគោរពលទ្ធផលនៃការបោះឆ្នោតឆ្នាំ២០១៨ តែត្រូវបានអ្នកវិភាគខ្លះចំអក"។
នៅក្នុងអត្ថបទនោះ កាសែតបានដកស្រង់សម្ដីអ្នកវិភាគលើកឡើងថា បញ្ហាដែលគណបក្សប្រជាជនកម្ពុជា ត្រូវបោះបង់អំណាចរបស់ខ្លួនថ្ងៃណាមួយ គឺជាបញ្ហាដ៏រសើបបំផុតដែលមិនត្រូវយកមកចោទពេលនេះ។
លោក សម រង្ស៊ី បានសរសេរចំៗថា អ្នកវិភាគទាំងអស់នោះ ហាក់ដូចជាភ័យតក់ស្លុតហួសហេតុចំពោះអំណាចផ្ដាច់ការរបស់គណបក្សប្រជាជនកម្ពុជា ដែលពូកែខាងសម្លុត និងបំបាក់ស្មារតីប្រជាពលរដ្ឋ។ លោកបន្តថា អ្នកវិភាគទាំងនោះ ហាក់ដូចជាចង្អៀតចង្អល់ផ្លូវចិត្ត និងកំសាកក្នុងអារម្មណ៍ ដោយយល់ឃើញថា គណបក្សប្រជាជនកម្ពុជា នឹងនៅកាន់អំណាចដល់អវសានកាល។
ចំណែកអ្នកវិភាគនយោបាយ លោក សូ ចន្ថា យល់ថា នេះជាទស្សនៈរបស់លោក សម រង្ស៊ី ប៉ុន្តែលោកយល់ថា ប្រធានបក្សប្រឆាំងរូបនេះ គួរបើកចិត្តទូលាយជាងនេះក្នុងករណីអ្នកវិភាគវិភាគមិនត្រូវដូចការគិតរបស់លោក សម រង្ស៊ី៖ «ខ្ញុំគិតថា គួរតែជំរុញ ឬក៏លើកទឹកចិត្តឲ្យអ្នកវិភាគបញ្ចេញមតិយោបល់ឲ្យបានច្រើនជាងនេះ ជាជាងដែលវាយតម្លៃទៅអ្នកវិភាគថា កំសាក»។
កាលពីថ្មីៗនេះ លោក សម រង្ស៊ី ថ្លែងនៅគណបក្សសង្រ្គោះជាតិ ឈ្នះឆ្នោត២០១៨ លោកនឹងយកកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដើម្បីកម្ចាត់ពួកឧទ្ទាមណាដែលមិនគោរពលទ្ធផលនៃការបោះឆ្នោតនោះ៕
2 comments:
នេះកុំថា អាឡប់ ឃើញដួលហើយជាន់កបន្ថែមនោះទេ ព្រោះលោកនិយាយដូចស្រួលពេកហើយ មិនគិតថាខ្លួនចូលស្រុកមិនទាំងបានផងទេឬ? ហើយធ្វើដូចជាគ្រានណាស់ សង្ឃឹមជប៉ុនឬ? តើគេធ្វើអីទៅ? តើលោកឃើញទេកូនចៅលោកបើកឡានមិនទាំងបុកផង ពូលីសគេធ្វើដួល ហើយគេចាប់កូនលោកទៅដាក់គុក តើលោកគិតថាដូចម្តេចដែរ? ជួយបានទេ? ពួកអាគុកគេអាចធ្វើភ្លៀង ធ្វើ ផ្គ បានតាមចិត្តដូច្នេះ បានជាអ្នកវិភាគគេសើចចំអកឲ្យនោះ គេថាលោកចេះណាស់ តែនិយាយដូចយល់សប្តិ តើមែនទេ? ចង់លោកខឹងក៍មិនអាចធ្វើអីគេដែរមែនទេ? សង្ឃឹមបោះឆ្នោត ចុះបើ ខ្មែរបោះឲ្យសង្រ្គោះជាតិ តែលទ្ធផល កុំព្យូទ័រចិន ចេញមក អាគុកឈ្នះ លោកគិតម្តេចដែរ? អាឡប់ចេះតែថាគេ កុំឡប់ដូចអាឡបខ្ញុំអីណា។
4:16 pm
Some people can only talk,
but cannot think.
When we think, possibilities start to come up.
Post a Comment