Manekseka Sangkum: Well, in the end it's down to Angka Leu to decide who's answerable to whom and for what, eh? Neither Heng Samrin nor Sar Kheng has much say in all this... it's the shadowy Angkar...
🙈🙉🙊
22 ធ្នូ 2016

រូបឯកសារ៖ លោក ស ខេង រដ្ឋមន្រ្តីនៃក្រសួងមហាផ្ទៃ ថ្លែងទៅមន្រ្តីប៉ូលិសនិងអភិបាលនានាក្នុងការប្រជុំនៃរបាយការណ៍បូកសរុបចំនួនជនអន្តោប្រវេសន៍នៅរាជធានីភ្នំពេញ កាលពីថ្ងៃសុក្រ ទី១៩ សីហា ឆ្នាំ២០១៦ ។ (ឡេង ឡែន/VOA)
នៅថ្ងៃព្រហស្បតិ៍នេះ សភាជាតិបានចេញសេចក្ដីប្រកាសព័ត៌មាន ច្រានចោលសំណើរបស់តំណាងរាស្ត្រគណបក្សប្រឆាំងដែលបានស្នើឲ្យលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទៅបំភ្លឺពាក់ព័ន្ធនឹងករណីឃាតកម្មលើលោក កែម ឡី។
ភ្នំពេញ —
មួយថ្ងៃក្រោយពីមានការដាក់លិខិតរបស់អ្នកតំណាងរាស្ត្រគណបក្សប្រឆាំងដើម្បីកោះហៅលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃទៅបំភ្លឺនៅសភា ពាក់ព័ន្ធនឹងករណីបាញ់សម្លាប់ លោក កែម ឡី ប្រធានសភា លោក ហេង សំរិន បានបដិសេធមិនបញ្ជូនលិខិតនេះ ទៅលោក ស ខេង ដោយបានអះអាងពីការមិនជ្រៀតជ្រែកក្នុងស្ថាប័នតុលាការ។
ប៉ុន្តែ អ្នកវិភាគយល់ថា អាចនឹងមានរឿងជាច្រើននៅពីក្រោយ ការបាញ់សម្លាប់លោក កែម ឡី ទើបសភារារាំងមិនឲ្យមានការសួរនាំអំពីឃាតកម្មនេះ។
នៅថ្ងៃព្រហស្បតិ៍នេះ សភាជាតិបានចេញសេចក្ដីប្រកាសព័ត៌មាន ច្រានចោលសំណើរបស់តំណាងរាស្ត្រគណបក្សប្រឆាំងដែលបានស្នើឲ្យលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទៅបំភ្លឺពាក់ព័ន្ធនឹងករណីឃាតកម្មលើលោក កែម ឡី។ នេះបើតាមការបញ្ជាក់ពីមន្ត្រីនាំពាក្យរដ្ឋសភា និងអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ។
ការច្រានចោលសំណើតំណាងរាស្ត្រគណបក្សប្រឆាំងដើម្បីសួរដេញដោល លោក ស ខេង ដែលជាអនុប្រធានគណបក្សប្រជាជនកម្ពុជាផងដែរនោះ កើតមានឡើងមួយថ្ងៃក្រោយ លោក អេង ឆៃអ៊ាង ប្រធានគណៈកម្មការសិទ្ធិមនុស្សនៅរដ្ឋសភាបានដាក់លិខិតកោះអញ្ជើញលោក ស ខេង តាមរយៈលោក ហេង សំរិន ប្រធានសភាកាលពីថ្ងៃពុធកន្លងទៅនេះ។
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យសភាជាតិ ប្រាប់ VOAថា សភាមិនអាចធ្វើការកោះអញ្ជើញ លោក ស ខេង មកសួរនាំពាក់ព័ន្ធនឹងឃាតកម្មលើលោក កែម ឡី នេះទេ។
លោកថ្លែងថា ដោយឈរលើគោលការណ៍មិនជ្រៀតជ្រែកក្នុងអំណាចទាំងបីរបស់រដ្ឋាភិបាល សភាមិនមានសិទ្ធិកោះហៅ លោក ស ខេង បាននោះឡើយ។
«នីតិទាំងបីហ្នឹងគឺថា មិនជ្រៀតជ្រែកចូលក្នុងកិច្ចការផ្ទៃក្នុងរបស់សភា របស់តុលាការបានទេ។ សភាក៏ដោយ រដ្ឋាភិបាលក៏ដោយ មិនអាចជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់តុលាការបានទេ។ ដូច្នេះហើយ បើសិនជាសភាបញ្ជូនទៅ គឺថា អាចបកស្រាយថា ជាការជ្រៀតជ្រែកដែរ»។

រូបឯកសារ៖ ប្រជាពលរដ្ឋកម្ពុជាស្រែកទ្រហ៊ោយំ នៅពេលមកចូលរួមពិធីបុណ្យសពរបស់លោក កែម ឡី ដែលត្រូវបានគេបាញ់សម្លាប់ ក្នុងវត្តចាស់ នៅជាយរាជធានីភ្នំពេញ កាលពីថ្ងៃច័ន្ទ ទី១១ ខែកក្កដា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)
កាលពីថ្ងៃទី១០ ខែកក្កដា លោក កែម ឡី អ្នកវិភាគដ៏ល្បីល្បាញម្នាក់នៅកម្ពុជា ត្រូវបានខ្មាន់កាំភ្លើងបាញ់ពីរគ្រាប់ដោយបណ្ដាលឲ្យស្លាប់ភា្លមៗទាំងកណ្ដាលថ្ងៃ នៅក្នុងហាងលក់ទំនិញរបស់ស្ថានីយប្រេងឥន្ធនៈកាលតិច (Caltex) នៅក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្រោយការបាញ់ប្រហារនោះ អាជ្ញាធរបានចាប់ជនសង្ស័យជាឃាតករម្នាក់ដែលបានអះអាងថាខ្លួនឈ្មោះ ជួប សម្លាប់។
លោក អេង ឆៃអ៊ាង អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាប្រធានគណៈកម្មការទី១រដ្ឋសភាទទួលបន្ទុកសិទ្ធិមនុស្ស ប្រាប់ VOA ថា រដ្ឋសភាបានធ្វើខុសពីនីតិវិធីក្នុងការចេញមុខ រារាំងការហៅលោក ស ខេង មកបំភ្លឺនៅនីតិបញ្ញត្តិនេះ។
«រឿងហ្នឹងវាអត់ត្រូវរដ្ឋសភាឆ្លើយជំនួសទេ ត្រូវតែតំណាងរដ្ឋាភិបាលហ្នឹង មកឆ្លើយជំនួសបាទរឿងហ្នឹង។ បើថា ផុតសមត្ថកិច្ច អាហ្នឹងត្រូវមកឆ្លើយប្រាប់គណៈកម្មការថាផុតសមត្ថកិច្ចជាផ្លូវការតាមនីតិវិធី ដើម្បីគណៈកម្មការហ្នឹង នឹងបន្តការងាររបស់ខ្លួនតទៅទៀតបាទ»។
សេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យរដ្ឋសភាចុះថ្ងៃទី២២ ខែធ្នូនេះ បានឲ្យដឹងថា លោក ហេង សំរិន បានសម្រេចមិនបញ្ជូនលិខិតរបស់លោក អេង ឆៃអ៊ាង ចុះថ្ងៃទី ២១ ខែធ្នូនេះ ដើម្បីអញ្ជើញលោក ស ខេង មកបំភ្លឺករណីឃាតកម្មលើលោក កែម ឡី។
សេចក្ដីប្រកាសដដែលនេះ បានបញ្ជាក់ថា ការមិនអាចហៅលោក ស ខេង បាននោះ គឺដោយហេតុថា ករណីលោក កែម ឡី នេះ បានធ្លាក់ទៅក្នុងសមត្ថកិច្ចតុលាការតាំងពីដំណាក់កាលដំបូង និងតាំងពីយូរមកហើយ ហើយរដ្ឋសភា និងរាជរដ្ឋាភិបាលពុំមានសិទ្ធិជ្រៀតជ្រែកក្នុងកិច្ចការតុលាការបានទេ។
លោក មាស នី អ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍសង្គម ថ្លែងថា គណបក្សប្រឆាំង នៅតែអាចកោះហោះហៅមន្ត្រីរដ្ឋាភិបាល ដែលអាចបំភ្លឺអំពីការសម្លាប់លោក កែម ឡី បានដដែល។

រូបឯកសារ៖ លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គម នៅក្នុងបន្ទប់ផ្សាយរបស់ VOA នៅរាជធានីភ្នំពេញ ក្នុងពេលលោកចូលរួមជាវាគ្មិនក្នុងកម្មវិធី Hello VOA នៅថ្ងៃច័ន្ទ ទី២៩ ខែសីហា ឆ្នាំ២០១៦។ (លីម សុធី/VOA)
លោកបញ្ជាក់ថា គណបក្សប្រឆាំងអាចកោះហៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលលោកជឿថា នឹងមានការផ្ដល់ព័ត៌មានពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីបំភ្លឺករណីឃាតកម្មដ៏ឃោរឃៅនេះ។
«ខ្ញុំជឿថា បើសិនជាអញ្ជើញរដ្ឋមន្ត្រីក្រសួងយុត្តិធម៌មក នឹងមានការជជែកគ្នារវាងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ហើយនិងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាមួយគ្នា បើរឿងដែលត្រូវមកបំភ្លឺ វាអាចពាក់ព័ន្ធគ្នាទាំងសងខាង។ ក៏ប៉ុន្តែ ប្រសិនបើរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មិនហ៊ានឆ្លើយ មិនចូលមកទៀតទេ សភានឹងការពារម្ដងទៀត។ អាហ្នឹង វាកាន់តែបង្ហាញថា ករណីឃាតកម្មលើលោក កែម ឡី នេះ គឺពិតជាមានរឿងធំៗ ដែលនៅពីក្រោយហ្នឹងទៀត មិនមែនរឿងតូចតាចទេ។ បើរឿងតូចតាចខ្ញុំគិតថា មិនមានអីដែលត្រូវរុញគ្នាចុះឡើងបែបហ្នឹងបាទ»។
ការបាញ់សម្លាប់លោក កែម ឡី កើតឡើងប៉ុន្មានថ្ងៃតែប៉ុណ្ណោះ បន្ទាប់ពីលោកបានផ្ដល់ការអធិប្បាយជាមួយអ្នកសារព័ត៌មានអំពីរបាយការណ៍មួយរបស់អង្គការ Global Witness ដែលបានទម្លាយឲ្យដឹងពីទ្រព្យសម្បត្តិ និងការគ្រប់គ្រងក្រុមហ៊ុនរបស់សមាជិកគ្រួសារលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលមានទឹកប្រាក់សរុបជាង២០០លានដុល្លារ។
ឃាតកម្មលើលោក កែម ឡី ត្រូវអ្នកវិភាគនិយាយថា ជាការដាក់សម្ពាធធ្ងន់មួយទៀតទៅលើក្រុមដែលមិនពេញចិត្តរបៀបរបបគ្រប់គ្រងប្រទេសសព្វថ្ងៃ ដែលធ្វើឲ្យក្រុមអ្នកមានកាន់តែមានទៅ រីឯអ្នកក្រ កាន់តែក្រខ្លាំង ដូចការលើកឡើងរបស់លោក កែម ឡី កាលគ្រាលោកនៅមានជីវិតផងដែរ។
រហូតមកទល់នឹងពេលនេះ អាជ្ញាធរមានសមត្ថកិច្ចនៅមិនទាន់អាចបង្ហាញភស្តុតាងផ្សេងទៀត ក្រៅពីការចាប់បានជនសង្ស័យជាឃាតករឈ្មោះ ជួប សម្លាប់ និងអាវុធប្រើប្រាស់សម្រាប់ផ្ដាច់ជីវិតលោកកែម ឡី នោះនៅឡើយទេ។
តាមការបញ្ជាក់ពីអាជ្ញាធរ ឃាតករនេះបានសារភាពថា ខ្លួនបាញ់លោក កែម ឡី ដោយសារអ្នកវិភាគរូបនេះ ជំពាក់លុយខ្លួនចំនួន ៣០០០ដុល្លារ និងមិនព្រមសង។
ក៏ប៉ុន្តែ ក្រុមអ្នកវិភាគ និងអ្នកធ្វើការក្នុងកិច្ចការសង្គម មិនបានផ្ដល់ជំនឿចិត្តលើការសារភាពរបស់ជននេះទេ ហើយថា ក្រុមគ្រួសារលោក កែម ឡី នឹងមិនទទួលបានយុត្តិធម៌ដូចនឹងការស្លាប់របស់សកម្មជនការពារសិទ្ធិកម្មករលោក ជា វិជ្ជា និងអ្នកការពារបរិស្ថានលោក ឈុត វុទ្ធី ដែរ៕
5 comments:
ពួកអាគុក វាអ្នកសម្លាប់ រឿងអីគេឲ្យសើបអង្គេតគ្នាគេនោះ ព្រោះបើគ្រាន់តែបើកាមារ៉ា ឃើញអាតូនៅទីនោះទៅហើយ ដូច្នេះគឺចប់ហើយ បើអាតូវាមិនមានជាផ្កាយអីទេ តែផ្កាយទាំងនោះវាខ្លាច អាតូជាងខ្លាចខ្លាទៅទៀត សូម្បីតែអាគុកក៍មិនហ៊ាននឹងវាផង។ ចយដឹកអើយ ចប់ហើយ ខ្មែរ ។
Please watch this very intriguing comment by a brave and reasonable monk:
https://www.youtube.com/watch?v=BjUGYs6Pr1Q
Bun Thoeun
One way or the other, after the 2018 election Traitor Hun Sen's days are numbered !!!!
The third hands may doings it.. Not CPP that's for sure... May be the result of betrayal...
Buntheourn your hero is ah hor sokhon... Now I know you are a pessimist and you are practicing a 39 years old obsolete philosophy. I guess you are a pathetic poorly guys.. Are You on welfare.. Idiot.. Many useless people like you are living on other labor and you was dragged By Many hard workings peoples...If the world got ones billion of such shuckers like You this world Will in chaos.rught. Isn't it true. And now you thug buntheourn give advice to loser Raincy...Oh God what's the pathetic poor idiot...
Post a Comment