៣១ មករា ២០១៧ / 31 January 2017
'មិនដែលឃេីញជនជាតិណាដែលបំផ្លាញជាតិសាសន៍ឯងដូចពួកគេនោះទេ'Social Media reaction
សូមបងប្អូន និងក្មួយៗ ជួយមើលចុះ!
ថ្មីៗនេះ លោក ហ៊ុន សែន និងលោក ហេង សំរិន បានប្តឹងខ្ញុំតែពីរឿងកំប៉ិកកំប៉ុក ដោយចោទថា ខ្ញុំបានបរិហាកេរ្តិ៍ពួកគាត់ ក្នុងរឿងកំបុិកកំប៉ុក អត់បានការទាំងនោះ។
តែបន្ទាប់ពីខ្ញុំបានចោទពួកគាត់ថា ជាជនឧក្រិដ្ឋ ដែលពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្មប្រឆាំងមនុស្សលោក គឺការអនុវត្តន៍ផែនការ ក៥ នៅប្រទេសកម្ពុជា ពីឆ្នាំ ១៩៨៤ ដល់ឆ្នាំ ១៩៨៨ ដែលជាការចោទប្រកាន់មួយដ៏ធ្ងន់ធ្ងរបំផុត ពួកគាត់ទាំង ២ នាក់នេះ អត់ហ៊ានប្តឹងខ្ញុំទេ ពីព្រោះខ្លាចសកលលោកលាតត្រដាង ពីប្រវត្តិសាស្ត្រប្រទេសកម្ពុជា កាលពីសម័យ "សាធារណរដ្ឋប្រជាមានិតកម្ពុជា" ដែលជារបបបន្តុបដោយកងទ័ពយួនឈ្លានពាន។
សូមរំលឹកថា ផែនការ ក៥ នេះ គឺជាការកែនប្រជាពលរដ្ឋដោយបង្ខំ ឲ្យទៅស្លាប់រាប់ម៉ឺនរាប់សែននាក់ នៅក្នុងព្រៃ ដោយជាន់មីន គ្រុនចាញ់ អត់បាយ ធ្វើការហួសកម្លាំង ឬត្រូវទាហានយួនបាញ់សម្លាប់ ចំពោះអ្នកដែលហ៊ានរត់ចេញពីទីតាំង ដែលគេបានកំណត់ឲ្យធ្វើការដោយបង្ខំ។
អ្នកដឹកនាំប្រទេសកម្ពុជាសព្វថ្ងៃ មិនចង់ឲ្យប្រជាពលរដ្ឋ ជាពិសេស យុវជនជំនាន់ក្រោយ សិក្សានិងយល់ដឹង ពីការពិត ទាក់ទងទៅនឹងប្រវត្តិសាស្ត្រ នៃប្រទេសជាតិរបស់យើង នោះទេ។
Sam Rainsy
No comments:
Post a Comment