Tuesday, 10 January 2017

Cambodia's political prisoners are just Hun Sen’s hostages


០៩ មករា ២០១៧ / 09 January 2017
Image may contain: 8 people, people smiling, people standing and suit


អ្នកទោសនយោបាយនៅប្រទេសកម្ពុជា គ្រាន់តែជាចំណាប់ខ្មាំងរបស់ ហ៊ុន សែន ដែលគាត់ប្រើប្រាស់ជាថ្នូរ ដើម្បីបង្ខំ គណបក្សសង្គ្រោះជាតិ ឲ្យធ្វើអ្វីៗតាមតែគាត់ចង់បាន។
Cambodia's political prisoners are just Hun Sen’s hostages who are being used to blackmail the CNRP. (See article in English after the text in Khmer).
_________________________________
លិខិតបែកធ្លាយបង្ហាញថា បក្សប្រជាជនព្យាយាមបំបែកបំបាក់បក្សសង្គ្រោះជាតិ
ដោយ Michael Dickison និង ឃី សុវុឌ្ឍី
ថ្ងៃច័ន្ទ ទី 9 ខែមករា ឆ្នាំ2017
ខេមបូឌា ដេលី / Cambodia Daily.

កាលពីម្សិលមិញ អ្នកនយោបាយមកពីគណបក្សធំៗទាំងពីរលើកឡើងថា ពួកគេមិនជាប់ពាក់ព័ន្ធនឹងសេចក្ដីព្រាងសេចក្តីថ្លែង ការណ៍បែកធ្លាយមួយ ដែលទំនងជាត្រូវបានរៀបចំឡើងដោយគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចដើម្បីឱ្យលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិចុះហត្ថលេខានោះឡើយ។
សេចក្ដីថ្លែងការណ៍នោះដែលច្បាប់ចម្លងត្រូវបានផ្ញើទៅកាសែត ខេមបូឌា ដេលី ថ្កោលទោសចំពោះការប្រមាថណាមួយមកលើក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាពិសេសការលើកឡើងដែលថា លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកជាកូនរបស់លោកស្រី ប៊ុន រ៉ានី ស្ត្រីទី១ និងឧត្ដមសេនីយ៍វៀតណាម។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ និងក្រសួងមហាផ្ទៃសុទ្ធតែបដិសេធថា មិនបានដឹងពីសេចក្ដីថ្លែងការណ៍នេះទេ។


សេចក្ដីថ្លែងការណ៍ដែលបែកធ្លាយចុះថ្ងៃទី៧ ខែមករានេះ ចាប់ផ្ដើមដោយប្រើពាក្យពេចន៍ថា “កាលពីយប់មិញសម្ដេច ហ៊ុន សែន បានស្នើឱ្យលោក កឹម សុខា ចេញសេចក្ដីថ្លែងការណ៍មួយទៀត… សេចក្ដីព្រាងនៃសេចក្តីថ្លែងការណ៍នោះមានខ្លឹមសារដូចខាងក្រោម៖ ក្នុងនាម គណបក្សសង្គ្រោះជាតិ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់សូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះជនអគិតិដែលបានប្រមាថមកលើគ្រួសារលោក ហ៊ុន សែន គឺប្រៀបបានទៅនឹងជនពាលមិនស្មើនឹងសត្វតិរច្ឆាន”។
សេចក្ដីថ្លែងការណ៍ដដែលនេះបន្តថា ”ក្នុងករណីដែលអ្នកមានចេតនាអាក្រក់ទាំងនេះត្រូវបានរកឃើញថា ជាសមាជិករបស់គណបក្សសង្គ្រោះជាតិ គណបក្សមានសិទ្ធិបណ្ដេញជនទាំងនេះចេញ។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលរស់នៅក្នុងភាពនិរទេសខ្លួនក្នុងប្រទេសបារាំងនោះបានមានប្រសាសន៍ថា លោកសង្ស័យថា រដ្ឋាភិបាលកំពុងរិះរកមធ្យោបាយធ្វើយ៉ាងណាឱ្យមានការបណ្ដេញរូបលោកចេញពីគណបក្ស បើទោះជាការអះអាងដែលថា លោក ហ៊ុន សែន “បានទិញ” សមាជិកគណបក្សរបស់លោកមួយចំនួនឱ្យរិះគន់មកលើរូបលោកក៏ដោយ។
លោក សម រង្ស៊ី បានមានប្រសាសន៍ថា ប្រសិនបើលោក កឹម សុខា ចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍នោះ សមាជិកទាំងនោះនឹងអះអាងថា លោកបានប្រមាថក្រុមគ្រួសារ លោក ហ៊ុន សែន មែន។
លោកបានថ្លែងថា ”យើងមានឈ្មោះសមាជិកគណបក្សសង្គ្រោះជាតិដែលលោក ហ៊ុន សែន បានទិញហើយ និងអ្នកដែលគ្រោងបរិហារកេរ្តិ៍ សម រង្ស៊ី ប៉ុន្តែយើងមិនទាន់ចេញឈ្មោះពួកគេនៅពេលនេះទេ”។
ការបែកធ្លាយនេះបានកើតឡើង ខណៈដែលមានកិច្ចព្រមព្រៀងសម្ងាត់មួយធានាឱ្យមានការដោះលែងអ្នកទោសប្រាំនាក់ ដែលទំនងជាមានភាពជាប់គាំង។ អ្នកទោសទាំងនេះគឺបួនរូបមកពីសមាគមសិទ្ធិមនុស្សអាដហុក និងមួយរូបទៀតមកពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលជាប់ពាក់ព័ន្ធនៅក្នុងករណីដែលគេធ្វើឡើងប្រឆាំងលោក កឹម សុខា កាលពីឆ្នាំមុនដែលមជ្ឈដ្ឋានទូទៅ ចាត់ទុកថាជាហេតុផលនយោបាយ។
ជាផ្នែកមួយនៃទំនាក់ទំនងល្អប្រសើរឡើងវិញ ផ្នែកនយោបាយមួយគួរឱ្យភ្ញាក់ផ្អើលកាលពីខែមុន លោក កឹម សុខា ត្រូវបានព្រះមហាក្សត្រព្រះរាជទានលើកលែង ទោសតាមសំណើរបស់លោក ហ៊ុន សែន ជាមួយនឹងការរំពឹងទុកថា មន្ត្រីប្រាំរូបទៀតនឹងត្រូវបានដោះលែងកាលពីដំណាច់ឆ្នាំមុនដែរ។ ប៉ុន្តែគណបក្សសង្គ្រោះជាតិនៅតែរង់ចាំជំនួបជាច្រើនទៀតជាមួយមន្ត្រីរដ្ឋាភិបាល។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា ”យើងចង់ឱ្យមានការដោះលែងពួកគាត់”។ លោកបានបន្ថែមថា គណបក្សសង្គ្រោះជាតិរង់ចាំការជួបប្រជុំគ្នា។ “អ្នកដែលអាចធ្វើរឿងនេះបានគឺគណបក្សប្រជាជនកម្ពុជា”។
នៅក្នុងការព្យាយាមឱ្យមានការចាប់ផ្តើមការចរចាអំពីអ្នកទោសទាំងនេះ កាលពីសប្ដាហ៍មុនលោក កឹម សុខា បានស្នើឱ្យមានជំនួបមួយជាមួយលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ យោងតាមលិខិតមួយច្បាប់ដែលបង្ហោះក្នុងទំព័រហ្វេសប៊ុករបស់លោក កឹម សុខា លោក ស ខេង បានឯកភាពក្រៅផ្លូវការ ប៉ុន្តែមិនទាន់មានការកំណត់កាលបរិច្ឆេទ ឬរបៀបវារៈនៅឡើយទេ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបដិសេធការដែលថា ការពិភាក្សារវាងគណបក្សធំៗទាំងពីរនេះបានបរាជ័យ។ លោកបានមានប្រសាសន៍ថា “គ្មានបញ្ហាទេជាមួយវប្បធម៌សន្ទនា។ វប្បធម៌សន្ទនា នៅអនុវត្តនៅឡើយ”៕ សារុន
___________________________________
មានការលើកឡើងថាលោក ហ៊ុន សែន បន្តបំបែក CNRP
ថ្ងៃចន្ទ ០៩ មករា ២០១៧
ឡាយ សាមាន
ភ្នំពេញ ប៉ុស្តិ៍ / Phnom Penh Post

ភ្នំពេញៈ មានការលើកឡើងថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជននៅតែកំពុងរិះរកគ្រប់វិធីដើម្បីបំបែកថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិដោយនៅពេលនេះលោកកំពុងតែបង្ខំឲ្យលោក កឹម សុខា សរសេរលិខិត ឬសេចក្តីថ្លែងការណ៍តែម្នាក់ឯងឲ្យគាត់មួយច្បាប់ដែលក្នុងនោះគេឲ្យលោក កឹម សុខា សន្យាថានឹងបណ្តេញចេញពីគណបក្សសង្គ្រោះជាតិចំពោះបុគ្គលណាដែលបានជេរប្រមាថលោក ហ៊ុន សែន ភរិយាគាត់ និងកូនប្រុសច្បងរបស់គាត់ឈ្មោះ ហ៊ុន ម៉ាណែត ពាក់ព័ន្ធទៅនឹងការមួលបង្កាច់មួយដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសគ្រួសាររបស់លោកនាយករដ្ឋមន្ត្រី។ នេះបើតាមសារមួយដែលផ្ញើចេញពីអាសយដ្ឋាន អ៊ីមែល របស់លោក សម រង្ស៊ី មកកាន់ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញ។
សារនេះបានអះអាងថាកាលពីយប់ថ្ងៃសៅរ៍លោក ហ៊ុន សែន បានស្នើឲ្យលោក កឹម សុខា ចេញសេចក្តីថ្លែងការណ៍មួយទៀតក្នុងនាមគណបក្សសង្គ្រោះជាតិ ប៉ុន្តែមិនឲ្យប្រើឈ្មោះលោក សម រង្ស៊ី ដែលជាប្រធានគណបក្សដែលកំពុងតែនិរទេសខ្លួនឯងនៅក្រៅប្រទេសនោះឡើយ។
បើតាមសេចក្តីព្រាងសេចក្តីថ្លែងការណ៍ ដែលគេចង់ឲ្យលោក កឹម សុខា ចេញនោះសរសេរថា «ក្នុងនាមគណបក្សសង្គ្រោះជាតិ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់សូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះជនអគតិដែលបានប្រមាថមកលើភរិយារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថា ជាស្រីរបស់អតីតមេដឹកនាំវៀតណាម លោក ឡេ ដឹកថ និងថែមទាំងបានចោទបុត្រារបស់សម្តេច តេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតគឺលោក ហ៊ុន ម៉ាណែត ថាជាកូនរបស់លោក ឡេ ដឹកថ ថែមទៀត។ ទង្វើដ៏ថោកទាបខាងលើពិតជាមិនអាចទទួលយកបានទេ។ ក្នុងនាមគណបក្សសង្គ្រោះជាតិ និងខ្លួនខ្ញុំផ្ទាល់សូមថ្កោលទោសជាសាធារណៈចំពោះក្រុមជនប្រមាថទាំងនេះប្រៀបបានទៅនឹងជនពាលមិនស្មើនឹងសត្វតិរច្ឆានហើយសាហាវជាងសត្វអសិរពិសដែលមានចរិតបំបែកបំបាក់ និងមើលងាយមេដឹកនាំជាតិសាសន៍ឯង»។
សេចក្តីព្រាងនៃសេចក្តីថ្លែងការណ៍នេះបញ្ជាក់ថា៖ «ក្នុងករណីជនអគតិទាំងនេះជាសមាជិកគណបក្សសង្គ្រោះជាតិ គណបក្សមានសិទ្ធិបណ្តេញចេញពីបក្ស»។
បើតាមសារដែលផ្ញើចេញពីអ៊ីមែលរបស់លោក សម រង្ស៊ី នេះ បានអះអាងទៀតថា តាមគម្រោងដែលលោក ហ៊ុន សែន ទើបតែបានរៀបចំថ្មីៗនេះ បន្ទាប់ពីលោក កឹម សុខា បានសរសេរលិខិត ឬសេចក្តីថ្លែងការណ៍ដូចខាងលើរួចហើយលោក ហ៊ុន សែន នឹងជំរុញឲ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ១ ឬ ២ នាក់ដែលគាត់ទិញបានឲ្យចេញមុខមួលបង្កាច់ លោក សម រង្ស៊ី ម្តងវិញថា លោក សម រង្ស៊ី បាននិយាយមួលបង្កាច់ក្រុមគ្រួសារលោក ហ៊ុន សែន ពិតមែននៅក្នុងកិច្ចប្រជុំណាមួយកន្លងមករបស់គណបក្សសង្គ្រោះជាតិ។
សារនេះបញ្ជាក់ទៀតថា៖ «ពេលនោះលោក ហ៊ុន សែន នឹងតម្រូវឲ្យលោក កឹម សុខា គោរពពាក្យសន្យារបស់ខ្លួនដូចមានចែងក្នុងលិខិត ឬសេចក្តីថ្លែងការណ៍ខាងលើហើយលោក ហ៊ុន សែន នឹងតម្រូវឲ្យលោក កឹម សុខា រៀបចំនីតិវិធីដើម្បីបណ្តេញលោក សម រង្ស៊ី ចេញពីជួរគណបក្សសង្គ្រោះជាតិ។ យើងស្គាល់ឈ្មោះអ្នកដែលបានលក់ខ្លួនឲ្យគេក្នុងជួរគណបក្សសង្គ្រោះជាតិហើយត្រៀមមួលបង្កាច់លោក សម រង្ស៊ី តែយើងសុំមិនទាន់បញ្ចេញឈ្មោះអ្នកនោះនៅពេលនេះទេ»។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យឹម សុវណ្ណ និងលោក យ៉ែម បុញ្ញឫទ្ធិ ព្រមទាំងតំណាងរាស្ត្រលោក អេង ឆៃអ៊ាង មិនអាចទាក់ទងសុំការបញ្ជាក់ពីបញ្ហាខាងលើនេះបានទេកាលពីម្សិលមិញ។
អ្នកនាំពាក្យគណបក្សប្រជាជនលោក សុខ ឥសាន ប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថាលោកសុំមិនអត្ថាធិប្បាយថាជាលិខិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មែន ឬមិនមែនទេ។ តែលោកបានចាត់ទុកថាករណីនេះជារឿងមួយបង្កើតឡើងដោយលោក សម រង្ស៊ី។
លោកបញ្ជាក់ថា៖ «ខ្ញុំថារឿងហ្នឹងជាល្បិចរបស់ សម រង្ស៊ី ទេព្រោះខ្លាច កឹម សុខា ដេញក្បាលចោលអ៊ីចឹងទេបានបង្កើតរឿងនេះមក។ ខ្ញុំមើលទៅគឺអ៊ីចឹងព្រោះ សម រង្ស៊ី ពូកែប្រើល្បិចណាស់រឿងអត់មានធ្វើឱ្យមានហើយអត់មានការទទួលខុសត្រូវអ្វីទាំងអស់»។
នៅពេលសួរបញ្ជាក់ជាច្រើនសាថា តើសារនេះពិតជារបស់លោកនាយករដ្ឋមន្ត្រី ផ្ញើឱ្យលោក កឹម សុខា មែនទេ? លោក ឥសាន ឆ្លើយថា៖ «ខ្ញុំមិនដឹងទេ បើយើងមិនដឹង ថាមិនដឹង តែខ្ញុំយល់ថាមានតែ សម រង្ស៊ី ទេអ្នកបង្កើតបញ្ហាព្រោះមានការពាក់ព័ន្ធគាត់អ៊ីចឹងគាត់ភ័យខ្លាចគេដេញគាត់ចោលពីគណបក្សសង្គ្រោះជាតិទៀត ឥឡូវគាត់អស់អីពីដៃហើយនៅតែបក្សមួយទេហើយបើបក្សដេញគាត់ទៀតអាហ្នឹងចប់ហ្មងដូចបណ្តែតទូកនៅកណ្តាលសាគរអ៊ីចឹង»។
យ៉ាងនេះក្តី លោក ឥសាន សង្កត់ធ្ងន់ថា ចង់មិនចង់សារនេះអាចនឹងធ្វើឲ្យនយោបាយដែលកំពុងស្ងប់ស្ងាត់មានកម្តៅឡើងវិញ។
លោកថា៖ «សម រង្ស៊ី បង្កើតរឿងរហូតហ្នឹងម្សិលមិញគាត់និយាយរឿង ៧ មករាថាល្បិចរបស់យួន បរិហារកេរ្តិ៍គណបក្សប្រជាជនថារដ្ឋាភិបាលអាយ៉ង អាហ្នឹងរឿង សម រង្ស៊ី បង្កើតខ្លួនឯង»។
យ៉ាងណាក្តីលោក ហ៊ុន សែន បានថ្លែងនៅក្នុងពិធីរំឭកខួបលើកទី ៣៨ ឆ្នាំ ថ្ងៃរំដោះ ៧ មករាដោយលោកបានក្រើនរំឭកដល់គណបក្សដែលជាដៃគូសន្ទនាឲ្យរក្សាភាពស្មោះត្រង់ចៀសវាងការប្រើប្រាស់ពាក្យអសុរោះវាយប្រហារគ្នា និងញុះញង់ បើសិនជាចង់រក្សាវប្បធម៌មួយនេះឲ្យនៅរស់រានបន្តទៀត។
លោកបន្តថា៖ «គណបក្សប្រជាជនកម្ពុជាបន្តអនុវត្តយ៉ាងស្មោះសនូវវប្បធម៌សន្ទនាជាមួយគណបក្សមានអាសនៈក្នុងរដ្ឋសភា និងព្រឹទ្ធសភាតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស និងនីតិរដ្ឋ...ការញុះញង់បង្កបញ្ឆេះឲ្យមានការគុំកួនចងកំហឹងនឹងគ្នាគឺមិនអាចរក្សាអាយុជីវិតនៃវប្បធម៌សន្ទនាបានឡើយមិនតែប៉ុណ្ណោះវានឹងបំផ្លាញនូវឯកភាពជាតិរបស់យើង»។
គួរបញ្ជាក់ថាកាលពីថ្ងៃទី ៥ ខែមករាលោក កឹម សុខា ប្រធានក្រុមតំណាងរាស្ត្រសំឡេងភាគតិច និង លោក ស ខេង ប្រធានក្រុមតំណាងរាស្ត្រសំឡេងភាគច្រើនបានសរសេរលិខិតឆ្លើយឆ្លងគ្នាដោយបានបង្ហាញពីឆន្ទៈក្នុងការចង់ជួបចរចាគ្នាដើម្បីធ្វើការដោះស្រាយបញ្ហាដែលនៅសេសសល់នៅក្រោយថ្ងៃទី ១១ ខែមករានេះ ប៉ុន្តែ មិនទាន់បានកំណត់ថ្ងៃណាមួយជាក់លាក់ទេដោយនៅក្នុងលិខិតរបស់លោក ស ខេង បានសរសេរថាការខកខានមិនបានណាត់ជួបគ្នាកន្លងមកដោយសារតែរូបលោកមានការមមាញឹកក្នុងការងារ៕
រាយការបន្ថែមដោយ ទូច សុខា
_______________________________
CNRP REJECTS DEAL "PROVISO"
Mon, 9 January 2017
Meas Sokchea and Touch Sokha
The Phnom Penh Post

Prime Minister Hun Sen is using prisoners as bargaining chips to try and force Cambodia National Rescue Party deputy leader Kem Sokha to sign a declaration that would be used to kick opposition president Sam Rainsy out of the party, the latter claimed yesterday.
Via email, Rainsy said Sokha had been presented with a statement to sign pledging to expel any member of the CNRP who had insulted the premier’s family by alleging his eldest son Hun Manet was fathered by Vietnamese revolutionary general Le Duc Tho.
Rainsy said signing the letter was a condition for releasing four employees from rights group Adhoc and an election official charged with bribing the purported mistress of Sokha, a case widely believed to be politically motivated.
He claimed the CPP had “bought” one or two members of the CNRP, who would be called upon to accuse him of insulting the premier’s family, at which time Sokha would be leaned on to make good on the conditions of the statement.
Rainsy, who said any suggestion he had insulted the premier’s family were “groundless”, did not provide the names of the supposed plants within the opposition.
“Kem Sokha adamantly refuses to write such a tricky letter,” Rainsy said, saying a draft version of a statement had been sent to Sokha via media mogul Soy Sopheap, who declined to comment yesterday.
“Hun Sen says then the prisoners will remain in jail. He says he will not do anything to help their release. The prisoners are just Hun Sen’s hostages who are being used to blackmail the CNRP,” Rainsy added.
The five detainees were arrested in April after being ensnared in an investigation into Sokha’s alleged affair, which also saw an opposition commune chief jailed and Sokha sentenced to five months in prison for refusing to appear at court in a related case.
Recent royal pardons granted to Sokha and the commune chief raised hopes that the group would also be released.
However, the alleged leveraging of their freedom adds further weight to suggestions by observers that the pardons were part of a ploy to try to split Sokha and Rainsy, who fled abroad in 2015 to avoid arrest and has since been officially barred from the country.
Following his pardon, Sokha left his refuge at the CNRP headquarters, and pledged to secure the release of the remaining prisoners before the end of the year, though they remain in limbo.
Sokha is set to soon meet Interior Minister Sar Kheng and they are expected to discuss the matter. According to a letter exchange, Kheng has agreed to meet, but has not yet set a date, citing a busy schedule.
Reached yesterday, CPP spokesman Sok Eysan said the case of those imprisoned for bribing Sokha’s mistress was “in the hands of the court” and the party couldn’t intervene.
As for the demand that Sokha expel CNRP members who insulted the premier’s family being a condition of their release, Eysan said it was simply an invention of Rainsy’s.
“Sam Rainsy is good at using tricks,” he said.
A purported version of the draft letter for Sokha to sign included in Rainsy’s email calls any suggestion that the premier’s wife was the mistress of Duc Tho, a Vietnamese revolutionary leader, “unacceptable” and says the party will expel any “ignorant individuals” who make the claims from the party.
It is not the first time rumours about Manet’s birth have caused trouble for the CNRP.
In May, the party terminated the membership of US activist Brady Young after he spread the rumour in online videos to the premier’s chagrin. Rainsy then sent a letter to Hun Sen condemning the claim.
In a public speech yesterday, Hun Sen warned the opposition against criticising his party. “Dishonest and insulting works to attack each other, and incitement which provokes hatred and anger, will not sustain the culture of dialogue and it will destroy out national unity.”

3 comments:

Anonymous said...

បើវាជាយុត្តសាស្រ្ត មិនបាច់ប្រាប់ទេ នាំតែសត្រូវដឹង តែបើប្រាប់សត្រូវអញ្ចឹងវាលែងជាយុទ្ធសាស្រ្តហើយតែវាជាអាចម៌សាស្រ្តវិញហើយព្រោះ កឹម សុខានិងអ្នកផ្សេងៗទៀតកំពុងនៅក្នុងកណ្តាប់ដៃរបស់គេ បើគេដឹងថានេះជាយុទ្ធសាស្រ្តគឺគេមិនបណ្តោយអោយកឹម សុខាឬបក្សសង្រ្គោះជាតិអាចរួចខ្លួននោះទេ។វាមិនខុសពីពាក្យថានែ*!នេះជារឿងសម្ងាត់ណាកុំអោយអ្នកណាដឹងអោយសោះណា តែខ្លួនឯងដើរខ្សឹបប្រាប់គេគ្រប់គ្នា តើវាជាអាចជារឿងសម្ងាត់កើតទេ?តែមនុស្សសម រង្សុីឬអាថោកសម រង្សុីនេះនិយាយអីក៏បានដែរ និយាយលែងខ្វល់រឿងថោកថ្លៃហើយនឹង ពាក្យមិនពិតក៏និយាយបាន និយាយឥឡូវក្រឡាស់វិញភ្លាមក៏ធ្វើបាន ហើយបើយើងហៅថាអាថោកក៏ទទួលយកបានដែរ។ តើវាសល់នៅទង្វើថោកទាបស្អីទៀតទៅដែលសម រង្សីធ្វើមិនបានឬទទួលយកមិនបាននោះ? ។ចុងក្រោយសម រង្សុីនៅតែជាសម រង្សុី សម រង្សុីមិនដែលចោលកំណើតថោករបស់ខ្លួនទេ គឺអ្នកគាំទ្រៃសម រង្សុីដែលល្ងង់ឬចង់បានប្រយោជន៍ផ្ទាល់ខ្លួនទៅវិញទេដែលតែងតែច្រឡំថាសម រង្សុី ថ្លៃថោក ថោកថ្លៃចុះឡើងៗនោះ តែសម រង្សុីវិញមានជំហរច្បាស់លាស់ណាស់មិនដែលប្រែប្រួលគឺគឺនិយាយពាក្យមិនពិត ស៊កសៀតចាក់រុក ឆ្កិះឆ្កៀលលាបពណ៌ ក្រឡាស់ពេលណាក៏បាន និយាយហើយទៅលូនអោបជើងជូតស្បែកជើងគេវិគក៏បាន ជូតហើយមកធ្វើអ្នកខ្លាំងវិញក៏បាន ហើយទៅជូតស្បែកជើងគេវិញទៀតក៏បាន។នេះហើយHeroCnrp គេនាំគ្នាគាំទ្រសមរង្សុី ព្រោះខ្លាចដាច់ពូជអាHero ថោក។

Anonymous said...

2:22 pm

You're a Khmer ?
The true Khmer people are ashamed of you.
If you bash the CNRP and Mr. Sam Rainsy, can you do better ?
These are your choices:

1. Lead
2. Follow, or
3. Get out the way

Anonymous said...

12.15 pm

Well expressed !!!