School of Vice: Goodness me! Assuming all these allegations are founded [i.e. gambling, keeping a mistress or two and more etc.] are these things novel to members of the ruling party and thus the preserve of Opposition MPs alone? When will Hanoi voluntarily take this man back so that the Khmer people can live in peace and be spared further farce, humiliation and embarrassment?
>>>
01 កុម្ភៈ 2017
កាន់ វិច្ឆិកា
ppp
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងពីការរឹបអូសទ្រព្យសម្បត្តិរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ក្នុងកិច្ចប្រជុំវិសាមញ្ញក្នុងរដ្ឋសភា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧។
លោក ហ៊ុន សែន កាលពីថ្ងៃអង្គារ នេះ បានលើកឡើងក្នុងកិច្ចប្រជុំវិសាមញ្ញនៅរដ្ឋសភាពីពាក្យចចាមអារ៉ាមដែលត្រូវបានចុះផ្សាយតាមបណ្តាញសង្គម Facebook ក្នុងពេលថ្មីៗនេះ ដោយមិនបញ្ចេញឈ្មោះថា មានតំណាងរាស្រ្តរបស់គណបក្សប្រឆាំងមួយរូប បានប្រើប្រាស់បន្ទប់ក្នុងរដ្ឋសភាសម្រាប់ប្រព្រឹត្តអំពើផិតក្បត់។
ភ្នំពេញ —
ថ្មីៗនេះ មានម្ចាស់ទំព័រ Facebook មួយឈ្មោះ «សី ហា» បានបង្ហោះរូបភាព និងសរសេរថា ក្រុមតំណាងរាស្រ្ត និងមន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំងមួយចំនួន មានរឿងអាស្រូវផ្លូវភេទ និងលេងល្បែងស៊ីសងក្នុងកាស៊ីណូជាដើម។ ស្របពេលជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រាប់ឲ្យលោក ហេង សំរិន ប្រធានរដ្ឋសភាធ្វើពិធីសូត្រមន្តដើម្បីបណ្តេញភាពចង្រៃ។ ជាការឆ្លើយតបរដ្ឋសភាដែលជាស្ថាប័នច្បាប់ដ៏សំខាន់របស់រដ្ឋប្រកាសថា នឹងស៊ើបអង្កេតលើករណីនេះ។
រដ្ឋសភាជាតិនឹងបើកការស៊ើបអង្កេតស្វែងរកតំណាងរាស្ត្រគណបក្សប្រឆាំងមួយរូប ដែលត្រូវបានគេសង្ស័យថា មានស្នេហាលួចលាក់ជាមួយលេខារបស់ខ្លួននៅក្នុងរដ្ឋសភា។ ការប្រកាសបើកការស៊ើបអង្កេតនេះធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកឡើងក្នុងកិច្ចប្រជុំវិសាមញ្ញកាលពីថ្ងៃអង្គារថា មានទំព័រ Facebook មួយឈ្មោះ«សីហា»បានប្រាប់ឲ្យប្រធានរដ្ឋសភានិមន្តព្រះសង្ឃមកសូត្រមន្តកម្ចាត់ឧបទ្រពចង្រៃដែលកើតចេញពីស្នេហាលួចលាក់នោះ។
កាលពីពេលថ្មីៗនេះ ម្ចាស់ទំព័រ Facebook មួយឈ្មោះ «សីហា» បានបង្ហោះរូបភាព និងសរសេរថាក្រុមតំណាងរាស្រ្ត និងមន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិមួយចំនួន ដែលមានលោក អេង ឆៃអ៊ាង លោក យ៉ែម បុញ្ញឫទ្ធិ លោក យឹម សុវណ្ណ លោក ហូរ វ៉ាន់ លោក ឡុង រី លោក ចាន់ ចេង និងលោកស្រី ពត ពៅ មានរឿងអាស្រូវផ្លូវភេទ ឬក៏លេងល្បែងស៊ីសងនៅក្នុងកាស៊ីណូជាដើម។
ម្ចាស់ទំព័រ Facebook ដដែលនោះ បានសរសេរថាលោក យ៉ែម បុញ្ញឬទ្ធិ តំណាងរាស្រ្តគណបក្សប្រឆាំងមានស្នេហាលួចលាក់ជាមួយលេខាផ្ទាល់របស់លោក និងបានប្រព្រឹត្តអំពើអនាចារក្នុងបន្ទប់នៅរដ្ឋសភា។
លោក ហ៊ុន សែន កាលពីថ្ងៃអង្គារ នេះ បានលើកឡើងក្នុងកិច្ចប្រជុំវិសាមញ្ញនៅរដ្ឋសភាពីពាក្យចចាមអារ៉ាមដែលត្រូវបានចុះផ្សាយតាមបណ្តាញសង្គម Facebook ក្នុងពេលថ្មីៗនេះ ដោយមិនបញ្ចេញឈ្មោះថា មានតំណាងរាស្រ្តរបស់គណបក្សប្រឆាំងមួយរូប បានប្រើប្រាស់បន្ទប់ក្នុងរដ្ឋសភាសម្រាប់ប្រព្រឹត្តអំពើផិតក្បត់។ លោកបានប្រាប់លោក ហេង សំរិន ប្រធានរដ្ឋសភា ដែលស្ថិតក្នុងកិច្ចប្រជុំនោះ ឲ្យនិមន្តព្រះសង្ឃមកសូត្រមន្តកម្ចាត់ឧបទ្រពចង្រៃចេញពីក្នុងរដ្ឋសភា។
លោកនាយករដ្ឋមន្ត្រីថ្លែងថា៖
«ឃើញគេបង្ហោះសារ អាណាយកបន្ទប់សហាយគ្នានៅក្នុងបន្ទប់ហ្នឹង។ ងាប់ហើយ! បង ហេង សំរិន ខ្ញុំឃើញ Page (ទំព័រ Facebook) មួយឈ្មោះ «សី ហា» គេថាគេសំណូមពរបងឯងឲ្យសូត្រមន្តចេញ វាចង្រៃ! ព្រោះមានសាហាយគ្នាក្នុងបន្ទប់ធ្វើការនៅរដ្ឋសភា មួយថ្ងៃរហូតដល់បីដង។ ល្មមហើយ វាចង្រៃ»។
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា ប្រាប់ VOA ថា រដ្ឋសភាកំពុងស៊ើបអង្កេតលើករណីនេះ។ លោកថា ទង្វើនេះប៉ះពាល់ដល់សីលធម៌ ប៉ុន្តែមិនមានច្បាប់ណាចែងដើម្បីដាក់ទោសទណ្ឌលើអ្នកដែលប្រព្រឹត្តនោះទេ។
លោកមានប្រសាសន៍ថា៖
«យើងអនុវត្តតាមច្បាប់ ច្បាប់ត្រង់ណាយើងអនុវត្តត្រង់ហ្នឹង។ បើអត់មានច្បាប់យើងអនុវត្តយ៉ាងម៉េចទៅ? ដូចគេថាសូត្រមន្តរំដោះគ្រោះអីអញ្ចឹង យើងចេះតែធ្វើបានហើយ ប៉ុន្តែថាអត់មានអត្ថបទច្បាប់ យើងអនុវត្តច្បាប់យ៉ាងម៉េចទៅ?»។
VOA មិនអាចទាក់ទងសុំការបំភ្លឺពីលោក យ៉ែម បុញ្ញឬទ្ធិ តំណាងរាស្រ្ត និងជាមន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំងបានទេ។
លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិបានសរសេរលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទីអង្គារនេះថា រាល់ពេលដែលការបោះឆ្នោតជិតមកដល់ គណបក្សសង្គ្រោះជាតិតែងរងនូវការវាយប្រហារផ្សេងៗ។ លោកបន្ថែមថា គណបក្សសង្គ្រោះជាតិត្រូវរក្សាភាពរឹងមាំ។
លោកសរសេរក្នុងសម្រង់ន័យដើមថា៖
«យើងត្រូវដឹងខ្លួនជាមុនថា ការបោះឆ្នោតកាន់តែខិតជិតមកដល់ រឿងរ៉ាវដែលគេបង្ក ឬបង្កើតនោះកាន់តែច្រើន ហេតុនេះហើយយើងកុំភ្ញាក់ផ្អើល។ យើងត្រូវផ្ដោតលើកិច្ចការរបស់យើងដើម្បីសម្រេចគោលដៅ ដែលជាសេចក្ដីប៉ងប្រាថ្នារបស់ប្រជាពលរដ្ឋខ្មែរ គឺដំណើរឆ្ពោះទៅរកការបោះឆ្នោតដើម្បីនាំមកនូវការផ្លាស់ប្ដូរជាវិជ្ជមាន»។
លោក មាស នី អ្នកវិភាគការអភិវឌ្ឍសង្គមលើកឡើងថា អ្នកនយោបាយតែងប្រើប្រាស់ការវាយប្រហារគ្នាដើម្បីវាយបំបាក់ដៃគូរបស់ខ្លួននៅមុនការបោះឆ្នោត។
លោកបញ្ជាក់ថា៖
«ពលរដ្ឋតែងតែហៅរដូវជិតបោះឆ្នោតថាជារដូវឆ្កែព្រុស។ អញ្ចឹងរដូវឆ្កែព្រុសនេះគេចង់សំដៅលើការប្រណាំងប្រជែងគ្នារវាងគណបក្ស ការដៀលត្មិះគ្នា ដែលពីដើមរដូវឆ្កែព្រុស មានដល់ទៅសម្លាប់គ្នាទៀត តែឥឡូវមិនដល់សម្លាប់គ្នាបាន គ្រាន់តែផ្ញើពាក្យសម្តីវាយប្រហារគ្នាទៅវិញទៅមក។ ពីថ្ងៃនេះទៅក្នុងរដូវឆ្កែព្រុសនេះនឹងមានរឿងប្លែកៗជាច្រើនទៀត នេះជាវប្បធម៌នៃអ្នកនយោបាយយើងដែលអត់បានផ្តល់គំរូអីល្អដល់ក្មេងជំនាន់ក្រោយទេ បើនៅតែបន្តធ្វើបែបហ្នឹង»។
លោក មាស នី បន្ថែមថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មិនគួរលើកយកបញ្ហាតូចតាចដែលមិនទាន់ត្រូវបានគេបញ្ជាក់ថាជាការពិត មកនិយាយជាសាធារណៈនោះទេ។ លោកថា ទង្វើរបស់លោក ហ៊ុន សែន បង្ហាញពីភាពខ្វះសីលធម៌ក្នុងនាមជាមេដឹកនាំ។
កាលពីចុងឆ្នាំ២០១៦ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិត្រូវបានតុលាការកាត់ទោសពាក់ព័ន្ធនឹងការចោទថា មានស្នេហាលួចលាក់ជាមួយនារីកាត់សក់វ័យក្មេងម្នាក់។ សំណុំរឿងរបស់លោកកឹមសុខានេះបណ្តាលឲ្យមានមនុស្សយ៉ាងហោចណាស់ប្រាំនាក់ត្រូវបានតុលាការឃុំខ្លួនរហូតមកដល់បច្ចុប្បន្ន។ មជ្ឈដ្ឋានជាតិ និងអន្តរជាតិលើកឡើងថា ការចោទប្រកាន់លោក កឹម សុខា គឺជារឿងនយោបាយ៕
No comments:
Post a Comment