Thursday, 2 February 2017
លោកហ៊ុន សែន បញ្ជាមិនឲ្យរដ្ឋមន្ត្រីបីរូបទៅបំភ្លឺនៅរដ្ឋសភា
01 កុម្ភៈ 2017
កាន់ វិច្ឆិកា
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងពីការរឹបអូសទ្រព្យសម្បត្តិរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ក្នុងកិច្ចប្រជុំវិសាមញ្ញក្នុងរដ្ឋសភា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧។
រដ្ឋមន្រ្តីទាំង៣រូបដែលនឹងត្រូវក្រុមតំណាងរាស្រ្តបក្សប្រឆាំងកោះអញ្ជើញរួមមាន លោក ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងលោក វេង សុខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម។
ភ្នំពេញ —
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជារដ្ឋមន្រ្តី៣រូប ដែលតំណាងរាស្រ្តគណបក្សប្រឆាំងគ្រោងនឹងអញ្ជើញឲ្យចូលទៅបំភ្លឺនៅរដ្ឋសភានោះ មិនឲ្យចូលទៅបំភ្លឺតាមការគ្រោងទុករបស់គណបក្សប្រឆាំង ដោយលោកថាបក្សប្រឆាំងមិនបានគោរពច្បាប់និងមិនបានចូលប្រជុំសភា។
ទោះជាយ៉ាងណាលោក សុន ឆ័យ ដែលជាតំណាងរាស្រ្ត និងជាមន្រ្តីជាន់ខ្ពស់របស់គណបក្សប្រឆាំងបានលើកឡើងថា តំណាងរាស្រ្តបក្សប្រឆាំងនៅតែមានសិទ្ធិក្នុងការអនុវត្តការងារក្នុងរដ្ឋសភា។
រដ្ឋមន្រ្តីទាំង៣រូបដែលនឹងត្រូវក្រុមតំណាងរាស្រ្តបក្សប្រឆាំងកោះអញ្ជើញរួមមាន លោក ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងលោក វេង សុខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម។
លោក សុន ឆ័យ បានថ្លែងក្នុងសន្និសីទមួយនៅស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិកាលពីថ្ងៃអង្គារនេះថា នៅពេលដែលរដ្ឋសភាចូលកងវិញក្នុងខែមេសាខាងមុខនេះ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិដែលមានតួនាទីក្នុងរដ្ឋសភានឹងកោះអញ្ជើញរដ្ឋមន្រ្តីទាំង៣រូបឲ្យចូលឆ្លើយបំភ្លឺលើបញ្ហាមួយចំនួន។
តំណាងរាស្ត្របក្សប្រឆាំងរូបនេះបន្ថែមថា តំណាងរាស្រ្តបក្សប្រឆាំងគ្រោងនឹងសួរលោក ទៀ បាញ់ ពាក់ព័ន្ធនឹងកំណែទម្រង់វិស័យកងទ័ព ការជំរុញឲ្យកងទ័ពបម្រើប្រទេសជាតិនិងប្រជាពលរដ្ឋជាជាងបម្រើបុគ្គលមានអំណាច នីតិវិធីនៃការដំឡើងសក្តិ ប្រសិទ្ធភាពការងាររបស់មន្រ្តី និងការចំណាយលើសម្ភារៈកងទ័ពជាដើម។
លោក សុន ឆ័យ បន្ថែមថា តំណាងរាស្រ្តបក្សប្រឆាំងក៏គ្រោងសួររដ្ឋមន្រ្តីក្រសួងកសិកម្ម ពាក់ព័ន្ធនឹងទីផ្សារកសិផលរបស់កសិករ ការដោះស្រាយបញ្ហាចំណាយខ្ពស់ក្នុងការផលិត និងតម្លៃផលិតផលលក់បានតម្លៃទាប បញ្ហាខ្វះទឹកសម្រាប់ធ្វើកសិកម្ម និងការនាំចូលជីផ្តាច់មុខ ដែលនាំឲ្យប៉ះពាល់ជីវភាពរបស់ប្រជាកសិករជាដើម។ ចំណែកក្រសួងការងារ ក្រុមតំណាងរាស្រ្តនឹងសួរលោករដ្ឋមន្រ្តី អ៊ិត សំហេង ពីការធានាសុវត្ថិភាពដល់ពលករចំណាកស្រុកជាដើម។
បន្ទាប់ពីគណបក្សប្រឆាំងបានបង្ហាញពីគម្រោងនៃការកោះអញ្ជើញរដ្ឋមន្រ្តីទាំង៣រូបនោះបានមួយថ្ងៃ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃពុធនេះ បានប្រាប់ទៅអង្គភាពសារព័ត៌មានក្នុងស្រុកមួយដែលស្និទ្ធនឹងលោកថា លោកមិនអនុញ្ញាតឲ្យរដ្ឋមន្រ្តីទាំង៣រូបនោះចូលទៅបំភ្លឺនៅសភា តាមការកោះហៅរបស់គណបក្សប្រឆាំងនោះទេ។
លោកនាយករដ្ឋមន្ត្រីបានប្រាប់ទៅអង្គភាពព័ត៌មានដែលស្និទ្ធនឹងលោកថា៖«ខ្ញុំមិនអនុញ្ញាតឲ្យទៅបំភ្លឺនៅសភាទេ អ្នកឯងត្រូវគោរពច្បាប់ជាមុនសិន ចូលប្រជុំសភាសិន បើអ្នកឯងមិនគោរពច្បាប់ផង ឲ្យគេចូលបំភ្លឺយ៉ាងម៉េច? មិនឲ្យទៅទេ។ អ្នកឯងត្រូវគោរពច្បាប់សិន»។
កាលពីថ្ងៃអង្គារដ្ឋសភាដែលមិនមានវត្តមានគណបក្សប្រឆាំង បានសម្រេចលុបចោលតំណែងក្រុមមតិភាគតិច និងក្រុមមតិភាគច្រើន ដែលត្រូវបានបង្កើតដើម្បីចរចារកដំណោះស្រាយនយោបាយ។ ក្រុមតំណាងរាស្រ្តគណបក្សប្រឆាំងដែលមិនបានចូលរួមប្រជុំលើកឡើងថា ការសម្រេចនេះធ្វើឡើងដោយមិនត្រឹមត្រូវ និងមិនអាចទទួលយកបាន។
លោក សុន ឆ័យ តំណាងរាស្រ្តគណបក្សប្រឆាំង និងជាប្រធានគណៈកម្មាធិការមួយរូបនៃរដ្ឋសភា ប្រាប់ VOA នារសៀលថ្ងៃពុធ នេះថា ការអាក់ខានមិនចូលរួមប្រជុំសភារបស់ក្រុមតំណាងរាស្រ្តបក្សប្រឆាំងកន្លងមក មិនមែនជាទង្វើផ្ទុយនឹងរដ្ឋធម្មនុញ្ញនោះទេ។ លោកបន្ថែមថា តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ នៅតែមានសិទ្ធិកោះអញ្ជើញរដ្ឋមន្រ្តីមកបំភ្លឺពីបញ្ហាផ្សេងៗដើម្បីធានាថា ការអនុវត្តការងាររបស់រដ្ឋាភិបាលដែលដឹកនាំដោយលោក ហ៊ុន សែន មានប្រសិទ្ធភាព។
លោកមានប្រសាសន៍ថា៖«កាលពីម្សិលមិញយើងមិនចូលប្រជុំហ្នឹងគឺដោយសារយើងមិនចង់ចូលរួមធ្វើឲ្យសភាទន់ខ្សោយ ព្រោះរដ្ឋសភាមានយន្តការក្នុងការបំពេញការងារឲ្យមានប្រសិទ្ធភាព តាមរយៈប្រការ៤៨ ហើយមានការកែប្រែឲ្យបាត់បង់សកម្មភាពត្រឹមត្រូវរបស់រដ្ឋសភាហ្នឹង យើងមិនអាចចូលរួមបានទេ។ ប៉ុន្តែការសួរដេញដោលរដ្ឋមន្រ្តីជាកាតព្វកិច្ច ហើយនាយករដ្ឋមន្រ្តីមានកាតព្វកិច្ចក្នុងការបញ្ជូនរដ្ឋមន្រ្តីហ្នឹងឲ្យមកបំភ្លឺ»។
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា ប្រាប់ VOA ថា រដ្ឋសភាកំពុងពិចារណាលើការលើកឡើងរបស់លោក ហ៊ុន សែន។ លោកថា រដ្ឋសភានឹងចេញសេចក្តីជូនដំណឹងពាក់ព័ន្ធនឹងករណីនេះក្នុងពេលឆាប់ៗខាងមុខ។
អ្នកនាំពាក្យរដ្ឋសភារូបនេះបញ្ជាក់ថា៖«រឿងនេះគឺមានសិទ្ធិហ្នឹងហើយ ប៉ុន្តែគាត់ធ្វើពហិការ គាត់មិនមកធ្វើការធម្មតា ដូច្នេះហើយវាមិនមានតុល្យភាពរវាងគណបក្សទាំងពីរនេះ វាមិនស្មើគ្នា។ អញ្ចឹងម្នាក់គិតតែពីចំណេញនយោបាយ ម្នាក់ទៀតគឺថាចាំតែរងអញ្ចឹងទៅ វាមិនមានសមធម៌ ហើយយើងធ្វើយ៉ាងម៉េចឲ្យមានសមធម៌ហ្នឹង គិតគូរយ៉ាងណាឲ្យបានសមរម្យ»។
កន្លងមកតំណាងរាស្រ្តគណបក្សប្រឆាំង បានកោះអញ្ជើញរដ្ឋមន្រ្តីមួយចំនួនឲ្យឆ្លើយបំភ្លឺក្នុងរដ្ឋសភា អំពីបញ្ហានិងភាពមិនប្រក្រតីមួយចំនួននៅក្នុងសង្គម។ ទោះជាយ៉ាងណាក្រុមតំណាងរាស្រ្តគណបក្សប្រឆាំងលើកឡើងថា ភាគច្រើនចម្លើយពីរដ្ឋមន្រ្តីទាំងនោះ មិនមានភាពច្បាស់លាស់ មិនក្បោះក្បាយ និងមិនអាចទទួលយកបាន៕
Subscribe to:
Post Comments (Atom)
3 comments:
អាគុកលេងចាស់ដៃ តែម្តងហើយ មើលទៅថ្ងៃណា ក៍សំឡុត សម្លាប់ តែរហូត វាមើលទៅសង្រ្គោះជាតិ ថាធ្វើអីក៍ខុសដែរ តែវាទៅធ្វើគូថ ធីសុវាន់ថា បានកូនមួយ រួចឥឲ្យមួយលាន ដុល្លា តែឥតមានខុស មិនតែប៉ុណ្ណោះ វាទៅប្តឹង សំ រង្ស៊ី យកមួយលាន ដុល្លាវិញ ធ្វើព្រងើយ មើលទៅប្រធាន យូអិន ថ្មី អង់តូនិញូ ក៍មិន ហាននឹង អាគុកដែរ ហើយប្រហែលឲ្យរង្វាន់ ទៅអាគុក ច្រើនជាងមុនទ្វេដងផងក៍មិនដឹង មកពីអាគុកថាគ្មានអ្នកណាហ៊ានធ្វើអីវាទេនៅ លើដី ក្រោមមេឃនេះ ដូចជា នតកូរេ ហើយ តែនតកូរេ ដូចជា យូអិន មិនឲ្យ ដុល្លាច្រើនដូច ខ្មែរទេ គេថាដល់ ក តែម្តងហើយ មែនទេ?
Why Sam Rainsy keeps opening his stupid mouth and spewing baseless accusation to get sued? Can he just shut up and let someone else talk? He is causing more harm than good.
Hun Sen has all kind of worst vices: treason, several massacres, corruption, nepotism and more, but he points the finger at other negligible problems as big calamities.
How can Khmer keep on voting for this mad man is beyond human comprehension.
Post a Comment