ដោយ ម៉ម មុនីរតន៍
2017-02-07

ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី (ឆ្វេង) និងប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី លោក ហ៊ុន សែន។ រូបថតឆ្នាំ២០១៥
Photo: RFA
ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ នឹងប្រកាសសាលដីការឿងក្តីរបស់លោក សម រង្ស៊ី ដែលរងការចោទថា បានបរិហារកេរ្តិ៍លោក ហ៊ុន សែន រឿងទិញចំនួនចូលចិត្ត (Like) ហ្វេសប៊ុកនៅព្រឹកថ្ងៃទី៩ កុម្ភៈ។
លោក សំ សុគង់ ជាមេធាវីការពារក្ដីលោក សម រង្ស៊ី ឲ្យដឹងថា លោកនៅពុំទាន់ហ៊ានសន្និដ្ឋានពីលទ្ធផលនៃជោគវាសនាកូនក្តីរបស់ខ្លួនបាននៅឡើយទេ។ ទោះជាយ៉ាងណា លោកថា ប្រសិនបើសភាស៊ើបសួរនៃសាលាឧទ្ធរណ៍នៅតែតម្កល់បទចោទប្រឆាំងលោក សម រង្ស៊ី ទៀត បានន័យថា នេះជាការឆ្លុះបញ្ចាំងពីការងាររបស់តុលាការ ដែលកំពុងរងការរិះគន់ពីសាធារណមតិ។ លោកបន្តថា «ទាក់ទងទៅនឹងការប្រកាសសាលដីកានេះ យើងចាំមើលតើសាលាឧទ្ធរណ៍ នៅតែតម្កល់ ឬក៏មានការប្រែប្រួលចំពោះសេចក្ដីសម្រេច? បើសិនជាសាលាឧទ្ធរណ៍នៅតែតម្កល់ មានន័យថា សេចក្ដីសម្រេចនេះមិនបានផ្ដល់ភាពយុត្តិធម៌ចំពោះកូនក្តីទេ។ មេធាវីការពារ នឹងដាក់បណ្ដឹងសារទុក្ខទៅតុលាការបន្តទៀត ដើម្បីឲ្យតុលាការកំពូល ពិនិត្យទៅលើសេចក្ដីសម្រេចនេះឡើងវិញ»។
តុលាការក្រុងភ្នំពេញ បានផ្ដន្ទាទោសលោក សម រង្ស៊ី ដោយពិន័យលុយចំនួន ១០លានរៀល និងបង់សងជំងឺចិត្តទៅដើមបណ្ដឹងចំនួន ១៥លានរៀល តាមមាត្រា៣០៥ និងមាត្រា៥១០ នៃក្រមព្រហ្មទណ្ឌកាលពីខែវិច្ឆិកា ឆ្នាំ២០១៦។
លោក សម រង្ស៊ី រងការចោទថា បានបង្ហោះនៅលើហ្វេសប៊ុករបស់លោក ដោយចោទប្រកាន់លោកនាយករដ្ឋមន្ត្រី និងលោក សោម សឿន ជាមន្ត្រីស្និទ្ធនឹងលោក ហ៊ុន សែន ថាបានព្យាយាមទិញទឹកចិត្តអ្នកក្រីក្រឲ្យចុចចូលចិត្ត (Like) និងទិញ Like ឲ្យមានចំនួនកើនឡើងជាងហ្វេសប៊ុករបស់លោក សម រង្ស៊ី កាលពីខែមីនា ឆ្នាំ២០១៦៕
1 comment:
Chbab Nouv Ter Leu Morth Ah Chor Pknek Muoy Hun Sen !!
Chos Ah Kwack Ey Kor Kror Ngorb Maless !!
Post a Comment