Friday, 3 February 2017

អ្នកវិភាគប្រតិកម្មពាក្យលោក ហ៊ុន សែន ថាខ្លួនល្ងង់

1 comment:

Anonymous said...

មិនដឹងហៅថាអ្នកវិភាគយ៉ាងម៉េចទៅកើត?​ មនុស្សដែលគ្មានសិីលធម៌តួយ៉ាងពួកតំណាងរាស្ត្រសង្គ្រោះជាតិ​ តើទៅដឹកនាំប្រទេសអោយស្អាតស្អំកើតដែរឬ​ អ្នកចេះវិភាគទេ?អ្នកយល់ពីដំណើរនៃសច្ច:ធម៌ទេ?​ មនុស្សរិះគន់គេគ្រប់រឿងរាល់ថ្ងៃ​ តែខ្លួនឯងមិនស្អាត​ តើជាមនុស្សល្អឬមនុស្សអាក្រក់?​ មនុស្សធុនៗនេះអាចជាតំណាងអោយសភាវ:ល្អ​ ដែលសក្តិសមដឹកនាំសង្គមមនុស្សទៅរកភាពថ្លៃថ្នូរបានដែរ?​ ល្ងង់ក៏ល្ងង់​ ចិត្តលំអៀងទៅទៀត​ តើធ្វើជាអ្នកវិភាគសង្គមកើតដែរឬ?​ ខ្ញុំមើលសំឡោកមនុស្សនេះ​រកត្រង់ណាថាជាមនស្សឆ្លាតមិនឃើញទេ​ មុខដូចតាៗធ្វើគ្រូថ្នាំខ្មែរ​ តែគិតថាមិនចង់អោយចិត្តជឿលើសំឡោកទេ​បានចេះតែខំតាមដានគាត់​វិភាគ តែលោកអើយគ្មានខុសពីការដែលបានឃើញមុខហើយគិតក្នុងចិត្តអីបន្តិច​ មុខមនុស្សនេះរកពន្លឺបញ្ញាអីមិនឃើញទេ​ រៀនទាល់តែងាប់ទៅវិញទៀតក៏គ្មានបញ្ញានិងគុណសម្បត្តិផ្លូវចិត្តសមនឹងធ្វើជាអ្នកវិភាគអីកើតដែរ។​ សំណាងហើយបានការងារអង្គការសង្គមធ្វើ​ជាមុខរបរចិញ្ចឹមជីវិត មុខនេះបើទៅរកសីុវិញ​ មិនដឹងជារកអីបានមកច្រកក្រពះនិងចិញ្ចឹមកូនប្រពន្ធអោយរស់ទេ​ មុខនេះល្ងង់ណាស់។​ ស្តាប់សំដីគាត់គឺគ្មានវិភាគវែកញែកស្អី​ទេ​ គឺថាយកៗតាមតែចិត្តលំអៀងទៅខាងណារបស់ខ្លួនតែម្តង។​ រដ្ឋាភិបាលបាត់បង់តំលៃ???​ ហាហាហា​ ខ្លួនឯងអ្នកវិភាគកំពុងតែនិយាយពាក្យលំអៀងដែលធ្វើអោយខ្លួនបាត់តំលៃម្តេចមើលមិនឃើញផង?​ គេខំធ្វើមុខគេអោយសុភាព​ អោយឃើញថាគេហ្នឹងជាអ្នកថ្លៃថ្នូរ​ តែខ្ញុំមើលទៅឃើញតែចរិតខូចហើយនិងមុខល្ងង់តែប៉ុណ្ណោះ។

​ បញ្ហាបែកធ្លាយរឿងអាស្រូវភេទនៃមន្ត្រីកំពូលរបស់បក្សសង្គ្រោះជាតិវាធ្វើអោយយើងអាចមើលឃើញរឿងពីរ:​ ទីមួយ​ គឺក្រុមមនុស្សដែលពលរដ្ឋសង្ឃឹមថាជាមនុស្សស្អាតស្អំ​ តំណាងអោយសភាវ:ល្អដែលពលរដ្ឋប្រហែលពាក់កណ្តាលប្រទេសចង់យកទៅផ្លាស់ប្តូរcppចេញនោះ​ មិនមែនជាក្រុមមនុស្សដូចដែលពលរដ្ឋធ្លាប់រំពឹងនោះទេ​ ពួកគេមិនស្អាតស្អំ​ មិនថ្លៃថ្នូរដូចពួកយើងជាពលរដ្ឋបានរំពឹងនិងជឿជាក់ទៅលើនោះទេ។​ នេះជាការក្បត់ទំនុកចិត្ត​ និងជារឿងប្រមាថមើលងាយទឹកចិត្តពលរដ្ឋមួយយ៉ាងធំដែលមិនអាចអោយយើងជាប្រជាពលរដ្ឋអនុគ្រោះដល់ពួកគេបានទេ។​ ទីពីរ​ ការបែកធ្លាយសារសលេងឯកជននេះ​ វាបានប្រាប់ដល់សារធារណៈជនផងដែរថា​ សិទ្ធបុគ្គលរបស់ពួកយើងត្រូវបានគេរំលោភ​ ភាពឯកជនរបស់យើងគ្មានសុវត្ថិភាពទេ​ វាបង្ហាញអោយយើងឃើញយ៉ាងច្បាស់ថា​ អំណាចប្រមូលផ្តុុំ​ សិទ្ធិបុគ្គល​ សន្តិសុខសុវត្ថិភាពនៃលរដ្ឋក្នុងសង្គម​ គឺមិនបានការធានាដោយប្រព័ន្ធច្បាប់អោយមានទំនុកចិត្តឡើយ​ អ្នកមានអំណាចចង់ធ្វើអីខុសឬត្រូវ​ រំលោកភច្បាប់ឬអត់​ គឺគ្មានកំលាំងណាដែលខ្លាំងគ្រប់គ្រាន់ល្មមមានតុល្យភាពនិងកំលាំងអំណាចអ្នកកាន់អំណាចដើម្បីតវារកខុសរកត្រូវបានឡើយ។ ពួកយើងជាពលរដ្ឋសាមញ្ញរស់តាមតែសប្បុរសនៃអ្នកមានអំណាច​ មិនមែនសេចក្តីសុខរបស់លរដ្ឋធានាការពារយ៉ាងមាំដោយសំណាញ់ច្បាប់ឡើយ។

​ សួរបន្ថែមទៀតថា​ តើក្នុងស្ថានភាពដែលអំណាចប្រមូលផ្តុំយ៉ាងណែនលើដៃអ្នកកាន់កិច្ចការប្រទេសបែបនេះ​ ហើយអ្នកមានអំណាចក្នុងសង្គមនេះលួចថតសំលេងក្រុមមន្ត្រីល្អតែមុខខាងក្នុងស្អុយគគ្រុកនៃបក្សសង្គ្រោះជាតិជារឿងសមរម្យឬទេ?​ វាគឺជារឿងរំលោភច្បាប់មួយដែលហួសពីសមរម្យទៅទៀត​ បើយើងឬពួកមនុស្សរិះគន់រឿងការរំលោភសិទ្ធិឯកជនក្នុងរឿងលួចថតសំលេងជជែកគ្នាជាឯកជននៃមនុស្សថ្លៃថ្នូរតែសំបក​ ទាំងនោះកាន់អំណាចប្រមូលផ្តុំក្នុងដៃវិញក៏យើង​ និងពួកអ្នករិះគន់ទាំងនោះធ្វើដូចតែអ្នកកាន់អំណាចសព្វថ្ងៃដែរ​ ព្រោះថាយើងមានអំណាចពេញដៃធ្វើខុសច្បាប់ក៏បានត្រូវច្បាប់ក៏បានគ្មានអ្នកណាហ៊ានធ្វើអីយើង​ តើអ្នកណាមួយអាចស៊ូទ្រាំនិងភាពគួរអោយស្គិញនៃមន្ត្រីថោកទាបហើយយកមុខធ្វើខ្លួនឯងល្អតួយ៉ាងមន្ត្រីកំពូលៗនៃcnrpនេះបានទៅ?​ ចិត្តគេចិត្តយើង​ បើពួកមន្ត្រីកំពូលៗនៃcnrp ពួកគេថោកទាបយ៉ាងៗនេះ​ ហើយមករិះគន់គេធ្វើដូចខ្លួនឯងនោះត្រឹមត្រូវណាស់​ តើចិត្តអ្នកណាស៊ូបានមិនធ្វើរឿងដូចអ្នកមានអំណាចនៅខ្មែរបច្ចុប្បន្នធ្វើនេះទៅរួច​?​ អ្នកណាក៏ធ្វើអីចឹងដែរ។​ បើចិត្តអ្នកណា​ បើកាន់អំណាចប្រមូលផ្តុំក៏ធ្វើអីចឹងដែរ​ តើយើងថាអំពើរបស់អ្នកខ្លាំងនៅខ្មែរធ្វើលើបក្សសង្គ្រោះជាតិនេះខុសយ៉ាងម៉េចទៅកើត?​ យើងក៏មុខតែទ្រាំមិនបាននឹងការជ្រេញឫកពួកអ្នកថ្លៃថ្នូរតែសំបកធុនមន្ត្រីកំពូលៗនៃcnrpនេះមិនរួចដែរ។​ សរុបមកអំពើរបស់cnrp បែបហ្នឹង​ វាសមតែនឹងទទួលការវាយបកបែបហ្នឹងហើយ​ មិនខុសទេ។​ ទេបើអ្នកមានអំណាចប្រើអំណាចទៅធ្វើបាបមនុស្សស្លូតត្រង់យើងមានអារម្មណ៍ថាមិនគួរទេដែរ​ តែនេះប្រើអំណាចរំលោភលើមនុស្សខូច​ គឺជារឿងសមគួរណាស់។។។