Sunday 23 April 2017

ACU ឃាត់​ខ្លួន​មន្ត្រី​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​មួយ​រូប​ពី​បទ​ពុករលួយ


ដោយ ខែ សុណង
2017-04-22

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) លោក ឱម យ៉ិនទៀង ធ្វើ​សន្និសីទ​កាសែត​បង្ហាញ​ភស្តុតាង​នៃ​អំពើ​ពុក​រលួយ​របស់​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង លោក ស៊ុត ឌីណា នៅ​រសៀល​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្នាំ​២០១៦។ RFA/Leng Maly
អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) លោក ឱម យ៉ិនទៀង ធ្វើ​សន្និសីទ​កាសែត​បង្ហាញ​ភស្តុតាង​នៃ​អំពើ​ពុក​រលួយ​របស់​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង លោក ស៊ុត ឌីណា នៅ​រសៀល​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្នាំ​២០១៦។ RFA/Leng Maly
 RFA/Leng Maly


អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ អេស៊ីយូ (ACU) ឃាត់​ខ្លួន​ជំនួយការ​របស់​អគ្គលេខាធិការ​រង​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ស៊ីឌីស៊ី (CDC) ជុំវិញ​ករណី​ទាមទារ និង​ទទួល​ប្រាក់​ខុស​ច្បាប់​នៅ​ក្នុង​ពេល​បំពេញ​ការងារ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ នៅ​ថ្ងៃ​ទី​២២ មេសា ឲ្យ​ដឹង​ថា លោក ឈឹម ពិសិដ្ឋ មាន​មុខងារ​ជា​ជំនួយការ​របស់​អគ្គលេខាធិការ​រង​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ដែល​មិន​បញ្ចេញ​ឈ្មោះ ត្រូវ​បាន​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២០ ខែ​មេសា។



អង្គភាព​ប្រឆាំង​អំពើពុករលួយ ទទួល​បាន​ព័ត៌មាន​ជា​បន្តបន្ទាប់​ពី​មន្ត្រី​បម្រើ​ការងារ​នៅ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ថា ទាល់​តែ​បាន​ទទួល​ប្រាក់​បន្ថែម ពី​ការ​ផ្ដល់​សេវា​នានា ទើប​លោក ឈឹម ពិសិដ្ឋ ជួយ​សម្រួល​ យល់​ព្រម ​និង​បោះ​ត្រា​ឲ្យ។ បញ្ហា​នេះ​បាន​បង្ក​ការ​លំបាក​ដល់​អ្នក​វិនិយោគ​ជាតិ និង​អន្តរជាតិ។

តែ​ទោះ​ជា​យ៉ាង​ណា សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គភាព​នេះ មិន​បាន​បង្ហាញ​ថា ឈ្មោះ ឈឹម ពិសិដ្ឋ ជា​ជំនួយការ​របស់​អគ្គលេខាធិការ​រង​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ឈ្មោះ​អ្វី ហើយ​បំពេញ​ការងារ​ក្នុង​ផ្នែក​ណា​មួយ​នោះ​ទេ៕

No comments: