Monday, 24 April 2017

មិត្តភាពកម្ពុជា-វៀតណាមឈានដល់កម្រិតខ្ពស់បំផុត តាមរយៈការសម្ពោធស្ពានព្រំដែន


ដោយ៖ កែវ សុខា | ថ្ងៃទី 24 មេសា 2017 |
wmc


កណ្តាល៖ ជាថ្មី ម្ដងទៀតឬអាចហៅថា ថ្ងៃប្រវត្តិសាស្រ្តមួយដែរ ដែល មេដឹកនាំកម្ពុជា សម្តេច ហ៊ុន សែន និង មេដឹកនាំ វៀតណាម បានលើកសរសើរគ្នា ទៅវិញ ទៅមក ចំពេល ប្រទេសទាំង២នេះ បាន កាត់ខ្សែបូឱ្យពលរដ្ឋធ្វើដំណើរឆ្លង ស្ពានថ្មី ហៅថា ស្ពានមិត្តភាព កម្ពុជា -វៀតណាមជ្រៃធំ -ឡុងប៊ុន ខេត្តកណ្ដាលនៅ ព្រឹកថ្ងៃចន្ទទី២៤មេសានេះ។

ក្នុងនោះប្រមុខរដ្ឋាភិ បាលកម្ពុជា បង្ហាញការដឹកគុណវៀតណាម។ អ្នកវិភាគ ហាក់ទទួលស្គាល់ រឿងរ៉ាវប្រវត្តិសាស្ត្រនេះ តែលោកសុំឱ្យមានភាព ស្មើគ្នា ចំពោះគុណបំណាច់នៃប្រទេសទាំង ២។

សម្ដេច ហ៊ុន សែន រូបខាងស្ដាំ នាយករដ្ឋមន្រ្តីវៀតណាមខាងឆ្វេង ក្នុងពិធីកាត់ខ្សែបូ សម្ពោតស្ពានមិត្តភាពកម្ពុជា វៀតណាម ។ប្រភពរូបភាពពី ហ្វេសប៊ុក សម្ដេច
សម្ដេច ហ៊ុន សែន រូបខាងស្ដាំ នាយករដ្ឋមន្រ្តីវៀតណាមខាងឆ្វេង ក្នុងពិធីកាត់ខ្សែបូ សម្ពោតស្ពានមិត្តភាពកម្ពុជា វៀតណាម ។ប្រភពរូបភាពពី ហ្វេសប៊ុក សម្ដេច


ថ្លែងចំពោះមុខនាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន ស៊ុងហ៊្វុក (Nguyen Xuan Phuc) នាយករដ្ឋមន្រ្តីកម្ពុជាសម្តេច ហ៊ុន សែន បានសម្តែងនូវទឹកចិត្តដឹងគុណជាថ្មីម្តងទៀត ដល់ប្រទេសវៀតណាមដែលបានលើកទ័ពមកវាយពួកខ្មែរក្រហម ដោយ បានរំដោះកម្ពុជាពីការកាប់សម្លាប់របស់ពួក ប៉ុល ពត។

ក្រៅពីគុណបំណាច់សង្គ្រោះជីវិតពលរដ្ឋខ្មែរ ប្រមុខរដ្ឋាភិបាលកម្ពុជាក៏បានលើកឡើងពីកិច្ចសហការល្អ ដែលវៀតណាម តែងចែករំលែកធនធានផ្ទាល់ ជួយស្តានឹងអភិវឌ្ឍន៍ប្រទេសកកម្ពុជាជាបន្តបន្ទាប់។



សម្តេច ហ៊ុន សែន៖«ខ្ញុំព្រះករុណាខ្ញុំ សូមថ្លែងអំណរគុណដ៏ជ្រាវជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជននៃសា ធារណរដ្ឋ សង្គមនិយមវៀតណាមដែលបានជួយរំដោះប្រជាជន និងប្រទេសកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ និងសូមវាយតម្លៃខ្ពស់ចំពោះកាយវិការប្រកបដោយភារភាព ដែលបានចែករំលែកធានធនរបស់ខ្លួនចូលរួមវិភាគទាន ដ៏ថ្លៃថ្លាក្នុងការជួយស្តារនឹងអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជាជាបន្តបន្ទាប់រហូតមក»។

ក្នុងឪកាសចូលរួមម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវ និងស្ពានឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ) ដែលចំណាយ ទឹកប្រាក់ជាង ៣៦លានដុល្លារអាមេរិកនេះ សម្តេចក៏បានលើកពីគុណតម្លៃនៃស្ពានឆ្លងកាត់កម្ពុជា-វៀតណាមនេះថា ជា ច្រកដ៏មានសក្តានុពលសម្រាប់ពង្រឹងសន្ទុះកំនើនសេដ្ឋកិច្ចប្រទេសទាំងពីរ ដែលអាចជំរុញទំហំពាណិជ្ជកម្ម ប្រទេសទាំង ពីរឱ្យកើនដល់ប្រាំពាន់លានដុល្លារនៅឆ្នាំខាងមុខ។

នាយករដ្ឋមន្រ្តីកម្ពុជា-វៀតណាមចុះស្វាគមន៍ពលរដ្ឋដែលចូលរួមពិធីសម្ពោតស្ពានកាលពីព្រឹកមិញ។
នាយករដ្ឋមន្រ្តីកម្ពុជា-វៀតណាមចុះស្វាគមន៍ពលរដ្ឋដែលចូលរួមពិធីសម្ពោតស្ពានកាលពីព្រឹកមិញ។


ចំណែកនាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមលោក ង្វៀន ស៊ុងហ៊្វុក (Nguyen Xuan Phuc)ថ្លែងតាមរយៈ អ្នកបកប្រែថា ភាគីវៀតណាមបានប្រមូលថវិកាជាង១៨លានដុល្លារក្នុងការសង់ស្ពាននេះ ដើម្បីសម្រេចបាននូវបំណងប្រាថ្នា និងគុណប្រយោជន៍នៃប្រជាជនទាំងពីរ។លោកបន្តថា វៀតណាមនឹងខិតខំជួយកម្ពុជាតាមលទ្ធភាពក្នុងនាមជាប្រទេសភូមិ ផងរបងជាមួយ។

លោក ង្វៀន ស៊ុងហ៊្វុក៖«រដ្ឋាភិបាលវៀតណាមក៏បានខិតខំគៀងគរ នូវឥណទានដែលមានទឹកប្រាក់១៨,៧៦លានដុល្លារ សម្រាប់ជួយរដ្ឋាភិបាលកម្ពុជាដើម្បីជួយសាងសង់កំណាត់ស្ពាន។នេះជាសំណងធំទី ២ ហើយ បន្តពីគម្រោងជួសជុល ផ្លួវ ជាតិ ៧៨។»

វៀតណាម មានភូមិផងរបងជាប់គ្នា ដោយព្រំដែនដីគោកមាន ១២៧០ គីឡូម៉ែត្រ។ ប្រទេសទាំង ២នេះធ្លាប់មានប្រវត្តិជួយគ្នា ផង ធ្វើសង្រ្គាមច្បាំងគ្នាផង បានឆ្លងកាត់ប្រវត្តិសាស្ត្រនឹងគ្នាច្រើនដំណាក់កាលដែរ។ តែអ្នកវិភាគថា កម្ពុជាក៏មានគុណលើ ប្រទេសវៀតណាមដែរ។

សាស្រ្តាចារ្យវិទ្យាសាស្រ្តនយោបាយលោក ឯម សុវណ្ណ មានប្រសាសន៍ថា ការរំលឹកពីគុណរបស់វៀតណាមដែលមករំដោះ កម្ពុជា គឺជាសីលធម៌ល្អមួយរបស់មេដឹកខ្មែរ។ តែយ៉ាងណាលោកថា កម្ពុជាក៏មានគុណលើវៀតណាមវិញ គឺកាលសម័យ សង្គ្រាម កម្ពុជាបានផ្តល់ដីសម្រាប់កងទ័ពវៀតណាមខាងជើង វាយទ័ពវៀតណាមខាងត្បូងដែលគ្រាំទ្រដោយអាមេរិក។ លោកសាស្រ្តាចារ្យបន្តថា នេះជាការមិនស្មើភាពនោះទេ ដែលវៀតណាមហាក់មិនបានរំលឹកគុណកម្ពុជាក្នុងរឿងនេះ។

លោក ឯម សុវណ្ណ ៖«យើងមានផ្លូវលំ ហូជីមិញ ដែលមានបន្សល់ទុកនៅកម្ពុជា ដូច្នេះកម្ពុជាក៏មានគុណសម្បត្តិដែល វៀត ណាមត្រូវរំលឹកគុណកម្ពុជា តែយើងមើលជាក់ស្តែងវៀតណាមមិនស្តូបណាមួយដើម្បីរំលឹកគុណកម្ពុជានោះទេ។»

រូបពលរដ្ឋវៀតណាមមកចូលរួមពិធីសម្ពោតស្ពានជ្រៃធំ ឡុងប៊ីញ
រូបពលរដ្ឋវៀតណាមមកចូលរួមពិធីសម្ពោតស្ពានជ្រៃធំ ឡុងប៊ីញ


វត្តមានកងទ័ពវៀតណាមក្នុងទឹកដីកម្ពុជានាទសវត្សឆ្នាំ ១៩៧៩ ដែលមកវាយផ្តួលរំលំរបបអាវខ្មៅខ្មែរក្រហម នៅតែជា ប្រធានបទមួយមានការបកស្រាយផ្សេងៗគ្នានៅឡើយ។ គណបក្សប្រឆាំង និងអ្នកសិក្សាមួយចំនួនលើកឡើងថា វត្តមាន ទ័ពវៀតណាមនេះ គឺជាការលុកលុយទ្រង់ទ្រាយធំមួយចង់លេបយកទឹកដីកម្ពុជា ក្រោមលេសថា ជួយរំដោះកម្ពុជាពីការកាប់ សម្លាប់ដោយ ប៉ុល ពត ខណៈឥទ្ធិពលរបបកុម្មុយនីស្តនៃសហភាពសូវៀតកំពុងរីករាលនៅអាស៊ីតាមរយៈទ័ពវៀតណាម។

ប៉ុន្តែប្រធានបទដដែលនេះ ត្រូវបានរដ្ឋាភិបាលពិសេសបក្សកាន់អំណាចបរិយាយថា ជាការក្រៀកស្នារវាងគណបក្ស ប្រជា ជនកម្ពុជា និងប្រជាជនវៀតណាមដើម្បីវាយរំដោះកម្ពុជាពីការកាប់សម្លាប់ផ្តាច់ពូជក្នុងសម័យខ្មែរក្រហមកាន់អំណាច៕

No comments: